-
អាសុីហ្គេមលេីកទី១៨ ឆ្នាំ២០១៨
កម្ពុជាបានឈរលេីលំដាប់ថ្នាក់ទី១៦ បណ្តោះអាសន្នក្នុងចំណោម ៤៦ប្រទេសចូលរួម បន្ទាប់កីឡាករម៉ូតូទឹក សាលី អ៊ូមេីត ដណ្តេីមបានមេដាយមាស ១ និងសំរឹទ្ធ ១ បន្ថែមនៅថ្ងៃនេះ។ គួរបញ្ជាក់ផងដែរថាកម្ពុជាបានបញ្ចប់ចំណាត់ថ្នាក់ទី២៨ ក្នុងចំណោម ៤៥ប្រទេស កាលពីព្រឹត្តិការណ៍អាសុីហ្គេម ឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ ។
-
ចំនួនមនុស្សស្លាប់បន្តកើនឡើងជិត៥៦០នាក់ ដោយសារគ្រោះមហន្តរាយរញ្ជួយដី នៅប្រទេសឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ី បានឱ្យដឹងនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីជាបន្តបន្ទាប់វាយប្រហារ នៅឯកោះលុមបុក បានបន្តកើនឡើងដល់៥៥៥នាក់ហើយ និងជិត១,៥០០នាក់រង របួស ខណៈមនុស្ស៣៩០.០០០នាក់ផ្សេងទៀតកំពុងស្នាក់នៅតាមជម្រកស្នាក់នៅ បណ្ដោះអាសន្ននៅឡើយ។
-
ពិធីសម្ភោធសមិទ្ធផលនានាក្នុងវត្តជ្រោយឬស្សី និងផ្លូវលំមួយខ្សែ
សមិទ្ធផលនានាក្នុងវត្តជ្រោយឬស្សី និងផ្លូវលំមួយខ្សែ ស្ថិតនៅភូមិជ្រោយឬស្សី ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានសម្ភោធឆ្លងនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួម លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង ព្រមទាំងមានការអញ្ជើញចូលរួម មន្ត្រីរាជការសាលាស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពរដ្ឋជាង១ពាន់នាក់។
-
សាហាវព្រៃផ្សៃ! កម្លាំងចំរុះចុះធ្វើកោសល្យវិច័យ ករណីឃាតកម្មកាត់ក្បាលបាត់
ខេត្តពោធិ៍សាត់៖ កម្លាំងចំរុះសហការគ្នាចុះធ្វើកោសល្យវិច័យករណីឃាតកម្ម កាត់ក្បាលបុរសវ័យចំណាស់ម្នាក់បាត់ពីខ្លួនយ៉ាងសារហាវព្រៃផ្សៃ នៅក្នុងទឹកស្ទឹងក្បែផ្ទះជនរងគ្រោះបង្កការភ្ញាក់ផ្អើលអស់ស្ថាប័នសមត្តកិច្ចពាក់ព័ន្ធ។
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកស្នើឱ្យប្រមុខការទូតរបស់ខ្លួនលុបចោលដំណើរ ទស្សនកិច្ចទៅកាន់កូរ៉េខាងជើងនាសប្តាហ៍ក្រោយនេះ
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយ តាមបណ្តាញសង្គមធ្វីតធើ ដោយបញ្ជាក់ថា រូបលោកបានស្នើឲ្យរដ្ឋមន្រ្តីការបរទេស អាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ លុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នាសប្តាហ៍ក្រោយនេះ ដោយលើកហេតុផលថា ខ្វះខាតវឌ្ឍនភាពជុំវិញបញ្ហា រំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
-
សហរដ្ឋអាម៉េរិក ប្រកាសផ្តាច់ជំនួយ២០០លានដុល្លារសម្រាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ West Bank និង Gaza
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យផ្តាច់ជំនួយ២០០លានដុល្លារ ដែលជាជំនួយសេដ្ឋកិច្ចសម្រាប់តំបន់ Gaza និង West Bank របស់ប៉ាឡេស្ទីន បង្វែរទៅកាន់កន្លែងផ្សេងវិញ ខណៈនាពេលកន្លងមកនេះ ទីក្រុងវ៉ាស៊ីនតោនក៏បានផ្អាកការផ្តល់ជំនួយចំនួន៦៥លានដុល្លាររួចទៅហើយ ទៅកាន់ទីភ្នាក់ងារជួយសង្រ្គោះរបស់អង្គការសហប្រជាជាតិ សម្រាប់ជនជាតិប៉ាឡេស្ទីនផងដែរ។
