-
សង្ស័យចង់កាច់ កម៉ូតូ ស្របពេលសមត្ថកិច្ចជិះល្បាតឃើញក៏ឃាត់ខ្លួន ស្រាប់តែជនសង្ស័យយកកាំបិតកប់មកលើសមត្ថកិច្ចឲ្យរបួស
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានប្រើកាំបិតប៉័ងតោកាប់មកលើបុរសម្នាក់ជាមន្ត្រីសមត្ថកិច្ចដែលដើរល្បាតក្នុងមូលដ្ឋានបណ្តាលឲ្យរបួសដៃ ខណះជនរងគ្រោះឃើញសកម្មភាពរបស់ជនសង្ស័យរៀបចំចង់លួចយកម៉ូតូ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងឆែកឆែរកឃើញមានកាំភ្លើងខ្លី និងថ្នាំញៀនថែមទៀត។
-
នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរសារធាតុញៀន
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលក្បាលកោះ បានសហការជាមួយកម្លាំងនគរបាលខណ្ឌច្បារអំពៅ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១៦និង០០នាទីព្រលប់ ថ្ងៃទី២៦ ខែសីហា ២០១៨ នៅចំណុចដីឡូត៍គ្មានលេខ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដោយជនសង្ស័យខាងលើជាប់ពាក់ព័ន្ធ និងការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
-
មនុស្សស្លាប់២នាក់ និងរងរបួស១១នាក់ ក្នុងហេតុការណ៍បាញ់ប្រហារថ្មីមួយនៅ សហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ យោងតាមសេចក្តីរាយការណ៍របស់មន្រ្តីប៉ូលិសបានឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស០២នាក់ និងជាច្រើននាក់ទៀតទទួលរងរបួស នៅឯភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុង ជេក សុនវីល រដ្ឋផ្លរីដា។
-
អ៊ីរ៉ង់បញ្ជូនរដ្ឋមន្ត្រីការពារជាតិទៅស៊ីរី បន្ទាប់ពីលេចលឺដំណឹងថា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តកំពុងរៀបចំការវាយប្រហារសារជាថ្មីលើស៊ីរី
អ៊ីរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បានចេញផ្សាយថា រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក អាមី ហាតាមី បានធ្វើដំណើរទៅដល់ប្រទេសស៊ីរីហើយកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ដើម្បីជួបពិភាក្សាការងារជាមួយក្រុមមន្ត្រីជាន់ ខ្ពស់ និងយោធាស៊ីរី។
-
សមាជិកព្រឹទ្ធសភា និងជាអតីតបេក្ខជនប្រធានាធិបតីអាម៉េរិក មកពីគណបក្ស សាធារណរដ្ឋ លោក ចន ម៉ាកខេន បានទទួលមរណភាពហើយ ក្នុងវ័យ៨១ឆ្នាំ
សហរដ្ឋអាម៉េរិក៖ សមាជិកព្រឹទ្ធសភា និងជាអតីតបេក្ខជនប្រធានាធិបតីអាម៉េរិក មកពីបក្សសាធារណរដ្ឋ លោក ចន ម៉ាកខេន បានទទួលមរណភាពហើយ ក្នុងវ័យ ៨១ឆ្នាំ បន្ទាប់ពីទទួលការព្យាបាលជំងឺដុះដំុសាច់ក្នុងខួរក្បាលអស់រយៈពេលជាយូរមក។
-
នាយករដ្ឋមន្រ្តីអូស្រ្តាលីថ្មី និងប្រធានាធិបតីសហរដ្ឋអាម៉េរិកធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទលើកដំបូង
សហរដ្ឋអាមេរិក៖ សេតវិមានសហរដ្ឋអាម៉េរិកបានលើកឡើងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអូស្រ្ដាលីថ្មី លោក ស្កុត ម៉ូរីសុន ជាលើកដំបូងស្តីអំពីកិច្ចសហប្រតិបត្តិការនៅពេលអនាគត និង ទំនាក់ទំនងទ្វេភាគី ដែលលោកត្រាំផ្ទាល់ចាត់ទុកថា គ្មានមិត្តណា អស្ចារ្យជាងសហរដ្ឋអាមេរិក និងអូស្ត្រាលីឡើយ។
-
គណបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ចុះបិទផ្អាកអាជីវកម្មហាងKTV បើករំខានដល់អ្នកជិតខាង
ភ្នំពេញ៖ ហាងផឹកសុី KTV រិទ្ធី សប្បាយ សប្បាយ មួយកន្លែងស្ថិតនៅតាមផ្លូវជាតិលេខ៣ កែងផ្លូវភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ត្រូវបាន គណបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ចុះបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ បើកបម្រើសេវាកម្មពេលយប់ រំខានដល់ពលរដ្ឋក្បែរខាង បើករំពងសម្លេង រកដេកពួនមិនបាន ទើបអាជ្ញាធរ សម្រេចចុះទៅបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។
