Category: ព័ត៌មាន

  • អភិបាលក្រុងព្រះសីហនុ ព្រមានចាត់វិធានការចំពោះម្ចាស់ទីតាំងអេតចាយ ដែលគរសម្ភារអេតចាយលើចិញ្ចើមផ្លូវនៅភូមិទំនប់រលក សង្កាត់លេខ១

    គំនរអេតចាយលើទីតាំងចំនួន០២ នៅតាបណ្តោយផ្លូវបេតុងប្របមាត់សមុទ្រនៅចំណុចភូមិទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ  ត្រូវបានគេដឹងថា ម្ចាស់ទីតាំងបានយកចិញ្ចើមផ្លូវ សម្រាប់ដាក់គរកម្ទេចកម្ទីអេតចាយនៅទីនេះជាយូរឆ្នាំកន្លងមកហើយ។ បញ្ហានេះ ប្រជាពលរដ្ឋបានត្អូញត្អែរជាបន្តបន្ទាប់ ព្រោះវាបានបណ្តាលឲ្យខូចសណ្តាប់ធ្នាប់ ចង្អៀតផ្លូវ ស្ទះចរាចរណ៍គ្មានលោះថ្ងៃណាឡើយ ជាងនេះទៀតធ្វើឲ្យខូចសោភណ្ឌភាពក្រុងទេសចរណ៍យ៉ាងផងដែរ។ ករណីនេះ សារព័ត៌មានមួយចំនួនក៏បានចុះផ្សាយជាបន្តបន្តាប់ដើម្បីជំរុញឲ្យអាជ្ញាធរបានដឹង និងមានវិធានការសមស្របណាមួយ។ ប៉ុន្តែទោះជាយ៉ាងណាម្ចាស់ទីតាំងគំនរអេតចាយនេះ នៅតែប្រើប្រាស់ទីនេះ សម្រាប់ស្តុកអេតចាយរបស់ខ្លួនដដែល។ តើមានមូលហេតយអ្វីនៅពីក្រោយរឿងនេះបានជាអាជ្ញាធរក្រុងព្រះសីហនុ មិនអាចដោះស្រាយរឿងនេះឲ្យមានប្រសិទ្ធភាព? ឆ្លើយតបចំពោះបញ្ហានេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ទីតាំងនេះ រដ្ឋបាលក្រុងព្រះសីហនុ បានចុះអប់រំណែនាំនិងធ្វើកិច្ចសន្យាឲ្យយកចេញរួចហើយដែរ។ នៅសប្តាហ៍ក្រោយនេះក្រុងនឹងយកគ្រឿងចក្រចុះសម្អាតទីតាំងគំនរអេតចាយទាំងនេះ និងរំដោះចិញ្ចើមផ្លូវ ដែលនឹងគ្រោងរៀបការ៉ូឡាសម្រាប់ទុកឲ្យអ្នកថ្មើរជើងប្រើប្រាស់។ គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ លោកអភិបាលក្រុងព្រះសីហនុ បានចេញប្រតិវបត្តិការរៀបចំសណ្តាប់ធ្នាប់តាមទីតាំងជាច្រើនកន្លែងក្នុងក្រុង។ ប្រតិបត្តិការនេះ បានវាយកម្ទេចសំណង់រំលោភផ្លូវសាធារណៈបានជាច្រើនកន្លែង និងចាប់រថយន្តដែលចតគ្មានសណ្តាប់ធ្នាប់អនាធិបតេយ្យតាមដងផ្លូវបានជាច្រើនគ្រឿងផងដែរ។ ជុំវិញបញ្ហាទាំងនេះ លោក អ៊ី សុខឡេង បង្ហាញជំហរថា នឹងធ្វើឲ្យបានដូចភ្លៀងរលឹម និងគ្មានការយោគយល់ឡើយចំពោះអំពើល្មើសច្បាប់ និងស្នើឲ្យទាំងអស់គ្នាត្រូវមានការចូលរួមសហការជាមួយអាជ្ញាធរក្រុងដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុងយើងទាំងអស់គ្នា៕ដោយៈ ខៀវ សាវ៉ុន

