-
មេដឹកនំាកំពូលរបស់ក្រុមរដ្ឋអ៊ីស្លាម IS បាត់បង់ជីវិត ដោយសារការវាយប្រហារពី គ្រាប់មីស៊ីលរបស់កងកម្លំាងចម្រុះជាតិសាសន៍នៅប្រទេសអាហ្គានីស្ថាន
អាហ្គានីស្ថាន៖ តាមរយៈសេចក្តីថ្លែងការណ៍មួយនៅក្នុងថ្ងៃច័ន្ទនេះ បានឲ្យដឹងថា មេដឹកនំាំកំពូលរបស់ក្រុមរដ្ឋអ៊ីស្លាម IS នៅអាហ្គានីស្ថាន ត្រូវបានសម្លាប់ដោយ សារការវាយប្រហារពីគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលបាញ់ដោយកងកម្លំាង ចម្រុះរបស់អង្គការណាតូដឹកនំាដោយអាមេរិក មានគោលដៅបោសសម្អាតពួក ឧទ្ទាមមួយនេះនៅខេត្ត ណាងហ្គាហា ភាគខាងកើតប្រទេសអាហ្គានីស្ថាន។
-
នគរបាលខណ្ឌសែនសុខបានបញ្ជួនជនសង្ស័យ២៤នាក់ទៅតុលាការក្នុងសំណុំរឿង០៩ករណី
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ព្រឹកមិញនេះនគរបាលខណ្ឌសែនសុខបានបញ្ជួនជនសង្ស័យ២៤នាក់ទៅតុលាការក្នុងសំណុំរឿង០៩ករណី ក្រោយពីសមត្ថកិច្ចបញ្ចប់នីតិវិធីសាកសួរួចមក។
-
កូរ៉េខាងជើងបណ្តេញអ្នកទេសចរណ៍ជនជាតិជប៉ុនម្នាក់ចេញពីប្រទេស ដោយ ចោទពីបទប្រឆាំងនឹងច្បាប់របស់ទីក្រុងព្យុងយ៉ាង
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានឲ្យដឹងថា រដ្ឋាភិបាលបាន សម្រេចចិត្តបណ្តេញអ្នកទេសចរណ៍ជនជាតិជប៉ុនម្នាក់ ដែលត្រូវបានឃាត់ខ្លួន នាអំឡុងពេលដំណើរមកលេងកម្សាន្តនៅក្នុងប្រទេសកូរ៉េខាងជើង។ ជនជាតិជប៉ុន ឈ្មោះ (តូម៉ូយូគី ស៊ូជីម៉ូតុ) Tomoyuki Sugimoto ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួនដោយចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងបទប្រឆំាងនឹងច្បាប់របស់កូរ៉េខាង ជើង ក៏ប៉ុន្តែការចោទប្រកាន់នេះ ពុំមានការបញ្ជាក់លំអិតនោះទេ។
-
សារព័ត៌មានកូរ៉េខាងជើងរិះគន់លោក ដូណាល់ ត្រាំ ដែលស្នើអោយលោក ម៉ៃ ប៉ុមប៉េអូ លុបចោលដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន បានធ្វើ ការរិះគន់ធ្ងន់ៗលើសហរដ្ឋអាមេរិក ដោយនិយាយថា មហាអំណាចមួយនេះ នៅតែចិញ្ចឹមចិត្តប្រឆំាង និងទីក្រុងព្យុងយ៉ាង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឲ្យរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ លុបចោល ដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង។
-
សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់គណៈមេធាវីកម្ពុជា ឲ្យពិនិត្យមើលការបញ្ចេញមេធាវី ដោយធ្វើយ៉ាងណា រក្សាឲ្យបាននូវសមត្ថភាពមេធាវីផង និងធ្វើយ៉ាងណា ពង្រាយមេធាវី ដើម្បីជួយដល់កូនក្តីនៅតាមបណ្ដាខេត្ត និងជនបទផង
ភ្នំពេញ៖ ឯ,ឧ អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងឱកាសដែលគណមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុញាតិឲ្យចូលជួបសម្ដែងការគួសម និងទទួលអនុសាសន៍មួយចំនួនពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ថា លោក សួន វិសាល ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានគោរពរាយការណ៍ជូនសម្តេចតេជោ អំពីប្រវត្តិរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅសកម្មភាពកាលពីពេលកន្លងមក ។ លោក សួន វិសាល បានបន្តថា គណៈមេធាវី បានធ្វើការកែទម្រង់យ៉ាងច្រើន ជាពិសេស លើវិស័យរដ្ឋបាល និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យអប់រំផងដែរ ។ ក្នុងន័យនេះ លោកបានមានប្រសាសន៍ថា គណៈមេធាវី បានធ្វើការកែទម្រង់នៃការងារ ដើម្បីធ្វើយ៉ាងណា ឲ្យសមស្របទៅតាមបរិបទនៅកម្ពុជាផង និងអន្តរជាតិបច្ចប្បន្នផង ហើយក៏ពង្រាងមេធាវីកម្ពុជាយើងនូវបច្ចេកទេសការពារក្ដីផង ។ លើសពីនោះទៅទៀត លោកក៏បានគោរពរាយការណ៍ជូនសម្តេចតេជោ អំពីកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ជាមួយគណៈមេធាវីអន្តរជាតិ ក្នុងន័យនេះដែរ លោកបានជម្រាបជូនសម្ដេច…
