Category: ព័ត៌មាន

  • CDC អនុម័តគម្រោងវិនិយោគជាង៣០០លាននៅស្ទឹងហាវ

     ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី១ នូវទុនវិនិយោគជាង៣០០លានដុល្លារអាមេរិក។ យោងតាមការចុះផ្សាយលើគេហទំព័ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្ងៃទី៤កញ្ញា គម្រោងវិនិយោគថ្មីដែលបាន អនុម័តនេះ គឺការបង្កើតរោងចក្រកែច្នៃ និងកម្ទេចចោលសំណល់រថយន្ត បរិក្ខារអគ្គិសនី បរិក្ខារអេឡិចត្រូនិក សំណល់ឧស្សាហកម្ម និងលោហៈធាតុផ្សេងៗ របស់ក្រុមហ៊ុន MI NER VA INVESTMENT CO.,LTD. ។ គម្រោងនេះនឹងមានទីតាំងនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាមួយទុនវិនិយោគប្រមាណ ៣០០លាន៤សែនដុល្លារអាមេរិក ដែលអាចបង្កើតការងារបាន ៥៤៥កន្លែង។  សូមជម្រាបថាគិតក្នុងរង្វង់ដើមខែកញ្ញានេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន៣ រួចមកហើយក្នុងនោះរួមមានគម្រោង២ដែលទើបបានអនុម័តក្នុងទំហំទឹកប្រាក់១១លានដុល្លារ ដែលអាចបង្កើត ការងារដល់ពលរដ្ឋប្រមាណ១ពាន់១០១កន្លែង។

  • ស្ថានភាពកំពស់ទឹកទន្លេទូទាំងប្រទេស

    កម្ពស់ទឹកទន្លេមេគង្គផ្នែកខាងលើនៅថ្ងៃនេះ បានស្រកចុះតិចតួច លើកលែងតែខេត្តស្ទឹងត្រែង កម្ពស់ទឹកបាន កើនឡើង២សង្ទីម៉ែត្រវិញបើប្រៀបធៀបនឹងម្សិលមិញ។  យោងតាមការព្យាករណ៍ ទឹកនឹងបន្តស្រកចុះថែមទៀត គ្រប់ចំណុចដៃទន្លេទាំងអស់ក្នុងរយៈពេល៣ថ្ងៃទៅមុខទៀតនេះ។

  • ជាង១ម៉ឺននាក់ឃាត់ខ្លួនដោយគ្រឿងញៀនក្នុងរយៈពេល៨ខែ

      បុរសជាតិចិន៤នាក់ជាមួយថ្នាំញៀនជិត៣គីឡូក្រាម ត្រូវកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបង្ក្រាប។ ការ បង្ក្រាបបានធ្វើកាលពីថ្ងៃទី៣កញ្ញាក្នុងក្រុងព្រះសីហនុ។ ជនសង្ស័យទាំង៤នាក់ រួមមានឈ្មោះ ស្ហ៊ី ហ្ស៊ី ឆេង អាយុ៤១ឆ្នាំ…ឈ្មោះប៉ាន់ យី អាយុ ២៩ឆ្នាំ…ឈ្មោះ លី ស៊ីន អាយុ ២៩ឆ្នាំ…និងឈ្មោះ ឆេន សៀវទៀន អាយុ ៣៩ឆ្នាំ។ សមត្ថកិច្ចបានរឹបអូសវត្ថុតាំងជាម្សៅថ្នាំញៀនក្រាមសថ្លា ចំនួន៣កញ្ចប់ធំ ទម្ងន់ ២ពាន់៨៨៤ក្រាម ៦៦មីលីក្រាម, និងសម្ភារៈប្រើប្រាស់សម្រាប់ជក់គ្រឿងញៀនមួយចំនួនថែមទៀត។ ការបង្ក្រាបជនជាតិចិន៤នាក់ ជាមួយថ្នាំញៀនដ៏ច្រើននេះ ត្រូវគេរាយការណ៍ថាគឺជាលើកដំបូងក្នុងខែកញ្ញានៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែបើគិត សារុបក្នុងរយៈពេល៨ខែដើមឆ្នាំនេះវិញ មនុស្សជាង១ម៉ឺននាក់ហើយដែលសមត្ថកិច្ចបានឃាត់ខ្លួនទូទាំងប្រទេស ពាក់ព័ន្ធនិងករណីគ្រឿងញៀន។ របាយការណ៍នៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឲ្យដឹងទៀតថារយៈពេល៨ខែ ចាប់ ពីមករាដល់ខែសីហាឆ្នាំ២០១៨ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរ និង ប្រើប្រាស់គ្រឿងញៀនចំនួន៥ពាន់១៤៥ ករណី… ឃាត់ខ្លួនមនុស្ស១ម៉ឺន១៩៩នាក់នាក់ ក្នុងនោះស្រី៨៣១នាក់ និងជនបរទេស២១៣នាក់មាន១៥សញ្ជាតិ ។ របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមការបង្ក្រាបទាំងនោះ សារធាតុញៀនគ្រប់ប្រភេទដែលដកហូតបាន មានជាង៤៨៧គីឡូក្រាម និង១ពាន់៤៥កញ្ចប់… ដកហូតកញ្ឆា…

  • កម្ពុជានិងថៃជួបគ្នាពិនិត្យលទ្ធផលសហការមួយឆ្នាំលើវិស័យគ្រឿងញៀន

    មន្ត្រីអាជ្ញាធរប្រឆាំងគ្រឿងញៀននៃប្រទេសកម្ពុជា-ថៃ បានជួបប្រជុំគ្នាដើម្បីត្រូតពិនិត្យការធ្វើចរាចរណ៍គ្រឿង ញៀនឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង២។ កិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ លើកទី១២ស្តីពីកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន  បានធ្វើនៅក្នុងខេត្តសៀមរាប។ កិច្ចប្រជុំនេះ ពីភាគីកម្ពុជាដឹកនាំដោយនាយឧត្តម សេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងពីភាគីថៃដឹកនាំដោយ  អគ្គលេខាធិការនៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ លោកស៊ីរិនយ៉ាសិទ្ធីឆៃ។ មន្ត្រីពាក់ព័ន្ធនានា ស្ថាប័នត្រួត ពិនិត្យគ្រឿងញៀននៃប្រទេសទាំង២ និងលេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿង ញៀនខេត្តដែលជាប់ ព្រំដែនកម្ពុជា-ថៃ បានចូលរួមផងដែរ។ កិច្ចប្រជុំនេះ បានត្រួតពិនិត្យនិងពិភាក្សាទៅលើការងារផ្សព្វផ្សាយអប់រំ ការងារព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងការងារអនុវត្តច្បាប់ផងដែរ។ មន្ត្រីថៃលោកស៊ីរិនយ៉ា សិទ្ធិឆៃ បានសម្តែងក្តីរីករាយក្នុងកិច្ចសហការរួមគ្នាយ៉ាងល្អលើការងារបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន និងការព្យាបាលស្តារនីតិសម្បទាអ្នញៀនគ្រឿងញៀន ពិសេសការបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន តាមព្រំដែនកម្ពុជា-ថៃ ដែលនាំមកនូវភាពសុខសាន្តជូនប្រជាពលរដ្ឋនៃប្រទេស ទាំងពីរតាមរយ:គម្រោងសុវត្ថិ ភាពទន្លេមេគង្គ និងភូមិសគ្មានគ្រឿងញៀន…ចំណែកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ វិញបានមានប្រសាសន៍ សម្តែងក្តីពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនដែលប្រទេសទាំងពីរ បាន ខិតខំអនុវត្តរយៈពេល១ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគី ថៃ-កម្ពុជា លើកទី១១ រៀបចំនៅខេត្តបូរ៉ីរ៉ាម ប្រទេសថៃ កាល ពីខែកញ្ញាឆ្នាំ២០១៧ កន្លងទៅ ទទួលបានលទ្ធផលគួរជាទីមោទនៈ ។

