Category: ព័ត៌មាន

  • ឯឧ ត្រាំ អ៊ីវតឹក អញ្ជើញបិទសិក្ខាសាលាស្តីពីការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យ ប្រៃសណីយ៍ និងទូរគមនាគមន៍

    លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារយេនឌ័រ បានឲ្យដឹងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញអំពីវឌ្ឍនភាព និងយុទ្ធសាស្ត្រសំខាន់ៗក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងសកលលោក និងនៅកម្ពុជា ផ្សព្វផ្សាយអនុសាសន៍១១ចំណុច របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញ​លើកទឹកចិត្តឲ្យស្រ្តីសកម្មចូលរួម ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំងកំណត់នូវបញ្ហាប្រឈម ចំណុចខ្វះខាត និង ផ្តល់ឱកាសឲ្យស្ត្រីទទួលបាននូវតួនាទីធ្វើសេចក្តីសម្រេច ឲ្យកាន់តែមានប្រសិទ្ធភាព។ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ខេង សំវ៉ាដា លើកឡើងថា ការចូលរួមរបស់ សិក្ខាកាមទាំងអស់ គឺសម្តែងនូវឆន្ទៈដ៏មោះម៉ុតក្នុងការចូលរួមចំណែកលើកកម្ពស់សិទ្ធិស្ត្រី និង ជាពិសេស​មន្ត្រីរាជការ​នារី នៅក្នុងក្រសួងរបស់ខ្លួន។ ឯឧ សារ៉ាក់ ខាន់ បញ្ជាក់ថា ការអនុវត្តគោលនយោបាយជាតិ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទាក់ទងទៅនឹងសមភាពយេនឌ័រ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាននាំមកនូវ​ផលប្រយោជន៍​សម្រាប់ស្ត្រី និងក្មេងស្រី នៅក្នុងប្រទេសកម្ពុជា។ ស្ត្រីកាន់តែមានតួនាទីក្នុងវិស័យសេវាសាធារណៈ និងទទួលឋានៈជាថ្នាក់ដឹកនាំ មកដល់អាណត្តិទី៥ ចំនួនស្ត្រី ជាតំណាងរាស្ត្រ សមាជិកា ក្រុមប្រឹក្សាឃុំសង្កាត់ ជាពិសេសចំនួនរដ្ឋមន្ត្រី…

  • ទំនាក់ទំនងកម្ពុជា – ចិន ត្រូវបានរដ្ឋាភិបាល នៃប្រទេសទំាងពីរ លើក​កម្ពស់​ក្លាយជា ភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ

    ភ្នំពេញ៖ ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានគេហៅថា ជាទំនាក់ទំនងចាក់ទឹកមិនលិច រឺ ត្រូវបានរដ្ឋាភិបាល នៃប្រទេសទាំង២ ចាត់ជាទំនាក់ទំនង មានភាពជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ មិត្តភាពជាប្រពៃណី កម្ពុជា – ចិននេះ រដ្ឋាភិ​បាល នៃប្រ​​​​​ទេស​​​ទំាងពីរ បានខិតខំលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេភាគី ​រហូតដល់កម្រិត​​កំ​ពូល។ ឈរលើមូលដ្ឋាននេះ កិច្ចសហប្រតិបត្តិការ​ទ្វេភា​គី​រវាង​ប្រទេស​ទាំងពីរមាន​ការរីក​​ចំរើនគួជាទីមោទនៈ ទំាងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម​ ដែល​ត្រូ​វបា​ន​ឆ្លុះបញ្ចំាងតាម​រយៈដំ​ណើរ​ទស្ស​​ន​​កិច្ច កាន់តែញឹកញាប់ របស់ថ្នាក់ដឹកនំានៃប្រទេសទំាពីរ កំណើន​ពាណិ​ជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និង​កំណើន​​ប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។ នេះបើតាម លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ដែលបានលើកឡើង​នៅក្នុង​ពិធីជប់លៀង​ស្វាគមន៍គណៈប្រតិភូសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក នាសាលា​បុរី​កោះ​ពេជ្រ កាលពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។ ក្នុងនាមជា ឧបនា​យក​រដ្ឋមន្រ្តី រដ្ឋម​ន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែមានជំហរ បន្តស្វាគមន៍ និងបន្ត​ជំរុញ​លើក​ទឹកចិត្ត ចំពោះ​​ការវិនិយោគពីក្រុមហ៊ុនបរទេស…

