Category: ព័ត៌មាន

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកអះអាងថា លុយបង់ឲ្យតារាសិច នាង ស្ត្រមមី ដានីញែល គឺជាលុយស្របច្បាប់

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកអះអាងថា លុយបង់ឲ្យតារាសិច នាង ស្ត្រមមី ដានីញែល គឺជាលុយស្របច្បាប់

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា លុយបង់ឱ្យស្ត្រីពីរនាក់ ដែលអះអាងថា ធ្លាប់មានទំនាក់ទំនងផ្លូវភេទជាមួយលោកនោះ មិនបានរំលោភលើច្បាប់យុទ្ធនាការឃោសនាបោះឆ្នោតនោះទេ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក លោក ត្រាំ បានបង់ប្រាក់១៣០,០០០ដុល្លារឱ្យតារាសិច នាង ស្ត្រមមី ដានីញែល និង១៥០,០០០ដុល្លារទៀតឱ្យអតីតតារាម៉ូឌែល នាង ខារិន ម៉ាកឌូកហ្កាល ដើម្បីបិទមាត់អ្នកទាំងពីរកុំឱ្យនិយាយពីទំនាក់ទំនងជាមួយរូបលោក ប៉ុន្តែលោកត្រាំផ្ទាល់ធ្លាប់បានបដិសេធថា លោកមិនបានដឹងពីលុយទាំងនេះទេ។ យ៉ាងណាមិញ ការអះអាងរបស់ប្រធានាធិបតីអាម៉េរិករូបនេះ បានធ្វើឡើងបន្ទាប់ពីអតីតមេធាវីម្នាក់របស់លោក គឺលោក ម៉ៃឃើ ខូហិន បានសារភាពថា បានរំលោភលើច្បាប់ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ តាមរយៈការចំណាយប្រាក់រាប់សែនដុល្លារតាមបញ្ជាលោក ត្រាំ ឱ្យស្ត្រីពីរនាក់ ដោយស្ត្រីទាំងពីរនាក់នេះ ម្នាក់ជាតារាអាសអាភាស និងម្នាក់ទៀតជាតារាម៉ូឌែល។

  • រដ្ឋបាលខេត្តបាត់ដំបង បានព្រមាននឹងចាត់វិធានការច្បាប់ដោយមិនលើកលែង ចំពោះជនណាដែលបានជីកបំផ្លាញនូវប្រព័ន្ធធារាសាស្ត្រដើម្បីយកទឹកពីប្រព័ន្ធប្រឡាយទំនប់កង្ហត ដោយគ្មានការអនុញ្ញាត

    ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានជំរុញឲ្យមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ត្រូវតែពន្លឿនក្នុងការបង្កើតនូវសហគមន៍ប្រើប្រាស់ទឹក នៅក្នុងស្រុកសង្កែនិងស្រុកមោងឫស្សី ឲ្យបានមុនរដូវប្រាំង នាពេលខាងមុខនេះ និងបណ្តាទីកន្លែងដែលនៅសេសសល់ដទៃផ្សេងទៀត។ ជាមួយគ្នានេះ មន្ទីរត្រូវធ្វើផែនការក្នុងការបង្កើតសហគមន៍អ្នកប្រើប្រាស់ទឹកឲ្យទាន់នៅខែប្រាំងនេះ ដើម្បីចៀសវាងពីការបើកទឹកខែប្រាំងដោយភាពអនាធិបតេយ្យ ដែលវានាំឈានដល់ការបង្ករឿងរ៉ាវជម្លោះកើតឡើងជាថ្មីបន្ថែមទៀត។

  • កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមួយនឹងថ្នាំញៀន០៤កញ្ចប់

    ព្រះវិហារ៖ ជនសង្ស័យ២នាក់ ព្រមជាមួយវត្ថុតាងថ្នាំញៀនប្រភេទlCEចំនួន៤កញ្ចប់តូច ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួន កាលពីវេលាម៉ោង១៤.០០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិគោកស្រឡៅ  ឋិតក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ពីបទប្រើប្រាស់ ចែកចាយ និងរក្សាទុក្ខនូវសារធាតុញៀន។

  • ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុករ៉ឺម៉កម៉ូតូ បណ្តាលឲ្យម្ចាស់រុឺម៉ករងរបួសធ្ងន់

     ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ​ ខណៈកំពុងបើករ៉ឺម៉កម៉ូតូ ហើយត្រូវរថយន្តបើកបុកពីក្រោយពេញទំហឹងក្រឡាប់ផ្ងាជើងចាក់ផ្លែឈើពេញផ្លូវ។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០១៨​ នៅចំណុចមុខវត្តស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវមុន្នីរ៉េត​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ។

  • រថយន្តទំនើបFortunerបើកលឿនដូចហោះទៅបុកស្លាកប៉ាណណូ និងបុកចូលផ្ទះលក់អីវ៉ាន់ បណ្តាលឲ្យតៃកុងរថយន្តរងរបួសធ្ងន់

     ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងបើកក្នុងល្បឿនលឿនដូចហោះក៏ជ្រុលទៅបុកស្លាកប៉ានណូ និងបុកសសររបងផ្ទះធំមួយដើមបណ្តាលឲ្យបាក់រងការខូចខាតយ៉ាងដំណំ រឯតៃកុងរថយន្តរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យផងដែរ។ ហេតុការណ៏នេះកើតឡើងការពីវេលាម៉ោង ១២និង០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

  • ជិះម៉ូតូចេញពីធ្វើការត្រូវរថយន្តបុកពីក្រោយ និងកិនអូសប្រហែល១០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអធម៌ ឯម្នាក់ទៀតរបួសស្រាល

    ភ្នំពេញ៖  រថយន្តហុីយ៉ាន់ដាយមួយគ្រឿងបានបេីកបុកម៉ូតូហុងដាឌ្រីមពីក្រោយ និងកិនអូសប្រហែល១០ម៉ែត្រ បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់យ៉ាងអាណោចអធម៌ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្ទុបស្រាបៀរ តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

  • រថយន្ដ និងម៉ូតូព្រលះគ្នាពេញទំហឹងបណ្ដោលឲ្យប្រុសស្រី២នាក់របួសធ្ងន់ស្រាល និងព្យាយាមបើករត់តាំងពីខណ្ឌមានជ័យ ដល់ខណ្ឌដង្កោនៅតែមិនរួច

    ភ្នំពេញ៖  បុរសម្នាក់ស្រវឹងស្រាបើករថយន្ដកាមរីឆ្លាមទៅបុកជាមួយម៉ូតូហុងដាឌ្រីម បណ្ដាលឲ្យប្រុសស្រី២នាក់រងរបួសធ្ងន់ស្រាល​ ហេីយរថយន្ដបង្កព្យាយាមបើករត់តាំងពីខណ្ឌមានជ័យ​ រហូតដល់ខណ្ឌដង្កោ ដោយត្រូវប្រជាពលរដ្ឋដេញចាប់បាន។ហេុតការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០១៨ នៅក្បែរផ្សារបេសេ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ស្លែ ពាក់ស្លាកលេខ បាត់ដំបង 2A-6523 ដែលបើកបរដោយបុរសម្នាក់ស្រវឹងស្រាជាខ្លាំង បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតចូលមកផ្លូវខាងម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-0698 ជិះដោយប្រុសស្រី២នាក់ ហើយក៏បុកចំពីមុខគ្នាពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ស្រាល ហើយរថយន្តបង្កមិនព្រមឈប់ដើម្បីដោះស្រាយទេ ដោយបានព្យាយាមបើករត់រហូតទៅស្ទុបចម្ការដូង ខណ្ឌដង្កោ ទើបប្រជាពលរដ្ឋជួយដេញឃាត់បានទាំងម្ចាស់ និងរថយន្ត ប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោ។ ក្រោយកើតហេតុ ប្រុសស្រី២នាក់ដែលម្ចាស់ម៉ូតូរងរបួសធ្ងន់ស្រាលនោះ ក៏ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យ។ ដោយឡែករថយន្តបង្ក និងម្ចាស់ ត្រូវបានមន្ត្រីនគរបាលខណ្ឌដង្កោ ប្រគល់ជូនមន្ត្រីនគរបាលខណ្ឌមានជ័យ ព្រោះជាម្ចាស់ករណី​ និងធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ យកទៅរក្សាទុករង់ចាំចាត់ការតាមនីតិវិធី៕…