  • តេជោសែនបកស្រាយតបសម្តីរិះគន់ដែលនិយាយអំពីការស្អប់អាមេរិក

    សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បកស្រាយតបនូវសម្តីរិះគន់ខ្លះដែលចោទថាសម្តេចស្អប់អាមេរិក ប៉ុន្តែបានប្រើប្រាស់ធនធានបណ្តុះបណ្តាលដោយសាលានិងគ្រូបង្វឹកនៅសហរដ្ឋអាមេរិកក្នុងការនាំអោយកម្ពុជា បានទទួលកិត្តិយស។ ការរិះគន់នេះ បានធ្វើឡើងក្រោយកីឡាការីនីខ្មែរកាត់អាមេរិក កញ្ញាខាន់ ចេសា បាន ជួយកម្ពុជាក្នុងការប្រកួតកីឡា Jujutsu នៅក្នុងការប្រកួតកីឡាអាស៊ី នៅប្រទេសឥណ្ឌូណេស៊ីនិងទទួលបានមេ ដាយមាស។ កញ្ញាខាន់ ចេសា ដែលកើតក្នុងឆ្នាំ២០០១ ដែលមានឪពុកជាជនជាតិខ្មែរឈ្មោះ Khan Peter និង ម្តាយជាជនជាតិម៉ិចស៊ីកូ រស់នៅក្នុងសហរដ្ឋអាមេរិក។ កញ្ញាខាន់ ចេសា បានស្ម័គ្រចិត្តប្រកួតកីឡា Jujutsu ក្នុងនាមជាតំណាងរបស់កម្ពុជា និងបានទទួលមេដាយមាសលើកកិត្តិយសទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ ដែល នាំអោយក្រុមអ្នករិះគន់ចោទថា ប្រមុខរាជរដ្ឋាភិបាលស្អប់អាមេរិក ប៉ុន្តែបានប្រើប្រាស់ធនធានបណ្តុះដោយសហ រដ្ឋអាមេរិកដើម្បីកិត្តិយសរបស់កម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ក្នុងប្រសាសន៍ជួបសំណេះសំណាល ជាមួយក្រុមកីឡាករខ្មែរដែលទើបវិលត្រឡប់មកពីការប្រកួតកីឡាអាស៊ី បានបកស្រាយតបវិញថា សម្តេចមិន ដែលស្អប់អាមេរិកទេ ប៉ុន្តែសម្តេចស្អប់បរទេសដែលលើកទ័ពឈ្លានពានកម្ពុជា។ សម្តេចបានថ្លែងថាកូនប្រុស របស់សម្តេច ក៏ធ្លាប់ជាសិស្សដែលទទួលការបណ្តុះបណ្តាលពីសាលានៅសហរដ្ឋអាមេរិកនោះផងដែរ (សម្លេង ៣និង២៤)កម្ពុជាក្នុងការប្រកួតកីឡាអាស៊ីដែលទើបនឹងបញ្ចប់នេះផងដែរ នៅបានទទួលមេដាយមាសមួយដទៃទៀតនិង មេដាយសំរិតផងដែរ ដោយកីឡាករសាលី អ៊ូមើតលើវិញ្ញាសារកីឡាម៉ូតូទឹក Ski Modified និង Jetski Runabout…

  • សមរង្ស៊ីនិងមេដឹកនាំវៀតណាមដេហ្គាម៉ុងតាញ៉ាបន្តកិច្ចសហការគ្នា

     លោកសម រង្ស៊ី បានបន្តការទទួលស្គាល់ក្រុមវៀតណាមដេហ្គាដែលមានមេខ្លោងឈ្មោះកុកស ថាជាផ្នែកមួយ នៃក្រុមជនជាតិភាគតិចខ្មែរ និងបានធ្វើដំណើរទៅជួបជាបន្ថែមទៀតជាមួយប្រធានចលនាក្រុមវៀតណាមដេហ្គា ឬក្រុមម៉ុងតាញ៉ានេះកាលពីថ្ងៃទី២កញ្ញានៅក្នុងរដ្ឋ North Carolina ។ នេះគឺជាការជួបថ្មីមួយទៀតក្រោយ ការជួប មួយកាលពីថ្ងៃ ទី ១៤មេសា នៅក្នុងក្រុង Greensboro រដ្ឋ North Carolina ដែលពេលនោះ លោក សម រង្ស៊ី បាន ចុះហត្ថលេខាប្រ គល់ដីខេត្ត៤ភាគឥសានកម្ពុជាទៅអោយក្រុមវៀតណាមដេហ្គានេះ បើសិនជាលោក សមរង្ស៊ី នោះ បានក្លាយជា មេដឹកនាំរបស់ប្រទេសកម្ពុជានាអនាគត។ ខេត្តទាំង៤ដែលលោកសមរង្ស៊ី បានចុះ ហត្ថលេខា កាត់ប្រគល់អោយ ក្រុមវៀតណាមដេហ្គារបស់លោកកុកស នាពេលនោះ គឺខេត្តមណ្ឌលគិរី…ខេត្ត រតនគីរី ស្ទឹង ត្រែងនិងក្រចេះ។ ជំនួបថ្មីរវាងលោកកុកស និងលោកសម រង្ស៊ី ថ្ងៃទី២កញ្ញានៅក្នុងរដ្ឋ North Carolina ត្រូវប្រ ភពរាយការណ៍អោយ ដឹងថា គឺលោកសម រង្ស៊ី បានគូសបញ្ជាក់សាជាថ្មីពីគោលជំហរថា លោក…

