Category: ព័ត៌មាន

  • ពានរង្វាន់លេខ១ សម្រាប់ស្រុកដែលមានសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនជាងគេ នៅទូទាំងខេត្តកំពង់ស្ពឺនោះ បានទៅលើស្រុកឧដុង្គ ដែលជាស្រុកមានប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនគេ

    កំពង់ស្ពឺ៖ ពានរង្វាន់លេខ១ សម្រាប់ស្រុកដែលមានសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនជាងគេ នៅទូទាំងខេត្តកំពង់ស្ពឺនោះ បានទៅលើស្រុកឧដុង្គ ដែលជាស្រុកមានប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនគេ។ ក្រោយពីស្វែងរកស្រុកជ័យលាភីឃើញហើយនោះ        នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានដឹកនាំក្រុមការងារគណបក្ស ធ្វើពិធីប្រគល់ពានរង្វាន់លេខ១ទូទាំងខេត្តកំពង់ស្ពឺនេះ ជូនសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកឧដុង្គ រួមទាំងពិសាអាហារសាមគ្គីជាមួយគ្នាទៀតផង។ឯកឧត្តមហ៊ុន ហ៊ុន ម៉ានី បានលើកឡើងដោយមោទនភាពថា លើពិភពលោកមានតែប្រទេសកម្ពុជាមួយគត់ ដែលមានប្រជាជនទៅបោះឆ្នោតច្រើនជាងគេ ក្នុងខណៈក្រុមបក្សប្រឆាំងបានធ្វើយុទ្ធនាការមិនឱ្យប្រជាជនទៅបោះឆ្នោត ដូចជា យុទ្ធនាការដេកផ្ទះឈ្នះស្អាត ដេកផ្ទះឈ្នះឯង ម្រាមដៃស្អាត។ល។ ប៉ុន្តែប្រជាពលរដ្ឋមិនបានធ្វើតាមឡើយ បែរជាទៅបោះឆ្នោតដ៏ច្រើនលើសលុប។ចំពោះសន្លឹកឆ្នោតខូចច្រើន ដែលបក្សប្រឆាំងតែងលើកយកមកបរិយាយនោះ ឯកឧត្តម ហ៊ុន ម៉ានី បានបំភ្លឺថា នេះហើយជាសេរីភាពរបស់ប្រជាពលរដ្ឋក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិប្បតេយ្យពិតៗ តាមរយៈការបញ្ចេញមតិ និងសិទ្ធិក្នុងការគូសសន្លឹកឆ្នោតរបស់គាត់។ឯកឧត្តម បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជាមាន ១២៥កៅអី នៅក្នុងរដ្ឋសភា បន្ទាប់ពីទទួលជ័យជម្នះដ៏លើសលុបនេះ រដ្ឋបាលគ្រប់លំដាប់ថ្នាក់ត្រូវបម្រើប្រជាជនទ្វេដង ដើម្បីឱ្យពលរដ្ឋមានជម្រើសច្រើនមកលើគណបក្សប្រជាជន និងទទួលបានគោលនយោបាយដ៏ត្រឹមត្រូវពីគណបក្សប្រជាជន។ ចំណែកមន្ត្រីបក្សទាំងអស់ត្រូវខំប្រឹងប្រែងធ្វើការដើម្បីប្រជាជន កុំចាំឱ្យគេរិះគន់ទើបធ្វើនោះទេ។ឯកឧត្តមអ៊ុក កោសា អនុប្រធានក្រុមការងារដែលទទួលបានជោគជ័យបានប្ដេជ្ញាចិត្តថា និងបន្តចុះជួយពលរដ្ឋនៅមូលដ្ឋានឈរលើស្មារតីស្មោះត្រង់ ទទួលខុសត្រូវខ្ពស់ និងកាន់តែសកម្មទូលំទូលាយ និងមានប្រសិទ្ធភាពថែមទៀត ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោះស្រាយបញ្ហាតម្រូវការជាក់ស្តែង…

  • កីឡាករ បួន ចន្ទ័ថារ៉ាត់ដណ្តើមមេដាយប្រាក់១ គ្រឿង ឲ្យកម្ពុជា

    កីឡាករ បួន ចន្ទ័ថារ៉ាត់ អាយុ១៥ឆ្នាំ បានដណ្តើមមេដាយប្រាក់១ គ្រឿង ឲ្យកម្ពុជា ក្នុងព្រឹត្តការណ៍ តេក្វាន់ដូ ITF កម្រិត ពិភពលោក ក្នុងទម្ងន់៤៥kg នៅប្រទេស ប៊ែលឡារ៊ូស ។ រូបគេ បានឈ្នះប្រទេស អេស្តូនា, ក្រិក, ជប៉ុន, អាស្សង់ទីន, កាស្សាស្ថាន, និង អ៊ុយក្រែនតែចាញ់រុស្សី។សូមអរសាទរ ប្អូនប្រុស ដែលនាំមេដាយកម្រិតពិភពលោក ជូនជាតិ។  

