Category: ព័ត៌មាន

  • ក្រសួងការបរទេសរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាម៉េរិកនឹងរារាំងដល់កិច្ចប្រជុំរវាងប្រទេសទាំងពីរ

    រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងថា ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាម៉េរិកមកលើរុស្ស៊ី នឹងធ្វើឲ្យឱកាសកាន់តែស្មុគស្មាញទៅ សម្រាប់កិច្ចពិភាក្សារវាងប្រទេសទាំងពីរទៅលើបញ្ហាជាច្រើន។ ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារី ហ្សាខារ៉ូវ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មទាំងនេះ នឹងមិនអាចបង្ខំឲ្យរុស្ស៊ីដកថយពីផ្លូវដែលបានជ្រើសរើស ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួននោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ជំហានបែបនេះរបស់សហរដ្ឋអាម៉េរិក នឹងមិនចែករំលែកកិច្ចសន្ទនា និងអន្តរកម្មទ្វេភាគីប្រកបដោយការគោរព និងរីកចម្រើននោះឡើយ។ សូមជម្រាបផងដែរថា រដ្ឋបាលសហរដ្ឋអាម៉េរិកបានសម្រេចដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ពាក់ព័ន្ធនឹងការវាយប្រហារដោយសារធាតុពុលមកលើអតីតមន្រ្តីចារកម្មរុស្ស៊ី លោកសឺហ្គេ ស្រ្គីប៉ាល់ និងកូនស្រី យូលី នៅក្នុងទីក្រុង សាលីបេរី ចក្រភពអង់គ្លេស កាលពីខែមិនាកន្លងទៅ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូ បានធ្វើការច្រានចោលទាំងស្រុងរាល់ការជាប់ពាក់ព័ន្ធទាំងអស់៕

  • ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិអះអាងថា ឧក្រិដ្ឋកម្មសង្រ្គាមបង្កឡើងដោយភាគីទាំងអស់នៅក្នុងប្រទេសយេម៉ែន

    យេម៉ែន៖ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានជំនឿយ៉ាងមុតមាំថា ឧក្រិដ្ឋកម្មសង្រ្គាមអាចនឹងបង្កឡើងដោយភាគីពាក់ព័ន្ធទាំងអស់នៅជម្លោះក្នុងសង្រ្គាមយេម៉ែន។ ក្នុងរបាយការណ៍ដំបូង ពួកគេបានចោទប្រកាន់កងកម្លាំងរដ្ឋាភិបាលយេម៉ែន កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលគាំទ្រពួកគេ និងក្រុមចលនាឧទ្ទាម ហ៊ូធីថា បានធ្វើរឿងតិចតួចណាស់ដើម្បីបញ្ចៀសផុតពីគ្រោះថ្នាក់ដល់ជនស៊ីវិល ក្នុងកម្រិតទាបបំផុត។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចង់សំដៅលើការទម្លាក់គ្រាប់បែក និងការផ្លោងគ្រាប់កាំភ្លើងធំមកលើសាលារៀន មន្ទីរពេទ្យ និងផ្សារ ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។ លើសពីនេះ ក្រុមអ្នកជំនាញក៏បានធ្វើការព្រមានផងដែរថា ការបិទច្រកតាមទឹក និងអាកាសរបស់កងកម្លាំងចម្រុះអាចជាឧក្រិដ្ឋកម្មសង្រ្គាមផងដែរ។ សូមបញ្ជាក់ផងដែរថា ក្រុមជំនាញសិទ្ធិមនុស្សទាំងនេះ នឹងបង្ហាញរបាយការណ៍របស់ពួកគេ ដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅខែក្រោយនេះ៕

  • ក្រុមហ៊ុន អាន់ឡាយ អាស៊ី និងភោជនីដ្ឋាន១០៥ ផ្តល់អំណោយមនុស្សធម៌ដល់កុមារកំព្រាប្រមាណ១០០នាក់ មកពីអង្គការ ទីននី ធូន

    ភ្នំពេញ៖ គណៈគ្រប់គ្រងក្រុមហ៊ុន អាន់ឡាយ អាស៊ី (AntLive Asia) និងភោគនីដ្ឋាន105 Restaurant and Pub របស់ក្រុមហ៊ុន 63 ST Group បានផ្តល់ជំនួយមនុស្សធម៌ដល់កុមារកំព្រា និងផ្ទុកមេរោគអេដស៍សរុបចំនួន១០០នាក់មកពីអង្គការ ទីននី ធូន(TINY TOONES)។ ក្នុងជំនួយមនុស្សធម៌នេះ កុមារតូចៗទាំងអស់ បានទទួលនូវសម្ភាសិក្សា សម្លៀកបំពាក់ ព្រមទាំងបានញ៉ាំអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសា នៅភោជនីដ្ឋាន 105 ដើម្បីផ្តល់នូវក្តីស្រាលាញ់ ភាពកក់ក្តៅ អាណិតអាសូរ និងក្តីសង្ឃឹមក្នុងជីវិតដល់កុមារទាំងនេះ។

  • គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្ហាញប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨

  • សម្ដេចតេជោ ហ៊ុន សែន អំពាវនាវទៅកាន់អាជ្ញាធរទាំងអស់ ឱ្យបន្តដោះស្រាយបញ្ហាចំពោះគ្រោះមហន្តរាយ ទាំងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវទៅកាន់អាជ្ញាធរទាំងអស់ ឱ្យបន្តដោះស្រាយបញ្ហាចំពោះគ្រោះមហន្តរាយ ទាំងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ។ សម្តេចបានលើកឡើងទៀតថា ឥឡូវនេះ យើងមិនទាន់ដឹងប្រាកដថា ទឹកនៅបន្តឡើង ឬក៏ស្រកចុះនោះទេ។ សម្ដេចថា មានពេលមួយនោះ ទឹកទន្លេមុខព្រះបរមរាជវាំង មានត្រឹមតែ៣ម៉ែត្រកន្លះប៉ុណ្ណោះ យើងក៏បានផ្អាកពិធីបុណ្យអុំទូក១ឆ្នាំ ហើយនៅឆ្នាំបន្ទាប់ យើងក៏បានផ្អាក១ឆ្នាំទៀត ដោយសារទឹកឡើងខ្លាំងពេក។ ស្រាប់តែពេលនោះ មានអ្នកខ្លះគេថា សម្ដេច បានលុបចោលប្រពៃណីខ្មែរយើង ដែលនេះ គឺជានិយាយប្រឆាំងផ្កាប់មុខរបស់ពួកប្រឆាំង ដែលគ្មានដឹងអីទាល់តែសោះ។ សម្ដេចតេជោ បានថ្លែងបន្តថា អ្នកដែលបានទទួលការលើកលែងទោសនាពេលកន្លងទៅ មាន២ប្រភេទ ទី១-ប្រភេទដែលបានធ្វើលិខិតស្នើសុំមកសម្ដេច។ គេបានទទួលស្គាល់នូវកំហុសដូចជា អុំ សំអាន បានទទួលស្គាល់កំហុសទៅលើបញ្ហាទាក់ទងនឹងផែនទី ដែលជាបទល្មើសរបស់គេ ហើយគេបាន ស្នើសុំលើកលែងទោស។ លោក មាជ សុវណ្ណារ៉ា និងបងប្អូនខ្លួនមួយចំនួនទៀត គេក៏បានផ្តិតមេដៃទទួលស្គាល់កំហុស ដែលខ្លួនបានធ្វើនៅទីលានប្រជាធិបតេយ្យ។ តាមរយៈលិខិតសុំទោសនោះហើយជាហេតុធ្វើឲ្យសម្ដេច ស្នើរសុំលើកលែងទោស ដែលស្ថិតនៅក្នុងដៃរបស់នាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រី ស្នើរសុំលើកលែងទោសពេលណាក៏បាន។…

  • សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យគណៈប្រតិភូក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម

    នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី  សាយ  ឈុំ  ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដឹកនាំដោយឯកឧត្តម សួង ថោ (SONG TOA) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្នុយនីស្តចិន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕

  • ខួបទី ២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមសុីវិល ក្រោមនយោបាយ ឈ្នះ ឈ្នះ តេជោសែន សម្តេចតេជោនឹងស្នើសុំលើកលែងទោសទណ្ឌិតទ្រង់ទ្រាយធំមួយ

