-
មន្ទីរបញ្ចកោណព្រួយបារម្ភជុំវិញការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក អាចនឹងធ្វើឲ្យប៉ះពាល់ដល់ជួញដូរគ្រឿងសព្វាវុធ
សហរដ្ឋអាម៉េរិក៖ មន្រ្តីក្រសួងការពារជាតិអាម៉េរិកបានបង្ហាញការព្រួយបារម្ភថា ការដំឡើងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការនំាចូលរថយន្តដែលផលិតនៅបរទេសនោះ អាចនឹងបង្កផលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការទិញជួញដូរគ្រឿងសព្វាវុធ។
-
អភិបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំបន្ទាន់ ដើម្បីទប់ស្កាត់ និងគ្រប់គ្រងបញ្ហាសន្ដិសុខឡើងវិញ បន្ទាប់ពីមានករណីក្រុមចោរប្រដាប់អាវុធចូលប្លន់ធនាគារ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីទប់ស្កាត់ និងពិនិត្យបញ្ហាសន្ដិសុខឡើងវិញ ក្រោយមានអំពើប្លន់ប្រដាប់អាវុធកណ្តាលថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃម្សិលមិញ។
-
សមត្ថកិច្ចខណ្ឌសែនសុខប្រើធម៌ក្តៅលើក្មេងទំនើង១២នាក់ ដែលតែងតែអុកឡុកតាមដងផ្លូវនៅពេលយប់
ភ្នំពេញ៖ សមត្ថកិច្ចចម្រុះខណ្ឌសែនសុខប្រើធម៌ក្តៅបង្ក្រាបក្មេងទំនើង១២នាក់ ជាមួយនឹងម៉ូតូ៦គ្រឿង ដែលតែងតែដើរអុកឡុកតាមផ្លូវសាធារណ:នៅពេលយប់ក្នុងភូមិសាស្រ្តរបស់ខ្លួន។ ករណីនេះ បានធ្វើឡើងកាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម តាមបណ្តោយផ្លូវ២០០៤ កែងនិងផ្លូវណតប្រីត ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ អ្វីដែលកម្លាំងសមត្ថកិច្ចលោកបង្ក្រាបក្រុមក្មេងទំនើងទាំងគឺដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន និងដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
-
កីឡការិនីជឺជិតស៊ូកម្ពុជា Jessa Khan ត្រៀមប្រកួតយកមេដាយមាសនៅថ្ងៃនេះ
កីឡការិនីជឺជិតស៊ូកម្ពុជា Jessa Khan នៅថ្ងៃនេះ បានយកឈ្នោះការប្រកួតចំនួន៣ គឺយកឈ្នះកីឡាការិនិថៃ Boonsorn Suwanan ដោយឈ្នះពិន្ទុដាច់ ១០០ ទល់នឹង០ ដើម្បីឡើងមកកាន់វគ្គ ១/៨ ជួបជាមួយកីឡាការិនី LA Yi-Wen របស់ចិន ប៉ុន្តែកីឡាការិនីចិន បានបោះបង់ការប្រកួត ដូច្នេះធ្វើឲ្យ Jessa Khan ឡើងទៅវគ្គ ១/៤ ដោយស្វ័យប្រវត្តិ។ នៅរសៀលថ្ងៃនេះ Jessa Khan បានយកឈ្នះកីឡាការិនីហ្វីលីពីន Jenna KailaNapolis ដោយឈ្នះពិន្ទុដាច់ ១០០ ទល់នឹង០ ដែលនាំឲ្យកីឡាការិនីកម្ពុជា ឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្តដណ្ដើមមេដាយមាស ជាមួយកីឡាការិនី ប្រទេសអារ៉ាប់រួម MahraAlhinaai។
-
គ្រោះរញ្ជួយដីក្នុងកម្រិត៥.២រ៉ិកទ័រវាយប្រហារភាគកណ្តាលប្រទេសហ្វីលីពីន
ហ្វីលីពីន៖ វិទ្យាស្ថានស្រាវជ្រាវភ្នំភ្លើង និងសណ្ឋានដីរបស់ហ្វីលីពីន ហៅកាត់ថា (ភីវុល) បានឱ្យដឹងថា គ្រោះរញ្ជួយដីក្នុងកម្រិត៥.២រ៉ិកទ័របានបង្កការញប់ញ័រនៅខេត្តសាម៉ាខាងកើត ស្ថិតនៅភាគកណ្តាលប្រទេសហ្វីលីពីននៅក្នុងថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។
-
មន្រ្តីជាន់ខ្ពស់ចិន និងសហរដ្ឋអាម៉េរិកពិភាក្សាគ្នាជាថ្មីទៀតផ្តោតសំខាន់លើបញ្ហាពាណិជ្ជកម្មប្រកបដោយលក្ខណៈស្ថាបនា និងស្មោះត្រង់