  • យុត្តិធម៌សម្រាប់រាជរដ្ឋាភិបាលកម្ពុជា

    កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកស្រី អង់ហ្សែឡា ម៊ែរគែល បានផ្ញើសារអបអរសាទរមួយមកជូនសម្តេចតេជោ ហ៊ុន សែន ចំពោះជោគជ័យនៅក្នុងនីតិកាលទី៦នេះ ដោយលោកស្រីអធិការបតីប្រទេសអាល្លឺម៉ង់នេះ បានគូសបញ្ជាក់ពីការធ្វើសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលចែងពីការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។ ការសរសេរលិខិតអបអរសាទរចំពោះការឡើងកាន់អំណាចរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងនីតិកាលទី៦នេះ គឺជាការបញ្ជាក់ពីជោគជ័យនៃការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ទោះបីបណ្តាប្រទេសនៅសហគមន៍អឺរ៉ុបមិនបានបញ្ជូនអ្នកសង្កេតការណ៍មកតាមដានត្រួតពិនិត្យដំណើរការបោះឆ្នោតក៏ដោយ។ ដូច្នេះ ការផ្ញើសារអបអរសាទរចំពោះសម្តេចនាយករដ្ឋមន្ត្រីថ្មី គឺជាការយល់ព្រមទទួលស្គាល់លទ្ធផលបោះឆ្នោតដោយស្វ័យប្រវត្តិ។ បើប្រមុខប្រទេសអាល្លឺម៉ង់ទទួលស្គាល់ការបោះឆ្នោត ក៏ដូចជាបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប ទទួលស្គាល់លទ្ធផលបោះឆ្នោតដែរ ។ ការផ្ញើសារអបអរសាទរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់មេដឹកនាំប្រទេសមហាអំណាចនៅក្នុងសហគមន៍អឺរ៉ុបនាពេលនេះ គឺជាការផ្តល់យុត្តិធ៌មឲ្យប្រជាជនកម្ពុជាយ៉ាងជាក់ស្តែង មិនអាចប្រកែកបានឡើយ៕ ដោយៈ សុខ ឥសាន  

  • តុលាការសម្រេច ដោះលែង លោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន

    លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រាះជាតិ ដែលត្រូវតុលាការឃុំខ្លួន​អស់រយៈ​ពេល​ជាង​មួយឆ្នាំ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា​​​ ឆ្នាំ២០១៨នេះ ត្រូវបានដោះលែងមកដល់ផ្ទះ​ក្នុងខណ្ឌទួល​គោ​ក​ហើយ​​​ នាវេលាជិតភ្លឺ។ លោក ចាន់ ចេង មេធាវីការពារសិទ្ធិលោក កឹម សុខា បានបញ្ជាក់ប្រាប់នៅ​មុននេះបន្តិចថា កូនក្តីរបស់លោកបានមកដល់គេហដ្ឋានហើយ នៅក្នុងខណ្ឌទួលគោក នាវេលាជិតភ្លឺនេះ។ លោកមានប្រសាសន៍បញ្ជាក់យ៉ាងខ្លីថា​​​ «ក្រុមគ្រួសារបញ្ជាក់ថា គាត់មកដល់ផ្ទះហើយ។ អ្នកយកទៅ គឺជាអ្នកយកមកវិញ»។លោកមេធាវី ចាន់ ចេន មិនអាចបញ្ជាក់ថា ការដោះលែងពិតជាឲ្យមានសេរីភាពពេញ ឬ​ត្រូវ​បន្តឃុំខ្លួននៅក្នុងផ្ទះឡើយ ដោយសារលោកមិនទាន់បានជួបកូនក្តីផ្ទាល់។ ចំណែកមួយទៀត ដែលសុំមិនបញ្ចេញឈ្មោះបានអះអាងថា លោក កឹម សុខា នឹងត្រូវឃុំខ្លួន​នៅ​គេហដ្ឋានរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ជាទីដែលកម្លាំងនគរបាលក្រសួង​មហាផ្ទៃ​ចាប់ខ្លួន កាលពីឆ្នាំមុន។ លោក កឹម សុខា អាយុ៦៤ឆ្នាំ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ​ចោទ​ប្រកាន់​ពីបទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ ដែលចែងឲ្យផ្តន្ទាទោសដាក់​ពន្ធនាគារ​ពី១៥ឆ្នាំ ​ដល់៣០​ឆ្នាំ​ សម្រាប់​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស…

  • បើកបរក្រោមឥទ្ធិពលស្រវឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងបុរសពីរទៀតរបួសស្រាល

    ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្ដកុងទ័រន័រដឹកស្រូវសង្កត់ពីលើបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសស្រាល ពេលដែលចេញពីផឹកសុីបើករថយន្ដចេញពីភ្នំពេញឡើងទៅខេត្តក៏ជួបគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានទំនប់៧មករា នៅសង្កាត់ក្រាំកំរក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៣ និង ៤០ នាទីរំលងអាធាត្រ ឈានចូលនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះទាំងបី ធ្វើដំណើរដោយរថយន្ដកុងទ័រន័រ ពាក់ស្លក់លេខ 3-A 2545 ដឹកស្រូវពេញ ធ្វើដំណើរនៅតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿងនៅ ពេលដែលដល់ចំណុចស្ពាន៧មករា ក៏បានរេចង្កូចបាក់ពីចំហៀងឆ្វេងអូរជិន១០ម៉ែត្របណ្ដាលឲ្យក្រឡាប និងបណ្ដាលឲ្យបុរសម្នាក់ត្រូវរថយន្ដសង្គត់ស្លាប់យ៉ាងអាណោចអាធ័ម។ បុរសដែលស្លាប់មានឈ្មោះ ម៉ៅង រ៉ាម៉ាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ អ្នកបើកឡាន រស់នៅក្នុងភូមិកន្លុងមាស ឃុំព្រៃល្វៀល ស្រុកព្រៃកាប្បាត ខេត្តតាកែវ និងបុរសពីនាក់រងរបួសស្រាលមិនស្គាល់អត្តសញ្ញាណ។ ក្រោយពេលកើតហេតុភ្លាមៗបុរសរងគ្រោះទាំងពីរក៏ចេញពីកន្លែងកើត ចំណែកឯបុរសដែលរងគ្រោះបាត់បង់ជីវិត និងរថយន្ដត្រូវបានសមត្ថកិច្ចយករថយន្ដស្ទួចចេញដើម្បីយកសពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯរថយន្ដត្រូវបាន សមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យស្នងការដីគោកដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

  • រថយន្តកុងទីន័រ កៀរម៉ូតូពីក្រោយបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

    ភ្នំពេញ៖ បុរសពីនាក់បានជិះម៉ូតូត្រូវរថយន្ដកុងទីន័ររេចង្កូតទៅគៀរ និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួលធ្ងន់។ ហេតុការណ៍ដល់រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៤៥នាទីរំលងអធាត្រ ឈានចូលនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៨ នៅតាមបណ្ដោយផ្លូវ ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ខដង្កោ រាជធានីភ្នំពេញ។ បើយោងតាមសម្ដីរបស់ប្រជាពលរដ្ឋបាននិយាយថា មុនពេលកើតហេតុ គាត់បានឃើញបុរសពីរនាក់ជិះម៉ូតូបានធ្វើដំណើរពីកើតទៅលិច តាមផ្លូវពេលទៅដល់កន្លងកើតហេតុ ក៏មានរថយន្ដកុងទីន័រជិះស្របផ្លូវគ្នា ហើយក៏បានគៀរពីក្រោយបណ្ដាលឲ្យបុរសម្នាក់ ជាអ្នកឌុបបានខ្ទាតបុកក្បាលនឹងដែកបណ្ថាលឲ្យបែកក្បាលស្លាប់ភ្លាមៗតែម្ដង។ ចំណែកឯតៃកុងឡានមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់បន្សល់ទុករថយន្ដនៅកន្លែងកើតហេតុម៉ាកNISSAN DIESEL ពណ៌ទឹកប្រាក់ឆ្នូតខៀវ ពាក់ស្លាក់លេខ ភ្នំពេញ 3C-0612 ជាប្រភេទរថយន្ដកុងទីន័រតកន្ទុយក្រោយពាក់ស្លាកលេខ ភ្នំពេញ 4A-0964។ ចំណែកជនរងគ្រោះខាងលើទី១មានឈ្នោះ ណាវ ដេត ភេទប្រុស អាយុ២៨ឆ្នាំ (ស្លាប់)មុខរបរយាមកន្លែងម៉ូតូ ស្រុកកំណើត ភូមិ៣ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី២ឈ្មោះ ណាវ ដេន ភេទប្រុស អាយុ២៦ ឆ្នាំ(របួស) មុខរបរ…

