Category: ព័ត៌មាន

  • ក្រុមហ៊ុនប្រេងធំៗរបស់ជប៉ុនត្រូវគេរាយការណ៍ថា នឹងផ្អាករាល់ការនាំចូលប្រេងឆៅពីប្រទេសអ៊ីរ៉ង់

    ក្រុមហ៊ុនប្រេងធំៗរបស់ជប៉ុនត្រូវគេរាយការណ៍ថា នឹងផ្អាករាល់ការនាំចូលប្រេងឆៅពីប្រទេសអ៊ីរ៉ង់

    ជប៉ុន៖ ក្រុមហ៊ុនប្រេងជប៉ុនធំៗត្រូវបានគេរំពឹងថា គ្រោងផ្អាករាល់ការនាំចូលប្រេងឆៅពីប្រទេសអ៊ីរ៉ង់ នៅខែតុលាខាងមុខនេះ ដោយសារតែការភ័យខ្លាចការព្រមានរបស់សហរដ្ឋអាម៉េរិក ដែលថា នឹងដាក់ទណ្ឌកម្មលើប្រទេសទាំងឡាយណា ដែលហ៊ានបន្តនាំចូលប្រេងឆៅរបស់ទីក្រុងតេហេរ៉ង់។ រដ្ឋាភិបាលទីក្រុងតូក្យូត្រូវគេរាយការណ៍ទៀតថា បាននិងកំពុងស្វែងរកការលើកលែងពីសហរដ្ឋអាម៉េរិក ដែលនឹងអនុញ្ញាតឲ្យខ្លួនបន្តធ្វើការនាំចូលប្រេងពីអ៊ីរ៉ង់ ប៉ុន្តែបច្ចុប្បន្ននេះ ហាក់ដូចជាពុំទទួលបានផលអ្វីឡើយ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនប្រេងធំៗនៅប្រទេសជប៉ុនទំនងជាកំពុងរិះរកមធ្យោបាយ ដើម្បីបង្កើនការនាំចូលប្រេងពីកន្លែងផ្សេងជំនួសអ៊ីរ៉ង់វិញ។

  • ប្រទេសវៀតណាម៖ មនុស្សស្លាប់១៣នាក់ និងបាត់ខ្លួន៣នាក់ ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដីបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង

    ប្រទេសវៀតណាម៖ មនុស្សស្លាប់១៣នាក់ និងបាត់ខ្លួន៣នាក់ ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដីបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង

    វៀតណាម៖ គណៈកម្មាធិការកណ្តាលទទួលបន្ទុកគ្រប់គ្រង និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិបានបញ្ជាក់ក្នុងថ្ងៃច័ន្ទនេះថា គ្រោះទឹកជំនន់ និងបំណាក់ដីបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើង និងកណ្តាលប្រទេស ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានផ្តាច់ជីវិតមនុស្ស១៣នាក់ និង៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។គិតត្រឹមព្រឹកថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ គ្រោះមហន្តរាយទឹកជំនន់ត្រូវបានគេរាយការណ៍ថា បានសម្លាប់ជីវិតមនុស្ស៩នាក់ និង៣នាក់ទៀតបាត់ខ្លួននៅខេត្ត ថានហ័រ កណ្តាល ហើយគ្រោះទឹកជំនន់ និងរអិលបាក់ដីផ្សេងទៀតក៏បានធ្វើឱ្យមនុស្សម្នាក់ ក្នុងចំណោម៤នាក់ស្លាប់ផងដែរ នៅខេត្ត ហ័រប៊ិន ខាងជើង ខេត្ត យិន បៃ  សុន ឡា និងឡាន សុន។ បើតាមគណៈកម្មាធិការកណ្តាលខាងលើនេះ គ្រោះទឹកជំនន់ និងបំណាក់ដី ថែមទាំងបំផ្លិចបំផ្លាញលំនៅដ្ឋាន៣៦៤ខ្នង ខូចខាតផ្ទៃដី ធ្វើស្រែជាង៦,៥២៣ហិកតា និងទំនប់ប្រវែង៦២០ម៉ែត្រ និងប្រឡាយប្រវែង៦,១៧៤ ម៉ែត្រផងដែរ។

  • លោក គឹម សុខ បានរត់គេចខ្លួនទៅដល់ប្រទេសថៃ ស្របពេលដែលតុលាការចេញដីកាបង្គាប់ឲ្យលោកចូលខ្លួននៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ

    ភ្នំពេញ៖  នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក លាង សំណាត់ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យលោក គឹម សុខ ចូលខ្លួនទៅតុលាការនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តឲ្យរោងចក្រថ្មីចំនួន២ដែលមានទុនវិនិយោគ១១លានដុល្លារ ដំណើរការបង្កើត និងបានផ្តល់ការងារថ្មីជាង១ពាន់កន្លែង

    ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះផ្សាយថា ខ្លួនទើបបានអនុម័តគ្រោងវិនិយោគថ្មីៗចំនួន២ទៀត ដែលសរុបទុនវិនិយោគរហូតដល់១១លានដុល្លារអាម៉េរិក ព្រមទាំងបានបង្កើតការងារថ្មីជូនប្រជាពលរដ្ឋជាង១ពាន់កន្លែង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះផ្សាយលើទំព័រ Facebook ផ្លូវការរបស់ខ្លួនថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១៖ ក្រុមហ៊ុន SAISITE PACKAGING (CAMBODIA) CO.,LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២៣កន្លែង។ ២៖ ក្រុមហ៊ុន TGH (CAMBODIA) INDUSTRIAL CO.,LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ឧបករណ៍ដឹកជញ្ជូន និងឧបករណ៍ប្រើប្រាស់ធ្វើអំពីលោហៈធាតុ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,០៧៨កន្លែង៕

