-
បុគ្គលទាំងឡាយណាដែលរំលោភយកអូរ ប្រឡាយ លូ នឹងកសាងសំណុំឯកសារបញ្ជូនទៅតុលាការ
ព្រះសីហនុ៖ បុគ្គលទាំងឡាយណាដែលរំលោភយកអូរ ប្រឡាយ លូ នឹងកសាងសំណុំឯកសារបញ្ជូនទៅតុលាការក្នុងករណីរឹងទទឹងមិនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំស្តីពី វឌ្ឍនភាព ការងារគ្រប់គ្រង អូរ ប្រឡាយ លូ ក្នុងក្រុង កាលពីរសៀលថ្ងៃព្រហស្បតិ៍១២កើត ខែស្រាពណ៌ ឆ្នាំច ពស២៥៦២ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ របស់គណៈកម្មការពិនិត្យគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ ត្រពាំង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ។
-
ឯកឧត្ដមឧកញ៉ាកុយ សុវណ្ណសមាជិកក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំងបានជួយធ្វើពិធីជប់លៀងដើម្បីលើកទឹកចិត្តនិងតបស្នងសងគុណដល់បងប្អូនប្រជាពលរដ្ឌនៅឃុំអំពឹលទឹកដែលបានអញ្ជើញទៅបោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ
(កំពង់ឆ្នាំង)៖ មិនសរសើរមិនបាន ប្រជាពល់រដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងពិសេសប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាច បានសម្ដែងនូវទឹកចិត្តរីករាយនិងសូមកោតសរសើរចំពោះឯកឧត្តមឧកញ្ញ៉ាកុយ សុវណ្ណ សមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ឆ្នាំង អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាច ដែលបច្ចុប្បន្នគេបានប្រសឹទ្ធនាមនិងដាក់រហ័សនាមអោយគាត់ថា ៖ « ជាឧកញ៉ាចិត្តធម៌ » ដែលកន្លងមកឧកញ្ញ៉ាម្នាក់នេះតែងតែធ្វើការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ស្ត្រីមេមាយក្រីក្រ ជនចាស់ជរា និងប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិនិងរងគ្រោះដោយសារគ្គីភ័យ(ភ្លើងឆេះផ្ទះ)ស្ទើរគ្រប់ទីកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង។
-
អតីតខ្សែប្រយុទ្ធបារាំង Thierry Henry យល់ព្រមទៅដឹកនាំក្លឹប១ នៅ Ligue
អតីតខ្សែប្រយុទ្ធបារាំង Thierry Henry យល់ព្រមទៅដឹកនាំក្លឹប១ នៅ Ligue
-
ក្លឹបស្តេចសរ Real Madrid ត្រៀមចាយ៧០លានអឺរ៉ូលើកទឹកចិត្តដល់កីឡាករ
ក្លឹបស្តេចសរ Real Madrid ត្រៀមចាយ៧០លានអឺរ៉ូលើកទឹកចិត្តដល់កីឡាករ
-
FFC បញ្ជាក់ពីការបរិច្ឆេកនៃការលក់សំបុត្រចូលទស្សនា ការប្រកួតមិត្តភាពក្រុមជម្រើសជាតិកម្ពុជា និងម៉ាឡេស៊ី
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសឲ្យដឹងជាផ្លូវការថា ចាប់ពីថ្ងៃទី១ ខែកញ្ញាចុងសប្តាហ៍ក្រោយ នេះតទៅ ហើយចាប់ពី ម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច នៅខាងមុខពហុកីឡដ្ឋានជាតិនឹងមាន ការលក់សំបុត្រចូលរួមទស្សនា
-
រដ្ឋបាលខេត្តបាត់ដំបង ផ្តល់កុំព្យូទ័រយួរដៃចំនួន៧១គ្រឿង ដល់សមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ខេត្ត ក្រុង-ស្រុកទូទាំងខេត្តបាត់ដំបង
កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចែកកុំព្យូទ័រយួរដៃ(Laptop) ចំនួន៧១គ្រឿង ដើម្បី ផ្តល់ជូនដល់សមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ខេត្ត ក្រុង ស្រុក ទូទាំងខេត្តបាត់ដំបង នៅក្នុងបរិវេណសាលាខេត្តបាត់ដំបង។
