-
កម្មវិធីប្រកួតប្រជែងសំណេរអនាគតកម្ពុជាឆ្នាំ២០១៨ រកឃើញម្ចាស់ជ័យលាភីចំនួន៥រូប ដែលបានឈ្នះទឹកប្រាក់រាប់លានរៀល
ភ្នំពេញ៖ ក្រុមហ៊ុនក្រដាសស៊ុបព្រីមនាពេលថ្មីៗនេះ បានរៀបចំកម្មវិធីប្រកួតប្រជែង សំណេរប្រចំាឆ្នំាំ និងកម្មវិធីប្រគល់ពានរង្វាន់ដែលបេក្ខជន-បេក្ខនារីជាប់ចុងក្រោយទំាង៥ រូបបានបង្ហាញនូវស្នាដៃរបស់ពួកគេជូនដល់គណៈកម្មការវាយតម្លៃ ។ ទឹកប្រាក់សរុបមាន ចំនួនជាង១១.០០០.០០០រៀលត្រូវបានប្រគល់ជូនដល់ជ័យលាភីនៃកម្មវិធីប្រកួតប្រជែង សំណេរអនាគតកម្ពុជាឆ្នំា២០១៨ ដែលកម្មវិធីនេះ ធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា នាថ្ងៃទី២៣ ខែសីហា។
-
ក្រុមហ៊ុនស្មាត អាស្យាតា ចាប់ដៃគួសហការជាមួយក្រុមហ៊ុន កាហុកភីធីអ៊ី ដើម្បីលើកកម្ពស់ សក្កានុពលសេវាកម្មរបស់ខ្លួនជូនដល់អតិថិជន
ភ្នំពេញ៖ ក្រុមហ៊ុន កាហុកភីធីអ៊ី អិលធីឌី និងក្រុមហ៊ុន ស្មាត អាស្យាតា ចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ក្នុងគោលបំណងបង្កើតទំនាក់ទំនងដៃគូពាណិជ្ជកម្មរវាងក្រុមហ៊ុនទាំងពីរ ក៏ដូចជាចង់អោយប្រជាពលរដ្ឋទទួលបាននូវការយល់ដឹងបន្ថែមទៀតអំពីគុណភាព គុណប្រយោជន៍ និងសេវាកម្ម ដែល ផ្ដល់ដោយក្រុមហ៊ុនទាំងពីផងដែរ។
-
កីឡា Jet Ski កម្ពុជាឈានដល់វគ្គដណ្តើមមេដាយ ខណៈកីឡាជឺជិតស៊ូ កីឡាការិនី ខាន់ ចេសា បានបន្ដឈ្នះកីឡាការិនីអ៊ីរ៉ង់ និងឈានដល់ វគ្គ ១/៤ផ្ដាច់ព្រ័ត្រ រីឯកីឡាករ ខូវ វិបត្តិថា ឈានដល់ ១៦ នាក់ចុងក្រោយ
កីឡា Jet Ski កម្ពុជាឈានដល់វគ្គដណ្តើមមេដាយ ខណៈកីឡាជឺជិតស៊ូ កីឡាការិនី ខាន់ ចេសា បានបន្ដឈ្នះកីឡាការិនីអ៊ីរ៉ង់ និងឈានដល់ វគ្គ ១/៤ផ្ដាច់ព្រ័ត្រ រីឯកីឡាករ ខូវ វិបត្តិថា ឈានដល់ ១៦ នាក់ចុងក្រោយ
-
ពលរដ្ឋ១៦គ្រួសារ ស្នើឲ្យអាជ្ញាធរជួយទប់ស្កាត់ ចំពោះម្ចាស់ទីតាំងបើកលក់ថ្នាំពេទ្យ និងពិនិត្យព្យាបាលជំងឺ នៅមុខសាលាបឋមសិក្សាបឹងឈូក ដែលសង់សំយ៉ាបរំលោភបិទដីផ្លូវសម្បត្តិរួម
