Category: ព័ត៌មាន

  • រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសជំនាញទេសចរណ៍ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី ពីអង្គម្ចាស់ក្សត្រី មហាចក្រី សុរិនថន

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសជំនាញទេសចរណ៍ នៃសាកលវិទ្យាល័យ បច្ចេកវិទ្យា រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី ពីអង្គម្ចាស់ក្សត្រី មហាចក្រី សុរិនថន

  • ក្រុមហ៊ុន Facebook បិទគណនីរបស់មន្ត្រីយោធាកំពូលៗមីយ៉ាន់ម៉ាជាច្រើនរូប ក្រោមហេតុផលទប់ស្កាត់ព័ត៌មានមិនពិត

    មីយ៉ាន់ម៉ា៖ យោងតាមប្រភពរបស់ក្រុមហ៊ុន Facebook បានបញ្ជាក់ថា ខ្លួនបានសម្រេចចិត្តលុបចោលគណនី Facebook និង Instagram របស់ក្រុមមន្ត្រីយោធាមីយ៉ាន់ម៉ាជាន់ខ្ពស់មួយចំនួន ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត និងការស្អប់ខ្ពើម បន្ទាប់ពីការត្រួតពិនិត្យឡើងវិញនូវខ្លឹមសារ ដែលមន្ត្រីយោធាទាំងនោះ បានបង្ហោះនាពេលកន្លងមក។  

  • របាយការណ៍របស់អង្គការសហប្រជាជាតិបញ្ជាក់ថា មេដឹកនាំយោធាមីយ៉ាន់ម៉ាជាច្រើនរូបអាចនឹងរងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា

    សហរដ្ឋអាម៉េរិក៖ យោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ថ្នាក់ដឹកនាំយោធាកំពូលៗរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាមួយចំនួនគួរតែត្រូវបានស៊ើបអង្កេតពីបទប្រល័យពូជសាសន៍លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋរ៉ាឃីន រួមទាំងបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិនៅក្នុងតំបន់ដទៃទៀត។

  • កងកម្លំាងរដ្ឋាភិបាលស៊ីរីកំពុងប្រុងជើងការក្នុងកម្រិតខ្ពស់ ក្រោយលេចឮដំណឹងថា ប្រទេសខ្លួនអាចនឹងទទួលរងការវាយប្រហារជាថ្មីទៀតពីសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមហាអំណាចនេះ

    ស៊ីរី៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានឱ្យដឹងថា កងទ័ពអាកាសស៊ីរីត្រូវបានដាក់ឱ្យនៅក្រោមការប្រុងជើងការកម្រិតខ្ពស់មួយ ស្របពេលមានសេចក្ដីរាយការណ៍ថា សហរដ្ឋអាម៉េរិកអាចនឹងបើកការវាយប្រហារសាជាថ្មី ប្រឆាំងជាមួយរដ្ឋាភិបាលទីក្រុង ដាម៉ាស់។  

  • រដ្ឋាភិបាលអ៊ីរ៉ង់ស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិ លុបចោលទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកមកលើប្រទេសខ្លួន

    អ៊ីរ៉ង់៖ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដកទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក បន្ទាប់ពីលោក ដូណាល់ ត្រាំ សម្រេចចិត្តបោះបង់ចោលកិច្ចព្រមព្រៀងស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នំា២០១៥។

  • កីឡាករ កីឡាការិនី សូហ្វតេន្នីសកម្ពុជាផ្នែកវិញ្ញាសារវាយទោល បានបរាជ័យក្នុងការប្រកួតថ្ងៃដំបូង

    កីឡាករ កីឡាការិនី សូហ្វតេន្នីសកម្ពុជាផ្នែកវិញ្ញាសារវាយទោល បានបរាជ័យក្នុងការប្រកួតថ្ងៃដំបូង

