-
អភិបាលខណ្ឌមានជ័យក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទត្រូវទប់ស្កាត់ឲ្យបាននូវល្បែងស៊ីសង និងបទល្មើសផ្សេងៗ
ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រជុំពិភាក្សាជាមួយមន្ត្រីក្រោមឱវាទនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានព្រមានដល់មន្ត្រីក្រោមឱវាទមិនឲ្យពាក់ព័ន្ធ ឬក៏ស៊ីសំណូកជុំវិញការបើកល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន ជាពិសេសត្រូវនាំគ្នាទប់ស្កាត់ឲ្យបានការចរាចរគ្រឿងញៀន រួមទាំងបទល្មើសផ្សេងៗនឹងលុបបំបាត់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលលួចបើកលេងក្នុងមូលដ្ឋាន។
-
បារាំងអះអាងថា កងទ័ពខ្លួនបានសម្លាប់មន្រ្តីកំពូលរបស់ក្រុមរដ្ឋអ៊ីស្លាម ISIL នៅអំឡុងពេលប្រតិបត្តិការនៅក្នុងប្រទេសម៉ាលី
បារាំង៖ រដ្ឋាភិបាលបារាំងបានអះអាងក្នុងថ្ងៃច័ន្ទ ដើមសប្តាហ៍នេះថា កងកម្លាំងខ្លួនបានសម្លាប់មន្រ្តីកំពូលមួយរូបរបស់ពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIL នៅតំបន់អាហ៊្វ្រិកខាងលិច ក្នុងអំឡុងប្រតិបត្តិការដ៏ក្តៅគគុកមួយនៅក្នុងប្រទេសម៉ាលី ហើយថែមទាំងធ្វើឱ្យសមាជិកនៃក្រុមភេវរករផ្សេងទៀត និងជនស៊ីវិល២នាក់បាត់បង់ជីវិតផងដែរ។
-
សហរដ្ឋអាម៉េរិកបង្ហូតទង់ជាតិមកត្រឹមពាក់កណ្តាល ដើម្បីបង្ហាញការគោរពដល់វិញ្ញាណក្ខន្ធរបស់សមាជិកព្រឹទ្ធសភា លោក ចន ម៉ាខេន
សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យក្រុមមន្ត្រីបង្ហូតទង់ជាតិមកត្រឹមពាក់កណ្ដាលដង ដើម្បីជាកិច្ចគោរពដល់វិញ្ញាណក្ខន្ធរបស់អតីតបេក្ខជនប្រធានាធិបតី និងជាសមាជិកព្រឹទ្ធសភាអាម៉េរិកលោក ចន ម៉ាខេន។ លោក ម៉ាខេន បានទទួលមរណភាពក្នុងវ័យ៨១ឆ្នាំ ដោយសារជំងឺដុះដុំសាច់ក្នុងខួរក្បាល កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន នៅឯគេហដ្ឋានរបស់លោកក្នុងរដ្ឋអារីហ្សូណា។
-
ក្រសួងការពារជាតិជប៉ុនអះអាងថា កូរ៉េខាងជើងនៅតែជាការគំរាមកំហែងខ្លាំងដល់សន្តិសុខជាតិរបស់ប្រទេសខ្លួន
ជប៉ុន៖ នៅក្នុងសៀវភៅសប្រចាំឆ្នាំរបស់ខ្លួន ក្រសួងការពារជាតិជប៉ុនបានអះអាងថា កូរ៉េខាងជើងនៅតែជាការគំរាមកំហែងដ៏ធំដល់សន្តិសុខជាតិរបស់ប្រទេសខ្លួន បើទោះបីជាទីក្រុងព្យុងយ៉ាងផ្អាកការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរ ព្រមទាំងមានការសន្យាពីលោក គីម ជុងអ៊ុន ថា នឹងលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។
-
សម្តេចតេជោ បង្ហាញវិស័យអាទិភាព៤ សម្រាប់អ្នកវិនិយោគអាចស្វែងរកការវិនិយោគនៅកម្ពុជា
វិស័យអាទិភាពទាំង៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក ដែលកម្ពុជា នៅតែត្រូវការរហូតដល់២០ ឬ៣០ឆ្នាំតទៅមុខទៀត។ ការលើកឡើងរបស់សម្ដេច បានធ្វើឡើងនៅព្រឹកថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឳកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធពាណិជ្ជករចិនទាជីវសកល ដឹកនាំដោយលោក លី ស៊ុងជាន។