  • ទូកធ្វើដំណើរពីរគ្រឿងបុកគ្នានៅទន្លេ កូឡូរ៉ាដូ សហរដ្ឋអាម៉េរិក បណ្តាលឲ្យមនុស្ស៩នាក់របួស និងបាត់ខ្លួន៤នាក់

    សហរដ្ឋអាម៉េរិក៖ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ជនរងគ្រោះ៤នាក់ បាននិងកំពុងបាត់ខ្លួន ហើយមនុស្ស៩នាក់ផ្សេងទៀតទទួលរងរបួស ក្នុងនោះមាន ២នាក់រងរបួសធ្ងន់ បន្ទាប់ពីទូកធ្វើដំណើរ០២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង កាលពីយប់ថ្ងៃ សៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) នៅឯទន្លេ កូឡូរ៉ាដូ ស្ថិតនៅចម្លោះរវាងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋអារីហ្សូណា។

  • សេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ

  • ស្ពានទន្លេសេកុងសែនជ័យ ក្បែរបង្គោលព្រំដែនកម្ពុជា-ឡាវ លេខ០៧៨ បានបាក់ស្រុតក្បាលស្ពានដោយសារទឹកហូរច្រោះដីគ្រឹះសរសរស្ពាន

    ស្ពានទន្លេសេកុងសែនជ័យ ឆ្លងកាត់ទន្លេសេកុងនៅត្រង់ចំនុចបង្គោលព្រំដែនលេខ០៧៨ ស្ថិតក្នុងភូមិសាស្រ្តឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលសាងសង់ឡើងដោយកងវិស្វកម្មអគ្គបញ្ជាការ ក្រសួងការពារជាតិ ទើបនឹងរួចរាល់ ដោយមិនទាន់បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផងនោះ ត្រូវបានបាក់ក្បាលស្ពានត្រើយខាងកើតទន្លេ ដោយសារស្រុតគ្រឹះសរសរស្ពានផ្នែកខាងចុង។ ហេតុការបាក់ស្ពាននេះ បានកើតឡើង កាលពីវេលាម៉ោង៣ រសៀល ក្នុងថ្ងៃទី០១ សីហាកន្លងទៅនេះ។

  • ធនាគារស្ថាបនាចាប់ដៃគូសហការជាមួយក្រុមហ៊ុន ផាយផេ ដើម្បីផ្តល់សេវាផ្ទេរប្រាក់ងាយស្រួលជូនដល់អតិថិជន

    ភ្នំពេញ៖ ធនាគារស្ថាបនាប្រកាសចាប់ដៃគូសហការជាមួយក្រុមហ៊ុន ផាយផេ ដើម្បីផ្តល់ជូនអតិថិជននូវសេវាផ្ទេរប្រាក់ងាយស្រួលរវាងគណនីធនាគារស្ថាបនា និងគណនី ផាយផេ  តាមរយៈកម្មវិធីក្នុងទូរសព្ទដៃរបស់ធនាគារស្ថាបនា និងក្រុមហ៊ុន ផាយផេ។ ភាពជាដៃគូនេះទៀតសោត នឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារស្ថាបនាទទួលបានអត្ថប្រយោជន៍យ៉ាងពេញលេញពីក្រុមហ៊ុន ផាយផេ ខណៈអ្នកប្រើប្រាស់កម្មវិធី ផាយផេ អាចផ្ទេរប្រាក់ ទៅគណនីធនាគារស្ថាបនាណាមួយក៏បាននៅទូទាំងប្រទេស។

  • មន្ទីរដែនដីរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ចុះវាស់ដីជាប្រព័ន្ធ ហាក់ដូចជាមានការរើសអើង

    ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានទីលំនៅ ដី ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានការរអ៊ូរទាំអំពីមន្រ្តីជំនាញមន្ទីរដែនដីរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ ដែលចុះអនុវត្តន៍វាស់វែងជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មិនបានវាស់ទៅតាមក្បាលដី ដែលនៅតាមលំដាប់លំដោយ ហាក់បីដូចជរើសអើង អ្នកមាន អ្នកក្រ ម្តងធ្វើភូមិនេះ ម្តងធ្វើភូមិនោះ តែសម្រាប់អ្នកមាន អ្នកសូកសៀតលុយ២០០ដុល្លារ នោះច្បាស់ជាក្រុមមន្រ្តីទាំងនោះ ចុះវាស់ឲ្យភ្លាម។

  • អភិបាលស្តីទីខេត្តបាត់ដំបង ជួបពិភាក្សាការងារជាមួយប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប

    ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន  អភិបាលខេត្តស្តីទីខេត្តបាត់ដំបង បានអនុញ្ញាតផ្តល់កិច្ចជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូការិយាល័យកុងស៊ុលប្រចាំខេត្តសៀមរាប នៃស្ថានទូតចិនប្រចាំកម្ពុជា ដែលដឹកនាំដោយលោក លឺ  ជី ជៀ(LIU ZHIJIE) សហការី ដើម្បីពិភាក្សាការងារមួយចំនួន ជាពិសេសផ្តោតសំខាន់លើកពង្រឹទំនាក់ទំនង និងមិត្តភាព និងកិច្ចសហការល្អរវាងការិយាល័យកុងស៊ុលចិន និងរដ្ឋបាលខេត្តបាត់ដំបង។