-
ទំនប់ទឹកក្បាលបី ដែលជាកន្លែងទេសចរណ៍ កែឆ្នៃបានឆក់យកជីវិតរបស់យុវជនម្នាក់អាយុ១៦ឆ្នាំ
កំពង់ធំ៖ យុវជនម្នាក់ត្រូវបានស្លាប់ យ៉ាងអាណោចអាធម៌ ខណៈពេលដែលមកលេងទឹក នៅទំបន់ទឹក ក្បាលបី បណ្តាលឲ្យលង់ទឹកស្លាប់ បណ្តាលមកពីរអិលជើង ពីទំនប់បង្ហៀរទឹកខាងលើ ធ្លាក់ចូលផ្ទៃទឹកខាង ក្រោមដែលជាកន្លែងទឹកជ្រៅ ទោះជាមានការជួយសង្រ្គោះអាយុជីវិតពីសំណាក់សាច់ញាតិ និងបងប្អូនក៏ដោយក៏មិនអាច ជួយយកជីវិតមកវិញបានឡើយ។
-
ជាងជួសជុលកង់ម្នាក់ត្រូវបានមនុស្សឆ្កួតចាក់ចំនួន ៣ កាំបិតស្លាប់យ៉ាងអាណោចអាធម៌
កំពង់ធំ៖ ពិតជាមហាគ្រោះថ្នាក់បំផុត ពីបញ្ហាប្រឈមនឹងមនុស្សឆ្កួត ខណៈពេលបង្ករឃាតកម្មហើយ តែសមត្ថកិច្ចមិនអាចអនុវត្តច្បាប់ យកទោសពៃនឹងមនុស្ស ប្រភេទវិកលចរិក មនុស្សឆ្កួត ទាំងឡាយដែល បានទទួលស្គាលពីមហាជនថា ជាមនុស្សឆ្កួត តែបើសិននៅបរទេស គឺមានប័ណ្ណសម្គាល់ថា ជាមនុស្សឆ្កួត ដោយច្បាប់លើកលែងទោស ក្នុងការចោទប្រកាន់។
-
ក្រុមហ៊ុនគ្មានស្តង់ដា ពលរដ្ឋតវ៉ារឿងដាក់លូរួចមិនព្រមដាក់រ៉ឺហ្គែរទឹក បង្កភាពក្តៅក្រហាយ
ភ្នំពេញ៖ ក្រុមពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងក្រុមទី៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បាននាំគ្នាផ្ទុះការតវ៉ា និងខឹងសម្បាលើ ក្រុមហ៊ុនគ្មានស្តង់ដាមួយ ដែលបានជីកកកាយផ្លូវដើម្បីរៀបចំប្រព័ន្ធលូបង្ហូរទឹក តែលុះពេលដាក់លូរួច បែរជាក្រុមហ៊ុនមិនព្រមដាក់រ៉ឺហ្គែរទឹកជូនពលរដ្ឋដើម្បីប្រើប្រាស់វិញ សូម្បីតែ១ក៏គ្មានដែរ ទុកចោលរហូតមានការតវ៉ាខ្លាំង នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។
-
សិក្ខាសាលា ស្តីពីការតម្រង់ទិសនៃការសិក្សាជំនាញ និងការងារ ដើម្បីលើកនៅកិច្ចពិភាក្សាតុមូល និងសំណួរ-ចម្លើយ នៃអង្គសិក្ខាសាលា
សៀមរាប៖ សិក្ខាសាលា ស្តីពីការតម្រង់ទិសនៃការសិក្សាជំនាញ និងការងារ ដើម្បីលើកនៅកិច្ចពិភាក្សាតុមូល និងសំណួរ-ចម្លើយ នៃអង្គសិក្ខាសាលា ស្តីពីការតម្រង់ទិសនៃការសិក្សាជំនាញ និងការងារទៅថ្ងៃអនាគត វាគ្មិន ៣ រូប បានចែករំលែកនូវបទពិសោធន៍របស់ខ្លួន ដើម្បីពន្យល់ដល់យុវសិស្ស ផ្តល់ការស្វែងយល់អំពីការកំណត់គោលដៅនៃជីវិត។
-
ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំបង្កើតតំបន់ការពារធម្មជាតិថ្មីចំនួន៤ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
ក្នុងគោលបំណងជួយរក្សាលំនឹងបរិស្ថាន លើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈការបង្កើតសេវាកម្មទេសចរណ៍ ធម្មជាតិ វប្បធម៌ ជំនឿ និងមានតម្លៃមហាសាលផ្សេងៗទៀត ដែលជាមូលហេតុត្រូវរក្សាការពារ អភិរក្សធនធានធម្មជាតិ ជាការចាំបាច់សម្រាប់ប្រយោជន៍នាពេលបច្ចុប្បន្ន និងអនាគតនៅសាលាខេត្តកំពត ព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់លើការកំណត់បង្កើតតំបន់ការពារធម្មជាតិចំនួន៤ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ក្នុងនោះរួមមាន៖ ១.ភ្នំក្បាលរមាស-ភ្នំឈ្ងោក ស្ថិតក្នុងស្រុកទឹកឈូ២.ភ្នំដំរី-ភ្នំផ្អាវ ស្ថិតក្នុងស្រុកកំពង់ត្រាច៣.ភ្នំកំពង់ត្រាច ស្ថិតក្នុងស្រុកកំពង់ត្រាច៤.ភ្នំល្អាង ស្ថិតក្នុងស្រុកទឹកឈូ កិច្ចប្រជុំនាព្រឹកនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ សរុប២៥នាក់។