  • លទ្ធផលបាក់ឌុបឆ្នាំនេះ បេក្ខជនដែលទទួលបានពិន្ទុ១០០ពេញ មកពីវិទ្យាល័យប៊ែលធីសាខាទី៧

    ភ្នំពេញ៖ សម្រាប់លទ្ធផលនៃការប្រលងមធ្យមសិក្សាទុតិយភូមិចំណេះ​ទូទៅ និងបំពេញវិជ្ជា ឬហៅថា បាក់ឌុប សម័យប្រឡង៖ ២០ សីហា ២០១៨ មានបេក្ខជនតែម្នាក់ប៉ុណ្ណោះ ដែលទទួលបានពិន្ទុ១០០ពេញ (និទ្ទេស A) ក្នុងចំណោមបេក្ខជនបេក្ខនារី ដែលទទួលបាននិទ្ទេស A សរុប២៩០នាក់ គឺបេក្ខជន ប៉េង គីមហេង មកពីវិទ្យាល័យប៊ែលធីសាខាទី៧ ក្នុងរាជធានីភ្នំពេញ។ ការដណ្តើមបាននិទ្ទេស A ដែលមានលំដាប់ពិន្ទុ១០០ពេញរបស់បេក្ខជន ប៉េង គីមហេង ខាងលើនេះ បានធ្វើឲ្យវិទ្យាល័យប៊ែលធីនៅតែអាចរក្សាខ្សែក្រវ៉ាត់រយៈពេល៣ឆ្នាំជាប់ៗគ្នា គិតចាប់តាំងពីឆ្នាំ២០១៦មក។ បើតាមតាង​​​​​​​​​​​​​​​​រាងបញ្ជីឈ្មោះ ដែលចេញផ្សាយដោយ គេហទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះបានឲ្យដឹងថា  បើទោះបីលទ្ធផលមិនទាន់ត្រូវបានប្រកាសនៅតាមខេត្តផ្សេងទៀត ប៉ុន្តែ សម្រាប់សិស្សដែលទទួលបាននិទ្ទេស A មានលំដាប់ពិន្ទុរហូតដល់១០០ពេញ គឺមានតែបេក្ខជន ប៉េង គីមហេង​ ម្នាក់ប៉ុណ្ណោះ មកវិទ្យាល័យប៊ែលធីសាខាទី៧ ក្នុងរាជធានីភ្នំពេញ។ បេក្ខជន ប៉េង…

  • ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលអះអាង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ថា ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពហើយ បន្ទាប់លោកបានធ្លាក់ខ្លួនឈឺ  រយៈពេលជាយូរមកហើយ។ លោកទទួលមរណភាពនៅវេលាម៉ោង២៖៤៥នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការទទួលមរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល ក៏បានប្រកាសថា​ ក្រសួងសុខាភិបាល កំពុងគិតគូររៀបចំពិធីគោរពវិញ្ញាណក្ខន្ធសព​លោកសាស្រ្តាចារ្យ​ វេជ្ជបណ្ឌិត​ Beat Richner ដើម្បីសម្តែងនូវការគោរពចំពោះគាត់​ ដែលធ្លាប់បានជួយដល់កុមារកម្ពុជាកន្លងមក ពិធិគោរពវិញ្ញាណក្ខន្ធសពរបស់ ឯកឧត្តមសាស្រ្តាចារ្យ​ វេជ្ជបណ្ឌិត​ Beat Richner នឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០១៨​ វេលាម៉ោង៣រសៀល​។ ដោយឡែកនៅមន្ទីរពេទ្យគន្ធបុប្ផា​ ក៏មានរៀបចំពិធីគោរពវិញ្ញាក្ខន្ធគាត់នៅបណ្ណាល័យក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ មរណភាពរបស់បិតាសង្គ្រោះកុមារកម្ពុជា ធ្វើនាំឲ្យប្រជាពលរដ្ឋខ្មែរនឹកស្តាយស្រណោះអាឡោះអាល័យយ៉ាងខ្លាំងចំពោះរូបលោក ក៏ដូចជាទង្វើប្រកបដោយគុណធម៌របស់លោក។ បន្ទាប់បានធ្លាក់ខ្លួនឈឺអស់ជាច្រើនខែ លោកវេជ្ជបណ្ឌិត…