  • ផឹកឌឺដងចុះឡើងៗ បើកឆាកប្រយុទ្ធគ្នាប្រ៉ាវ នគរបាលក្របួចបាន៥នាក់

    ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង៦ និង២០នាទី ព្រលប់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨  នគរបាលប៉ុស្តិ៍រដ្ឋបាលមេទឹកឃាត់ខ្លួនជនសង្ស័យក្មេងទំនើងចំនួន ៥នាក់ បន្ទាប់ពីពួកគេទំនាសគ្នានៅក្នុងហាងផឹកស្រាក្លែមសាច់ឆ្កែមួយកន្លែង ឌឺដងដាក់គ្នា បើកឆាកប្រយុទ្ធ វាយតប់តាមផ្លូវសាធារណៈ ។ ប្រតិបត្តិការខាងលើនេះបានធ្វើឡើងត្រង់ចំណុចកន្លែងផឹកសុីលក់សាច់ពិសេស(ឆ្កែ) ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យក្មេងទំនើងទាំងពីក្រុមមានគ្នាចំនួន ៥នាក់នេះ មានទំនាស់ផ្ដើមចេញពីក្នុងហាងផឹកសុី និងលក់សាច់ពិសេស(ឆ្កែ)មួយកន្លែង ដោយក្រុមភាគ្គីម្ខាងមានគ្នាចំនួន ៤នាក់ បន្តិចក្រោយមក ក៏មានភាគ្គីម្ខាងទៀតចូលមកតុក្បែគ្នា មិនបានផឹកសុីផងស្រាប់តែមើលមុខគ្នាចុះឡើងៗ ក៏កើតទំនាសដេញវាយគ្នាពេញផ្លូវសាធារណតែម្ដង។ ជនសង្ស័យក្មេងទំនើងទាំងពីក្រុមមានគ្នា ៥នាក់ត្រូវបានឃាត់ខ្លួន ទី១ ឈ្មោះ ងូច សីលា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ទី២ ឈ្មោះ ខេម គង់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំមេទឹក ស្រុកបាកាន…

  • សមត្ថកិច្ចនគរបាលស្រុកទឹកផុស ចាប់ជនសង្ស័យជាមុខសញ្ញាចោរលួចក្របីចំនួន៣នាក់

    កំពង់ឆ្នាំង: ជនសង្ស័យជាមុខសញ្ញាចោរលួចក្របីចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកទឹកផុស សហការជាមួយប្រជាពលរដ្ឋ ស្ទាក់ចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង៦ៈ៣០នាទីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួន ទី១-ឈ្មោះ រឿន វី ភេទប្រុសអាយុ ៥៣ឆ្នាំ មានទីលំនៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២-ឈ្មោះ ហុីម លី ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅខេត្តពោធិ៍សាត់ និង ទី៣-ឈ្មោះ អូន គុន ភេទប្រុស រស់នៅខេត្តពោធិ៍សាត់ បានធ្វើសកម្មភាពលួចក្របីប្រជាពលរដ្ខចំនួន៤ក្បាល ពីខេត្តពោធិសាត់ ដឹកឆ្លងកាត់ ស្រុកទឹកផុស លុះមកដល់ចំណុចភ្នំក្រញ៉ាញ់ ត្រូវបានសមត្ថកិច្ចនគរបាល ស្រែអំពិល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស សហការជាមួយប្រជាពលរដ្ឋ ស្ទាក់ចាប់ឃាត់ខ្លួនបាន និងដកហូតបានម៉ូតូម៉ាក C125 ចំនួន២គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕

  • ឯកឧត្តម ជាវ តាយ នាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តកំពត ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយទឹកជំនន់ នៅក្នុងស្រុកទឹកឈូ

    កំពត៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ បានដឹកនាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តរួមនឹងសហការី ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពជុំវិញខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយទឹកជំនន់ចំនួន៥២៦គ្រួសារ  នៅបរិវេណវត្តកំពូលមាស  ភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។