  • កាកបាទក្រហមកំពង់ចាម ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ចំនួន ២.៤០២គ្រួសារ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់

     មកដល់ពេលនេះ អំណោយកាកបាទក្រហមកម្ពុជា នៅតែបន្តចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ជាបន្តទៅទៀត ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នេះ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយស សាខាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងលោកជំទាវ លាង វួចឆេង អមដំណើរដោយ អមដំណើរដោយ ឯកឧត្ដម ជាសមាជិករដ្ឋសភា ព្រឹទ្ធសភា និងឯកឧត្ដម កៅ សុខអាន អភិបាលរងខេត្ត ឯកឧត្ដម ប៉ុង យ៉េន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយកាកបាទក្រហម ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ចំនួន ២.៤០២គ្រួសារ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ លោក បាន ស្រេង អភិបាលរង នៃគណៈអភិបាល ស្រុកស្ទឹងត្រង់ បានធ្វើរបាយការណ៍គូសបញ្ជាក់ថា…

  • ឯកឧត្ដម ហ៊ុន ណេង ប្រាប់ពលរដ្ឋស្រុកស្ទឹងត្រង់ថា ដរាបណានៅមានគណបក្សប្រជាជនកម្ពុជា ពលរដ្ឋ នៅតែមានសង្ឃឹម ក្នុងជីវិតរស់នៅ

    ដើម្បី រួមចំណែកសម្រាលបន្ទុក ដល់ប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះធម្មជាតិ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នេះ ឯកឧត្ដម ហ៊ុន ណេង សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អមដំណើរដោយឯកឧត្ដម ជាសមាជិករដ្ឋសភា ព្រឹទ្ធសភា និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគ និងបរិភោគ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ៧១៧គ្រួសារ ស្ថិតនៅឃុំក្នុងព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ តាមសេចក្ដីរាយការណ៍ របស់ លោក ទុន ណេត អភិបាល នៃគណៈអភិបាល ស្រុកស្ទឹងត្រង់ ឲ្យដឹងថា បច្ចុប្បន្ន នៅក្នុងស្រុកស្ទឹងត្រង់ មាន ៨ឃុំ ក្នុងចំណោមឃុំ ទាំ…

  • អ្នកជំនាញអារ្យធម៌ខ្មែរមើលឃើញថា ឧត្ដមប្រឹក្សាផ្ដល់និងពិគ្រោះយោបល់ គឺជាបណ្ដុំនៃធនធានមនុស្ស និងខួរក្បាលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល

    ភ្នំពេញ៖ លោក រត្ន័ សណ្ដាប់ អះអាងថា ចំពោះគំនិតផ្ដួចផ្ដើមឧត្ដមប្រឹក្សាផ្ដល់និងពិគ្រោះយោបល់ ដែលជាទីកន្លែងបណ្ដុំនូវធនធានមនុស្ស និងខួរក្បាលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលសម្រាប់អាណត្ដិទី៦នេះ ដោយបានប្រមូលផ្ដុំគណបក្សនីមួយៗ បន្ទប់ពីបានចូលរួមប្រកួតប្រជែងបោះឆ្នោតចប់នេះ។ បើនិយាយពីក្នុងសង្គមប្រកាន់របបប្រជាធិបតេយ្យគឺពិតជាមានតម្លៃណាស់ ពីព្រោះដើម្បីកុំឲ្យមានការបែកបាក់ជាតិក្រោយពីការបោះឆ្នោតរួច។ ក្នុងរបបប្រជាធិបតេយ្យ នៅពេលយុទ្ធនាការឃោសនាបោះឆ្នោតម្ដងៗគណបក្សនីមួយៗ តែងដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្ដផ្សេងៗ ដោយរិះគន់វាយប្រហារពីនេះពីនោះលើគ្នាទៅវិញទៅមក ដើម្បីដណ្ដើមសម្លេងគំាទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ពិសេសគណបក្សនយោបាយខ្លះបានបំពារបំពាន លើគោលការណ៍ប្រជាធិបតេយ្យដ៏ហួសហេតុទៀតផង។ បើហេតុនេះដោយសារតែករណីនេះហើយ ទើបនៅក្នុងសង្គមប្រកាន់របបប្រជាធិបតេយ្យប្រជាពលរដ្ឋតែងប្រកាន់នូវឆន្ទៈ និងនិន្នាការនយោបាយផ្សេងៗគ្នារៀងៗខ្លួនយ៉ាងប្ដូរផ្ដាច់ផងដែរ។ ដោយស្ថិតត្រង់ចំណុចនេះហើយដែលហៅថា «ការបែកបាក់ជាតិ» នោះ។ លោក រត្ន័ សណ្ដាប់ បន្ដថា បើឈរលើមូលដ្ឋាននេះ ប្រហែលជារាជរដ្ឋាភិបាលបានមើលឃើញពីបញ្ហានេះហើយ ទើបសម្រេចបង្កើតឧត្ដមប្រឹក្សាផ្ដល់និងពិគ្រោះយោបល់នោះ។ ពីព្រោះក្នុងគោលបំណង៖ ទី១៖ ដើម្បីប្រាប់ថា ក្នុងរបបប្រជាធិបតេយ្យអ្នកនយោបាយគេឈ្លោះគ្នា ឬខ្វែងគំនិតគ្នា តែងក្នុងយុទ្ធនាការបោះឆ្នោតប៉ុណ្ណោះ។ បានន័យថា អ្នកនយោបាយគេពុំមែនឈ្លោះគ្នា ឬយកគ្នាជាសត្រូវស្លាប់-រស់ រហូតនោះទេ។ ទី២៖ ដើម្បីប្រាប់សកម្មជនបក្សនីមួយៗថា អ្នកនយោបាយក្រោយការបោះឆ្នោតចប់ គឺថ្នាក់ដឹកនំាអាចរាប់អាន ឬអង្គុយធ្វើការជាមួយគ្នា ក្នុងវង្សត្រកូលជាមហាគ្រួសារខ្មែរតែមួយ។ បានន័យថា ជាការប្រាប់ទៅសកម្មជនបក្សនយោបាយនីមួយៗ…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញចុះពិនិត្យ ប្រជាពលរដ្ឋរងគ្រោះរាំងស្ងួត នៅខេត្តបន្ទាយមានជ័យ

        ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមជាមួយឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធ ស្រូវអង្ករកម្ពុជា ឯកឧត្តម អភិបាលរងខេត្ត និងសហការី បាន​អញ្ជើញ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នេះបានអញ្ជើញទៅពិនិត្យ ដំណាំស្រូវដែលទទួលរងនូវផលប៉ះ ពាល់ដោយគ្រោះរាំងស្ងួតនៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ។   ឯកឧត្តម សុខ ពុទ្ធិវុធបានមានមតិក្នុងន័យជា សំខាន់គឺសូមជួយរំលែកនូវទុក្ខលំបាក របស់កសិករដោយ សារគ្រោះធម្មជាតិនេះ និងលើកទឹកចិត្តដល់កសិករឲ្យខិតខំជំនះឲ្យបាននូវរាល់បញ្ហា ហើយសហព័ន្ធស្រូវអង្ករកម្ពុជានឹងចូលរួមសហការជាមួយក្រសួងកសិកម្ម និងអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីរិះរកគ្រប់មធ្យោបាយដោះ ស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។   ឯកឧត្តម រដ្ឋមន្រ្តី ស្នើសុំឲ្យមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់…