-
ជិះម៉ូតូឆ្លងផ្លូវលេងស្គាល់ស្ទុប ក៏ត្រូវម៉ូតូមួយគ្រឿងទៀតបុកពីចំហៀងខាងមុខពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ស្រាល២នាក់
ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យឯកជនភ្លាមៗ និងយុវជន២នាក់ទៀតបានរងរបួសស្រាល កាលពីវេលាម៉ោង៣ និង២០នាទីទាបភ្លឺ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីពួកគាត់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នដូចគ្នា ក៏ត្រូវម៉ូតូមួយគ្រឿងទៀតបុកចំពីចហៀងពេញទំហឹង និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវព្រះសីហនុ ត្រង់ចំណុចស្ទុបពេទ្យចិន ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
-
ឯកឧត្តម ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច ចុះថ្លែងអំណរគុណដល់ប្រជាពលរដ្ឋភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨ ក្នុងបរិយាកាសរីករាយស្វាគមន៍រីករាយរាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋស្ថិតក្នុងភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឯកឧត្តម ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងលោកជំទាវ ណាល់ សុខអៀន ព្រមទាំងប្រិតភូរួមដំណើរ បានអញ្ជើញចូលរួមអបអរសាទរ និងថ្លែងអំណរគុណជូនចំពោះសមាជិកក្រុមការងារ និងប្រជាពលរដ្ឋក្នុងភូមិបឹងទីងដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងទាំងមុនពេល និងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតធ្វើឲ្យសម្រេចទទួលបានលទ្ធផលជោគជ័យល្អប្រសើរ ។
-
ចិនបើករថយន្ដទំនើបបុកម៉ូតូឌ្រីមសង់បណ្ដាលឲ្យបុរសម្នាក់ និងស្រ្ដីពពោះម្នាក់ទៀតរងរបួសធ្ងន់ទាំងពីរ ហើយចេញថ្លៃរបួសបញ្ចប់នៅយប់កើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកALPHARD ដែលបើកបរដោយបុរសជនជាតិចិនម្នាក់ បានបុកម៉ូតូហុងដាឌ្រីម០១២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យស្ត្រីពពោះម្នាក់ និងបុរសម្នាក់ទៀតជាអ្នកឌុបរងរបួសធ្ងន់ទាំង២នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩ និង ៣០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដាលផ្លូវលេខ៤៣០ កែងនិងផ្លូវលេខ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ខចំការមន រាជធានីភ្នំពេញ។ យោងតាមប្រភពព៌ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ឌុបស្រ្ដីម្នាក់ទៀតដែលមានទំងន់ ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BH-2175 តាមបណ្ដោលផ្លូវលេខ៤៣០ ទិសដៅពីត្បូងទៅជើង ខណៈជិះមកដល់ពាក់កណ្ដាលផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-1099 ដែលបើកបរដោយបុរសម្នាក់ជាជនជាតិិចិន បានធ្វើដំណើរបណ្ដោយផ្លូវលេខ១៨៣ ក្នុងទិសដៅពីលិចទៅកើត ហើយក៏បានបុកម៉ូតូពីចំហៀងពេញទំហឹង បណ្ដាលឲ្យស្រ្ដីពពោះម្នាក់និងបុរសម្នាក់ជានាក់រត់ម៉ូតូឌុបរងរបួសធ្ងន់ទាំង២នាក់ ចំណែកឯរថយន្ដបង្កនិងម៉ូតូរងការខូចខាតតិចតួច។ ក្រោយកើតហេតុភ្លាមៗ បុរសនិងស្រ្ដីរងគ្រោះខាងលើត្រូវបានរថយន្ដសង្គ្រោះរបស់មន្ទីពេទ្យឯកជន សុខ លាភមេត្រី ដឹកយកទៅសង្គ្រោះ ។ ចំណែកឯបុរសជាជនចិនដែលជាអ្នកបើករថយន្ដបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួននៅនិងកន្លែង ។ ដោយសារតែមានសាច់ញាតិជនរងគ្រោះខាងលើបានមកដល់មន្ទីពេទ្យ និងមានការសុំសម្រួលចេញថ្លៃរបួស និងថ្លៃជំងឺចិត្តពីភាគីខាងជនបង្កជាជនជាតិចិន សមត្ថកិច្ចមូលដ្ឋានក៏បានឲ្យដោះស្រាយគ្នាចប់ត្រឹមយប់ហ្នឹងតែម្ដង ៕…