Category: ព័ត៌មាន

  • អប្សរាណេត ២១ សីហា ២០១៨

  • Barcelona អាចទិញ Mina ទៅវិញនៅឆ្នាំ២០២០

    Yerry Mina បានចាកចេញពី Barcelona កាលពីដើមខែសីហាហើយបានចូលរួមជាមួយនឹងក្រុម Everton ក្រោម លក្ខខណ្ឌមួយ ដែលអាចទិញត្រឡប់ទៅ Camp Nou វិញ ។

  • អាជ្ញាធរខណ្ឌច្បារអំពៅប្រើធម៍ក្តៅទៅលើរថយន្តតាក់ស៉ីដែលបង្កភាពអាណាធិបតេយ្យ

    ការព្យាយាមរបស់អាជ្ញាធរខណ្ឌក្នុងការអប់រំណែនាំទៅលើអ្នកបើកបររថយន្តតាក់ស៉ីកុំអោយបង្កភាពអណាធិបតេយ្យនៅលើកំណាត់ ផ្លូវជាតិលេខ១តំបន់គល់ស្ពានព្រះមុនីវង្សត្រើយខាងកើតទៅដល់ព្រំប្រទល់រវាងសង្កាត់វាលស្បូវនិងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ហាក់ទទួលបានផលជាវិជ្ជមានតិចតួចណាស់  អ្នកបំពាននៅតែបំពាន  អ្នកអនុវត្តតាមការណែនាំនៅតែអនុវត្តមិនបង្កផលលំបាកដល់អាជ្ញាធរឡើយ។

  • សមយុទ្ធយោធារួមគ្នារវាងជប៉ុន និងអង់គ្លេសត្រូវសម្រេចលុបចោល ដោយសារ ការវាយប្រហារពីព្យុះទីហ្វុង

    ជប៉ុន៖ កងទ័ពរដ្ឋាភិបាលជប៉ុន និងអង់គ្លេសបានសម្រេចផ្អាកគម្រោងធ្វើសមយុទ្ធ យោធារួមគ្នា ដែលគ្រោងធ្វើឡើងនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ពាក់ព័ន្ធនឹងការហ្វឹក ហាត់ចល័តទ័ពវាយលុកលើតំបន់ឆ្នេរសមុទ្រពី នាវាផ្ទុកយានដឹកជញ្ជូនផ្លូវសមុទ្រ HMS Albion (អេដអឹមអេស អាល់បៀន) របស់ចក្រភពអង់គ្លេស។

  • ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកអះអាងថា វិបត្តិទួរគី និងសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ភ្លាមៗ បើសិនជាលោកអាចារ្យជនជាតិអាមេរិកមានសេរីភាព

    សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន បានអះអាង ក្នុងថ្ងៃអង្គារ៍នេះថា ទួរគីអាចបញ្ចប់ជម្លោះ និងវិបត្តិជាមួយសហរដ្ឋអាមេរិកភ្លាមៗ ដោយគ្រាន់តែដោះលែងលោកអាចារ្យគ្រឹស្ដសាសនាអាមេរិក អានឌ្រូ ប៊្រូនសុន ឱ្យ មានសេរីភាព ហើយថា លុយរបស់ប្រទេសកាតាមិនអាចជួយសេដ្ឋកិច្ចទួរគីបាន នោះទេ។ ថ្លែងនៅអំឡុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ទីប្រឹក្សាសន្តិសុខ ជាតិអាមេរិករូបនេះ បានគូសបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងអង់ការ៉ាកំពុងប្រព្រឹត្ត កំហុសឆ្គងដ៏ធំមួយ ដោយមិនព្រមដោះលែងលោកអាចារ្យ អានឌ្រូ ប៊្រូនសុន ប៉ុន្តែ វិបត្តិ និងជម្លោះនាពេលបច្ចុប្បន្ននេះ អាចនឹងត្រូវបញ្ចប់ទៅវិញភ្លាមៗ បើសិនទួរគី សម្រេចចិត្តដើរលើផ្លូវត្រូវ ក្នុងនាមជាសមាជិកអង្គការណាតូ និងដោះលែងលោក អាចារ្យ ប៊្រូនសុន ឱ្យមានសេរីភាពឡើងវិញ ។ គួរបញ្ជាក់ថា បច្ចុប្បន្នរូបិយវត្ថុទួរគី លីរ៉ា កំពុងប្រឈមមុខនឹងការធ្លាក់ថ្លៃ បើធៀប នឹងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីលោក ត្រាំ ប្រកាសតម្លើងពន្ធលើការនំាចូលដែក និងអាលុយមីញ៉ូមពីទួរគី សម្រាប់ការបដិសេធដោះលែងលោក ប៊្រូនសុន ដែល ត្រូវបានទីក្រុងអង់ការ៉ាចោទថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម…