ភ្នំពេញ៖ ប្រជាពលរដ្ឋម្នាក់តំណាងឲ្យ១៦គ្រួសាររស់នៅតាមផ្ទះល្វែងទល់មុខសាលាបឋមសិក្សាបឹងឈូក ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ តាមរយៈភ្នាក់ងារព័ត៌មានទូរទស្សអប្សារ៉ាប៉ុស្ដិ៍លេខ១១ បានស្នើសុំយ៉ាងទទូចឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ជួយមានវិធានការទប់ស្កាត់ចំពោះការបំពានទន្ទ្រានសាងសង់សំយ៉ាបដែករឹងមាំរំលោភបិទដីចំណីផ្លូវសាធារណៈដល់ទៅជិត២ម៉ែត្រឯណោះ ដែលជាសម្បត្តិរួមសម្រាប់ការធ្វើដំណើរដោយថ្មើរជើងចេញចូលលំនៅដ្ឋាននិមួយៗរបស់ពួកគាត់ ពីសំណាក់ម្ចាស់បើកលក់ថ្នាំពេទ្យ និងពិនិត្យព្យាបាលជំងឺ មួយកន្លែង នៅទល់មុខសាលាបឋមសិក្សាបឹងឈូក ដើម្បីពង្រីកទីតាំងរបស់ខ្លួនឲ្យកាន់តែធំទូលាយទាំងបំពានច្បាប់។
-
ពិព័រណ៍ពាណិជ្ជកម្មថៃឆ្នាំ២០១៨ គ្រោងធ្វើឡើងរយៈពេល៤ថ្ងៃនៅលើទឹកដីអង្គរ ខេត្តសៀមរាប ដោយមានក្រុមហ៊ុនចូលរួមចំនួន៦៨ និងស្តង់សរុបចំនួន៨៧
ភ្នំពេញ៖ ថ្លែងប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ លោក ជីរ៉ាវុធ សុណ្ណាអាត ជាអគ្គទីប្រឹក្សាពាណិជ្ជកម្មថៃប្រចាំនៅស្ថានទូតថៃនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មថៃឆ្នាំ២០១៨ គ្រោងនឹងរៀបចំតាំងបង្ហាញ និងលក់ផលិតផលរបស់ខ្លួនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា រហូត ដល់ថ្ងៃទី០២ខែកញ្ញាឆ្នាំ២០១៨ នៅទីផ្សារផាមកុងតឺន័រ ជិតអង្គរឃ្យុងយូ ខេត្តសៀមរាប។ លោកបន្តថា គោលបំណងក្នុងការរៀបចំពិព័រណ៍នេះឡើង គឺដើម្បីផ្សព្វផ្សាយផលិតផលរបស់ថៃដែលជាផលិតផលមានគុណភាពល្អលក់ក្នុងតម្លៃសមរម្យ និងជាផលិតផលដែល បានផលិតនៅប្រទេសថៃដោយផ្ទាល់ ហើយម្យ៉ាងទៀត ក៏ជាឱកាសសម្រាប់ម្ចាស់ក្រុមហ៊ុនស្វែងរកដៃគូវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោក សុវណ្ណាអាត បន្ថែម ទៀតថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃឆ្នាំ២០១៨ នៅខេត្តសៀមរាបនេះទៀតសោត ដោយសារយល់ឃើញថា នៅខេត្តសៀមរាបជាតំបន់ទេសចរ មានភ្ញៀវទេសចរជាច្រើន និងមានប្រជាជនជាច្រើនរស់នៅ ព្រមទាំងមានសេដ្ឋកិច្ចរីកចម្រើនផង។
-
កីឡាករជឺជិតស៊ូ កូនខ្មែរកាត់បារាំង ខូវ វិបត្តិថានា បានយកឈ្នះកីឡាករ Alkaabi Humaid របស់United Arab Emirate ដោយពិន្ទុ ១០០ ទល់នឹង ០ ឡើងទៅវគ្គបន្ត
កីឡាករជឺជិតស៊ូ កូនខ្មែរកាត់បារាំង ខូវ វិបត្តិថានា បានយកឈ្នះកីឡាករ Alkaabi Humaid របស់United Arab Emirate ដោយពិន្ទុ ១០០ ទល់នឹង ០ ឡើងទៅវគ្គបន្ត៕