ចិន៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់ចិន និងសហរដ្ឋអាម៉េរិកបានធ្វើការពិភាក្សាគ្នាប្រកបដោយលក្ខណៈ ស្ថាបនា និងស្មោះត្រង់ ដោយផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច និងជម្លោះពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរថា នឹងបន្តរក្សាទំនាក់ទំនងសម្រាប់កិច្ចពិភាក្សានៅជំហានបន្ទាប់។
-
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកព្រមានថា នឹងមិនអត់ឱនឱ្យរុស្ស៊ីជាដាច់ខាត បើហ៊ានជ្រៀតជ្រែកការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាខាងមុខ
ស្វីស៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន បានអះអាងថា រូបលោកបានព្រមានរុស្ស៊ី ជុំវិញការជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខនេះ។
-
អប្សរាណេត ២៣ – ០៨ – ២០១៨
អប្សរាណេត ២៣ – ០៨ – ២០១៨ Apsara Net Export 23 – 08 – 2018
-
រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជានាសប្ដាហ៍ក្រោយ
យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌលោកស្រី ស៊ុសម៉ា ស្វារ៉ាច គ្រោងនឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃ២៨ដល់ថ្ងៃ៣០ ខែសីហា ឆ្នាំ២០១៨។ ដំណើរទស្សកិច្ចនោះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន។ ក្នុងអំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌា គ្រោងនឹងជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកស្រី ស៊ុសម៉ា ស្វារ៉ាច ក៍គ្រោងនឹងពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ហើយនឹងផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការចាប់ អារម្មណ៍ដូចគ្នា។ បន្ទាប់ពីជំនួបទ្វេភាគី កម្ពុជា និងឥណ្ឌា គ្រោងនឹងចុះហត្ថលេខាលើឯកសារចំនួន៣គឺ ១ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលឥណ្ឌា និងកម្ពុជា សម្រាប់អភិរក្ស ជួសជុលប្រាសាទព្រះវិហារ នៅក្នុងស្រុកជាំក្សា ខេត្តព្រះវិហារ។ ២ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងកិច្ចការគ្រួសារ ឥណ្ឌា ជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខភាព និងឱសថ។…
-
ទឹកទន្លេមេគង្គត្រូវគេព្យាករណ៍ថាអាចនឹងហក់ឡើងជាថ្មីទៀត គឺដោយសារតែមានប្រពន្ធ័សម្ពាធទាបមួយ បានកើតឡើងនៅលើអាងទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនៅថ្ងៃ២៤សីហានេះ បានឲ្យដឹងថា នៅរសៀលថ្ងៃ២៣សីហា ម្សិលមិញ មានប្រពន្ធ័សម្ពាធទាបមួយ បានកើតឡើងនៅលើអាងទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ។ ទន្ទឹមនឹងនោះ ប្រទេសកម្ពុជា ត្រូវគេព្យាករណ៍ថា បាន និងកំពុងទទួលរងនូវឥទ្ធិពលពីខ្យល់មូសុងនិរតី ខ្សោយផងដែរ។ តាមការព្យាករណ៍តំបន់ខ្ពង់រាបភាណឦសាន និងបណ្ដាខេត្តដែលស្ថិតនៅ តាមបណ្ដាព្រំដែនកម្ពុជា-វៀតណាម អាចនឹងបន្តមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។ ចំណែកនៅតាមបណ្ដារាជធានី ខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។ រីឯនៅតំបន់អាងទន្លេមេគង្គ អាចនឹងបង្កឲ្យទឹកទន្លេមេគង្គហក់ឡើងជាថ្មីម្ដងទៀត។