Category: ព័ត៌មាន

  • គ្រួសាររបស់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ទទួលបានថវិកាបេឡាមរណៈសង្គ្រោះចំនួន៤លានរៀល ពីសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង

    ខេត្តកំង់ឆ្នាំង៖ ថ្ងៃចន្ទ ៩កើតខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ នៅព្រឹកម៉ោង ១០:០០  ឧត្តមសរនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត លោកវេរសេនីយ៍ទោឡាយ សុភ័ត នាយរងការិយាល័យបុគ្គលិកស្នងការនគបាល  លោក ឃូ សុផាន់ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹក រួមជាមួយក្រុមការងារ សអក ថ្នាក់ ក្រុង ស្រុក និងសាខាឃុំ សង្កាត់ បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លានរៀល ជូនលោកស្រី ញាន យ៉ាន ត្រូវជាប្រពន្ធរបស់សព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ប្រភេទជនបាត់បង់សមត្ថភាពការងារឈ្មោះ ពៅ ភឿន មានអត្តលេខ IA02000964 ទទួលមរណភាពនៅព្រឹកម៉ោង៦:០០ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅភូមិត្រពាំងព្នៅ ឃុំច្រេសស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕…

  • ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបញ្ចូនជនសង្ស័យ៣នាក់ ជាមុខសញ្ញាឆក់ទៅតុលាការ

    ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងការិយាល័យព្រហ្មកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចូនក្រុមជនសង្ស័យ៣នាក់ពាក់ព័ន្ធ ករណីឆក់២ករណី ដែលឃាត់ខ្លួនបានកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ នាវេលាម៉ោង១៧ និង៣០នាទី  នៅចំណុចផ្ទះសំណាក់លេខ៦៩ ផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សារា ប៉ុស្ដិ៍លេខ១១ ឲ្យដឹងថា ជនសង្ស័យដែលកម្លាំងរបស់លោកឃាត់ខ្លួនបានមាន៣នាក់ពាក់ព័ន្ធ ករណីឆក់២ករណី ដោយជនសង្ស័យទី១ មានឈ្មោះ តឺយ ពៅ ភេទ ប្រុស  អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅបច្ចុប្បន្នផ្ទះលេខ ៣៧២ ផ្លូវ ម៉ុងរិទ្ធី  សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ទី២ឈ្មោះ ហេង កុសល ហៅតឿ ភេទប្រុស អាយុ២៦ឆ្នាំ  មុខរបរ ជាងជួសជុលទូរសព្ទ…

  • គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយ អនុវត្តនៅអាណត្តិក្រោយ

    គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានបើកសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមផ្សេងទៀត ជាទុនយកមកអនុវត្តនៅអាណត្តិក្រោយៗទៀត។ ពិធីនេះបានធ្វើឡើងកាលពី ព្រឹកថ្ងៃទី២៧សីហា នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ  អភិបាលរងរាជធានីភ្នំពេញ និងមន្ត្រី តំណាងគណបក្សទាំង១៩ ដែលមានសមាជិក សមាជិកាចូលរួមប្រមាណជាង៤០០នាក់។ ឯកឧត្តម លុន ឆេងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញក្នុងឱកាសនោះបានថ្លែងពីមោទនៈភាពចំពោះលទ្ធផលល្អប្រសើរនៃដំណើរការឃោសនា ពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោតនិងថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរពិសេសលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សំរាប់ការបោះឆ្នោតកន្លងមកនេះ។    ឯកឧត្តម លុន ឆេងកៃ មានប្រសាសន៏ថា ដើម្បីវាយតំលៃពីភាពត្រឹមត្រូវនៃការបោះឆ្នោតមួយ គឺគេចាំបាច់ត្រូវធ្វើការវិនិច្ឆ័យ និងវាយតំលៃទៅលើភាពត្រឹមត្រូវនៃការអនុវត្តមុខងាររបស់អ្នករៀបចំការបោះឆ្នោតទាំងក្នុងក្របខណ្ឌបច្ចេកទេសទាំងក្នុងក្របខណ្ឌច្បាប់ គ្រប់ដំណាក់កាលនៃការរៀបចំការបោះឆ្នោត។សន្តិបាតថ្ងៃនេះ ក៏ជាការដកពិសោធន៏លើភាពចន្លោះប្រហោងខ្លះៗជៀសមិនផុតក្នុងការរៀបចំការបោះឆ្នោតដើម្បីជាមូលដ្ឋានសំរាប់ការរៀបចំការបោះឆ្នោតនៅពេលក្រោយៗទៀត និងក្នុងគោលដៅដើម្បីប្រមូលធាតុចូលតាមរយៈ ការដាក់ឲ្យពិភាក្សារួមគ្នាក្នុងសន្តិបាតនេះដើម្បីស្វែងរកចំណុចខ្វះខាត ចំណុចអវិជ្ជមាន និងបញ្ហាប្រឈមនានាដែលជួបប្រទះក្នុងពេលកំពុងប្រតិបត្តិលើការងារបោះឆ្នោតនេះ។    ថ្លែងបិទសន្និបាតក្នុងព្រឹកថ្ងៃដដែលនេះ ឯកឧត្តមឃួង ស្រេង អភិបាល រាជធានីភ្នំពេញបានគូសបញ្ជាក់ថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ឆ្នាំ២០១៨ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរបើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ។ ឯកឧត្តមអភិបាលបានថ្លែងអំណរគុណដល់គណបក្សនយោបាយទាំង១៩ក្នុងចំណោមគណបក្សទាំង២០ដែលបានចូលរួមប្រកួតប្រជែងក្នុងរាជធានីភ្នំពេញទាំងការឃោសនា…

