Category: ព័ត៌មាន

  • អាជ្ញាធរបានបិទក្រុមហ៊ុនចិនធំមួយជាបន្ទាន់ ដែលបើកអាជីវកម្មជួញដូរកាសអេឡិចត្រូនិក

    ភ្នំពេញ៖ ក្រុមហ៊ុនចិនអត់ច្បាប់ដ៏ធំមួយឈ្មោះ ឌីជីថល អ៊ិនធឺណេសិនណល អ៊ែសេត ត្រេឌីង សេនធើ(BTKTrade Digital International Assets Trading Center) មានអាសយដ្ឋានអគារលេខ៤៨ ផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានគណៈកម្មការចម្រុះសម្រេចបិទអាជីវកម្មទាំងស្រុងដើម្បីបញ្ជៀសហានិភ័យប្រជាពលរដ្ឋចាញ់បោកអស់លុយកាក់ដោយមិនដឹងខ្លួន។ ថ្មីៗនេះ សមាសភាពចូលរួមពីក្រុមការងារធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និង កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការធ្វើការត្រួតពិនិត្យកិច្ចការការងាររដ្ឋបាល ដោយយោងតាមសេចក្ដីថ្លែងការណ៍រួម ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ រវាងធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការជួញដូរ លក់ដូរ និងគៀងគរប្រជាពលរដ្ឋដាក់ប្រាក់វិនិយោគដោយគ្មានច្បាប់អនុញ្ញាត។ ក្រុមការងារបានចុះពិនិត្យនៅទីតាំងល្មើសផ្ទាល់ ជួបតំណាងក្រុមហ៊ុន ឈ្មោះ Ding Nan (Anna) ភេទស្រី ជនជាតិចិន ជាប្រធានរដ្ឋបាល និង ឈ្មោះ Liu Xu ភេទប្រុស ជនជាតិចិន ជាបុគ្គលិករដ្ឋបាល និង ឈ្មោះ ហ៊ី សុងឆាយ ជនជាតិខ្មែរ…

  • យុវជនម្នាក់ត្រូវបានឃាត់ខ្លួន ក្នុងករណីជួញដូរគ្រឿងញៀន

    កណ្ដាល៖ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា វេលាម៉ោង១០៖០០នាទី យុវជនម្នាក់ត្រូវបាននគរបាលស្រុកស្អាង ឃាត់ខ្លួន ខណៈគូកនម្នាក់ទៀតបានរត់គេចខ្លួនបាត់ ក្នុងករណីជួញដូរគ្រឿងញៀន នៅចំណុច ភូមិព្រែកក្រាញ់ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

  • ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានអនុវត្តនីតិវិធីចុងក្រោយនៃមាត្រាច្បាប់ឃុំខ្លួនជាលើកទី២ ក្នុងការបន្តឃុំខ្លួនលោក កឹម សុខា

    យោងតាមការសម្រេចដោយចៅក្រមក្នុងសវនាការមួយធ្វើនៅក្នុងបរិវេណពន្ធនាគារត្រពាំងផ្លុងថ្ងៃទី៣០ ខែសីហា ឆ្នាំនេះ លោក កឹម សុខា នឹងត្រូវបន្តជាប់ឃុំជាលើកទី២ រយៈពេល៦ខែទៀត មុនពេលធ្វើសវនាការជាផ្លូវការ។

  • គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយម៉ូតូបណ្ដាលឲ្យរបួសធ្ងន់ស្រាល៤នាក់

    ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី៣០ សីហា ២០១៨នេះបញ្ជូនខ្លួនយុវជនម្នាក់ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទប់ពីរូបគេជិះបុកជាមួយនឹងមួយគ្រឿង បណ្តាលឲ្យរបួសធ្ងន់ស្រាលចំនួន៤នាក់ នៅចំណុចមុខផ្សារអេអន២ ផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

  • អាជ្ញាធរសង្កាត់កាកាបទី២ ដឹកនាំកម្លាំងចុះបូមលូបង្ហូរទឹកក្នុងភូមិក្បាលដំរី២ ដើម្បីរំដោះទឹកលិចក្នុងមូលដ្ឋាន

    ភ្នំពេញ៖ យោងទៅតាមស្ថានភាពជាក់ស្តែនាពេលបច្ចុប្បន្ន រាល់ពេលដែលភ្លៀងធ្លាក់មកម្តងៗ ប្រជាពលរដ្ឋ រស់នៅតំបន់ទីទាបមួយចំនួនជួបផលលំបាក ដោយសារទឹកភ្លៀងជន់លិច ភ្លៀងមួយកូនមេ ក៏លិច មួយមេធំក៏លិច ទាំងផ្លូវ អាចដល់ផ្ទះសម្បែង ដោយសារបញ្ហាប្រព័ន្ធលូបង្ហូររំដោះទឹក។ ទោះជាអាជ្ញាធរខិតខំផ្លាស់ប្តូររាល់ឆ្នាំ ក៏នៅតែស្ទះ ទឹកហូរមិនទាន់ដដែល មូលហេតុបណ្តាញលូ មាន ប៉ុន្តែខ្វះការថែទាំង ប្តូរពីលូតូច ដាក់លូធំហើយ នៅតែស្ទះទឹក ព្រោះមិនដឹងឲ្យទឹកហូរទៅស្តុកទីណា បាតុភាព បង្កផ្តើមចេញពីកត្តាធម្មជាតិ និងមនុស្ស។