  • ឯ.ឧ សុខ ឥសាន ថា៖ ទណ្ឌិតសម រង្សី កាន់តែឯកោ

    ឯ.ឧ សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងបណ្តាញសង្គម កាលពីព្រឹកថ្ងៃអាទិត្យនេះថា៖ ទណ្ឌិតសម រង្សី កាន់តែឯកោ  ហើយបានចាត់ទុកបញ្ហានេះ គឺជាលទ្ធផលនៃនយោបាយអញនិយមរបស់ទណ្ឌិតសម រង្សី ពូជជនក្បត់ជាតិ ។ ឯ.ឧ សុខ ឥសាន បានសរសេរក្នុងបណ្តាញសង្គមដោយរៀបរាប់ បន្ត ថា៖ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវមនោសញ្ចេតនាបង្រួបបង្រួមជាតិ ចង់ដោះលែងទណ្ឌិតនិងជនជាប់ចោទមួយចំនួន ជាអតីតៈអ្នកគាំទ្រអតីតៈបក្សប្រឆាំង ដែលល្មេីសច្បាប់ហេីយបានបំពេញការអនុវត្តទោសបានស្របតាមគោលការណ៏ច្បាប់រួចហេីយ ដែលអាចឲ្យមានលទ្ធភាពទូលថ្វាយសុំទ្រង់ព្រះរាជទានលេីកលែងទោស ពីព្រះមហាក្សត្រ  ទេីបសម្តេចតេជោបានបំពេញបែបប ទូលថ្វាយព្រះមហាក្សត្រសុំទ្រង់ព្រះរាជទានលេីកលែងទោសដោយមនោសញ្ចេតនាឲ្យបងប្អូនបានជួបជុំក្រុមគ្រួសារដូចធម្មតាវិញ ។          ប៉ុន្តែ បែរជាទណ្ឌិតសម រង្សី ដែលកំពុងមានទោសជាប់ខ្លួននោះ បានធ្វេីសកម្មភាពរារាំងមិនចង់ឲ្យមានការដោះលែងទៅវិញ ។ ទណ្ឌិតសម រង្សី ចង់ទុកបងប្អូនឲ្យបន្តជាប់ពន្ធនាគារតទៅទៀត ដេីម្បីខ្លួនមានឡេះយកមកវាយប្រហារមកលេីរាជរដ្ឋាភិបាលកម្ពុជា ថែមទៀត ។ក៏ប៉ុន្តែចេតនាទុច្ចរិតរបស់ទណ្ឌិតសម រង្សី មិនអាចរារាំងមនោសញ្ចេតនានិងបំណងដ៏ល្អរបស់សម្តេចតេជោហ៊ុន សែនបានជាដាច់ខាត ។ ជាក់ស្តែងទណ្ឌិតនិងជនជាប់ចោទ ត្រូវបានរួចទោស មានសេរីភាពជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលធ្វេីឲ្យទណ្ឌិតសម រង្សី រងការថ្កោលទោសពីសាមុីជននិងក្រុមគ្រួសារយ៉ាងធ្ងន់ធ្ងរ បានសេចក្តីថាទណ្ឌិត…

  • នគរបាលប៉ុស្ដិ៍ចោមចៅ៣ វ៉ៃខ្នោះជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ឆ្គឹះសោរទ្វារបន្ទប់លួចយកសម្ភារៈនិងទ្រព្យ សម្បត្តិប្រជាពលរដ្ឋ

        ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ដែលជំនាញខាងដើរគាស់ និងឆ្គឹះសោរទ្វារបន្ទប់លួចយកសម្ភារៈនិងទ្រព្យ សម្បត្តិប្រជាពលរដ្ធ ត្រូវបានអស់លក្ខ័ ខណៈម្ចាស់បន្ទប់ទាន់ ក៏នាំគ្នាឃាត់ខ្លួនរួចប្រគល់ អោយនគរបាលចោមចៅទី៣សួរនាំ ។     ហេតុការណ៍នេះកើតនៅវេលាម៉ោង២និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២៦ សីហា ២០១៨ ចំណុចបន្ទប់ជួល លេខ៤៧ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។     នគរបាលប៉ុស្ដិ៍ចោមចៅទី៣ បានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ គឹម បូរិន ភេទ ប្រុសអាយុ២៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិ ព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ជនសង្ស័យទី២ឈ្មោះ ហ៊ាន ពិសិដ្ឋ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។      ចំណែកឯជនរងគ្រោះមាន ឈ្មោះ ឆេង សង្ហា ភេទប្រុសអាយុ ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល លេខ៤៧ ជាន់ទី១…

