-
រដ្ឋាភិបាលឥណ្ឌាបដិសេធជំនួយ១០០លានដុល្លារអាម៉េរិករបស់អេមីរ៉ាត អារ៉ាប់រួម សម្រាប់ជួយស្តារដ្ឋ ខឺរ៉ាឡា
ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តច្រានចោលជំនួយ១០០លានដុល្លារអាម៉េរិករបស់ប្រទេសអេមីរ៉ាត អារ៉ាប់រួម សម្រាប់មូលនិធិពិសេសជួយដល់រដ្ឋ ខឺរ៉ាឡា ដែលបាននិងកំពុងរងគ្រោះដោយសារទឹកជំនន់ដ៏ធ្ងន់ ដែលបានធ្វើឲ្យពលរដ្ឋឥណ្ឌាច្រើនជាង៤០០នាក់បាត់បង់ជីវិត។
-
គ្រួសារកូរ៉េទាំងពីរលាគ្នាទាំងទឹកភ្នែក
កូរ៉េខាងត្បូង៖ ក្រុមគ្រួសារកូរ៉េខាងត្បូងដែលបានព្រាត់ប្រាស់ នៅអំឡុងសម័យសង្រ្គាមកូរ៉េឆ្នំា១៩៥០-១៩៥៣ពីសាច់ញាតិដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងជើងនោះ បានវិលត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីធីជួបជុំគ្រួសារកូរ៉េជុំទីមួយរយៈពេលបីថ្ងៃបិទបញ្ចប់។ គ្រួសារកូរ៉េខាងត្បូង៨៩នាក់ ភាគច្រើនមានអាយុ៨០ឆ្នាំ បានធ្វើដំណើរចាកចេញទាំងទឹកភ្នែកពីតំបន់ភ្នំ គុមហ្កាង របស់កូរ៉េខាងជើង ត្រឡប់ទៅកាន់ទីក្រុង សុកឆូ ប្រទេសកូរ៉េខាងត្បូងវិញ នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ក្រោយពួកគេបានជួបជុំសាច់ញាតិកំពុងរស់នៅកូរ៉េខាងជើងជាលើកដំបូង ចាប់តាំងពីសង្រ្គាមកូរ៉េបានបញ្ចប់ កាលពីឆ្នាំ១៩៥៣មក។ គួរបញ្ជាក់ផងដែរថា ពិធីជួបជុំគ្រួសារកូរ៉េជុំទី០២ គ្រោងនឹងធ្វើឡើងពីថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នៅឯតំបន់ គុមហ្កាង ជាមួយការចូលរួមពីគ្រួសារកូរ៉េខាងជើង៨៣នាក់ ដែលបានដាក់ពាក្យសុំជួបសាច់ញាតិបងប្អូននៅកូរ៉េខាងត្បូង៕
-
ប្រធានាធិបតីរុស្ស៊ីហៅការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកថា គ្មានប្រយោជន៍អ្វីទាំងអស់ មានតែបង្កផលវិបាកប៉ុណ្ណោះ
រុស្ស៊ី៖ ស្របពេលសហរដ្ឋអាម៉េរិកសន្យាថា នឹងបញ្ជូនកញ្ចប់កាដូទណ្ឌកម្មបន្ថែមឱ្យរុស្ស៊ីទៀតនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាត់ទុកថា ការដាក់ទណ្ឌកម្មរបស់អាម៉េរិកប្រឆាំងនឹងរុស្ស៊ី គឺគ្មានប្រយោជន៍អ្វីទាំងអស់ ហើយមានតែបង្កជាផលវិបាកតែប៉ុណ្ណោះ។
-
លោក ដូណាល់ ត្រាំ បដិសេធថា មិនបានប្រព្រឹត្តខុស និងរិះគន់លោក ខូហិន ដែលបង្កើតរឿងរ៉ាវអំពីការបង់លុយបំបិទមាត់
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា រូបលោកមិនបានធ្វើអ្វីខុសទេ បន្ទាប់ពីមេធាវីយូរអង្វែងរបស់លោក បានយកលោកមកជាប់ពាក់ព័ន្ធក្នុងការទូទាត់លុយបំបិទមាត់ដោយខុសច្បាប់ ដែលបានធ្វើឡើងមុនការបោះឆ្នោតកាលពីឆ្នាំ២០១៦ ខណៈក្រុមអ្នកជំនាញបានព្រមានថា ស្ថានភាពបណ្តឹងផ្លូវច្បាប់ដែលកំពុងកើតឡើង នៅជុំវិញមេដឹកនាំរបស់បក្សសាធារណរដ្ឋរូបនេះ អាចគំរាមកំហែងដល់តំណែងប្រធានាធិបតីរបស់លោក។
-
គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាមួយនឹងថ្នាំញៀន៤កញ្ចប់
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខផ្សារទំនើបស៊បភើស្ទរ ផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌ និងលោក សារឹម វុទ្ធី អធិការងខណ្ឌសែនសុខ រួមនឹងកម្លាំអាវុធហត្ថ មន្ត្រីសាលាខណ្ឌ មន្ត្រីនគរបាលជាច្រើននាក់ទៀត បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ក្នុងប្រតិបត្តិការនេះ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនមនុស្ស៦នាក់ រួមនឹងថ្នាំញៀនចំនួន៤កញ្ចប់តូច និងម៉ូតូ៣គ្រឿង។ បច្ចុប្បន្នមនុស្សទាំង៦ រួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួន និងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តនិតិវិធី៕