-
អប្សរាណេត ២៧ – ០៨ – ២០១៨
អប្សរាណេត ២៧ – ០៨ – ២០១៨
-
គណៈប្រតិភូប្រទេស៤ ពីតំបន់អាហ៊្រិកមកសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ ចែករំលែកព័ត៌មានសម្ងាត់ជាមួយមន្រ្តីគយកម្ពុជា
គណៈប្រតិភូមកពីប្រទេសកេនយ៉ា អ៊ុយហ្គង់ដា តាន់សានី និងមូសំប៊ិក ដែលដឹកនាំដោយលោក Javier Montano មន្រ្តីសម្របសម្រួលថ្នាក់តំបន់នៃកម្មវិធីត្រួតពិនិត្យកុងតឺន័រ ដែលជាកម្មវិធីរួមនៃការិយាល័យផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៃអង្គការសហប្រជាជាតិ (UNODC) និងអង្គការគយ ពិភពលោក នៅថ្ងៃ២៧ សីហា ម្សិលមិញបានចូលជួបប្រជុំជាមួយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោកបណ្ឌិត គុណ ញឹម នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
-
រោងតូចៗដែលគ្មានច្បាប់ សង់តាមចិញ្ចើមផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះរុះរើ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំដោយលោក កែវ សុភា អភិបាលរងខណ្ឌ រួមជាមួយកម្លាំងសង្កាត់ និងនគរបាលប៉ុស្តិ៍ចោមចៅ៣ បានចុះទៅរុះរើសំណង់រោង តូប អ្នកលក់ដូរ នៅតាមចិញ្ចើមផ្លូវជាតិលេខ៤ តាមផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
-
អង្គការស្បៀងអាហារពិភពលោក សន្យាបន្តជួយដល់កម្ពុជា លើការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ
អង្គការស្បៀងអាហារពិភពលោក (WFP) សន្យាជួយដល់កម្ពុជាបន្តទៀត លើការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ តាមរយៈការផ្តល់ជំនួយ និងធ្វើកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយក្រុមប្រឹក្សាស្តា អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ លោកស្រី ណាន់ស៊ី វ៉លធ័រ នាយកអង្គការស្បៀងអហារពិភាពលោកប្រចាំកម្ពុជា បានមានប្រសាសន៍បែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ក្រោយពេលលោកស្រីបញ្ចប់បេសកកកម្មការងារនៅកម្ពុជា នាថ្ងៃទី២៨ ខែសីហា ២០១៨ នាទីស្តីការគណៈរដ្ឋមន្រី។
-
នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាតុលាការ ដោយជាប់ពាក់ព័ន្ធរក្សាទុកសារធាតុញៀន និងរត់គេចពីការផ្ដន្ទាទោស
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌច្បារអំពៅតាមប្រមាញ់ចាប់ខ្លួនបាន នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ តាមដីកាបង្គាប់ឲ្យ ចាប់ខ្លួនលេខ៨២៦ “ឡ” ដចន ចុះថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០១៧ ចេញដោយលោក ជា សុច័ន្ទដេត ចៅក្រមជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ ពីបទ ហិង្សាប្រព្រឹត្ត ដោយសហព័ទ្ធ ឬ អនីតិសង្វាសជន ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥។ នគរបាលខណ្ឌច្បារអំពៅបានប្រាប់ឲ្យដឹងថា ជនល្មើសមានឈ្មោះតុប ម៉ៅ ហៅ តុប វុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងព្រែក…