Category: ព័ត៌មាន

  • សាខាកាំកុងត្រូលខេត្តសៀមរាបបានចុះប្រតិបត្តិការត្រួតពិនិត្យលើម្ហូមអាហារដែលភាពមិនប្រក្រតី និងអនុលោមភាព នៃទំនិញម្ហូបអាហារនៅក្នុងទីផ្សារនានា

        សៀមរាប៖ សាខាកាំកុងត្រូលខេត្តសៀមរាបដែលមានកិច្ចសហការនៃមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះប្រតិបត្តិការត្រួតពិនិត្យទៅលើទំនិញម្ហូបអាហារដែលបានដាក់តាំងលក់នៅក្នុងផ្សារភូមិភាគ។ ប្រតិបត្តិការណ៏នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា​ ឆ្នាំ២០១៨នេះ នៅក្នុងផ្សារភូមិភាគ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។      បានមានប្រសាសន៏ក្នុងនោះដែរ លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលសៀមរាបថា៖  ការចុះត្រួតពិនិត្យនេះក្នុងគោលបំណង គឺដើម្បីការពារដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា  មន្រ្តីកាំកុងត្រូលជំនាញនៅតែបន្តចុះប្រតិបត្តិត្រួតពិនិត្យរកមើលនូវសារធាតុគីមី ដែលបានផ្ទុកនៅក្នុងម្ហូបអាហារប្រចាំថ្ងៃ ហើយក៏បានចែកជួននៅ (Poster) សម្រាប់ជាគំរូដល់អាជីវករ និងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។     លោក បានបញ្ជាក់ថា៖ យើងនៅតែធ្វើការត្រួតពិនិត្យ នឹងធ្វើ(Tested) ទៅលើម្ហូបអាហារ​ជាប្រចាំ​ ក្នុងន័យផលប្រយោជន៏រួម យើងត្រូវចូលរួមសហការណ៏​ នឹងទប់ស្កាត់រាល់ការដាក់លាយនូវសារធាតុបូរ៉ាក់ និងសារធាតុគីមីទាំងឡាយដែលគេបានដាក់សម្រាប់ការពារទៅលើម្ហូបអាហារផ្សេងៗ ដើម្បីរក្សាទុកឲ្យបានយូរ នឹងមានពណ៏ស្រស់ៗ ជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពនោះ។  លោក​ បានធ្វើការណែនាំដល់អាជីវករឲ្យមានការៀបចំទុកដាក់របស់របលក់ដូរទាំងឡាយណាដែលមិនមានអនាម័យ និងគ្រឿងកំប៉ុងជាដើម។ ឲ្យមានអនាម័យល្អប្រសើរជៀសវាងនូវផលប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋនោះ។ ជាក់ស្តែងព្រឹកនេះ មន្ត្រីកាំកុងត្រូលសាខាខេត្តសៀមរាបបានធ្វើតេស្តលើម្ហូបអាហារជាច្រើនមុខ ជាលទ្ធផល ចំពោះទំនិញម្ហូបអាហារដែលដាក់តាំងលក់នៅក្នុងផ្សារភូមិភាគនោះពំមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ឡើយ។     លោកបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋនិងអាជីវករមានការយល់ដឹងច្រើនជាងមុនៗ​ ដោយសារមានការយកចិត្តទុកដាក់ពីមន្ត្រីជំនាញកាំកុងត្រូលបានធ្វើការណែនាំជារឿយៗពីបញ្ហា លើម្ហូបអាហារប្រចាំថ្ងៃរបស់ពួកគាត់នោះ។ ហើយបន្ទាប់មកមន្ត្រីកាំកុងត្រូល​ ក៏បានចុះទៅត្រូតពិនិត្យអ្នកលក់ការ៉ែមកីតាមម៉ូតូឬកង់នៅក្នុងបរិវេណមុខអង្គរវត្ត…

  • ខឹងចិត្តលេងល្បែងចាញ់ ហើយសុំលុយ១មុឺនរៀលវិញមិនបាន ក៏ទះតុមួយដៃនិងទាញកូនកាំបិតចាក់បុរសម្នាក់ដែលច្រានចេញ បណ្ដាលឲ្យស្លាប់ពេលបញ្ចូនដល់មន្ទីពេទ្យ

     ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ ខណះពេលជនរងគ្រោះច្រានបុរសបង្កហេតុនៅកន្លែងវង់ល្បែងអាប៉ោងដែលកំពុងចាញ់ ដោយបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង២០និង៣០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។     សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យមានឈ្មោះ យស់ ហៃសុម៉េង ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យមានឈ្មោះ រឿន សុីធន់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលីអង្ករ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។       សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ បានមកចាក់អាប៉ោង នៅចំណុចកើតហេតុខាងលើ រួចជនសង្ស័យ ចាក់ចាញ់លុយអស់៧មុឺនរៀល ក៏សុំលុយ១មុឺនរៀលវិញ តែមេអាប៉ោងពុំព្រមឲ្យ ជនសង្ស័យក៏ទះតុ ពេលនោះជនរងគ្រោះដែលកំពុងចាក់អាប៉ោងនៅទីនោះដែរ ក៏រុញជនសង្ស័យចេញ រួចក៏មានការប្រតាយប្រតប់គ្នា ជនសង្ស័យក៏យកកូនកាំបិតចុងស្រួចចាក់ ទៅលើជនរងគ្រោះចំក្រោមឃ្លៀកខាងឆ្វេងធ្លុះដល់បេះដូងដួលសន្លប់ទៅលើដី…

  • នគរបាលខណ្ឌច្បារអំពៅនៅបង្ក្រាបករណីគ្រឿងញៀនដូចភ្លៀងរលឹម ដោយឃាត់ខ្លួុនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាងជាបន្តបន្ទាប់

      ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះគេសង្កេតឃើញកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានសហការគ្នាយ៉ាងស្អិតរបួុតជាមួុយកងកម្លាំងនគរបាលតាមបណ្ដាញប៉ុស្ដិ៍ក្នុងមូលដ្ឋាន និងបានបង្ក្រាបករណីគ្រឿងញៀនជាបន្តបន្ទាប់ដូចភ្លៀងរលឹម ។     ជាក់ស្ដែងនៅម៉ោង៩យប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨  កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ នៃអធិការនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅមុខដីឡូត៍គ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។      នគរបាលបានឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ ខែមវាសនា ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ និងជនសង្ស័យទី២មានឈ្មោះប្រាក់ វុត្ថា ភេទ ប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។អ្នកទាំង០២នាក់ស្នាក់នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។     នគរបាលបានប្រាប់បន្តថា វត្ថុតាងដកហូតរួមមាន ៖ -ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច។-ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ក្រហម…

  • ឃាតកម្ម ប្តី​វាយ​សម្លាប់​ប្រពន្ធ រួច​ជិះ​ម៉ូតូ​រត់គេច ប៉ូលិស​តាម​ចាប់បាន​ដាក់​ខ្នោះ នៅ​ពោធិ៍សាត់