    នាពេលថ្មីៗនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ តាមសំណើសុំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកលែងទោសដល់អ្នក នយោបាយ អ្នកវិភាគនយោបាយ សកម្មជនដីធ្លី រួមទាំងអតីតអ្នកសារព័ត៌មានមួយចំនួនទៀត ដែលត្រូវបានចាប់ខ្លួនក្នុងពេលប្រព្រឹត្តបទល្មើស កាលពីអំឡុងឆ្នាំ២០១៦ និង២០១៧កន្លងទៅនេះ ឲ្យមានសេរីភាពឡើងវិញ។ ក្រោយមានការដោះលែងជាបន្តបន្ទាប់នៃអ្នកទោសមួយ ចំនួនខាងលើនេះ ក៏មានមតិខ្លះបានលើកឡើងថា កាលដែលសម្តេចតេជោ សម្រេចស្នើសុំទៅព្រះមហាក្សត្រលើកលែងទោសដល់អ្នកទាំងនោះ គឺដោយសារតែ សម្តេចតេជោ រងការគៀបសង្កត់ខ្លាំងពីបណ្តាបរទេស។ តែការពិត នេះគឺជាទឹកចិត្តសណ្តោស ប្រោសប្រណីចេញពីចិត្តធម៌របស់ សម្តេចតេជោ ដែលមានចំពោះទណ្ឌិតទាំងនោះ បន្ទាប់ពីទណ្ឌិតខ្លះបានសរសេរលិខិតចេញពីពន្ធនាគារ ផ្ញើជូនលោក ដើម្បីសុំឲ្យជួយធ្វើ អន្តរាគមន៍ ពោលគឺពុំមែនបណ្តាលមកពីបរទេសណាមកបង្គាប់បញ្ជាឬគៀបសង្គត់ឡើយ។ ក្នុងឋានៈជានាយករដ្ឋមន្រ្តី សម្តេចតេជោ បានអនុវត្តតាមច្បាប់ពន្ធនាគារ ដែលចែងថា នាយករដ្ឋមន្រ្តីមានសិទ្ធិទូលស្នើសុំ ព្រះមហាក្សត្រព្រះរាជទានលើកលែងទោសដល់ទណ្ឌិត ពេលណាក៏បាន ដែលជាទូទៅគឺបានអនុវត្តទោសបាន ២ភាគ៣រួចហើយ។ នេះអាចបញ្ជាក់បានថា ដំណើរការលើកលែងទោសនេះគឺត្រឹមត្រូវស្របតាមច្បាប់របស់ព្រះរាជា ណាចក្រកម្ពុជាពិតប្រាកដ។ នេះគឺជាឱកាសមួយ ដែលអ្នកត្រូវបានលើកលែងទោសរួចហើយ គួរកែប្រែខ្លួនសារជាថ្មី ហើយត្រូវដឹងថាសិទ្ធិសេរីភាពរបស់អ្នក គឺមានព្រំប្រទល់ជាមួយសិទ្ធិសេរីភាពរបស់អ្នកដទៃ។ បើអ្នកនៅតែបំពាន និយាយអ្វី…

  • ខេត្តមណ្ឌលគិរី រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការផ្សព្វផ្សាយអនុក្រឹត្យ និងសេចក្តីណែនាំផ្សេងៗរបស់ក្រសួងមុខងារសាធារណៈជូនដល់មន្រ្តីរាជការស៊ីវិល និងមន្រ្តីការិយាល័យជំនាញនានាក្នុងខេត្ត

    មណ្ឌលគិរី៖ ក្រសួងមុខងារសាធារណៈ បានផ្សព្វផ្សាយអនុក្រឹត្យលេខ២៤០ អនក្រ.បក ស្តីពីការប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ  និងសេចក្ដីណែនាំលេខ៧៨៨ មស.សណន ស្ដីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្រ្តីរាជការស៊ីវិល នៃមន្ទីរអង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបានបំពេញ និងសេចក្ដីណែនាំលេខ៧៨៩ មស.សណន ស្ដីពីគោលការណ៍ បែបបទ និងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្ដម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត នៅអគារប្រជុំក្រុមប្រឹក្សាខេត្ត នាព្រឹកកថ្ងៃអង្ការ៍ ០២រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា…

  • បារីក្លែងក្លាយ និងសម្ភារវេចខ្ចប់ ទម្ងន់ប្រមាណ៣៥តោន ត្រូវសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាន

    កណ្តាល៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ  ដឹកនាំដោយលោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាលមូលដ្ឋាន និងមានសម្របសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កាលពីរសៀល ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៨នេះ បានចុះធ្វើការបង្ក្រាប ទីតាំងស្តុក និងផលិតបារីក្លែង ក្លាយមួយកន្លែងនៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ធ្វើការដកហូតថ្នាំជក់ និងសម្ភារវេចខ្ចប់ទម្ងន់ប្រមាណ៣៥តោន។ លោក ឡុង ស្រេង បានប្រាប់ឱ្យដឹងថា នៅក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបនេះ កម្លាំងយើងបាន រកឃើញសម្ភារសម្រាប់ផលិតនិងវេចខ្ចប់បារីម៉ាក ESSE ចំនួនប្រមាណ១២តោន និងថ្នាំជក់ ព្រមទាំងបារីដែលផលិតរួចរាល់ហើយសរុបប្រមាណ២៣តោន។ លោកបន្តថា កិច្ចសហប្រតិបត្តិការបង្ក្រាបនេះ គឺធ្វើឡើងដោយយោងទៅតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនខ្មែរ ធីបថប អ៊ីមិច ។ យ៉ាងណាក៏ដោយរហូតមកដល់ល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ចមិនទាន់បានបង្ហាញថា ម្ចាស់ទីតាំងមានឈ្មោះអ្វីនៅឡើយនោះទេ ៕