    តាមការបញ្ជាក់ពីឥណ្ឌូនេស៊ីមុននេះបន្តិច កីឡាករ កាន់ សោភ័ណ ចាញ់ កីឡាករ ៤ទល់១ កីឡាករ ឌឹម សំសុជាភារុណ ចាញ់ កីឡាករ ឥណ្ឌូនេស៊ី ៤ទល់០ រីឯកីឡាការិនី រិន សុធារី ចាញ់ កីឡាការិនី កូរ៉េ ៤ទល់០។ ប៉ុន្តែអត្តពលិកសូហ្វតេន្នីសកម្ពុជា នៅមានវិញ្ញាសារជាក្រុម ដែលជាក្តីសង្ឃឹមចុងក្រោយ ៕

  • កីឡាសហ្វតិន្នីសនឹងចាប់ផ្តើមនៅម៉ោង៩ព្រឹកនេះ នៅអេស៊ានហ្គេមលើកទី១៨

    តាមការបញ្ជាក់ពីលោក  ជា សែនវិស្សុត អគ្គលេខាធិការសហព័ន្ធកីឡាសហ្វតិន្នីសកម្ពុជា ប្រាប់ថា ព្រឹកនេះម៉ោង9 កីឡាសូហ្វតេន្នីសចាប់ផ្ដើមការប្រកួតហើយ លេងលើវិញ្ញាសារ បុរស1ទល់1 នឹង នារី1ទល់1 បញ្ជាក់(ប្រកួតវិលជុំ ) 1/ កីឡាករ កាន់ សុភ័ណ្ឌ VS Thailand2/ កីឡាករ ឌឹម សំសុជាភារុណ VS Indonesia3/ កីឡាការិនី រិន សុធារី VS Korea4/កីឡាការិនី ម៉េត ម៉រីយ៉ាន VS India តាមការបញ្ជាក់របស់ ឯ ឧ ជា ប៊ុនហេង អនុប្រធានទី១ សហពន្ធថា ការចូលរួមប្រជែងក្នុងព្រឹត្តិការណ៍លើកទី១៨ នៅ​ប្រ​ទេស​ឥណ្តូនេស៊ី ក្រុមអត្តពលិកកីឡាសហ្វតិន្នី​សកម្ពុជាដាក់ក្តី​សង្ឈឹម​ត្រឹមតែ៥០%​ប៉ុណ្ណោះក្នុងការ​ប្រជែងដណ្តើម​បាន​មេដាយ​ត្រ​លប់មកជូនកម្ពុជា ដ្បិតប្រទេសខ្លាំងៗ​នៅលើពិភពលោកដែលមាន​សមត្ថភាពខ្ពស់ជាង​កម្ពុជាចំនួន៧​ប្រទេសលើវិញ្ញា​សាមួយនេះ​ក៍មានវត្ត​មានចូលរួមប្រជែងក្នុងព្រឹត្តិការណ៍នេះដែរ។

  • កម្លាំងល្បាតសង្កាត់ស្ទឹងមានជ័យ១ ចាប់ជនសង្ស័យជួញដូរគ្រឿងញៀនបានម្នាក់ និងដកហូតថ្នាំញៀន១៥កញ្ចប់

    រាជធានី​ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយនឹងកម្លាំងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ចុះ​ល្បាតនៅក្នុងមូលដ្ឋាន និងបានឃាត់ខ្លួនយុវជនម្នាក់ ក្នុងចំណោម​បក្ខពួក​ជាច្រើននាក់ ដែល​ពពាក់ពពូនគ្នាប្រើប្រាស់គ្រឿងញៀន នៅភូមិសាស្ត្រស្មុគស្មាញ។ ករណីខាងលើនេះធ្វើឡើងនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃច័ន្ទ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិង ថ្ងៃទី២៧.ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវលំ ក្រុមទី២ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ មន្ត្រីនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ១​ បានរៀបរាប់​ប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ អាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកម្លាំងរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ចេញល្បាតក្នុងភូមិសាស្រ្ត ដើម្បីរក្សាសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានដូចសព្វ ដង ប៉ុន្តែដែលខណៈកម្លាំងមកដល់ចំណុចក្រុមទី២ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ក៏បានប្រទះមនុស្សមួយក្រុមកំពុងប្រមូលផ្តុំគ្នា លុះឃើញកម្លាំងអាវុធហត្ថ និងក្រុមប្រជាការពារមកដល់ ពួកគេបានរត់លោតចូលទឹកប្រឡាយគេចខ្លួនបាត់អស់ នៅសល់យុវជនម្នាក់ ទើបកម្លាំងធ្វើការឃាត់សួរនាំ និងសុំឆែកឆេររកឃើញគ្រឿងញៀន ១៥កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ទើបធ្វើការដកហូតយកធ្វើជាវត្ថុតាង។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សេង អៀមសន់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិមានជ័យ…

