-
កូរ៉េខាងជើងទាមទារឲ្យជប៉ុនសូមទោស និងផ្តល់សំណងចំពោះទង្វើពីអតីតកាល មុនពេលចាប់ផ្តើមទំនាក់ទំនងថ្មីឡើងវិញ
កូរ៉េខាងជើង៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងធ្វើការបានរិះគន់ជប៉ុនយ៉ាងខ្លាំង ចំពោះទង្វើប្រព្រឹត្តកាលពីអតីតកាល ដោយបញ្ជាក់ថា ការស្ដាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឡើងវិញមិនអាចធ្វើទៅរួចឡើយ បើសិនទីក្រុងតូក្យូមិនព្រមសូមទោស និងផ្ដល់សំណងសម្រាប់ការដែលខ្លួនធ្លាប់ឈ្លានពានលើឧបទ្វីបកូរ៉េជាមុនទេនោះ។ អ្នកនាំពាក្យគណៈកម្មាធិការកូរ៉េខាងជើងដើម្បីសន្តិភាពតំបន់ប៉ាស៊ីហ្វិក បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ មិនដែលលើកឡើងពីពាក្យផ្ដល់សំណង និងទទួលខុសត្រូវលើទង្វើដែលជប៉ុនបានធ្វើនៅអំឡុងពេលគ្រប់គ្រងកូរ៉េកាលពីឆ្នាំ១៩១០-១៩៤៥ នោះទេ។
-
មេដឹកនាំសហរដ្ឋអាម៉េរិក និងជប៉ុនសន្យារឹតបន្តឹងទណ្ឌកម្មលើកូរ៉េខាងជើង រហូតទល់តែមានការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង
សហរដ្ឋអាម៉េរិក៖ សេតវិមានសហរដ្ឋអាម៉េរិកបានលើកឡើងថា ប្រធានាធិបតី ដូណាល់ ត្រាំ នៅព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) បានធ្វើកិច្ចពិភាក្សាតាមទូរសព្ទជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីន ហ្សូអាបេ ដោយផ្តោតសំខាន់លើបញ្ហាកូរ៉េខាងជើង និងជំនួបរវាងមេដឹកនាំទាំងពីរនៅឯមហាសន្និបាត អង្គការសហប្រជាជាតិ នាខែកញ្ញាខាងមុខនេះ។
-
រុស្ស៊ីស្នើឲ្យសហរដ្ឋអាម៉េរិកបង្ហាញភាពស្មោះត្រង់ មុនពេលចាប់ផ្តើមជំនួបរវាងមន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរ
រុស្ស៊ី៖ វិមានក្រឹមឡំាងរបស់រុស្ស៊ីបានលើកឡើងនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនត្រូវការយល់ច្បាស់សិន ថាតើគោលនយោបាយរបស់អាម៉េរិកពិតជាមានបំណងចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីដែរឬទេ នៅមុនពេលរៀបចំកិច្ចជំនួបរវាងទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន និងសមភាគីរុស្ស៊ី លោក នីកូលៃ ផាទ្រូសេវ ខណៈពួកលោកទាំងពីរនឹងជួបពិភាក្សាគ្នានៅក្នុងទីក្រុងហ្ស៊ឺណែវ នៅថ្ងៃ ព្រហស្បត្តិ៍សប្តាហ៍នេះ។
-
ក្រុមចោរប្លន់ប្រដាប់អាវុធចូលប្លន់ធានាគារ RHB Indochina Bank (អ អេច ប៊ី ឥណ្ឌូឆៃណា) ប្រមូលលុយជាង១០ម៉ឺនដុល្លារទាំងកណ្ដាលថ្ងៃ
ភ្នំពេញ៖ នៅមុននេះបន្តិច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃមួយ ដោយមានក្រុមជនសង្ស័យប្រដាប់អាវុធខ្លីចំនួន៥នាក់ បានធ្វើសកម្មភាពចូលប្លន់ធានាគារ RHB Indochina Bank (អ អេច ឥណ្ឌូឆៃណា) ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនបទឹក ខណ្ឌចំការមន ដោយប្រមូលលុយជាង១០ម៉ឺនដុល្លារ។ នេះបើតាមព័ត៌មានបឋមបានឲ្យដឹងថា ទ្រព្យសម្បត្តិដែលត្រូវបាត់បង់អស់ប្រមាណជាង១០ម៉ឺនដុល្លារ ខណៈជនប្រដាប់អាវុធខ្លីចូលភ្ជង់ប្លន់យកទៅរត់គេចខ្លួនបាត់។ដោយឡែកបុគ្គលិកធនាគារជាច្រើនរូបត្រូវបានសមត្ថកិច្ចអញ្ជើញហៅទៅអធិការនគរបាលខណ្ឌចំការមន ដើម្បីសួរនាំធ្វើកំណត់ហេតុស្តាប់ចម្លើយ និងកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យមកកាត់ទោសតាមផ្លូវច្បាប់។ ករណីនេះត្រូវបានគេសងង្ស័យថា មានរនុកក្នុងសមគំនិតក្នុងបទឧក្រិដ្ឋនេះ ប៉ុន្តែនៅកន្លែងកើតហេតុគេឃើញក្រុមប្រដាប់អាវុធភ្ជង់ និងក្រៀកសន្តិសុខចូលទៅក្នុង ដើម្បីធ្វើសកម្មភាព រួចប្រមូលលុយរត់ចេញមកវិញ។ ពាក់ព័ន្ធទៅនិងករណីខាងលើនេះ ក្រុមការងារយើងខ្ញុំ នឹងធ្វើការផ្សាយព័ត៌មានលម្អិតពីសមត្ថកិច្ចបន្ថែមទៀតនៅពេលក្រោយ៕
-
សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន០៣នាក់
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០២និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ សហការជាមួយផ្នែកអន្តរាគមន៍ខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
-
ថៃគ្រោងរៀបចំការតាំងពិព័រណ៍ Thailand Best Buy 2018 រយៈពេល៤ថ្ងៃ នៅទីក្រុងកោះ ពេជ្រ ដោយរំពឹងខ្ពស់ថា នឹងទទួលការគាំទ្រច្រើនពីអតិថិជនកម្ពុជា
ភ្នំពេញ៖ ថៃនឹងរៀបចំការតាំងពិព័រណ៍ «Thailand Best Buy 2018» រយៈពេល៤ថ្ងៃនៅ កម្ពុជា ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ នៅមជ្ឈមណ្ឌល និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដោយពិព័រណ៍នេះ ជាពិព័រណ៍បញ្ចុះតម្លៃផលិតផលទំនិញដ៏ធំមួយប្រចំាឆ្នំា។ នេះគឺជាលើកទី២ហើយ ដែលថៃបានរៀបចំការតាំង ពិព័រណ៍ «Thailand Best Buy 2018» ក្នុងប្រទេសកម្ពុជា ខណៈការតាំងពិព័រណ៍ផលិតផលថៃដ៏ធំនេះ ក៏ទទួលបានភាពជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន កម្ពុជា ផងដែរ។
-
អប្សរាណេត ២២ – ០៨ – ២០១៨
អប្សរាណេត ២២ – ០៨ – ២០១៨
-
Jet Ski កម្ពុជាទទួលបាន លេខ២ នៅជុំទី១ នៃព្រឹត្តការណ៍ Asean Games 2018
Jet Ski កម្ពុជាទទួលបានលេខ២ នៅជុំទី១ នៃព្រឹត្តការណ៍ Asean Games 2018
-
ធនាគារឯកទេស «វីង» ចាប់ដៃគូសហការជាមួយក្រុមហ៊ុន «CMS» ផ្តល់ភាពងាយស្រួល លើសេវាទូទាត់ប្រាក់ ក្នុងការវិនិយោគវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា
ភ្នំពេញ៖ ការចាប់ដៃគូរវាងធនគារឯកទេសវីង និងភ្នាក់ងារអចលនទ្រព្យ ស៊ី អ៊ឹម អេស មិនត្រឹមតែរួមចំណែកដើម្បីធ្វើមានងាយស្រួល ក្នុងការឲ្យទទួលសេវាហិរញ្ញវត្ថុ សម្រាប់អតិថិជនប៉ុណ្ណោះទេ ជាក់ស្តែង វាក៏ចូលរួមចំណែកជួយដល់ការរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ តាមរយៈការបង្កើតប្រព័ន្ធអេកូនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់ ដែលជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងការច្នៃប្រឌិត និងការរចនាដែលគិតដល់អ្នកប្រើប្រាស់ជាធំ។
-
Jet Ski កម្ពុជាចាប់ផ្តើម ប្រកួត នៅ Asean Game ព្រឹកនេះ
Jet Ski កម្ពុជាចាប់ផ្តើមប្រកួត នៅ Asean Game ព្រឹកនេះ