  • បឹងចំនួន៤មានផ្ទៃដីស្មើ២៧១ហិកតាត្រូវបានដាក់បញ្ជូនជាសម្បត្តិរដ្ឋ និងកំពុងបន្តទៅកំណត់បឹងមួយចំនួនទៀតនៅស្រុកស្អាង

    ខេត្តកណ្តាល៖ ដោយសង្កេតឃើញពីការយកចិត្តទុកដាក់​របស់រដ្ឋបាលខេត្ត​ ដោយឡែករដ្ឋបាលស្រុកស្អាងបានគិតគូរដល់ប្រជាពលរដ្ឋ​ ដោយបានចុះកំណត់រក្សាទុកបឹងជាទ្រព្យសម្បត្តិសាធារណ:ក្នុងភូមិសាស្ត្រស្រុកស្អាងជាច្រើនផងដែរ។ ការចុះកំណត់នេះធ្វើឡើងក្រោយពីមានការណែនាំរបស់គណអភិបាលខេត្តកណ្តាល និងគណអភិបាលស្រុកស្អាងផងដែរ។ លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាងបានប្រាប់ឲ្យដឹងថា ដើម្បីអនុវត្តន៍តាមការណែនាំរបស់លោកអភិបាលខេត្តកណ្តាល ដែលយកចិត្តទុកដាក់ពីការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្រុកស្អាងក៏ដូចជាប្រជាពលរដ្ឋទូរទាំងខេត្តកណ្តាល កំពុងប្រកបរបរនេសាទ និងកសិកម្មនានា និងបានចុះកំណត់បឹងមួយចំនួនដូចជា ៖ បឹងត្នោតមានចំនួន៨៣ហិកតា​ បឹងទឹកជោជាង១១ហិកតា​ បឹងទទឹងថ្ងៃជាង៤១ហិកតា និង​បឹងរានមានជាង១៣៦ហិកតា​ បានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់រដ្ឋរួចហើយ​ និងកំពុងចុះបន្តដើម្បីទៅកំណត់បឹងមួយចំនួនទៀតផងដែរ។ លោកបានបន្តថា ការចុះកំណត់នេះ បន្ទាប់ពីបានទទួលមតិដឹកនាំពីឯកឧត្តមអភិបាលខេត្តកណ្តាល​ កាលពីថ្ងៃទី២១ ខែមិថុនាកន្លងមកនេះ​ អាជ្ញាធរស្រុកបានចុះទៅដកបង្គោលដែលបានបោះក្នុងបឹង៥០០មានចំនួនរហូតដល់ជាង២៧០បង្គោលដោយមាន ជនខិលខូចបានទន្ទ្រានកាន់កាប់ដីសាធារណ:របស់រដ្ឋ​ ដោយត្រូវរក្សាទុក្ខដីបឹងទាំងនោះទុកជាសម្បត្តិសាធារណ:ចំនួនប្រហែល៤០០ហិកតា និងបន្តដល់អាងទឹកយុវជនប្រហែល១០០ហិកតា​  ដែលជនមួយចំនួនបានបោះចូលធ្វើឲ្យអាជ្ញាធរឈឺក្បាល​។លោកបានបន្តថា ករណីនេះធ្វើឲ្យប៉ះពាល់ដល់អ្នករំលោភកាន់កាប់ទាំង​នោះមិនសប្បាយចិត្ត​ រួចបានប្រើគ្រប់វិធីរិះគុណអាជ្ញាធរទាំងមិនសមហេតុផលផ្សេងៗដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធដែលបានការអនុវត្កលើការងារ​នេះ។ ដោយឡែកប្រជាអ្នកនេសាទនៅស្រុកស្អាងមានការសប្បាយចិត្ត និងសាទរដល់អាជ្ញាធរដែលបានយកចិត្តទុកដាក់ដល់ពលរដ្ឋក្រីក្រពួកគាត់ជាអ្នកប្រកបបរបរនេសាទនោះ ព្រោះបឹងរដ្ឋគឺជាអាយុជីវិតរបស់ពួកគាត់បើសិនជាបាត់បង់ទៅ គឺជីវិតគ្រួសារគាត់មូលត្រូវប្រឈមបញ្ហាជាច្រើនផងដែរ  កូនៗអាចឈប់ពីការសិក្សាឬក៏ឈានទៅធ្វើជាពលករឆ្លងដែន និងបានសំណូមពរដល់រដ្ឋបាលស្រុកមេត្តាជួយបន្តចុះទៅកំណត់ដែនបឹងរដ្ឋមួយចំនួនទៀតដែលនៅសេសសល់ ដែលក្រុមឈ្មួញខិលខូចកំពង់ទន្ទ្រានកាន់កាប់នោះ៕