    ខេត្តពោធិ៍សាត់៖ ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ឡើង នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥៥ ត្រង់ចំណុច​ក្បែ​ក្រុមហ៊ុន(អឹម​ឌី​អេស) ស្ថិតក្នុង​ភូមិ​ព្រែក១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ និង​នគរបាល​ស្រុក​ភ្នំក្រវាញ​ចាប់​ដាក់​ខ្នោះដៃ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥៥ នៅ​គ្រា​ដែល​កំពុង​ព្យាយាម​ជិះ​ម៉ូតូ​រត់គេចខ្លួន បន្ទាប់ពី​បុរស​រូបនេះ​វាយ​ប្រពន្ធ​ស្លាប់​ដ៍​រន្ធត់។ ជនសង្ស័យ​ឈ្មោះ ឈន ឆេង ភេទ​ប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បុរស​សង្ស័យ​រូបនេះ​បាន​ដាល់​ប្រពន្ធ​ចំ​ថ្ពាល់​ខាងស្ដាំ​ចំនួន ២ដៃ​បណ្ដាល​ឲ្យ​ដួល​ស្លាប់ភ្លាមៗ នៅ​គ្រា​ដែល​ជនរងគ្រោះ(ប្រពន្ធ)មាន​ជំងឺ​លើស​ឈាម​ផង​នោះ។ ជនសង្ស័យ​ដៃដល់​ជា​ប្ដី​ក្រោយ​ធ្វើ​សកម្មភាព និង​ដឹងថា​ប្រពន្ធ​របស់ខ្លួន​បាន​ដាច់ខ្យល់​ស្លាប់​ហើយ​នោះ មិន​ទទួលខុសត្រូវ​នោះឡើយ​បាន​ទាញ​ម៉ូតូ​ជិះ​រត់គេច​ទុកកូនៗរញុង់​នៅ​អង្គុយ​មើល​សព្វ​ម្ដាយ​យ៉ាង​សង្វេក ប៉ុន្តែ​បាបកម្ម​ឈាម​ស្រែក​ស្បែក​ហៅ​ត្រូវ​សម​ត្ត​កិច្ច​ក្របួច​ដាក់​ខ្នោះដៃ ការដែល​ជនសង្ស័យ​ផ្ទុះ​ហឹ​ង្សា​សហព័ន្ធ​មាន​ស្ថាន​ទម្ងន់ទោស​នេះ កើត​នៅពេល​ជនរងគ្រោះ(ពន្ធ)សុំ​ទៅធ្វើ​ការងារ​ឲ្យ​គេ​ដើម្បី​រក​កំ​រ៉ៃ ព្រោះ​លោក​ប្ដី​ដៃដល់​ក្លាយជា​ឃាតក​រូបនេះ គាត់​មិនសូវ​ចាប់​អារ​ម្យ​រឿង​រកលុយ​ចិញ្ចឹម​កូន​ប្រពន្ធ​នោះទេ គាត់​ផឹក​សុ​ី​ស្រវឹង​អ៊ួ​ទី​នួ​ស្ទើរ​រាល់ថ្ងៃ​ហើយ​បង្ក​ហឹ​ង្សា​ក្នុង​គ្រា​សារ​ឥត​ស្រាក​ស្រា​ន​នោះទេ។ សាកសព​បាន​តំកល់​នៅក្នុង​ខ្ទម​ដ៍​កម្សត់​យ៉ាង​អាណោចអាធ័ម​របស់គាត់ រងចាំ​សម​ត្ត​កិច្ច​ជំនាញ​ចំរុះ​ចុះ​ធ្វើ​កោសល្យវិច័យ​នា​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ ចំណែក​បុរស​ជា​ប្ដី​សង្ស័យ​ដៃដល់​បាន​នាំយកមក​បន្ត​នីតិវិធី នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ ដើម្បី​បំពេញ​សំណុំ​ឯកសារ​ពាក់ព័ន្ធ​បញ្ជូន​បន្តទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ៕

  • នគរបាលខណ្ឌសែនសុខបញ្ជួនជនសង្ស័យ៩នាក់ទៅតុលាកាក្នុងសំណុំរឿង០២ករណីផ្សេងគ្នា

       ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានបញ្ជួនជនសង្ស័យ០៩នាក់ទៅតុលាកាក្នុងសំណុំរឿង០២ករណីផ្សេងគ្នាក្រោយពីសមត្ថកិច្ចបញ្ចប់និតិវិធីសាកសួរួចមក។កាលពីថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១៨ ព្រឹកមិញនេះ។ សមត្ថកិច្ចប្រាប់ថា៖ កាបញ្ជួនជនសង្ស័យទាំង០៩នាក់ទៅកាន់តុលាកានាព្រឹកនេះបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋានខណ្ឌនាពេលកន្លងមកហើយបានបញ្ចប់និតិវិធីសួនាំរួចរាល់ក្នុងនោះមាន៨នាក់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់និងម្នាក់ទៀតពាក់ព័ន្ធល្បែងសុីងខុសចុបាប់(កត់កន្ទុយលេខឆ្នោតវៀតណាវ)។   នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំង០៩នាក់នេះកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានធ្វើការឃាត់ខ្លួននាពេលកន្លងមកដោយការឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសដែលអាចកើតមានហើយបានឃើញជនសង្ស័យទាំងនេះក៍ឃាត់ខ្លួន។  លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានអោយដឹងថា ជនសង្ស័យដែលបញ្ជួនទៅតុលកានាព្រឹកនេះមាន០៩នាក់ស្មើរ២ករណីក្នុងនោះមានម្នាក់ជាប់ពាក់ព័ន្ធបទល្មើសល្បែងសុីងខុសចុបាប់(កត់កន្ទុយលេខឆ្នោតវៀតណាវ)។ដោយឡែក៨នាក់ទៀតពួកគេសុទ្ធតែអ្នកប្រើប្រាស់គ្រឿងញៀនទាំងអស់។ អធិការនគរបាលខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការណ៍និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕

  • និស្សិតស្រីម្នាក់ជិះម៉ូតូដួលបោកក្បាលស្លាប់ក្នុងថ្លុងឈាមសង្ស័យរថយន្តបេីកកៀរ

    ភ្នំពេញ : និស្សិតស្រីម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បែកក្បាលស្លាប់យ៉ាងអាណោចអាធម៌ក្នុងថ្លុងឈាមពេលបេីកបរនារីរងគ្រោះ ជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FA-១៣៣៥ហេីយមិនដឹងថារថយន្តឬម៉ូតូបេីកកៀរនោះទេហេតុករនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ ២០១៨នៅចំណុចមុខក្រុមហ៊ុនហុងដាលក់ម៉ូតូ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ សពនារីរងគ្រោះស្គាល់ ឈ្មោះ លី សៀហ្វុង អាយុ ១៨ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះលេខ១៤៥ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅដោយជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FA-១៣៣៥បានស្លាប់នៅកន្លែងកេីតហេតុ ។ បុរសម្នាក់ឈ្មោះ តាត សុខលី អាយុ ៤១ឆ្នាំ បានអាះអាងជាឱពុកសពនារីរងគ្រោះដោយទទួលបានពត៍មានតាមរយះទូរស័ព្ទកូនស្រីដែលសមត្ថកិច្ចតេមកប្រាប់ហេីយគាត់បានប្រាប់បច្ចុប្បន្នកូនស្រីគាត់មុខរបរជានិស្សិតផងនិងប្រកបការងារឯកជនផងហេីយមិនដឹងមូលហេតុអ្វីបានជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់យ៉ាងអាណោចអាធម៌បែបនេះ ។ សមត្ថកិច្ចបានប្រាប់អោយដឹងថាដោយមានគ្រោះថ្នាក់ចរាចរណ៍នារីរងគ្រោះបែកក្បាលស្លាប់ក្នុងថ្លុងឈាមជិះម៉ូតូម៉ាកស្កុបពីដោយបេីកតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងមកជេីងលុះមកដល់ចំណុចខាងលេីមិនដឹងថាប៉ះជាមួយអ្វីបណ្ដាលអោយនារីគ្រោះដួលបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ហេីយមិនដឹងថាអ្នកបង្កជាអ្នកបេីកកម៉ូតូឬរថយន្តដោយសារគ្មានវត្ថុតាងនៅកន្លែងកេីតហេតុក្រោយកេីតហេតុសពបានប្រគល់អោយឱពុកក្មេងស្រីរងគ្រោះដេីម្បីយកធ្វេីបុណ្យតាមប្រពៃណីដោយដាក់រថយន្តដឹកសពយកទៅផ្ទះ ។

  • កម្មកររោងម៉ាស៊ីនស្រូវរបស់ក្រុមហ៊ុនLBNស្រុកស្ទោងម្នាក់បានស្លាប់ដោយសារធ្លាក់អង្កាមសង្កត់លើ

    (កំពង់ធំ)៖ អាសូរកម្មករវ័យក្មេងម្នាក់បានស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្ទោង ហេតុការនេះកើតឡើង នៅវេលាម៉ោង១០និង២០នាទីថ្ងៃទី07ខែកញ្ញាឆ្នាំ2018 ខណៈពេលដែលកម្មករកាយអង្កាមចូលតៅ  ឡសំងួតស្រូវ​និិងពោត​ នៅក្រុមហ៊ុនLBN អង្ករកម្ពុជា​ ដែលត្រូវអង្កាមបាក់សង្កត់គ្របពីលើបណ្តាលអោយស្លាប់ ៕  សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ​ចន​ សុភ័ក្រ ភេទប្រុសអាយុ16ឆ្នាំ រស់នៅភូមិត្រាច​ ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ ​​​​​​​​​​  តាមការបំភ្លឺពីសាក្សីឈ្មោះ ង៉ែត​ ងួន ភេទប្រុសអាយុ45ឆ្នាំជាកម្មកររោងម៉ាស៊ីនបានបញ្ជាក់អោយដឹងថា​​:  ជនរងគ្រោះបានចុះយកដែកដែលធ្លាក់ចូលក្នុងតៅបង្ហូអង្កាមជម្រៅ250ស.ម ពេលចុះទៅដល់បាតតៅ ត្រូវអង្កាមដែលនៅលើរអិលបាកចូលសង្កត់ពីលើបាត់ ភ្លាមៗនោះខ្លួនក៏បានហៅកម្មករនៅក្បែរៗនោះជាច្រើននាក់មកជួយកាយអង្កាមយកជនរងគ្រោះ ប្រហែលជាង20នាទី ទើបយកជនរងគ្រោះបានតែជនរងគ្រោះបានសន្លប់បាត់ស្មារតីហើយ​ ក៏បានយកជន​រងគ្រោះទៅមន្ទីពេទ្យស្រុកស្ទោងពេលដល់ពេទ្យគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះ ស្លាប់បាត់ទៅហើយ។    សមត្ថកិច្ចបន្តថា បើយោងតាមការពិនិត្យនៅកន្លែងកើតហេតុនិងសាកសព សមត្ថកិច្វសន្និដ្ឋានថា​ ជនរងគ្រោះស្លាប់ដោយកាថប់ដង្ហើម។សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

