-
មន្ត្រីទូតជើងចាស់អាល្លឺម៉ង់បញ្ជាក់ថា គោលនយោបាយសហរដ្ឋអាម៉េរិកបច្ចុប្បន្នកំពុងបង្ខំឱ្យអាល្លឺម៉ង់ងាកទៅរកចិន និងរុស្ស៊ី
អាល្លឺម៉ង់៖ មន្ត្រីការទូតជើងចាស់អាល្លឺម៉ង់ លោក Wolfgang Ischinger បានកត់សម្គាល់ថា គោលនយោបាយ និងការប្រកាន់គំនិតគាំពារនិយមបច្ចុប្បន្នរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងបង្ខំឱ្យអាល្លឺម៉ង់ ដើរចេញកាន់តែឆ្ងាយពីសហរដ្ឋអាម៉េរិក ហើយងាកទៅរកចិន និងរុស្ស៊ី។
-
គ្រោះរញ្ជួយដីក្នុងកម្រិត៥.៥រ៉ិចទ័រវាយប្រហារទៅលើភាគអាគ្នេយ៍ប្រទេសចិន
ចិន៖ យោងតាមប្រភពរបស់មជ្ឈមណ្ឌលបណ្ដាញគ្រោះរញ្ជួយដីចិន ហៅកាត់ថា (CENC) នៅក្នុងថ្ងៃអង្គារ៍នេះ បានរាយការណ៍ថា គ្រោះរញ្ជួយដីក្នុងកម្រិត៥.៥រ៉ិចទ័រ បានធ្វើការវាយប្រហារទៅលើតំបន់ Jiashi ស្ថិតនៅក្នុងតំបន់ប្រជុំកោះ Kashgar នៃតំបន់ស្វយ័ត Uygur Xinjiang ភាគអាគ្នេយ៍ប្រទេសចិន។ បើតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលបណ្ដាញគ្រោះរញ្ជួយដីចិន (CENC) គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងនៅម៉ោង៥និង៥២ព្រឹកថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) មានជម្រៅរញ្ជួយទៅក្នុងដី០៨គីឡូម៉ែត្រ ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញនៅឡើយទេ៕ម.ន
-
គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យយុវជនម្នាក់បាក់កស្លាប់ និងពីរនាក់ទៀតរងរបួសស្រាល
ភ្នំពេញ៖ យុវជម្នាក់បានបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង និងយុវជន២នាក់ទៀតរងបួសស្រាល ក្រោយពីពួកគេបានជិះម៉ូតូឌុបគ្នាយ៉ាងលឿនជ្រុលទៅបុករងយន្តកាមរីបាឡែនកំពុងបម្រុងបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង៩ នឹង១៥នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
-
ព័ទ្ធចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ដែលធ្វើសកម្មភាពលួចទ្រព្យសម្បតិ្តប្រជាពលរដ្ឋ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវសមត្ថកិច្ចសហការជាមួយប្រជាពលរដ្ឋព័ទ្ធចាប់យកមកប៉ុស្ដិ៍នគរបាលច្បារអំពៅ២ដើម្បីសួរនាំ កាលពីវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្បែររោងចក្រដែកគោល ស្ថិតក្នុងភូមិដើមព្រីង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ ស្វាយ វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបបនិងស្នាក់នៅមិនពិតប្រាកដ។ ឯជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនមិនស្គាល់ឈ្មោះនោះឡើយ។
-
បុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តទៅបុករថយន្ត២គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តម៉ាករ៉េហ្វ័រទៅបុករថយន្ត២គ្រឿងបន្តបន្ទុយគ្នាបណ្ដាលឲ្យរងការខូចខាត និងបង្កហិង្សា ត្រូវសមត្ថកិច្ចចាប់វាយខ្នោះដឹកយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ធបាលបឹងកក់ទី២ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ៥៩៨ ម្ដុំត្រឡោកបែក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
-
រដ្ឋមន្ត្រីក្រសួងអប់រំលើកទឹកចិត្តដល់អត្តពលិកពិការមុនពេលចូលរួមកីឡាអាស៊ីប៉ារ៉ាហ្គេម នៅឥណ្ឌូណេស៊ី
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់កីឡា កីឡាការិនីពិការលើ៦ប្រភេទកីឡា មុនពេលដែលត្រូវប្រមូលផ្តុំហ្វឹកហាត់១ខែ នៅក្នុងស្រុក និងត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០១៨ ដែលត្រូវប្រារព្ធ ធ្វើឡើង នៅប្រទេស នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
-
ក្រុមបាល់ទាត់ក្រសួងការពារជាតិ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រជែងគ្នាយកពានសម្តេច ហ៊ុន សែនឆ្នាំនេះ ខណៈ ណាហ្គាវើលដ៍ និង ថៃហ្គឺរ ដណ្តើមយកលេខ៣
ក្រុមបាល់ទាត់ក្រសួងការពារជាតិ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រជែងគ្នាយកពានសម្តេច ហ៊ុន សែនឆ្នាំនេះ ខណៈ ណាហ្គាវើលដ៍ និង ថៃហ្គឺរ ដណ្តើមយកលេខ៣
-
រដ្ឋបាលខេត្តកណ្តាល បើកវគ្គរំលឹកឡើងវិញស្តីពីគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដល់មន្ត្រីរដ្ឋបាលខេត្ត
ក្នុងគោលបំណងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅពីសិទ្ធិអំណាច តួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ខេត្ត និងស្វែងយល់ដឹងបន្ថែមពីរបៀបគ្រប់គ្រងរដ្ឋបាលទូទៅ នៅថ្នាក់ក្រោមជាតិ ដើម្បីបង្កើនការយល់ដឹងពីគោលដៅនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បន្ថែមចំណេះដឹងដើម្បីឲ្យមានលទ្ធភាពរៀបចំផែនការសកម្មភាពការងារ និងការតាមដានព្រមទាំងការរៀបចំរបាយការណ៍ ឆ្លុះបញ្ចាំងទៅនឹងផែនការសកម្មភាពការងារឲ្យកាន់តែប្រសើរ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកណ្តាល បានរៀបចំបើកវគ្គរំលឹកឡើងវិញស្តីពីគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់មន្ត្រីរដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីជានាយក នាយករងទីចាត់ការ និងមន្ត្រីពាក់ព័ន្ធនានាក្នុងសាលាខេត្ត។
-
អន្ដរជាតិសាទរជោគជ័យកម្ពុជា ក្នុងព្រឹត្តិការណ៍ Asian Games ក្រោយបំបែកកំណត់ ត្រា ប្រវត្តិសាស្ដ្រ ៦៤ឆ្នាំ
អន្ដរជាតិសាទរជោគជ័យកម្ពុជា ក្នុងព្រឹត្តិការណ៍ Asian Games ក្រោយបំបែកកំណត់ ត្រា ប្រវត្តិសាស្ដ្រ ៦៤ឆ្នាំ
-
ទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យ នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
កាលពីព្រលប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ មានករណីអគ្គិភ័យបណ្តាលមកពីការទុស្សេខ្សែភ្លើងនៅបង្គោលភ្លើងតាមដងផ្លូវមួយកន្លែង ស្ថិតនៅជិតបណ្តោយផ្លូវជាតិលេខ៥ជាប់និងហ្គារ៉ាស់ជួសជុលឡានកែងផ្លូវសណ្ឋាគារបាណន់ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។