  • David Beckham ទទួលបានពានកិត្តិយសមួយពី UEFA

    David Beckham ទទួលបានពានកិត្តិយសមួយពី UEFA

  • កម្ពុជារំពឹងឈ្នះមេដាយលើប្រភេទកីឡា៣ផ្សេងទៀតក្រៅពីតេក្វាន់ដូ ពីព្រឹត្តការណ៍ Asian Games 2018 នៅ ឥណ្ឌូណេស៊ី

    កម្ពុជារំពឹងឈ្នះមេដាយលើ៣ប្រភេទកីឡាផ្សេងទៀត បន្ទាប់ពីតេក្វាន់ដូមិនអាចដណ្តើមបានមេដាយ បានជូនកម្ពុជា នេះជាការបញញជាក់របស់ ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការ គណកម្មាធិការ ជាតិ អូឡាំពិកកម្ពុជា ថ្លែងពីតាមសារអេឡិចត្រូនិច ពីប្រទេស ឥណ្ឌូណេស៊ី កាលបីព្រឹកមិញ ។

  • អន្តរក្រសួង-ស្ថាប័ននឹងរៀបចំវត្តអារាមឱ្យក្លាយទៅជាវត្តទេសចរណ៍ដ៏ទាក់ទាញ ដើម្បីបង្កើនសក្តានុពលទេសចរណ៍នៅកម្ពុជា

    ក្រសួងទេសចរណ៍ ក្រសួងធម្មការ និងសាសនា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា រួមជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំទីវត្តអារាមដែលមានភាពលេចធ្លោជាងគេ ពិសេសនៅតាម តំបន់គោលដៅទេសចរណ៍សំខាន់ៗ ឱ្យក្លាយទៅជាវត្តទេសចរណ៍ដ៏ទាក់ទាញ ដើម្បីចូលរួមលើកកម្ពស់សក្តានុពលទេសចរណ៍ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត ពិសេសដើម្បីពង្រីកកិច្ចអភិរក្ស និងអភិវឌ្ឍន៍។

  • ក្រុមហ៊ុនធំៗទាំង១០ប្រកាសជ្រើសរើសបុគ្គលិកជាង១,៥០០កន្លែង

    នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ NEA នឹងសហការជាមួយក្រុមហ៊ុនធំៗចំនួន១០ មានតម្រូវការបុគ្គលិកចំនួន១៥៩៤នាក់។  ក្រុមហ៊ុនទាំងនោះមានដូចជា  EZECOM ក្រុមហ៊ុន Wattanac Investment ក្រុមហ៊ុន Online ក្រុមហ៊ុន GFG ក្រុមហ៊ុន ASIA វេលុយ ក្រុមហ៊ុន CCE ក្រុមហ៊ុន Turbotech ក្រុមហ៊ុន Chipmong Group ក្រុមហ៊ុន ISI និងក្រុមហ៊ុន DDD។ វេទិកាការងារជ្រើសរើសបុគ្គលិកនោះ គ្រោងធ្វើឡើងចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សូមជម្រាបថា ក្នុងដំណើរប្រតិបត្តិការជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឆមាសទី១ ឆ្នាំ២០១៨ NEA បានជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរបានប្រមាណ៣,២៥១នាក់ ចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានប្រមាណ៧,៥៩០នាក់ នឹងរៀបចំវេទិកាការងារបានចំនួន៤២ដង៕

  • កម្ពុជានឹងដាក់សេចក្តីព្រាងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូនៃរាជរដ្ឋាភិបាល

     ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តម បា្រក់ សុខុន ប្រាប់ដល់នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ថា កម្ពុជា នឹងដាក់សេចក្តីព្រាងអភិវឌ្ឍប្រកបដោយចីរភាពនៅកិច្ចប្រជុំគណៈរដ្ឋ មន្ត្រី ដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាជាតិ។ ការបញ្ជាក់ជំហរ បែបនេះ ធ្វើឡើង ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ហ៊ៅ លៀនហ្សូ(Hao liang Xu) ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ និង ជានាយកប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក នៃអភិវឌ្ឍន៏សហប្រជាជាតិ នៅទីស្តីការក្រសួងការបរទេស និង សហប្រតិបត្តិការណ៏អន្តរជាតិ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ។ បើតាមឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យ ក្រសួងការបរទេស ជំនួបនេះធ្វើឡើងដើម្បីពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូអភិវឌ្ឍន៏។