-
រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យការងារសាងសង់និងសំណង់បុរី
ព្រះសីហនុ៖ នៅរសៀលថ្ងៃអង្គារ១០កើតខែស្រាពណ៌ ឆ្នាំច ពស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ រដ្ឋបាលខេត្តបើកកិច្ចប្រជុំស្តីអំពីការបង្កើតគណៈកម្មការត្រួតពិនិត្យការងាសាង សង់និងសំណង់បុរីនៅខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ទីរអង្គភាពពាក់ពន្ធ័និងអជ្ញាធរ ក្រុង ស្រុកផងដែរ។
-
សិក្ខាកាម៥០នាក់សង្ឃឹមខ្ពស់ថា នឹងទទួលបានការងារល្អនៅថ្ងៃអនាគត ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាជំនាញភាសាចិនដល់គ្រូភាសាចិននៅកម្ពុជា
ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញភាសាចិនដល់គ្រូភាសាចិននៅកម្ពុជារយៈពេល២០ថ្ងៃ ដែលរៀបចំដោយសមាគមន៍ពាណិជ្ជកម្មហុកគាននៅកម្ពុជា សហការជាមួយ មហាវិទ្យាល័យហុកគានរួចមក លោក ឈីវ គួរស៊ីញ ប្រធានសមាគមន៍មិត្តភាពសភាពាណិកម្មចិនហ្វូជាននៅកម្ពុជាមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួម៥០នាក់មក ពីសាលាចិនជាច្រើនក្នុងរាជធានីភ្នំពេញមានដូចជា សាលា ទួនហ្វា ប៊ិនសៀង លឹមផុន ហ្វាសៀវ និង ឆុងចិនជាដើម ។
-
ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរងខេត្តបាត់ដំបង ចុះពិនិត្យស្រូវដែលរងគ្រោះដោយគ្រោះរាំងស្ងួត នៅស្រុករុក្ខគីរី
ស្រុកចំនួន០៥ ក្នុងខេត្តបាត់ដំបង បានទទួលរងនូវគ្រោះរាំងស្ងួតបង្កឲ្យមានផលប៉ះពាល់លើឃុំចំនួន៣០ឃុំ និងផ្ទៃដីដាំដុះជាក់ស្តែងសរុបប្រមាណ៣១,៨៧៨ហិកតា ខូចខាតចំនួន១៦៨ហិកតា និងសង្គ្រោះបានចំនួន៥,៩៩២ហិកតា។ ស្រុកដែលរងគ្រោះទាំងនោះ រួមមាន៖ ស្រុកថ្មគោល ស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុកសង្កែ។
-
បង្អែមពីរមុខត្រូវបានមន្ត្រីជំនាញកាំកុងត្រូលខេត្តតាកែវធ្វើការដកហូតនិងហាមឃាត់មិនបងប្អូនប្រជាពលរដ្ឋបរិភោគបន្ទាប់ពីរកឃើញថាមានផ្ទុកសារធាតុគីមីបូរ៉ាក់
តាកែវ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ២០១៨ នេះក្រុមមន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តតាកែវ បានសហការណ៏ជាមួយនិងមន្ទីរពាណិជ្ជកម្មខេត្ត និងកំលាំងសមត្ថកិច្ច ធ្វើការចុះពិនិត្យគុណភាពទំនិញ បន្លែផ្លែឈើ និងមុខម្ហូបជាច្រើនមុខ ដែលដាក់លក់នៅតាមទីផ្សារក្រុងដូនកែវ ដោយក្នុងការចុះពិនិត្យនោះដែរគឺមន្ត្រីជំនាញកាំកុងត្រូលបានរកឃើញបង្អែមពីរមុខ ជាប្រភេទបង្អែមលូតស្វិត និងបង្អែមបាញ់ឌុក មានផ្ទុកនៅសារធាតុគីមីបូរ៉ាក់ ដែលធ្វើអោយអ្នកបរិភោគអាចនិងប៉ះពាល់សុខភាពធ្ងន់ធ្ងរ បើសិនជាពួកគាត់បរិភោគវាជាប្រចាំ។
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះថ្លែងអំណរគុណដល់កងកម្លាំងនគរបាលស្រុកស្វាយជ្រំ
ស្វាយរៀង៖ នៅព្រឹកថ្ងៃទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅអធិការដ្ឋានស្រុកស្វាយជ្រំ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានចុះថ្លែងអំណរគុណដល់ កងកម្លាំងនគរបាលស្រុកស្វាយជ្រំ ដែលបានខិតខំការពារសន្តិសុខ បានយ៉ាងល្អក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ក៏ដូចការពារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានផងដែរ។ ថ្លែងក្នុងឱកាសនោះលោកជំទាវ បានកោតសសើរ និងថ្លែងអំណរគុណដល់កងកម្លាំងនគរបាលដែលបានខិតខំយកអស់ កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចបានយ៉ាងល្អក្នុងមូលដ្ឋាន ក៏ដូចជាកិច្ចដំណើរការនៃការបោះឆ្នោតតំណាងរាស្រ្តអាណតិ្ត ទី៦ ដែលបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុងអាណ្តិទី៦នេះ។ លោកជំទាវបាន