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមបុណ្យសព ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី ព្រះចៅអធិការវត្តតេជះភ្នំស្រង់

    នៅថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៨ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រង្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី  ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សសាលាគុណខេត្តកំពង់ស្ពឺ និងជាព្រះចៅអធិការវត្តតេជះភ្នំស្រង់ បានអនិច្ចកម្ម នៅថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១២:៤៥នាទី រំលងអាធាត្រ ក្នុងព្រះជន្មវស្សា ៥២ឆ្នាំ ដោយរោគាពាធ ។សពត្រូវបានតំកល់នៅលើឧបដ្ឋានសាលា វត្តតេជះភ្នំស្រង់ រហូតដល់ថ្ងៃ ព្រហស្បត្តិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០…

  • បុរសម្នាក់ស្រវឹង​បើកឡាន​ធ្លាក់​ស្ទឹងស្លាប់​ម្នាក់​ នៅស្រុក កណ្តៀង​

    ពោធិ៍សាត់​៖​មានហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើងដោយ បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​ បើករថយន្តបោះពួយយ៉ាងលឿន​ ធ្លាក់ស្ទឹងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ   ។ ហេតុ​ការ​នេះ​បាន​កើតឡើង​ នៅ​ម៉ោង​៤​ និង៥០នាទីល្ងាច​ ថ្ងៃ​ទី​២៥​ ខែសីហា​ ​ឆ្នាំ​២០១៨​ ស្ថិត​នៅ​លើកំណាត់ផ្លូវក្រាលគ្រួសក្រហម​ ស្របនឹងស្ទឹងកណ្តៀង​ ស្ថិតក្នុងភូមិកណ្តៀង​ ឃុំកណ្តៀង​ ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះជាអ្នក​បើករថយន្ត​ មានឈ្មោះ​ ប៉ូច សោភា​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរកសិករ​ មានទីលំនៅភូមិបឹងក្រាញ់​ ឃុំស្វាយលួង​ ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់​។ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​១​គ្រឿង​ម៉ាកកាមរី​ ពណ៌ប្រផេះ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2N-8401​ បើកបរដោយឈ្មោះ ប៉ូច សោភា​​ បានធ្វើដំណើរតាមបណ្តោយផ្លូវក្រាលគ្រួសក្រហម​ ក្នុងទិសដៅពីលិចមកកើត​ ក្នុងល្បឿនលឿន​ ទំនងជាស្រវឹងផងនោះ​ បានរ៉េចង្កូតធ្លាក់ចូលទឹកស្ទឹងកណ្តៀង​។  ភ្លាមនោះមានបងប្អូនប្រជាពលរដ្ឋ​ ជាច្រើននាក់​ បានព្យាយាមជួយសង្គ្រោះដែរ​ តែជាអកុសល​ ជនរងគ្រោះ​ បានដាច់ខ្យល់ស្លាប់នៅក្នុងរថយន្តបាត់ទៅហើយ។ ក្រោយ​ពេលកើតហេតុ​ ​កម្លាំងសមត្ថកិច្ច​ បានធ្វើការត្រួត ពិនិត្យរួច  ប្រគល់សពជូនក្រុមគ្រួសារ​ជនរងគ្រោះ​…

  • ក្រុមអត្តពលិកកីឡាសូហ្វតេន្នីសរបស់កម្ពុជា បានធ្វើដំណើរចេញទៅប្រទេសឥណ្ឌូនេស៊ីហើយដើម្បីចូលរួមប្រកួតកីឡា Asian Games លើកទី១៨