-
កីឡការិនីជឺជិតស៊ូកម្ពុជា Jessa Khan យកឈ្នះ កីឡាការិនិថៃ Boonsorn Suwanan ដោយឈ្នះពិន្ទុដាច់ ១០០ ទល់នឹង០ និងឡើងទៅវគ្គ ១/៤ ដោយស្វ័យប្រវត្តិ ដោយសារកីឡាការិនីចិន បោះបង់ការប្រកួតជាមួយនៅវគ្គ១/៨
កីឡការិនីជឺជិតស៊ូកម្ពុជា Jessa Khan យកឈ្នះ កីឡាការិនិថៃ Boonsorn Suwanan ដោយឈ្នះពិន្ទុដាច់ ១០០ ទល់នឹង០ ឡើងទៅវគ្គ ១/៨ ជួបជាមួយកីឡាការិនី LA Yi-Wen របស់ចិន ប៉ុន្តែកីឡាការិនីចិន បានបោះបង់ការប្រកួត ដូច្នេះធ្វើឲ្យ Jessa Khan ឡើងទៅវគ្គ ១/៤ ដោយស្វាយប្រវត្តិ៕
-
អ៊ីស្រាអែលអនុម័តគម្រោងសាងសង់លំនៅដ្ឋានជាង១,០០០ខ្នង នៅឯតំបន់ West Bank ប៉ាឡេស្ទីន
អ៊ីស្រាអែល៖ អាជ្ញាធរអ៊ីស្រាអែលបានយល់ព្រមអនុម័តហើយ លើគម្រោងសាងសង់លំនៅដ្ឋានប្រមាណ១,០០៤ខ្នងបន្ថែមទៀតនៅឯតំបន់ West Bank ដែលអ៊ីស្រាអែលបានដណ្ដើមពីប៉ាឡេស្ទីន។ គម្រោង និងការសាងសង់លំនៅដ្ឋានឱ្យប្រជាជនអ៊ីស្រាអែលនៅក្នុងតំបន់ West Bank គឺផ្ទុយទាំងស្រុងទៅនឹងច្បាប់អន្តរជាតិ ពីព្រោះតែសំណង់ទាំងអស់នេះ ត្រូវបានសាងសង់នៅលើទឹកដីដែលអ៊ីស្រាអែល បានដណើ្ដមគ្រប់គ្រងពីប៉ាឡេស្ទីន ដោយខុសច្បាប់កាលពីឆ្នាំ១៩៦៧។
-
យោធាសហរដ្ឋអាម៉េរិកនៅកោះហាវ៉ៃ កំពុងត្រៀមខ្លួនទប់ទល់នឹងការវាយប្រហាររបស់ព្យុះហឺរីខិន លេន
សហរដ្ឋអាម៉េរិក៖ នាវាចម្បាំង នាវាមុជទឹក និងយន្តហោះចម្បាំងអាម៉េរិក ដែលឈរជើងនៅរដ្ឋហាវ៉ៃ ត្រូវបានបញ្ជាឲ្យផ្លាស់ទីចេញជាបន្ទាន់ ស្របពេលដែលព្យុះហឺរីខិនដ៏កំណាចមានឈ្មោះថា លេន កំពុងបោកបក់ឆ្ពោះមកកាន់កោះនេះ។
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកគ្រោងធ្វើដំណើរទស្សនកិច្ចជាលើកទី៤ ទៅកាន់កូរ៉េខាងជើងនាសប្តាហ៍ក្រោយនេះ
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ថ្លែងថា រូបលោកនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងនាសប្តាហ៍ក្រោយនេះ ដើម្បីធ្វើកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅក្នុងទីក្រុងព្យុងយ៉ាង ដែលវានឹងក្លាយជាដំណើរទស្សនកិច្ចលើកទី៤របស់លោកទៅកាន់ប្រទេសកូរ៉េខាងជើងនៅឆ្នាំនេះ។