-
ក្រុមរដ្ឋអ៊ីស្លាម ISIL បញ្ចេញសំឡេងមេដឹកនាំកំពូលរបស់ខ្លួន ដើម្បីជំរុញឲ្យសមាជិករបស់ខ្លួនបង្កការវាយប្រហារនៅទូទាំងពិភពលោក
បរទេស៖ ក្រុមភេវរកររដ្ឋអ៊ីស្លាមបានបញ្ចេញនូវអ្វីដែលខ្លួនបានអះអាងថា ជាសម្តីផ្ទាល់នៃមេដឹកនាំកំពូល អាប៊ូ បាក អាល់ បាដាឌី របស់ពួកគេជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំមកនេះ។ ខ្សែអាត់សំឡេងនេះ ត្រូវបានគេបង្ហោះតាមប្រព័ន្ធអ៊ីនធើណិតកាលពីថ្ងៃពុធសប្តាហ៍នេះ ដែលមានរយៈពេលជាង៥០នាទី។
-
ភាគខាងលិចប្រទេសជប៉ុនកំពុងត្រៀមខ្លួនទប់ទល់នឹងការវាយលុករបស់ព្យុះទីហ្វុងថ្មីមួយទៀត
ជប៉ុន៖ ព្យុះទីហ្វុង Cimaron (ស៊ីម៉ារុន) ត្រូវបានគេរាយការណ៍នៅថ្ងៃព្រហស្បតិ៍តនេះ ថា បានធ្វើដំណើរឆ្ពោះទៅកាន់តំបន់ប៉ែកខាងលិចប្រទេសជប៉ុន ជាទីដែលអាជ្ញាធរឧតុនិយមព្រមានពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះបំណាក់ដី។ យោងតាមប្រភពអាជ្ញាធរឧតុនិយមជប៉ុន បានបញ្ជាក់ថា ព្យុះទីហ្វុងដ៏កំណាចនេះ អាចនឹងវាយប្រហារផងដែរទៅលើតំបន់ដែលទើបតែរងគ្រោះដោយសារតែទឹកជំនន់ ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង២២០នាក់កាលពីខែកក្កដាកន្លងទៅនេះ។ បើតាមអាជ្ញាធរឧតុនិយមជប៉ុននោះ ព្យុះទីហ្វុង Cimaron (ស៊ីម៉ារុន) កំពុងស្ថិតនៅ ចម្ងាយប្រមាណ២៨០គីឡូម៉ែត្រពីកោះGoto(ហ្គោតូ) ខេត្តNagasaki(ណាហ្គាសាគី) ជាមួយល្បឿនខ្យល់បក់រហូតដល់ទៅ២១៦គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះទីហ្វុងនេះដែរ ទំនងជានឹងធ្វើការវាយប្រហារទៅលើតំបន់ដីគោកនៅល្ងាចថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់) មុននឹងបន្តដំណើរឆ្ពោះទៅកាន់តំបន់ប៉ែកខាងជើង៕
-
ចិនប្រកាសដំឡើងពន្ធ១៦ពាន់លានដុល្លារវិញ ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក
ចិន៖ ក្រុមប្រឹក្សារដ្ឋនៃគណៈកម្មការពន្ធគយចិន បានឱ្យដឹងថា ការដំឡើងពន្ធ១៦ពាន់លានដុល្លារលើផលិតផលនាំចូលពីសហរដ្ឋអាម៉េរិកបានចូលជាធរមានហើយនៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីសងសឹកទៅនឹងការដំឡើងពន្ធដូចគ្នានេះ ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។
-
សហរដ្ឋអាម៉េរិកសម្រេចដំឡើងពន្ធ១៦ពាន់លានដុល្លារលើផលិតផលនាំចូលពីចិន
សហរដ្ឋអាម៉េរិក៖ ការដំឡើងពន្ធជាថ្មីរបស់សហរដ្ឋអាម៉េរិក លើផលិតផលនាំចូលពីចិនមានតម្លៃ១៦ពាន់លានដុល្លារបានចូលធរមានហើយ នៅថ្ងៃព្រហស្បតិ៍តនេះ ខណៈជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាយក្សសេដ្ឋកិច្ចទាំងពីរ កាន់តែធ្លាក់ជ្រៅទៅក្នុងជ្រោះ។ ឆ្លើយតបនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្មចិនបានគូសបញ្ជាក់ថា ទីក្រុងប៉េកំាងនឹងប្រឆាំងយ៉ាងដាច់ណាត់ ចំពោះការដំឡើងពន្ធជាថ្មីទៀតរបស់ទីក្រុងវ៉ាស៊ីនតោន ហើយថា ការសម្រេចចិត្តនេះ កំពុងតែបង្ខំឱ្យចិនសងសឹកវិញហើយ។ ការដំឡើងពន្ធជាថ្មីរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចូលជាធរមាននៅម៉ោង១២ថ្ងៃត្រង់ថ្ងៃព្រហស្បត្តិ៍នេះ (ម៉ោងក្នុងតំបន់) ហើយពន្ធ២៥ភាគរយនេះដែរ នឹងត្រូវអនុវត្តន៍ទៅលើផលិតផលចិនជិត២៨០មុខ ក្នុងនោះរួមមានទាំងផលិតផលគីមី បរិក្ខារកសិកម្ម និងម៉ូតូជាដើម។