  • បេក្ខជនជាប់ឆ្នោតសភាប្រជុំលើកដំបូងក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ

    បេក្ខជនជាប់ជាតំណាងរាស្ត្រទាំង១២៥រូប នឹងត្រូវចូលប្រជុំជាលើកដំបូងក្នុងរដ្ឋសភាវេលាថ្ងៃស្អែកទី៥កញ្ញានេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ។ យោងតាមកម្មវិធី ​បេក្ខជនជាប់ឆ្នោតជាតំណាង រាស្ត្រ ភ្ញៀវជាតិ និងអន្តរជាតិ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សម្តេចអគ្គមហាពញាចក្រីហេង សំរិន និងសម្តេចវិបុលសេនាភក្តី សាយឈុំ នឹងត្រូវអញ្ជើញមកដល់រដ្ឋសភាជាបន្តបន្ទាប់ មុនពេលដែលព្រះម ហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាងមកដល់វិមានរដ្ឋសភាវេលាម៉ោង៨កន្លះព្រឹក។ ពិធីដែលនឹងប្រព្រឹត្តទៅវេលាថ្ងៃស្អែកនេះ នឹងមានព្រះរាជសុន្ទរកកថាព្រះមហាក្សត្រក្នុងព្រះរាជបន្ទូលជាលើកដំបូងទៅកាន់បេក្ខជនជាប់ជាតំណាងរាស្ត្រទាំង១២៥ជាលើកដំបូង។ ដោយឡែកនៅល្ងាចថ្ងៃទី៥កញ្ញាដដែល សមាជិកសភាទាំង១២៥ នឹងត្រូវចូលស្បថកាន់តំណែង និងនៅព្រឹកថ្ងៃទី៦កញ្ញា គឺជាថ្ងៃបង្កើតក្បាលម៉ាស៊ីន ដឹកនាំរដ្ឋសភាអាណ្ណត្តិ ទី៦ និងការបង្កើតរាជរដ្ឋាភិបាល នៅល្ងាចថ្ងៃទី៦កញ្ញា គឺជាថ្ងៃគណៈរដ្ឋមន្ត្រីថ្មីស្បថ ចូលកាន់តំណែង និងនៅព្រឹកថ្ងៃទី៧កញ្ញា គឺជាថ្ងៃប្រជុំគណរដ្ឋមន្ត្រីថ្មីជាលើកដំបូង។

  • កីឡាការិនី Sharapova និង Federer ធ្លាក់ត្រឹមវគ្គ៨នាក់ U.S. Open

    កីឡាការិនី Sharapova និង Federer ធ្លាក់ត្រឹមវគ្គ៨នាក់ U.S. Open

  • អ្នកប្រណាំងកាំជ្រួចលើដី Lewis Hamilton តាមស្មើកំណត់ត្រា Schumacher ឈ្នះ៥ដង នៅអ៊ីតាលី

    អ្នកប្រណាំងកាំជ្រួចលើដី Lewis Hamilton តាមស្មើកំណត់ត្រា Schumacher ឈ្នះ៥ដង នៅអ៊ីតាលី

    អ្នកប្រណាំងកាំជ្រួចលើដី Lewis Hamilton តាមស្មើកំណត់ត្រា Schumacher ឈ្នះ៥ដង នៅអ៊ីតាលី

  • រាជរដ្ឋាភិបាលចំណាយថវិការ ៣៤៤លានរៀល ខណៈ សម្ដេចតេជោ ហ៊ុន សែន ផ្តល់ថវិការលើកទឹកចិត្ត ១៧២លានរៀល ដល់ម្ចាស់មេដាយអាស៊ីទាំង២

    រាជរដ្ឋាភិបាលចំណាយថវិការ ៣៤៤លានរៀល ខណៈ សម្ដេចតេជោ ហ៊ុន សែន ផ្តល់ថវិការលើកទឹកចិត្ត ១៧២លានរៀល ដល់ម្ចាស់មេដាយអាស៊ីទាំង២