Category: ព័ត៌មាន

  • អាជ្ញាធរខណ្ឌឬស្សីកែវ បើកកិច្ចប្រជុំផ្សព្វផ្សាយផ្ដោតសំខាន់លើការផ្ដល់សេវាសាធារណៈផ្នែកសុរិយោដី និងសំណង់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

    (ភ្នំពេញ)៖ នៅសាលាខណ្ឌឬស្សីកែវ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ មានបើកកិច្ចប្រជុំដ៍សំខាន់មួយ ដើម្បីផ្សព្វផ្សាយអំពីការផ្ដល់សេវាសាធារណៈ ផ្ដោតសំខាន់លើផ្នែកសុរិយោដី និងសំណង់ ឲ្យកាន់តែមានប្រសិទ្ធភាពល្អប្រសើរជាងមុន ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេសក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

  • រៀបនិងគាស់បន្ទាប់លួចយកទ្រព្យសម្បត្តិ ត្រូវម្ចាស់ទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចវ៉ៃខ្នោះភ្លាមៗ

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលតែងតែធ្វើសកម្មភាពលួចគាស់បន្ទប់ជួលលួចយកទ្រព្យសម្បត្តិពលរដ្ឋកន្លងមក   ស្រាប់តែនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍២៤ម៉ោងចោមចៅ១ ធ្វើការឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពគាស់បន្ទប់ជួលបំរុងនិងធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ ជនសង្ស័យមានឈ្មោះ ភាព ផន ភេទប្រុស២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិស្ពឺក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្ដព្រៃវែង។ ចំណែកជនរងគ្រោះសុំមិនបញ្ចេញឈ្មោះស្នាក់នៅចំណុចកើតហេតុខាងលើ ក្រោយកើតហេតុសមត្ថកិច្ចនាំយកមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍។ យោងតាមប្រភព័ត៌មានពីិន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យម្នាក់ដើរចុះឡើងៗ ស្រាប់តែមួយស្ទុះក្រោយមកម្ចាស់បន្ទប់មកទាន់ក៏ស្រែកឆោឡោឡើងក៏មានប្រជាពលរដ្ឋមកជួយចាំចុះមកដី ហើយក៏ទាក់ទងទៅសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ដើម្បីនាំខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍តែម្ដង។ បច្ចប្បន្នជនសង្ស័យខាងលើកំពុងធ្វើសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕

  • វិនិយោគិនកូរ៉េចាប់អារម្មណ៍ក្នុងការវិនិយោគលើរោងចក្រផលិតចំណីសត្វមាន់ និងកសិដ្ឋានចិញ្ចឹមមាន់នៅកម្ពុជា

    ឯកអគ្គរាជទូត និងទីប្រឹក្សាពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ឡុងឌីម៉ង់ នៅព្រឹកថ្ងៃទី២៨ សីហានេះ បានអញ្ជើញធ្វើទស្សនកិច្ចនៅរោងចក្រកែច្នៃសាច់មាន់មួយកន្លែងនៅទី ក្រុងណាំយ៉ាងជូ របស់ក្រុមហ៊ុន ACE Food Co.,Ltd. ដើម្បីសិក្សាស្វែងយល់ពីបច្ចេកវិទ្យា និងតម្រូវការទីផ្សារសាច់មាន់របស់កូរ៉េ។។ ក្រុមហ៊ុននោះ មានសមត្ថភាពកែច្នៃមាន់ បានចំនួន ១ម៉ឺន២ពាន់ក្បាលក្នុងមួយថ្ងៃ ។ ក្នុងជំនួបពិភាក្សាជាមួយនឹងប្រធានក្រុមហ៊ុន ACE Food Co.,Ltd. លោក Yoon, Jun-hyun លោកឯកអគ្គរាជទូតបានបង្ហាញពីសក្ដានុពលរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនបរទេសក្នុងការបណ្ដាក់ទុន រកស៊ីនៅកម្ពុជា ជាពិសេសកម្ពុជាសម្បូរវត្ថុធាតុដើមសម្រាប់ធ្វើការផលិតជាចំណីសត្វ ដែលមានតម្លៃថោកប្រៀបធៀបនឹងប្រទេសជិតខាង រួមជាមួយនឹងថ្លៃកម្លាំងពលកម្មស មរម្យផងដែរ។ ជាការឆ្លើយតបលោក Yoon ថាលោកពិតមានចំណាប់អារម្មណ៍ ជាមួយនឹងឱកាសវិនិយោគនៅកម្ពុជា រួមនឹងសក្តានុពលទីផ្សារដែលកម្ពុជាមាន លោកថានឹងធ្វើការសិក្សាបន្ថែមឱ្យបានស៊ីជម្រៅ ដោយលោកនឹងត្រូវចុះទៅសិក្សា និងពិនិត្យជាក់ស្ដែងនៅពេលខាងមុខ។ បច្ចុប្បន្ន ប្រជាជនកូរ៉េ ត្រូវគេរាយការណ៍ថា បាននឹងកំពុង ប្រើប្រាស់ សាច់មាន់ប្រមាណ ៤លានក្បាលក្នុងមួយថ្ងៃ ដែលគិតជាមធ្យម មនុស្សម្នាក់ទទួលទានសាច់មាន់ប្រមាណ១៥គីឡូក្រាម ក្នុងមួយឆ្នាំ។ ជាមួយគ្នានោះដែរ កូរ៉េបច្ចុប្បន្នបាននាំយកសាច់មាន់៣០ភាគរយនៃតម្រូវការប្រើប្រាស់ក្នុងស្រុករបស់ខ្លូនពីបរទេសរួមមាន ប្រេស៊ីល…