  • មន្ត្រីអ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយ ៖ ជំនន់​ទឹកភ្លៀងកើតឡើង​ ៧​ខេត្ត រាំងស្ងួត​ ៨​ខេត្ត និង​ទឹកជំនន់​ទន្លេមេគង្គ កើតឡើង​ ៦​ខេត្ត

    មន្ត្រីអ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយ ៖ ជំនន់​ទឹកភ្លៀងកើតឡើង​ ៧​ខេត្ត រាំងស្ងួត​ ៨​ខេត្ត និង​ទឹកជំនន់​ទន្លេមេគង្គ កើតឡើង​ ៦​ខេត្ត

    ជំនន់​ទឹកភ្លៀង ដែល​បាន​កើតឡើង​នៅ៧ខេត្ត គ្រោះរាំងស្ងួត កើតឡើង​នៅ៨​ខេត្ត និង​ទឹក​ជំន​ន់​​ទន្លេមេគង្គ កើតឡើង​នៅ៦​ខេត្ត​។ ក្នុងនោះ ជំនន់​ទន្លេមេគង្គ គិត​ត្រឹម​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ បានសម្លាប់​មនុស្ស ២៥​នាក់​។​ នេះបើតាមការឲ្យដឹងពី លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយ បានបញ្ជាក់ដល់បណ្តាញព័ត៌មានកាលពីរសៀលថ្ងៃចន្ទ ទី២៧ សីហា ឆ្នាំ២០១៨ ។ ជំនន់​ទឹកភ្លៀងបានកើត​ឡើង​នៅ៧ខេត្ត និង១៧​ក្រុង​-​ស្រុក​ រួមមាន​៖ ខេត្ត​បាត់ដំបង បន្ទាយ​មានជ័យ ពោធិ៍សាត់ កំពត រតនគិរី កំពង់ស្ពឺ និង​ខេត្តកំពង់ធំ​ ដោយធ្វើឲ្យប៉ះពាល់​​ប្រ​ជាពលរដ្ឋ៨៩២៥គ្រួសារ​ ​ ​ខូចខាតផ្ទះចំនួន៨​ខ្នង​ សាលារៀន​លិច​ទឹក៦កន្លែង​ ជម្លៀសពលរដ្ឋ​ ៥៧៩ គ្រួសារ និង​​ជម្លៀស​គោក្របី៦៨៣ក្បាល នៅក្នុង​តែ​ខេត្តរតនគិរី .សន្ទូង​ពង្រោះ លិច​ទឹក ១៤៣៧៣ ហិកតា ខូច៥៣៥២ហិកតា​.​ដំណាំ​រួមផ្សំ​លិច​ទឹក១៦០១ហិកតា ខូច៣១៥ហិកតា.​ លិច​ផ្លូវលំ​ជាង៤០គីឡូ​ម៉ែត្រ​ ។ ចំពោះ​គ្រោះរាំងស្ងួត ត្រូវបាន​លោក…

  • លោក មាជ សុវណ្ណារ៉ា និងអតីតសមាជិកបក្សប្រឆាំង១៣នាក់ទៀត ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ឱ្យលើកលែងទោស ក្រោយមានសំណើពីសម្តេចតេជោ ហ៊ុន សែន

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យ លើកលែងទោសដល់លោក មាជ សុវណ្ណារ៉ា និងសមាជិកអតីតគណបក្សប្រឆាំងចំនួន១៣នាក់ផ្សេងទៀត ឱ្យមានសេរីភាពឡើងវិញហើយ ក្រោយពីមានសំណើពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន ទើបទទួលបានមុននេះបន្តិចនាព្រលប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ។ តាមប្រភពព័ត៌មានច្បាស់ការពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ការដោះលែងអ្នកទាំង១៤នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃស្អែក ទី២៨ ខែសីហា​ ឆ្នាំ២០១៨។ អតីតសមាជិកបក្សប្រឆាំងទាំង១៤រូប ដែលត្រូវបានលើកលែងទោសនេះរួមមាន៖ ១៖ ឈ្មោះ មាជ សុវណ្ណារ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ ២៖ ឈ្មោះ អឿ ណារិត ភេទប្រុស អាយុ៣៩ឆ្នាំ ៣៖ ឈ្មោះ ឃិន រឿន ហៅ ឃិន ជំរឿន…

  • រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៦ លើកដំបូង នៅថ្ងៃទី០៥ ខែកញ្ញា ក្រោមព្រះរាជាអធិបតី របស់ព្រះមហាក្សត្រ

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ​នឹងយាងជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅវេលាម៉ោង០៨ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលចេញនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានបញ្ជាក់ថា បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូង សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នឹងផ្ដើមការងារក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នីតិកាលទី៦។ ដោយឡែកនៅថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតដើម្បីជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាល៕​

  • ក្លឹប BassRoomដែលនៅម្ដុំវត្តនាគវ័ន្ត ទើបតែបើកបាន៤ថ្ងៃ ត្រូវកម្លាំងចម្រុះខណ្ឌទួលគោក​ ចុះផ្អាក់បណ្ដោះអាសន្ន​ព្រោះបញ្ហាក្នុងក្លឹបអសន្តិសុខខ្លាំងពេក

      ភ្នំពេញ​ ៖ ក្លឹបរាំលេងកំសាន្តនាពេលរាត្រី​មួយមានឈ្មោះ BassRoom ដែលទើបនឹងបើកសម្ពោធជាផ្លូវការ បានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ត្រូវបានកម្លាំងចម្រុះខណ្ឌទួលគោក​ ដឹកនាំ​ដោយ​លោក​ ឯក​ ឃុនដឿន អភិបាល​ នៃគណៈអភិបាលខណ្ឌទួលគោក ចុះធ្វើរដ្ឋបាលនៅថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ​២០១៨ និងបានចេញសេចក្ដីប្រកាសបិទវិញជាបណ្ដោះអាសន្ន ព្រោះតែច្បាប់ទំលាប់នៅក្នុងក្លឹបនេះអសន្តិសុខខ្លាំងពេក ដោយមានភ្ញៀវជាជនជាតិបរទេសជាច្រើនបានចូលផឹកសុី ហើយបង្កអុកឡុកឈ្លោះទាស់ទែងគ្នា និងរំខានដល់ប្រជាពលរដ្ឋទាំងអ្នកជិតខាង និងអ្នកដំណើរឆ្លងកាត់ទីតាំងខាងលើនេះ ។

  • កម្មវិធីប្រកួតដាក់បាតដៃលើរថយន្ត ស៊ូបារុ ជាលើកទី៨ រកឃើញបេក្ខជន១០រូបដែលមានឱកាសទៅប្រកួតវគ្គផ្តាច់ព្រាត់នៅប្រទេសសង្ហិបុរី ដើម្បីដណ្តើមរង្វាន់ធំរថយន្ត Subaru XV មួយគ្រឿងមានតម្លៃ៥៨.០០០ដុល្លារ

    ភ្នំពេញ៖ ក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជ ខេមបូឌា ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត ស៊ូបារុ តែមួយគត់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីការប្រកួតដាក់បាតដៃលើរថយន្ត ស៊ូបារុ ជាលើកទី៨ នៅផ្សារទំនើបសុវណ្ណា ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩ យប់នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ។

  • អបអរសាទរ ….!!! ក្រុមរ៉ូបូតរបស់កម្ពុជា បានទទួលពានរង្វាន់ចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ប្រកួតរ៉ូបូតលំដាប់អន្តរជាតិលើកទី១៧ (17th ABU Robocon 2018) នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ ដោយមានការចូលរួមពីប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន១៧ប្រទេស

    អបអរសាទរ ….!!! ក្រុមរ៉ូបូតរបស់កម្ពុជា បានទទួលពានរង្វាន់ចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ប្រកួតរ៉ូបូតលំដាប់អន្តរជាតិលើកទី១៧ (17th ABU Robocon 2018) នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ ដោយមានការចូលរួមពីប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន១៧ប្រទេស។

  • រដ្ឋសភាអណត្តិទី៦ គ្រោងនឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូងនៅថ្ងៃទី៥​ កញ្ញា ក្រោមព្រះរាជ អធិបតីរបស់ ព្រះមហាក្សត្រ

    យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋាន រដ្ឋសភា នៅថ្ងៃ២៧ សីហា​ នេះបានឲ្យដឹងថា យោងតាមព្រះសារចុះថ្ងៃ២៧​សីហា គឺនៅថ្ងៃពុធ​​ ទី៥វេលាម៉ោង៨ព្រឹក រដ្ឋសភានីតិកាលទី៦ នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានបញ្ជាក់ថា ក្នុងពិធីដ៏មហាឡោរឹក និងជាប្រវត្តិសាស្ត្រនោះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាល មួយចំនួន ក៍ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសផងដែរ។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូង នោះទៅ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នឹងផ្ដើមការងារក្រោមអធិបតីភាព របស់ សម្ដេចអគ្គពញាចក្រីហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្ដេចអំពីសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៦។ ចំណែកនៅថ្ងៃទី៦កញ្ញាវេលាម៉ោង៨ព្រឹក រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាល។