-
កម្លាំងកងរាជអាវុធហត្ថ គ្រោងនឹងបញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀនពីរនាក់ ទៅកាន់តុលាការខេត្តឧត្តរមានជ័យ !
ខេត្តឧត្តរមានជ័យ៖ ជនសង្ស័យពីរនាក់ រួមជាមួយថ្នាំញៀនមានទម្ងន់ជាង១២០ក្រាម រថយន្តស៊េរីទំនើប១គ្រឿង និងវត្ថុតាងបទល្មើសនានាជាច្រើនទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ខេត្តឧត្តរមានជ័យនោះហើយ។
-
កម្ពុជានឹងមានការបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមឆ្នាំ២០១៨ រយៈពេល២ថ្ងៃនៅទីក្រុងកោះ ពេជ្រ នាដើមខែកញ្ញាខាងមុខនេះ ដើម្បីបង្ហាញពីផលិតផល និងសេវាកម្មថ្មីៗសម្រាប់ផ្គត់ផ្គង់ ទីផ្សារកម្ពុជា
ភ្នំពេញ៖ ដើម្បីជាការលើកស្ទួយដល់អជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជានោះ ក្រុមហ៊ុនអនុស្សា សហការជាមួយក្រុមហ៊ុន ខេមផេន ព្រមទំាងបណ្តាក្រុមហ៊ុនដៃគួជាច្រើនទៀត គ្រោងរៀបចំការបង្ហាញផលិតផល ដែរផលិតដោយស្នាដៃកូនខ្មែរ នៅដើមខែកញ្ញាខាងមុខនេះ ដោយ មានអាជីវកម្មខ្នាតតូច និងមធ្យមប្រមាណ៦០ចូលរួម។
-
ផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជន!
ខេត្តកំពង់ឆ្នាំង៖ នៅរសៀល ថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន មេ បញ្ជាការរង យោធភូមិភាគពិសេស មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជន កម្ពុជា រួមដំណើរដោយក្រុមការងារ ស.អ.ក ខេត្ត មន្រ្តីយោធាខេត្ត កម្លាំងនគរបាលស្រុក កងរាជអាវុធហត្ថស្រុក អាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ បានចុះទៅកាន់ភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើពិធី ប្រគល់ផ្ទះមួយខ្នង ទំហំ ៤មx៦ម ប្រក់ស័ង្កសី សង់ផុតពីដី ជូនដល់គ្រួសារអតីតយុទ្ធជន ឈ្មោះ អ្នក…
-
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៥២១គ្រួសារ ក្នុងស្រុកជីក្រែង ខេត្តសៀមរាបទទូលបានជំនួយឧបត្តម្ភរបស់សាធារណៈរដ្ឋកូរ៉េ តាមរយះគម្រោងសង្រ្គោះបន្ទាន់របស់លេខាធិការដ្ឋានអាស៊ានបូកបី
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមជាមួយអភិបាលរងខេត្ត និងសហការរីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអង្ករចំនួន ៣២តោន ទៅ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥២១គ្រួសារ នៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ។ អង្ករនេះគឺជាជំនួយឧបត្ថម្ភ របស់សាធារណរដ្ឋកូរ៉េ តាមរយៈគម្រោងជំនួយសង្គ្រោះបន្ទាន់របស់លេខាធិការដ្ឋានអាស៊ានបូកបី ដែលពិធីនេះត្រូវបានរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន។
-
មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបលទ្ធផលការងារខែសីហា ឆ្នាំ២០១៨ និង លើកទិសដៅអនុវត្តបន្ត
កំពង់ឆ្នាំង៖ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងប្រជុំបូកសរុបលទ្ធផលការងារខែសីហា ឆ្នាំ២០១៨ និង លើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ និងលោកស្រីប្រធានការិយាល័យចំណុះមន្ទីរចូលរួមផងដែរ។
-
រថយន្ត LEXLIS RX330 បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទេចកាឡេកង់មុខម្ខាង ជាប់គាំងទៅមុខមិនរួច
ភ្នំពេញ៖ នារីម្នាក់បានបើករថយន្តលុចសុីសRX330ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតតិចតួច តែរថយន្តបង្ករងការខូចខាតយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២ និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យ បឹងត្របែក តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
-
រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនអានកូ បុកជាមួយម៉ូតូសង់ប៊ីច បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅកណ្ដាលផ្លូវលេខ៣៧១យ៉ាងអាណោចអធម៌ បន្ទាប់ពីរូបគាត់ជិះម៉ូតូទៅបុកជាមួយរថយន្តកុងតឺន័រជារបស់ក្រុមហ៊ុនអានកូ ក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង កាលពីវេលាម៉ោង២១ និង១៥នាទីយប់ ថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