  • កម្ពុជានិងចិនគ្រោងនឹងបង្កើនការហោះហើរពីរដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ ឲ្យបាន៣ជើងក្នុង០១សប្តាហ៍

    នាព្រឹកថ្ងៃទី ២៨សីហាឆ្នាំនេះ  រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានអនុញ្ញាតិឱ្យគណៈប្រតិភូ តំណាងក្រុមហ៊ុនអាកាសចរជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន (Air China) ជួបសំដែងការគួរសម និងពិភាក្សាអំពី គោលបំណងនៃក្រុមហ៊ុនអាកាសចរជាតិចិន Air China នឹងធ្វើការហោះហើរត្រង់ផ្ទាល់ពីរដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ ក្នុងការឆ្លើយតបទៅនឹងទំនាក់ទំនងល្អ រវាងប្រទេសទាំង២។  ក្នុងជំនួបពិភាក្សា លោក ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គាំទ្រដល់ក្រុមហ៊ុនអាកាសចរជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន និងជួយសម្រួលបែបបទ បច្ចេកទេសនានាធ្វើយ៉ាងណាឱ្យមានការហោះហើរត្រង់មកតាមពេលវេលាដែលបានគ្រោងទុក គឺការហោះហើរនឹងចាប់ផ្តើម នាថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយប្រើយន្តហោះប្រភេទ Airbus 320 ហោះហើរ០៣ ជើងក្នុងមួយសប្តាហ៍ ។ លោក ម៉ៅ ហាវណ្ណាល់ ក៍បានបញ្ជាក់ថា តាមរយៈការហោះហើរត្រង់រវាង រដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ នឹងជម្រុញនូវ ចំណងមិត្តភាពប្រទេសទាំង២ កាន់តែជិត កំណើនអ្នកដំណើរតាមផ្លូវអាកាសកាន់តែច្រើន ថែមទៀត និងមានការផ្លាស់ប្តូរពាណិជ្ចកម្មរវាងប្រទេសទាំង២កាន់តែល្អប្រសើរ។ គណៈប្រតិភូតំណាងក្រុមហ៊ុនអាកាសចរជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន (Air…

  • កីឡាការិនី លេខ១ពិភពលោក Simona Halep ធ្លាក់ជុំទី១ ខណៈ Wawrinka និង Murray ឡើងជុំទី២ នៃពាន US Open

    កីឡាការិនី លេខ១ពិភពលោក Simona Halep ធ្លាក់ជុំទី១ ខណៈ Wawrinka និង Murray ឡើងជុំទី២ នៃពាន US Open

  • ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ផ្តល់ស្បៀងជូនពលរដ្ឋខ្វះលទ្ធភាព និងជនដែលគ្មានមុខរបរពិតប្រាកដ បានជាង៣០០នាក់

    ពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីពាក់ព័ន្ធជួបសំណេះសំណាល និងជួយដោះស្រាយស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋព្រមទាំងបានផ្តល់ស្បៀង ជូនដល់ពលរដ្ឋខ្វះលទ្ធភាព និងជនដែលគ្មានមុខរបរពិតប្រាកដ បានជាង៣០០នាក់ នៅសាលាខេត្តពោធិ៍សាត់។ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ក្នុងនាមឯលោកជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ដែលមានប្រជាពលរដ្ឋជាង៤៧ម៉ឺននាក់ រស់នៅក្រោមដំបូលសុខសន្តិភាព ស្ថិរភាពតែមួយ តែងតែផ្តោតការយកចិត្តទុកដាក់ និងជួយទំនុកបម្រុងពលរដ្ឋ គ្រប់កាលៈទេសៈ។ លោកបានបន្ថែមថា ទោះបីជាការជួយនេះ មានកម្រិតតិចតួចក្តីក៏យើងត្រូវមានវប្បធម៌ ចែករំលែកទៅតាមស្ថានភាពជាក់ស្តែង ក្នុងការជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសជនចាស់ជរាគ្មានទីពឹង និងជនដែលគ្មានមុខរបរពិតប្រាកដ បានយកទៅ​ទទួល​ទានបានមួយគ្រា។ឯកឧត្តម បានបន្តថា យើងបានជួបជុំគ្នាមើលឃើញពីសមិទ្ធផលធំៗ ទូទាំងខេត្តក៏ដូចទូទាំងប្រទេសនាពេលនេះ គឺដោយសារសង្គមជាតិយើង មានសុខសន្តិភាព ស្ថិរភាពនយោបាយក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។1បើផ្អែកតាមចំនួនប្រជាពលរដ្ឋ ដែលរដ្ឋអំណាចមូលដ្ឋានបានបញ្ជូនឈ្មោះមកនោះមានចំនួនជាង៣០០នាក់ ដោយម្នាក់ៗ ទទួលបានអង្ករ១០គីឡូក្រាម ដែលសកម្មភាពនេះ រូបលោកតែងតែអនុវត្តន៍ជាប្រចាំចាប់តាំងពីមកដឹកនាំយន្តការនៅក្នុងខេត្ត៕

  • គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ចាប់ផ្តើមពីថ្ងៃទី០១ ដល់១៨ ខែតុលា ឆ្នាំ២០១៨

    ភ្នំពេញ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គជប ដែលទើបចេញផ្សាយនៅថ្ងៃទី២៧ ខែសីហានេះ។ លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨នេះ មានគោលដៅធានាឲ្យបញ្ជីបោះឆ្នោត​ មានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព តាមរយ៖ ១៖ ការស្រង់ និងលុបឈ្មោះ អ្នកបោះឆ្នោតរួមមាន៖ * អ្នកដែលទទួលមរណភាព * អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន * អ្នកដែលបានផ្លាស់លំនៅស្ថាន ឬទីសំណាក់ចេញពីឃុំ សង្កាត់ផ្សេង ដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត។ ២៖ ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើសុំរបស់សាម៉ីខ្លួន ដោយមានឯកសារសំអាងត្រឹមត្រូវ។ …

  • គ្រោះរញ្ជួយដីក្នុងកម្រិត៦.៤រ៉ិចទ័រថ្មីមួយទៀត បានវាយប្រហារតំបន់ក្បែរកោះ លុមបុក ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី

    ឥណ្ឌូណេស៊ី៖ សូមរំលឹកថា កោះលុមបុក របស់ប្រទេសឥណ្ឌូណេស៊ី នាអំឡុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានទទួលរងការវាយប្រហារយ៉ាងធ្ងន់ដោយសារតែគ្រោះរញ្ជួយដីដ៏កក្រើកជាបន្តបន្ទាប់ ចាប់តាំងពីចុងខែកក្កដាមក ដែលបានបណ្តាលឲ្យមនុស្សសរុបជិត៥០០នាក់បាត់បង់ជីវិត។

  • ភ្លៀងធ្លាក់ខ្លាំងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ដល់ប្រជាពលរដ្ឋឥណ្ឌារស់នៅក្នុងទីក្រុងញ៉ូវដេលី

    ភ្លៀងធ្លាក់ខ្លាំងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ដល់ប្រជាពលរដ្ឋឥណ្ឌារស់នៅក្នុងទីក្រុងញ៉ូវដេលី

    ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ដល់បណ្តាផ្នែកជាច្រើននៃទីក្រុងញ៉ូវដេលី របស់ប្រទេសឥណ្ឌា នៅក្នុងថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) ហើយក៏បណ្តាលឲ្យសីតុណ្ហភាពចុះត្រជាក់ខ្លាំងផងដែរ។ បច្ចុប្បន្នភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុងញ៉ូវដេលី និងតំបន់ជាច្រើនស្ថិតនៅក្បែរក្រុងនេះ នៅអំឡុងពេលមេឃធ្លាក់ភ្លៀងជាច្រើនម៉ោង ដែលបណ្តាលឱ្យមានការបាក់រលំដើមឈើ និងដាច់ចរន្តអគ្គិសនី ព្រមទាំងបង្កជាគ្រោះទឹកជំនន់នៅទីតាំងជាច្រើនផងដែរ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ ឬទំហំនៃការខូតខាតនៅឡើយទេ។

  • នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបទីតាំងស្តុកគ្រឿងសម្អាងខុសច្បាប់នៅខណ្ឌឬស្សីកែវ ដកហូតបានផលិតផលក្លែងក្លាយជាង៤តោន

    ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច  និងឧត្ដមសេនីយ៍ទោ ឡុង ស្រេង ដែលជាអនុប្រធាននាយកដ្ឋាន រួមសហការជាមួយមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានបន្តបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកគ្រឿងសម្អាងខុសច្បាប់ដ៏ធំមួយកន្លែងនៅត្រង់ចំណុចផ្ទះលេខ១ ផ្លូវQ6 សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយដកហូតបានផលិតផលក្លែងក្លាយ និងខុសច្បាប់ជាង៤តោន។