  • បងប្អូនប្រជាពលរដ្ឌម្ចាស់សំលេងឆ្នោតសូមសុំណូមពរឯកឧត្ដមឈួរ ចន្ទ័ឌឿនអភិបាលខេត្តកំពង់ឆ្នាំងនិងសមត្តកិច្ចពាក់ពន្ធ័មេត្តាចុះពិនិត្យមើលដីនៅចំណុចភូមិតាំងឃ្លៃដែលលោកស្រី មេឃុំស្វាយជុក បន្ទាប់ពីបានឃុបឃិតគ្នាយកដីរបស់បងប្អូនប្រជាពលរដ្ឋជាង 40ហិកតាលក់ទៅឱឈ្មួញ

    ខេត្តកំពង់ឆ្នាំង÷គ្រួសាររស់នៅភូមិតាំងឃ្លៃ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ បានចោទប្រកាន់លោកស្រីមេឃុំស្វាយជុក ថា៖ បានឃុបឃិតគ្នាជាមួយប្រជាពលរដ្ឋចំនួន៨ គ្រួសារ ដែលរស់នៅភូមិឃុំផ្សេងទៀត  លួចលក់ដីរបស់ពួកគាត់ប្រមាណជាង ៤០ ហិកតានៅចំណុចក្បាលដំណាក់ស្វាយ  ស្ថិតក្នុងអតីត ភូមិតាំងឃ្លៃ បច្ចុប្បន្ន បានបំបែកចេញជាភូមិក្តុលអភិវឌ្ឈន៍ស្ថិតនៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។                                                                                                                                                        ប្រជាពលរដ្ឋទាំង៧គ្រួសារ បានរៀបរាប់ថា៖ ដីនេះត្រូវបានអាជ្ញាធរភូមិតាំងឃ្លៃ ឃុំស្វាយជុក វាស់វែងចែកអោយ ពួកគាត់ចូលកាន់កាប់នៅឆ្នាំ ២០០២ មកម្ល៉េះ ចាប់តាំងពីពេលបោះមកគាត់បានកាន់កាប់ ជារៀងរហូតមក  ប៉ុន្តែក្រោយមកដីភូមិតាំងឃ្លៃ ត្រូវបានបំបែកចេញជាភូមិមួយទៀត គឺភូមិក្តុលអភិវឌ្ឍន៍ ហើយដីរបស់ពួកគាត់ ត្រូវគ្រប់គ្រងដោយមេភូមិថ្មី ចំណែកមេឃុំស្វាយជុកចាស់ ក៍ចូលនិវត្តន៍ដែរ  ។    ប្រជាពលរដ្ឋទាំងនោះបានបញ្ជាក់ថាៈ  ជាបន្តបន្ទាប់ពួកគាត់តែងតែបានព្យាយាមសុំការអនុញ្ញាតពីមេភូមិ និង លោកស្រី មេឃុំស្វាយជុក ដែលឡើងកាន់ដំណែងថ្មី  ដើម្បីលក់ដីទាំងនោះ សម្រាប់ដោះស្រាយជីវភាពគ្រួសារ  ប៉ុន្តែត្រូវលោកស្រីមេឃុំ មានប្រសាសន៏ថាមិនអាចលក់បានទេ ព្រោះជាដីស្ថិតក្នុងគំរបព្រៃរបស់រដ្ឋ ក្រោយមក នៅថ្ងៃទី ២២និង ២៣ ខែមិថុនា ឆ្នាំ២០១៨  ពួកគាត់បានព្យាយាមសុំការអនុញ្ញាតពីលោកស្រីមេឃុំម្តងទៀត…

  • កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំសណ្តាប់ធ្នាប់ ការដំឡើងស្លាកយីហោ និង ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ ប្រភេទក្នុងខេត្តសៀមរាប

    មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំសណ្តាប់ធ្នាប់ ការដំឡើងស្លាកយីហោ និង ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទក្នុងខេត្តសៀមរាប នៅសាលាខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់ម្ទាស់-តំណាងអាជីវកម្មដ្ឋានទេសចរណ៍ ក្នុងក្រុងសៀមរាប។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបញ្ផាក់ថា បច្ចុប្បន្ននេះយើងសង្កេតឃើញថា ការដាក់តាំងស្លាកយីហោ ឬផ្ទាំងផ្សាយពាណិជ្ជកម្ម ប៉ាណូ របារកាត់ទទឹងផ្លូវ ប្រអប់ភ្លើង  LED ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មចល័ត-អចល័ត និងផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងៗទៀត បាននឹងកំពុងដំឡើង ឬដាក់តាំងបង្ហាញនៅលើដីចំណីផ្លូវទីតាំងអាជីវកម្ម ឬជាប់ជញ្ជាំងអគារនានា ឬផ្សព្វផ្សាយនៅទីសាធារណៈផ្សេងៗ ដែលទីតាំងមួយចំនួនពុំទាន់មានលិខិតអនុញ្ញាត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ហើយទីតាំងមួយចំនួនទៀតមានលិខិតអនុញ្ញាត ប៉ុន្តែអស់សុពលភាព ជាពិសេសការដំឡើងស្លាកយីហោ ឬផ្ទាំងផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទមួយចំនួនបានសរសេរជាអក្សរបរទេសសុទ្ធពុំមានសរសេរជាអក្សរខ្មែរ ដែលជាហេតុនាំឲ្យបាត់បង់នូវសោភ័ណភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងប៉ះពាល់ដល់វប្បធម៌ និងអក្សរសាស្ត្រជាតិខ្មែរ។លោក ពិន ប្រាកដ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប បានធ្វើការណែនាំដល់ម្ទាស់-តំណាងអាជីវកម្មដ្ឋានទេសចរណ៍ទាំងអស់ថា ៖ទី១- ទីតាំងស្លាកយីហោ និងដំឡើងផ្ទាំងផ្សព្វផ្សាយគ្រប់ប្រភេទ ដែលមាន ៖ -ទំហំ ៤ម៉ែត្រក្រឡាចុះក្រោម ត្រូវដាក់ពាក្យបំពេញបែបបទស្នើសុំលិខិតអនុញ្ញាតនៅការិយាល័យច្រកចេញចូល តែមួយនៃរដ្ឋបាលក្រុង-ស្រុក។ ទំហំ ៤ម៉ែត្រក្រឡាឡើង ត្រូវដាក់ពាក្យបំពេញបែបបទស្នើសុំលិខិតអនុញ្ញាតនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត។ ទី២-ចំពោះការសរសេរដាក់នៅលើស្លាកយីហោ…

  • ទុសេខ្សែភ្លើងឆេះព្រុយក្រណាត់មួយប្រាវ ផ្អើលដល់កម្មករកម្មការនីរត់ចេញពីរោងចក្រនិងអាជ្ញាធរមូលដ្ឋានជាខ្លាំង

        ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយផ្ដើមចេញពីទុសេខ្សែភ្លើងក្នុងរោងចក្របោកគក់ឈ្មោះ (ចេង វៃ ហ្វា ឡន ឌ្រី ) នៅជាប់ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ  ដោយបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់កម្មករកម្មការនីរត់ចេញពីរោងចក្រ ព្រមទាំងអាជ្ញាធរចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង ០១:២៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃសៅរ៍ ១៣រោជ ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ។        តាមប្រភពពីអាជ្ញាធរមូលដ្ឋានដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុននិងមានករណីអគ្គីភ័យឆាបឆេះខាងលើនេះគឺ ដំបូងផ្ដើមចេញមកពីទុសេខ្សែភ្លើង រួចក៏ឆេះព្រុយក្រណាត់ក្នុងរោងចក្របោកគក់ឈ្មោះ (ចេង វៃ ហ្វា ឡន ឌ្រី ) តែម្ដង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ តែក្នុងករណីនេះមិនបណ្តាលអោយខូចខាតដល់រោងចក្រ ឬ សំភារៈក្នុងរោងចក្រនោះឡើយ ។ +មូលហេតុ (ឆេះព្រុយក្រណាត់)ទុកចោលក្បែរបងរោងចក្រ ។      ដោយឡែករថយន្តពន្លត់អគ្គីភ័យក៏មិនបានបាញ់ពន្លត់ដែរ គឺខាងរោងចក្រយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ដោយខ្លួនឯង ៕