សំណូមពរឲ្យកម្លាំងទាំងអស់ត្រូវយចិត្តទុកដាក់បន្ថែមទៀតក្នុងការរក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យទទួលបានជោគជ័យ។ សូមបញ្ជាក់ថាតាមរបាយការណ៍បានឱ្យដឹងថា នៅមណ្ឌលស្វាយរៀងនេះ មានអាសនៈចំនួន៥។ ខេត្តនេះមានប្រជាពលរដ្ឋប្រមាណ៨៧ភាគរយ បានទៅចូលរួមបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីជាង ៣,៥សែននាក់។ គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រច្រើនលើសលុប រហូតឈ្នះទាំង៥អាសនៈ នៅក្នុងខេត្តនេះ។បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតទាំង៥របស់គណបក្សប្រជាជនកម្ពុជានោះរួមមានដូចតទៅ៖ ១.ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ២.លោកទាវ ដួង វណ្ណា ៣.ឯកឧត្តម ជ័យ…
-
ហឹបសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងរាជធានី-ខេត្តទូទាំងប្រទេស ត្រូវបានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិហើយ
ហឹបសន្លឹកកិច្ចការបេក្ខជនប្រលងសញ្ញាបត្របាក់ឌុប នៅតាមមណ្ឌលប្រឡងរាជធានី ខេត្តទូទាំងប្រទេស ត្រូវបានដឹកមកដល់វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញហើយ ដើម្បីរក្សាទុកត្រៀមនឹងចាប់ផ្ដើមកែវិញ្ញាសារ។ យោងតាមក្រសួងអប់រំ ហឹបសន្លឹកកិច្ចការរបស់បេក្ខជននៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ឆ្នាំ២០១៨ តាមបណ្ដា រាជធានីខេត្ត បានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិទាំងអស់ ត្រឹមម៉ោង១២និង៣០នាទីថ្ងៃ២២ ខែសីហានេះ។
-
ជំនន់ទឹកស្ទឹងព្រែកត្នោត កំពុងតែបន្ដការគំរាមកំហែងកាន់តែខ្លាំងនៅថ្ងៃទី២២ ខែសីហានេះ
ភ្នំពេញ ៖ ជំនន់ទឹកស្ទឹងព្រែកត្នោត កំពុងតែបន្ដការគំរាមកំហែងកាន់តែខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងព្រែកត្នោតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នេះបើតាមការឲ្យដឹងពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងខាងលើ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។
-
ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា៖ កងទ័ពគឺឆ្នឹងខ្នងរបស់ប្រទេសជាតិ ជាអ្នកការពារសន្តិសុខ និងសេចក្តីសុខក្សេមក្សាន្តជូនប្រជាជន
នៅព្រឹកថែ្ងទី២២ ខែសីហា ឆ្នាំ២០១៨នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ជាតិ អន្តរជាតិថ្មីៗ និងការងារអប់រំចិត្តសាស្ត្រ ជូនដល់នាយទាហាន នាយទានហានរង ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយសេនាធិការរង នាយការិយាល័យទី៥ កងទ័ពជើងគោក។
-
តុលាការកំពូលប្រកាសតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ដោយសម្រេចឃុំខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារបន្តទៀត
កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ តុលាការកំពូល បានប្រកាសតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ដោយសម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារបន្តទៀត។
-
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កោះហៅទណ្ឌិត សម រង្ស៊ី ចូលបំភ្លឺនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ព័ន្ធបទល្មើសប្រមាថព្រះមហាក្សត្រ
យោងតាមដីកាដែលបង្គាប់ឱ្យចូលខ្លួនរបស់តុលាការក្រុមងភ្នំពេញ និងបានផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េង សែ បានចេញដីកាមួយទៀត បង្គាប់ឱ្យទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ចូលបំភ្លឺនៅតុលាការ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ពាក់ព័ន្ធនឹងបទល្មើសប្រមាថព្រះមហាក្សត្រ។