-
នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជនសង្ស័យជាមុខសញ្ញាឆក់៣នាក់ មុននឹងបញ្ចូនមកតុលារការ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នំា២០១៨ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើកាបង្ហាញមុខក្រុមជនសង្ស័យ៣នាក់មុន និងបញ្ចូនមកតុលារការចាត់ការតាមនីតិវិធីច្បាប់។
-
អភិបាលខេត្តបាត់ដំបង៖ កម្ពុជាបានក្លាយខ្លួនពីការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ឆ្ពោះទៅកាន់ការលុបបំបាត់ភាពក្រីក្ររបស់ប្រជាជនទាំងស្រុង
បាត់ដំបង៖ ថ្លែងនៅក្នុងឱកាសបើកការដ្ឋានសាងសង់នូវផ្លូវកៅស៊ូ DBSTមួយខ្សែប្រវែងជិត០៧គ.ម ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង កាលព្រឹក ថ្ងៃទី២២ ខែសីហា ម្សឹលម៉ិញនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា នេះគឺជាលើកទី១ហើយ ដែលអាជ្ញាធរនៃរដ្ឋបាលខេត្ត បានបើកការដ្ឋានក្នុងការកសាងផ្លូវក្រាល កៅស៊ូ ប្រភេទDBST មួយខ្សែដែលមានប្រវែង ១.២៩០ ម៉ែត្រ (ក្នុងជំហានដំបូង) ជាគម្រោងកញ្ចប់ថវិការបស់ខេត្តសម្រាប់ឆ្នាំ២០១៨ ក្នុងគម្រោងផ្លូវដែលត្រូវស្ថាបនាសរុបប្រវែង ៦.៧០០ ម៉ែត្រ។
-
ជនសង្ស័យម្នាក់យកកូនកាំបិតចាក់អ្នករត់ម៉ូតូឌុបបម្រុងប្លន់ម៉ូតូ ប៉ុន្តែមិនបានសម្រេច
ភ្នំពេញ ៖ បុរសអ្នករង់ម៉ូតូឌុបម្នាក់បានរងរបួសធ្ងន់ និងត្រូវប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកកូនកាំបិតចាក់ពី ក្រោយខ្នងបំណងប្លន់យកម៉ូតូ តែមិនបានសម្រេច ក៏រត់គេចខ្លួនចូលព្រៃបាត់។ ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្តកិច្ចមូលដ្ឋាន បានកើតឡើងនៅវេលា ម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្បែរផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
-
អង់គ្លេស ត្រូវការគាំទ្រពីកម្ពុជា ដើម្បីធ្វើជាដៃគូសន្ទនាជាមួយអាស៊ាន ក្រោយចេញពីសហភាពអឺរ៉ុប
ភ្នំពេញ៖ ឯកឧត្តម ម៉ាក ហ្វីល (Mark Field) អនុរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងដោយស្នើឱ្យកម្ពុជាគាំទ្រ អង់គ្លេស ដើម្បីសហការគ្រប់ជ្រុងជ្រោយក្នុងនាមជាដៃគូសន្ទនាជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ក្រោយចេញពីសហភាពអឺរ៉ុប។ នេះបើតាមលោក កេត សោផាន់ អ្នកនាំពាក្យស្រួងការបរទេស និងសហប្រតិបតិការអន្តរជាតិ។
-
មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអង់គ្លេសលើកឡើងថា អង់គ្លេសនឹងខិតខំពង្រឹងកិច្ចសហប្រិតបត្តិការជាមួយកម្ពុជាបន្ថែមទៀត
ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវនៅកម្ពុជាឯកឧត្តម ម៉ាក ហ្វីល អនុរដ្ឋមន្ត្រីការបរទេសអង់ គ្លេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងថា អង់គ្លេសនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត បើទោះបីជាអង់គ្លេសបានបញ្ចេញប្រតិកម្មមួយចំនួនជុំវិញស្ថានភាពនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ កក្កដាកន្លងទៅនេះក៏ដោយ។