Category: ព័ត៌មាន

  • គ្រោះទឹកជំនន់នៅប្រទេសឡាវ បណ្តាលឲ្យមនុស្សស្លាប់ និងបាត់ខ្លួនជិត១៥០នាក់

    ឡាវ៖ យោងតាមរបាយការណ៍ចុងក្រោយរបស់អាជ្ញាធរឡាវ បានឲ្យដឹងថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះភ្លៀងនៅទូទំាងប្រទេស បានបណ្តាលឲ្យមនុស្សប្រមាណ៤៦នាក់បាត់បង់ ជីវិត រងរបួស៤នាក់ និង៩៧នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួន។ បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរឡាវ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី១៧ ខែសីហាកន្លងមកនេះ ថវិកាសរុប១៥,៣លានដុល្លារអាម៉េរិក ត្រូវបានបរិច្ចាគ ដើម្បីជួយដល់ជន រងគ្រោះទាំងឡាយ។ ស្របពេលជាមួយគ្នានោះដែរ ប្រជាជនឡាវប្រមាណ​ ២៣៦,១៨៨នាក់នៅក្នុងស្រុក ៧៩ នៃខេត្តចំនួន១៤ បានទទួលរងផលប៉ះពាល់ដោយគ្រោះទឹក ជំនន់ បន្ទាប់ពីព្យុះ ត្រូពិច សុន ទីញ និងបេប៊ីនកា បានបង្កឲ្យមានការធ្លាក់ភ្លៀងយ៉ាងជោគជាំ ចាប់តាំងពីពាក់កណ្តាលខែកក្កដា រហូតដល់ពាក់កណ្តាលខែសីហា។ ក្រៅពីនេះ ដីស្រែ និងចម្ការសរុបជាងមួយសែនហិកតា បានជន់លិចប្រព័ន្ធធារាសាស្រ្តប្រមាណ២០០កន្លែងរងការខូចខាត និងសត្វចិញ្ចឹមជាច្រើនក្បាលបានងាប់ ហើយទន្ទឹមគ្នានោះ ផ្លូវថ្នល់ និងស្ពានប្រមាណ១៦០ខ្សែក៏បានរងការបំផ្លិចបំផ្លាញផងដែរ៕

  • កងទ័ពរុស្ស៊ី និងចិន គ្រោងដឹកនាំធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំទ្វេភាគីនៅចុងខែសីហា រហូតដល់ពាក់កណ្តាលខែកញ្ញា ខាងមុខនេះ

    ចិន៖ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រសួងការពារជាតិចិនបានឲ្យដឹងថា  យោធាចិននឹងចូលរួមក្នុងការធ្វើសមយុទ្ធបែបយុទ្ធសាស្រ្ត Vostok-2018 (វ៉ូស្តុក-២០១៨) ឬ East-2018 (អេស-២០១៨) នៅលើទឹកដីរបស់ប្រទេសរុស្ស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីចុងខែសីហា រហូតដល់ពាក់កណ្តាលខែកញ្ញា ខាងមុខនេះ។ រដ្ឋាភិបាលទីក្រុងប៉េកំាង គ្រោងធ្វើការបញ្ជូនកងទ័ពប្រហែល៣,២០០នាក់ រួមជាមួយបរិក្ខារយោធាជាង៩០០គ្រឿង និងយន្តហោះ ក៏ដូចជាឧទ្ធម្ភាគចក្រចំនួន៣០ គ្រឿងទៅចូលរួមក្នុងសមយុទ្ធទ្រង់ទ្រាយធំទ្វេភាគីខាងលើ។ យោងតាមការបញ្ជាក់ពីក្រសួងការពារជាតិចិន សមយុទ្ធយោធានេះ ពុំមានចេតនាបង្ហាញសាច់ដុំដាក់ភាគីទីបីណាមួយឡើយ។ កម្លាំងយោធារុស្ស៊ី-ចិន នឹងធ្វើការហ្វឹកហាត់អនុវត្តន៍ប្រតិបត្តិការរួមគ្នានៅលើទីលាន Tsugol (ត្ស៊ូហ្គុល) ក្នុងតំបន់ Trans-Baikal (ត្រេន បៃកាល់) ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែកញ្ញាខាងមុខ ខណៈសមយុទ្ធយោធានេះដែរ នឹងចាប់ផ្តើមតាំងពីចុងខែសីហានេះតទៅ៕

  • រុស្ស៊ីហៅការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាម៉េរិកថា គ្មានមូលដ្ឋានច្បាស់លាស់ ហើយសន្យានឹងសងសឹកវិញ

    រុស្ស៊ី៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ រីយ៉ាកូវ បាននិយាយក្នុងថ្ងៃអង្គារ៍ សប្តាហ៍នេះថា ការដាក់ទណ្ឌកម្មថ្មីទៀតរបស់សហរដ្ឋអាម៉េរិក ដោយសំអាងថា ទីក្រុងម៉ូស្គូមានជាប់ទាក់ទិននឹងការវាយប្រហារតាមអ៊ីនធើណិត និងការជួញដូរប្រេងជាមួយកូរ៉េខាងជើងនោះ គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ ហើយលោក រីយ៉ាកូវ ថែមទំាងសន្យាដែរថា នឹងសងសឹកវិញ។

  • អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស បញ្ជាក់ពីការប្ដេជ្ញាចិត្តជាមិត្ត និងចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា

    អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសបញ្ជាក់ពីការប្ដេជ្ញាចិត្តធ្វើមិត្ត និងជួយអភិវឌ្ឍប្រទេសកម្ពុជា។ ការបង្ហាញបំណងរបស់អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក លោក ម៉ាក ហ្វីល (Mark Field) ក្នុងឳកាសអនុញ្ញាតឲ្យចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោហ៊ុន សែន នៅព្រឹកថ្ងៃ២២ ខែសីហា ឆ្នាំ២០១៨នេះ នៅវិមានសន្ដិភាព រាជាធានីភ្នំពេញ។

  • នគរបាលខណ្ឌមានជ័យ ចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទដៃ២គ្រឿង ពីអ្នករត់រ៉ឺម៉កម៉ូតូឥណ្ឌា

    ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ជនសង្ស័យដែលជាមុខសញ្ញាឆក់ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌមានជ័យចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃចំនួន២គ្រឿង ពីអ្នករត់រ៉ឺម៉កម៉ូតូឥណ្ឌា នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ុ រ៉ាឌី ហៅរិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ក្នុងបទលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) យកមកធ្វើការត្រួតពិនិត្យទឹកនោមឃើញថា មានប្រើប្រាស់សារធាតុញៀន។ ចំណែកជនរងគ្រោះឈ្មោះ ប៉ាក ចាន់សុខ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូឥណ្ឌា ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៦១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ពិតប្រាកដមែន នៅក្នុងរបាយការណ៍ដដែលបានឲ្យដឹងទៀតថា ជនសង្ស័យបានឆ្លើយសារភាពថា នៅអំឡុងម៉ោងប្រហែល២១៖៣០នាទីយប់ថ្ងៃទី២១ ខែសីហា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃចំនួន២គ្រឿង អ្នករត់រ៉ឺម៉កម៉ូតូឥណ្ឌា។ ចំពោះវត្ថុតាងដែលចាប់រឹបអូសបានពីជនសង្ស័យមានទូរសព្ទចំនួនពីរគ្រឿង ហើយសមត្ថកិច្ចក៏បានប្រគល់ទូរសព្ទទាំងពីរជូនជនរងគ្រោះវិញផងដែរ។ បច្ចុប្បន្នជនសង្ស័យ បាននិងកំពុងស្ថិតក្រោមការសាកសួបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

  • សមាគមខ្មែរ និងប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំងថ្លែងការណ៍គាំទ្រសម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់»

    សមាគមខ្មែរ និងប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំងថ្លែងការការណ៍គាំទ្រ ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងចាត់ទុកថា ឧត្តមក្រុមប្រឹក្សានោះ ជាយន្តការចូលរយមឆ្លើយតបទៅនឹងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។ សមាគមជាតិខ្មែរ នៅខេត្តត្រាស្បូក Strasbourg ប្រទេសបារាំង និងតំណាងប្រជាពលរដ្ឋរស់នៅតំបន់ ភូមិភាគឦសាន ប្រទេសបារាំង នៅថ្ងៃ២២សីហា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន ដោយគាំទ្រាំសម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រូវបានសម្រេចបង្កើតឡើង នៅក្នុងកិច្ចប្រជុំរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាមួយតំណាងគណបក្សនយោបាយទាំង១៦ នៅថ្ងៃ២១ ខែសីហាម្សិលមិញ នៅវិមានសសន្ដិភាព រាជធានីភ្នំពេញ។ សេចក្ដីថ្លែងបានលើកឡើងថា ការបង្កើតឧត្តមក្រុមប្រឹក្សានោះ ជាយន្តការចូលរួមឆ្លើយតបទៅនឹងផលប្រយោជន៍ពលរដ្ឋទាំងមូល ដែរវាមិនមែនផលប្រយោជន៍របស់រដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជានោះឡើយ តែជាការដែលគណបក្សនានាអាចចូលរួមកសាងប្រទេសជាតិរួមគ្នាបាន៕

  • ជាងសំណង់ចំនួន១២រូបមកពីខេត្តកំពង់ធំ និងកំពង់ចាមចូលរួមបង្ហាញទឹកដៃរបស់ខ្លួន ក្នុងការប្រកួតជាងសំណង់រៀបចំដោយក្រុមហ៊ុនអេសស៊ីជី (SCG)

    ខេត្តកំពង់ធំ៖ កាលពីពេលថ្មីៗនេះ ជាងសំណង់ចំនួន១២រូបមកពីខេត្តកំពង់ធំ និងកំពង់ចាមបានចូលរួមនៅក្នុងការប្រកួតជុំជម្រុះថ្នាក់តំបន់ នៃកម្មវិធីប្រកួតជាងសំណង់របស់ក្រុមហ៊ុនអេសស៊ីជី (SCG)។ ក្នុងនោះជ័យលាភី ដែលជាប់វគ្គជម្រុះមានសិទ្ធិចូលរួមនៅក្នុងការប្រកួតថ្នាក់ជាតិ ដែលនឹងប្រារព្វឡើងនៅចុងឆ្នាំនេះ។