-
ប្រមុខការទូតសហរដ្ឋអាម៉េរិក និងរុស្ស៊ីបង្ហាញការគំាទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់អង្គការហាមឃាត់ការប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេសស៊ីរី
សហរដ្ឋអាមេរិក៖ ក្រសួងការបរទេសអាមេរិកបានលើកឡើងថា រដ្ឋមន្រ្តីការបរ ទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ ដោយពិភាក្សាគ្នាទៅលើបញ្ហាប្រឈមកំពុងបន្តកើតឡើងនៅប្រទេស ស៊ីរី ព្រមទំាងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងយុទ្ធនាការយោធា ទៅលើទីក្រុង អ៊ីដលីប។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អ្នកនំាពាក្យក្រសួងការបរទេសអាមេរិក លោក ស្រី ហីដធើ ណឺត បានគួសបញ្ជាក់ថា លោក ប៉ុមប៉េអូ បានស្នើឱ្យលោក ឡាវរ៉ូវ បង្ហាញពីការគំាទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការហាមឃាត់ការប្រើប្រាស់អាវុធគីមី ហៅកាត់ថា OPCW ក៏ដូចជាការព្យាយាមដើម្បីធ្វើឱ្យរបបដឹកនំាំស៊ីរីបច្ចុប្បន្ន ទទួលខុសត្រូវ ចំពោះការប្រើប្រាស់អាវុធគីមីរបស់ខ្លួន។
-
លោក Scott Morrison ស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេស អូស្រ្តាលីជាផ្លូវការ
អូស្រា្តលី៖ លោក (ស្កុត ម៉ូរីសុន) Scott Morrison បានស្បថចូលកាន់តំណែង នាយករដ្ឋមន្រ្តីទី៣០ របស់ប្រទេសអូស្រ្តាលីជាផ្លូវការហើយ បន្ទាប់ពីរូបលោកបានទទួលជ័យជម្នះក្នុងការបោះឆ្នោតផ្ទៃក្នុង ដើម្បីជ្រើសរើសប្រធានថ្មីរបស់បក្សកាន់ អំណាចអូស្រ្តាលីជំនួសលោក (ម៉ាល់ខុម ធើនបូល) Malcolm Turnbull។
-
អបអរសាទរកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងទៀតហើយ នៅក្នុងការប្រកួតកីឡា Asian Games លើកទី១៨ នៅប្រទេសឥណ្ដូនេស៊ី
អបអរសាទរកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងទៀតហើយ នៅក្នុងការប្រកួតកីឡា Asian Games លើកទី១៨ នៅប្រទេសឥណ្ដូនេស៊ី ក្នុងវិញ្ញាសាកីឡាម៉ូតូទឹកRunabout 1100 Stock។
-
មនុស្សស្លាប់១៨នាក់ ក្នុងហេតុការណ៍អគ្គីភ័យលេបត្របាក់សណ្ឋាគារនៅទីក្រុង ភាគឦសានប្រទេសចិន
ចិន៖ ស្ថាប័នពន្លត់អគ្គីភ័យខេត្តបានអះអាងថា គ្រោះអគ្គីភ័យដ៏កំណាចបានលេប ត្របាក់សណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុង Harbin ខេត្ត Heilongjiang ភាគឦសាន ប្រទេស នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ដែលជាលទ្ធផលនោះ បណ្តាលអោយមនុស្ស១៨នាក់ បាត់បង់ជីវិត។ បើតាមសេចក្តីរាយការណ៍របស់ស្ថាប័នពន្លត់អគ្គីភ័យខេត្ត ហេតុការណ៍ភ្លើងឆេះ សណ្ឋាគារដ៏ធំសម្បើមនេះ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះតែម្តង (ម៉ោងក្នុងតំបន់) នៅឯសណ្ឋាគារមួយកន្លែងក្នុងសង្កាត់ Songhei នៃទីក្រុង Harbin ខេត្ត Heilongjiang។ ហើយរហួតមកទល់ពេលនេះ ប្រតិបត្តិការជួយសង្គ្រោះបាននឹងកំពុងធ្វើឡើងយ៉ាង ដុតដៃដុតជើង ខណៈហេតុនៃបង្កជាគ្រោះអគ្គីភ័យកាន់តែមានទ្រង់ទ្រាយធំ។