  • ក្លឹបកម្សាន្តខារ៉ាអូខេ”ស៊ីតុងហ្វាង” ត្រូវបានបង្ក្រាប បន្ទប់ពីក្លឹបកំសាន្ត ស្កាយ ឡាញ SKY LINE របស់ខ្មែរ ដោយសង្ស័យជាប់ពាក់ពន្ធ័ករណីគ្រឿងញៀនខុសច្បាប់

    ព្រះសីហនុ៖ លោក ស៊ុន សុផាត ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអោយដឹងថា ដោយមានការសម្របសម្រួលពី លោក គាង សុន្ទរោ ព្រះអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ ក្រោមការបញ្ជាដឹកនាំដោយ ឯកឧត្តម  យន្ត មីន្ត អភិបាលខេត្តព្រះសីហនុ នៅពាក់កណ្តាលយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ កំលាំងនគរបាលបង្ក្រាបបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៦២នាក់ ពីក្នុងក្លឹបកម្សាន្ត «ស៊ីតុងហ្វាង» ស្ថិតនៅក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដោយសង្ស័យថាមានជាប់ពាក់ពន្ធ័ការជួញដូរ ចែកចាយនិប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកំសាន្តសប្បាយមួយនេះ។លោក ស៊ុន សុផាត បានបន្តថា ក្នុងប្រតិបត្តិការខាងលើ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុបចំនួន ៦២នាក់ (ស្រី ១៥នាក់) ក្នុងនោះរួមមាន៖ ម្ចាស់អាជីវកម្មម្នាក់ មេការម្នាក់ អ្នកជួញដូរម្នាក់ និងភ្ញៀវមកកម្សាន្តប្រើប្រាស់គ្រឿងញៀននៅក្នុងចំនួន ៥៩នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន រួមមាន៖ ម្សៅក្រាមពណ៌សថា្លសង្ស័យជាសារធាតុញៀនចំនួន ២៣កញ្ចប់តូចធំ និង២កំប៉ុងតូចធំ បន្ទះឈើសម្រាប់ហិត ១៥បន្ទះ កេតតាមីនប្រភេទទឹក (ketamine) ចំនួន១ដប។លោក…

  • អតីតតំណាងរាស្ត្រ CNRP លោក អ៊ុ សំអាន បានចាក់ចេញពីពន្ធធនាគារនៅម៉ោង៤សៀលថ្ងៃទី២៥សីហា ដោយស្ងាតស្ងៀមគ្មានអ្នកចាំទទួល

         ភ្នំពេញ៖ អតីតតំណាងរាស្ត្រគណបក្សប្រឆាំង(CNRP)លោក អ៊ុំ សំអាន ត្រូវបានព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាបលើកលែងទោស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ យោងតាមសំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។  ព្រះរាជក្រឹត្យត្រាស់បង្គាប់ មាត្រា១៖ ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ អ៊ុំ សំអាន ភេទប្រុស អាយុ៤០ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទ៍(បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើង តាមអំណាចសាលដីកាលេខ ៥៤ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ របស់តុលាការកំពូល។ ដីការបស់តុលាការក៏បានបញ្ជាក់ឲ្យដឹងទៀតថា តាមអំណាចព្រះរាជក្រឹត្យខាងលើឈ្មោះ អ៊ុ សំអាន កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២៩៧៦ ត្រូវបានលើកលែងទោស គប្បីធ្វើការ ដោះលែងឲ្យមានសេរីភាព។  គួររំលឹកថា លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីរូបលោកត្រឡប់ពីសហរដ្ឋអាមេរិក ហើយបញ្ជូនមកកាន់ភ្នំពេញ។ បន្ទាប់មកតុលាការលោក…