     ក្រុមអត្តពលិកកីឡាសូហ្វតេន្នីសរបស់កម្ពុជា បានធ្វើដំណើរចេញទៅប្រទេសឥណ្ឌូនេស៊ីហើយដើម្បីចូលរួមប្រកួតកីឡា Asian Games លើកទី១៨ ខណៈដែលប្រភេទកីឡាមួយនេះត្រូវបានថ្នាក់ដឹកនាំកីឡារំពឹងខ្ពស់ថានឹងអាចដណ្តើមយកមេដាយបានពិតប្រាកដ ។  នាយបេសកម្ម លោក វ៉ាត់ ចំរើន  បានថ្លែងមុនចេញដំណើរថា៖  កម្ពុជានឹងសល់១ប្រភេទទៀតដែលសង្ឃឹមខ្ពស់ថានឹងអាចយកមេដាយក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីនេះ ក្នុងចំណោម៤ប្រភេទកីឡា មានជឺជេតស៊ូ ម៉ូតូទឹក តេក្វាន់ដូ និងកីឡាសូហ្វតេន្នីស ។ ប៉ុន្តែគិតត្រឹមថ្ងៃទី២៦នេះ កម្ពុជាដណ្តមបានមេដាយមាស២ និងសំរិទ្ធ១គ្រឿង ។

  • សហគមន៍ប្រើប្រាស់ទឹក ថាមិនមានការខូចខាតស្រូវក្នុងស្រែ5ពាន់ហិកតាក្នុងភូមិតាវងស្រុកភ្នំស្រុកនោះទេ

    បន្ទាយមានជ័យ ៖ សហគមន៍ប្រើប្រាស់ទឹក ថាមិនមានការខូចខាតស្រូវក្នុងស្រែ5ពាន់ហិកតាក្នុងភូមិតាវងស្រុកភ្នំស្រុកនោះទេ នេះបើតាមលោក ភោគសារៀមគណកម្មាធិកាសហគមន៍កសិករប្រើប្រាស់​ទឹកបានឲ្យដឹងថាមិនមានការខូចខាតស្រូវក្នុង​ស្រែ5ពាន់ហិកតាក្នុងភូមិតាវងស្រុកភ្នំស្រុកនោះទេ ដ្បិតភូមិនេះ ផ្ទៃដីស្រែបង្កបង្កើនផលបាននោះមានមិនដល់5 ពាន់ហិកតាផង។ ម្យាង ស្រូវភូមិនេះនៅតំបន់ទួល និងពុំមានភ្លឺឬទំប់តូចៗ មិនរក្សាទឹកភ្លៀងទុកបាន។មួយ​ទៀតវាខូចខាត ចំនួនជាង៥ហិកតាប៉ុណ្ណោះ។ ប៉ុន្មានថ្ងៃគ្មានភ្លៀង។ ស្រូវក្រៅពីនេះគ្រាន់តែរងផលប៉ះពាល់ ។ លោកយឹមប៊ុន រ៉ុម ប្រធានមន្ទីរធនធានទឹកនិឧតុនិយមខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ដោយសា២សប្ដាហ៍មកនេះភ្លៀងធ្លាក់មិនគ្រប់គ្រាន់តំបន់ខ្លះគ្មានភ្លៀងជាក់ស្ដែងូមិតាវងឃុំពន្លៃ ស្រុកភ្នំស្រុកស្រូវរងផលប៉ះពាល់សរុប ១២០០ហិតា តែឥឡូវមានភ្លៀងធ្លាក់ដូច្នេះដើុមដងស្រូវក្នុងស្រែទាំងនោះបៃតងស្រស់វិញហើយ ។លោកយឹមប៊ុនរ៉ុមបន្ថែមថា សូមប្រជាកសិករ ពិសេសតំបន់ខ្ពស់ ត្រូវលើកជាទំនប់ឬភ្លឺស្រែតូចៗដើម្បីរក្សាទឹកទុក ពេលមានភ្លៀងធ្លាក់មកនោះ ។ ម៉្យាងខាងមន្ទីរបានលើកគំរោងស្នើសុំទៅក្រសួងក្នុងការលើជាទំនប់តូចៗឬភ្លឺស្រែរបស់ប្រជាពលរដ្ឋ ដែលជាការងាយស្រួលរក្សាប្រភពទឹក។ ដោយគៀនច័ន្ទហ៊ីន ៕

  • ក្រុមជនសង្ស័យ២ក្រុមដែលមានគ្នា៤នាក់ ​ត្រូវតុលាការ​ធ្វើការ​ផ្តន្ទាទោសដាក់គុកតាមច្បាប់

        ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនក្រុមចោរឆក់០៤នាក់ ទៅតុលាការ​ដើម្បីធ្វើការ​ផ្តន្ទាទោសចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីមន្ត្រីអាវុធហត្ថ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញ និងបានប្រមូលភស្តុតាងគ្រប់គ្រាន់ ក្នុងការកសាងសំណុំរឿង ដាក់បន្ទុក​ជនសង្ស័យទាំងនេះ។      អាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ជនសង្ស័យជនសង្ស័យដែលឃាត់ខ្លួនបានមានចំនួន៤នាក់ តែជា២ក្រុមផ្សែងគ្នា ដោយក្រុមទី១មានគ្នា២នាក់ ឈ្មោះ លឹម យូទី អាយុ២៤ឆ្នាំ និងឈ្មោះ ប៉ូ លីន អាយុ១៧ឆ្នាំ ត្រូវបានអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួននៅវេលាម៉ោងប្រមាណ០៧៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ខណៈដែលពួកគេទាំង០២នាក់ បានធ្វើសកម្មភាព​ឆក់កាបូបស្ពាយពីនារីម្នាក់ ជិះម៉ូតូគប់ជ្រុង នៅចំណុចផ្លូវ២៧១ មុខសាលារៀនមីគីវ៉េ ខណ្ឌដង្កោ រាជធានីភ្នំពេញ។      ដោយឡែក ក្រុមជនសង្ស័យទី២ ក៏មានគ្នា២នាក់ មានឈ្មោះ យ៉ាត ពិសី អាយុ២១ឆ្នាំ និងឈ្មោះ សុក ភត្រា អាយុ១៧ឆ្នាំ ត្រូវបានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួននៅវេលាម៉ោង០៦៖០០នាទីព្រលប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨…

  • អតីតតំណាងរាស្ត្រ CNRP លោក អ៊ុ សំអាន បានចាក់ចេញពីពន្ធធនាគារនៅម៉ោង៤សៀលថ្ងៃទី២៥សីហា ដោយស្ងាតស្ងៀមគ្មានអ្នកចាំទទួល

         ភ្នំពេញ៖ អតីតតំណាងរាស្ត្រគណបក្សប្រឆាំង(CNRP)លោក អ៊ុ សំអាន ត្រូវបានព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាបលើកលែងទោស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ យោងតាមសំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។  ព្រះរាជក្រឹត្យត្រាស់បង្គាប់ មាត្រា១៖ ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ អ៊ុ សំអាន ភេទប្រុស អាយុ៤០ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទ៍(បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើង តាមអំណាចសាលដីកាលេខ ៥៤ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ របស់តុលាការកំពូល។ ដីការបស់តុលាការក៏បានបញ្ជាក់ឲ្យដឹងទៀតថា តាមអំណាចព្រះរាជក្រឹត្យខាងលើឈ្មោះ អ៊ុ សំអាន កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២៩៧៦ ត្រូវបានលើកលែងទោស គប្បីធ្វើការ ដោះលែងឲ្យមានសេរីភាព។  គួររំលឹកថា លោក អ៊ុ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីរូបលោកត្រឡប់ពីសហរដ្ឋអាមេរិក ហើយបញ្ជូនមកកាន់ភ្នំពេញ។ បន្ទាប់មកតុលាការលោក…

  • ទីតាំងផលិតគ្រឿងសម្អាងក្លែងក្លាយមួយកន្លែង ត្រូវកម្លាំងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះបង្ក្រាប ដកហូតបានជាង៥តោន

    នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងផលិតគ្រឿងសម្អាងក្លែងក្លាយមួយកន្លែង ដែលមានម្ចាស់ជាជនជាតិចិន ស្ថិតនៅផ្ទះលេខ៨៧ ផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដោយដកហូតបានគ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈសម្រាប់ផលិតជាច្រើនផងដែរ។

  • ថ្នាក់ដឹកនំាជាន់ខ្ពស់ក្រុមហ៊ុន CASIO រំពឹងថា នៅថ្ងៃអនាគតនាឡិកា CASIO នឹងមានការ ប្រើប្រាស់កាន់តែច្រើនជាមួយការជឿជាក់លើគុណភាព និងតម្លៃរបស់វា

    ភ្នំពេញ៖ បច្ចុប្បន្ននាឡិកាម៉ាក CASIO កំពុងទទួលបានការគាំទ្រជាខ្លាំងក្នុងប្រទេសកម្ពុជា ស្របពេលកំណើនសេដ្ឋកិច្ចជាតិកំពុងមានការរីកចម្រើន និងប្រជាពលរដ្ឋមានជីវភាពសម រម្យរស់នៅជាមួយភាពទាន់សម័យ។ ត្រង់ចំណុចនេះរំពឹងថា នៅថ្ងៃអនាគត CASIO នឹងមានការប្រើប្រាស់កាន់តែច្រើន ជាមួយការជឿជាក់លើគុណភាព និងតម្លៃរបស់វា។