  • លោក មាជ សុវណ្ណារ៉ា និងសមាជិកអតីតគណបក្សប្រឆាំងចំនួន១៣នាក់ផ្សេងទៀតត្រូវបានដោះលេងឱ្យមានសេរីភាពឡើងវិញនៅម៉ោង១២រំលងអាធ្រាត

    ភ្នំពេញ ៖ បន្ទាប់ពីព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យលើកលែងទោសដល់លោក មាជ សុវណ្ណារ៉ា និងសមាជិកអតីតគណបក្សប្រឆាំងចំនួន១៣នាក់ផ្សេងទៀត ឱ្យមានសេរីភាពឡើងវិញហើយ ក្រោយពីមានសំណើពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលម៉ោង១២កណ្ដាលអាធ្រាត ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ អ្នកទាំងអស់គ្នា (១៤នាក់) បានចាកចេញពីពន្ធនាគារហើយ។ មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញបានថ្លែងប្រាប់អង្គភាពព័ត៌មានបណ្ដាញសារព័ត៌មានក្នុងស្រុកនៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះឲ្យដឹងថា ការដោះលែងលោក មាជ សុវណ្ណារ៉ា និងអតីតសមាជិកបក្សប្រឆាំង១៣នាក់ទៀត (ទាំងអស់១៤នាក់) ត្រូវធ្វើឡើងនៅយប់ថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០១៨នេះតែម្តង។ ការដែលមិនទាន់ដោះលែងអ្នកទាំង១៤នាក់ នៅវេលាម៉ោង៩៖៣០នាទីយប់នោះ គឺដោយសារហេតុផលសន្តិសុខ មានមនុស្សយ៉ាងច្រើន នៅខាងមុខពន្ធនាគារ ដូច្នេះការដោះលែងត្រូវពន្យាពេលដល់ម៉ោងប្រមាណជាង១២យប់ ហើយអ្នកទាំងអស់គ្នា ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកជញ្ជូនទៅកាន់គេហដ្ឋានតែម្តង ដោយសារការពារសុវត្ថិភាព។ អតីតសមាជិកបក្សប្រឆាំងទាំង១៤រូប ដែលត្រូវបានលើកលែងទោសនេះរួមមាន៖១៖ ឈ្មោះ មាជ សុវណ្ណារ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ ២៖ ឈ្មោះ អឿ…

  • រថយន្ដព្រូសបើកឆ្លងផ្លូវជ្រុលទៅបុករថយន្តព្រូសមួយគ្រឿងទៀតបណ្ដាលឲ្យរងខូចខាតទាំងសង

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន និងបានឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងពេញទំហឹង បណ្ដាលរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង​៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៨៤ កែងនិងផ្លូវ៩៩ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ តាមសាក្សីនៅកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AM-2996 បើកពីជើងទៅត្បូងបោះពួយយ៉ាងលឿន ស្រាប់តែមកដល់ចំនុចកើតហេតុខាងលើមិនបានបន្ថយល្បឿន ក៍ជ្រុលទៅជ្រុលបុករថយន្តព្រូសមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2Y- 9032 បើកដោយបុរសម្នាក់ពីលិចទៅកើត ចំពីចំហៀងផ្នែងខាងឆ្វេងពេញទំហឹង បណ្ដាលរងការខូចខាតយ៉ាងដំណំ ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងឲ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នា  ដោយភាគីខាងរថយន្តព្រូសពណ៌ស ព្រមសងសំណងជួសជុលរថយន្តព្រូសពណ៌ខ្មៅឲ្យស្អាតដូចដើម ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង៕