  • ប្រធានាធិបតីអ៊ីរ៉ង់៖ សហរដ្ឋអាម៉េរិកមិនហ៊ានបំផ្ទុះសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ ដោយសារតែអំណាចយោធារបស់អ៊ីរ៉ង់

    អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកមិនហ៊ានធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់នោះឡើយ ដោយសារតែអំណាចយោធារបស់អ៊ីរ៉ង់ ព្រមទាំងផលវិបាកដ៏ធំធេងនៃជម្លោះនោះ។ ការអះអាងរបស់លោក រូហានី បែបនេះ បានកើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មាន កាលពីខែកក្កដាកន្លងទៅថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អាចនឹងប្រើយោធាវាយប្រហារមកលើប្រទេសអ៊ីរ៉ង់ នៅខែសីហានេះ។

  • គ្រោះរញ្ជួយដីក្នុងកម្រិត៧.៣រ៉ិចទ័រ វាយប្រហារលើប្រទេសវេណេស៊ុយអេឡា

    វេណេស៊ុយអេឡា៖ គ្រោះរញ្ជួយដីក្នុងកម្រិត៧.៣រ៉ិចទ័រ បានធ្វើការវាយប្រហារលើតំបន់ឆ្នេរភាគឦសាននៃប្រទេសវេណេស៊ុយអេឡា នៅល្ងាចថ្ងៃអង្គារ៍ សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែភ្លាមៗនោះ ពុំទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ និងទំហំខូចខាតនៅឡើយទេ។ យោងតាមអាជ្ញាធរវេណេស៊ុយអេឡាបានឱ្យដឹងដែរថា គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ បានកើតឡើងនៅម៉ោង៥និង៣១នាទីល្ងាចថ្ងៃអង្គារ៍សប្តាហ៍ (ម៉ោងក្នុងតំបន់) និងមានចំណុចរញ្ជួយស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុង យ៉ាហ្គូរ៉ាប៉ារ៉ូ រដ្ឋ ស៊ូគ្រី ព្រមទាំងមានជម្រៅរញ្ជួយនៅក្នុងដី១២៣គីឡូម៉ែត្រ។ ដោយឡែកមជ្ឈមណ្ឌលព្រមានពីគ្រោះមហន្តរាយស៊ូណាមិប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិក ក៏បានចេញសេចក្តីព្រមានពីរលកស៊ូណាមិ ដែលអាចនឹងកើតឡើងដោយសារតែគ្រោះធម្មជាតិនេះផងដែរ ប៉ុន្តែក្រោយមកមជ្ឈមណ្ឌលនេះ បានសម្រេចចិត្តដាក់ការប្រកាសអាសន្ននេះវិញ៕

  • អ្នកជំនាញអះអាងថា កូរ៉េខាងជើងនឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ

    កូរ៉េខាងជើង៖ យោងតាមគេហទំព័រអាម៉េរិក 38 North បានបញ្ជាក់ថា កូរ៉េខាង ជើងទំនងជានឹងធ្វើព្យុហយាត្រាយោធាទ្រង់ទា្រយធំមួយ នៅអំឡុងពិធីរំលឹកខួបលើកទី៧០នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើងនៅខែក្រោយនេះ។ ទីក្រុងព្យុងយ៉ាងនឹងត្រូវប្រារព្ធខួបលើកទី៧០ នៃថ្ងៃបង្កើតប្រទេសរបស់ខ្លួន នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ ជាមួយការរំពឹងខ្ពស់ថា របបដឹកនាំលោក គីម ជុងអ៊ុន នឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ជាងព្យុហយាត្រាយោធាកាលពីខែកុម្ភៈទៅទៀត។ ជាក់ស្ដែង បើតាមរូបភាពថតដោយផ្កាយរណបរបស់ 38 North សកម្មភាពជាច្រើនបានកើនឡើងជាលំដាប់នៅឯទីលាន Mirim ក្នុងទីក្រុងព្យុងយ៉ាង។ តាមរយៈរូបភាពផ្កាយរណបទាំងនេះដែរ ក៏បានបង្ហាញថា រថយន្ដធុនធ្ងន់ជាង៥០០គ្រឿងត្រូវបានគេប្រើប្រាស់ ដើម្បីដឹកជញ្ជូនកងទ័ពទៅកាន់កន្លែងហ្វឹកហាត់ ធ្វើព្យុហយាត្រាយោធាផងដែរ។ ក៏ប៉ុន្តែ មកទល់នឹងពេលនេះ គេហទំព័រ 38 North មិនបានបញ្ជាក់ពីសកម្មភាពចល័តមីស៊ីល ឬក៏ការសង្ស័យពីការធ្វើតេស្ដមីស៊ីលអ្វីនោះទេ៕