  • ផ្សារទំនើប Lucky Mall ផ្តល់សំណាងនូវរង្វាន់ជាច្រើនដល់អតិថិជន ក្នុងកម្មវិធីខួប១០ឆ្នាំរបស់ខ្លួន

    ភ្នំពេញ ៖ ផ្សារទំនើប Lucky Mall ដែលមានទីតាំងនៅលើផ្លូវស៊ីវុត្ថា ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបចំកម្មវិធីខួបអនុស្សាវរីយ៍គម្រប់១០ឆ្នាំរបស់ខ្លួន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៨ កន្លងទៅ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងគាំទ្រកន្លងមក ជាមួយកម្មវិធីកម្សាន្តសប្បាយៗ រួមនឹងការចាប់ឆ្នោតប្រគល់រង្វាន់ជាច្រើន។

  • សមត្ថកិច្ចខេត្តតាកែវ ចាប់ខ្លួនជនសង្ស័យម្នាក់ជាមួយនឹងកញ្ឆាកក្រៀម១៣គីឡូក្រាម

    សមត្ថកិច្ចខេត្តតាកែវ ចាប់ខ្លួនជនសង្ស័យម្នាក់ជាមួយនឹងកញ្ឆាកក្រៀម១៣គីឡូក្រាម

    សេចក្ដីរាយាករណ៍បានឲ្យដឹងថា កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ នៅថ្ងៃ២៩សីហាម្សិលមិញ បានសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគីរីវង់ និងមានការសម្របសម្រូលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងរក្សាទុកកញ្ឆាក្រៀម នៅចំណុចលំនៅដ្ឋានមួយកន្លែង ស្ថិតនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ភិន ពយ ភេទស្រី អាយុ ២៣ឆ្នាំ រួមទាំងដកហូតបានវត្ថុតាង ជាកញ្ឆាក្រៀមចំនួន៥ថង់ ដែលមានទម្ងន់១៣គីឡូក្រាម។ គួរបញ្ជាក់ផងដែរថា ច្បាប់ក្នុងប្រទេសកម្ពុជា បានហាមឃាត់ការដាំដុះ ចរាចរ និងប្រើប្រាស់កញ្ឆា ដោយសារតែកញ្ឆា គេអាចយកទៅកែច្នៃជាគ្រឿងញៀនបាន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ម.ន

  • ខេត្តកណ្តាល បើកសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨

    នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅសាលាខេត្តកណ្តាល បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល និងលោក គឹម ហុង ប្រធានគណ:កម្មាធិការរៀបចំការបោះឆ្នោតខេត្តកណ្តាល។

  • កូរ៉េខាងត្បូងប្រកាសតែងតាំងលោក ជឹង គ្យុងឌូ ជារដ្ឋមន្ត្រីការពារជាតិថ្មី

    កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានសម្រេចធ្វើការតែងតាំងប្រធានសេនាធិការយោធាលោក ជឹង គ្យុងឌូ ជារដ្ឋមន្ត្រីការពារជាតិថ្មី ខណៈលោក គ្យុងឌូ នឹងក្លាយជាប្រមុខការពារជាតិកូរ៉េខាងត្បូងដំបូងគេបំផុតដែល មកពីកងទ័ពអាកាសក្នុងរយៈពេល២៤ឆ្នាំមកនេះ ។

  • អ្នកជំនាញខាងសារព័ត៌មាន និងច្បាប់និយាយថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក ទំនងជាជួបបញ្ហាធំ បើសិននៅតែបន្តវាយប្រហារក្រុមហ៊ុន Google

    សហរដ្ឋអាម៉េរិក៖ ការព្រមានរបស់លោក ដូណាល់ ត្រាំ ទៅលើក្រុមហ៊ុន Google កំពុងក្លាយជារឿងធំមួយនៅលើបណ្តាញសារព័ត៌មាន ប៉ុន្តែលោក ត្រាំ អាចនឹងត្រូវប្រឈមមុខជាមួយបញ្ហាដ៏លំបាក ប្រសិនរដ្ឋបាលរបស់លោកនៅតែព្យាយាមដាក់ ការត្រួតត្រាទៅលើ Google ។