-
ការសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងវិស័យអចលនទ្រព្យអាស៊ាន គឺមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍរីកចម្រើនលើសេដ្ឋកិច្ចនៅកម្ពុជា
ភ្នំពេញ ៖ការសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងវិស័យអចលនទ្រព្យ អាស៊ាន គឺមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍរីកចម្រើនលើសេដ្ឋកិច្ចនៅកម្ពុជា ។ ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមក្រុមហ៊ុនអចលនទ្រព្យអាស៊ាន ដែលរៀបចំដោយសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅសណ្ឋាគារសូហ្វីតែល កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហ៍កម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ម៉ី វ៉ាន់ បានអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន នៅតែរក្សាភាពរឹងមាំដដែល ដែលនាំ ឲ្យអ្នកវិនិយោគបរទេសមានការចាប់អារម្មណ៍កាន់តែខ្លាំង ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ។ ឯកឧត្តមអគ្គនាយក បន្តថា ក្នុងពេលបច្ចុប្បន្ននេះ វិស័យអចលនទ្រព្យ ឬវិស័យផ្សេងៗនោះទេ គឺមានការរីកចម្រើនដូចៗគ្នា ដែលធ្វើឲ្យអ្នកវិនិយោគបរទេសមានការជឿទុកចិត្ត ហើយរីករាយក្នុងការ សហការជាមួយអ្នកវិនិយោគក្នុស្រុក ដែលនាំឲ្យសេដ្ឋកិច្ចជាតិមានកំណើន និងរឹងមាំ ។ ជាមួយកិច្ច ប្រជុំដ៏សំខាន់មួយនេះ គឺជាសញ្ញាណវិជ្ជមានមួយ ដើម្បីរឹងចំណងវិស័យអចលនទ្រព្យក្នុងតំបន់ និងពិភពលោកឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ។ ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិត គីម ហ៊ាង…
-
៥ចំណុចសំខាន់ ! ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ ខណ្ឌច្បារអំពៅ ឆ្នាំ២០១៨ ទទួលបានគុណភាពនិងទំនុកចិត្ត
ភ្នំពេញ៖លោក រស់ សុភ័គ្គ អភិបាលរងខណ្ឌច្បារអំពៅ តំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក អ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី២៤ ខែសីហា នេះអញ្ជើញក្នុងពិធីបើកការដ្ឋានអនុវត្តគម្រោងអភិវឌ្ឍក្នុងខណ្ឌឆ្នាំ២០១៨ ដោយដាក់លូនិងស្ថាបនាផ្លូវបេតុង ក្នុងសង្កាត់និរោធ សង្កាត់ព្រែកប្រា និង សង្កាត់ព្រែកថ្មី ។ ក្នុងសុន្ទរកថារបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដើម្បីឱ្យស័ក្ដិសមនិងការផ្តល់សេចក្ដីទុកចិត្តពីថ្នាក់ជាតិ និង ភាពជាម្ចាស់លើខ្លួនឯង នៅក្នុងមូលដ្ឋាន មាន៥ចំណុចសំខាន់ ៖ ទី១៖គណៈកម្មការគ្រប់គ្រងគម្រោង ដែលជាម្ចាស់គម្រោងត្រូវតាមដាន ឱ្យបានឆាប់ជាប្រចាំ ចំពោះក្រុមហ៊ុនទទួលការក្នុងការអនុវត្តគម្រោង ។ ទី២៖ត្រូវហ៊ានសរសេរ នូវរាល់ចំណុចខ្វះខាត អសកម្មទាំងឡាយណា របស់ក្រុមហ៊ុនទទួលការ ដែលមិនអនុវត្តតាមកិច្ចសន្យា នៅក្នុងសៀវភៅតាមដានការដ្ឋាន ។ ទី៣៖ក្រុមហ៊ុនត្រូវខិតខំរក្សាឱ្យបាននូវក្រមសីលធម៌ គោរពឱ្យបានដាច់ខាតនូវកិច្ចសន្យាដែលខ្លួនបានចុះហត្ថលេខារួចហើយ។ ទី៤៖បងប្អូនប្រជាពលរដ្ឋ ក៏ត្រូវចូលរួមតាមដានការអនុវត្តការងាររបស់ក្រុមហ៊ុនទទួលការផងដែរ ពីព្រោះបងប្អូនគឺជាអ្នកទទួលផលផ្ទាល់ពីគម្រោងនេះ បើឃើញថាការអនុវត្តរបស់ក្រុមហ៊ុនខុសពីកិច្ចសន្យា ត្រូវរាយការណ៍ជូនលោកចៅសង្កាត់ ឬ សាលាខណ្ឌ ដើម្បីចុះពិនិត្យ និង កែសម្រួលជាបន្ទាន់ ។…
-
កីឡាការិនីខ្មែរ កាត់អាមេរិក ចេសា ខាន់ ឈ្នះមេដាយមាសជូនកម្ពុជាលើប្រភេទកីឡា កីឡាជឺជិតស៊ូ ខណៈ កីឡា Jet Ski កម្ពុជាត្រៀមដណ្តើមមេដាយ នៅថ្ងៃស្អែក
កីឡាការិនីខ្មែរ កាត់អាមេរិក ចេសា ខាន់ ឈ្នះមេដាយមាសជូនកម្ពុជាលើប្រភេទកីឡា កីឡាជឺជិតស៊ូ ខណៈ កីឡា Jet Ski កម្ពុជាត្រៀមដណ្តើមមេដាយ នៅថ្ងៃស្អែក