  • ពិធីបញ្ចុះបឋមសិលាសាងសង់ស្តូបវិមានឯករាជ្យ ដែលជាសមិទ្ធផលថ្មីលើទឹកដីខេត្តមណ្ឌលគិរី

    មណ្ឌលគិរី៖ នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យ នៅឧទ្យានសែនមនោរម្យ អតីតអាកាសយានដ្ឋានចាស់ ស្ថិតនៅក្រុងសែនមនោរម្យ ក្រោមអធិបតី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងលោក ខៃ ប៉េងស៊ុន ក្រុមជាងសំណង់បែបបុរាណ ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋ។ ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ការសាងសង់វិមានឯករាជ្យនៅឧទ្យានសែនមនោរម្យ ដែលជាប្រវត្តិសាស្រ្តមួយ នៅលើទឹកដីនៃខេត្តមណ្ឌលគិរី ក្នុងការរួមចំណែកបង្កើនសក្តានុពលវិស័យទេសចរណ៍ និងដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្ត ឱ្យកាន់ តែមានភាពរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមបញ្ជាក់ថា ការសាងសង់វិមានឯករាជ្យនេះ ចំណាយថវិកាប្រមាណជាង៥០ម៉ឺនដុល្លារ។  ឯកឧត្តមអភិបាលខេត្ត បានណែនាំ និងជំរុញដល់មន្ទីរអង្គភាព ក៏ដូចជាវិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួម សហការគ្នា សាងសង់វិមានឯករាជ្យនេះ ឱ្យទទួលបានជោគជ័យ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ ហើយបន្តអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឱ្យប្រែមុខមាត់ថ្មីបន្ថែមទៀត។ លោក ខៃ ប៉េងស៊ុន ក្រុមជាងសំណង់បែបបុរាណ…

  • រន្ទះបាញ់ឆក់យកជីវិតមនុស្សប្រុសស្រី៣នាក់ក្នុងពេលដំណាលគ្នានៅឃុំព្រងិល

    ខេត្តពោធិ៍សាត់៖ ក្នុងពេលមួយពព្រិចភ្នែក ត្រឹមពេលតែ៥នាទីប៉ុណ្ណោះ គ្រោះធម្មជាតិរន្ទះបាញ់បានឆក់យកជីវិតបុរសស្រ្តី៣នាក់ អំឡុងពេលពួកគាត់កំពុងធ្វើស្រែក្បែរជើងភ្នំ។ ហេតុការណ៍គ្រោះធម្មជាតិនេះបានកើតឡើងឡើងកាលពីវេលាម៉ោងប្រមាណជាង ២រសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងចំការក្បែរភ្នំ ត្រង់ចំណុចព្រំជ័យ និងអូរឆ្អេះ ស្ថិតក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងដែរថា ជនរងគ្រោះបាត់បង់ជីវិតទាំង៣ ទី១ឈ្មោះ ឆម សំណាង ភេទប្រុស អាយុ៥០ឆ្នាំ  ទី២ឈ្មោះ វុិន សុណុំ ភេទស្រី អាយុ២៨ឆ្នាំ និងទី៣ឈ្មោះ សាម លីដា ភេទស្រី អាយុ ៣៨ឆ្នាំ ដែលអ្នកទាំង៣ រស់នៅភូមិ អូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅវេលាម៉ោងខាងលើមេឃមានធ្លាក់ភ្លៀងលាយឡាំដោយខ្យល់ផ្គររន្ទះ ពេលនោះក៍មានរន្ទះបាញ់បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ ពេលដែលគាត់កំពុងមើលត្រាក់ទ័រភ្ជួរដីត្រង់ចំណុចព្រំជ័យលុះ ៥នាទីក្រោយមករន្ទះក៏បាញ់ស្លាប់ស្រ្តី២នាក់ទៀត ពេលជនរងគ្រោះទាំងពីកំពុងដាំដំឡូងមី។ ក្រោយទទួលបានព័ត៌មានពីហេតុការណ៍គ្រោះធម្មជាតិនេះ កម្លាំងសហការចុះទៅពិនិត្យ និងធ្វើការស្រាវជ្រាវ ដើម្បីសង់យកចម្លើយ និងបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយរន្ទះបាញ់ពិតប្រាកដ និងបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារ ដើម្បីទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី៕…

  • សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នាំយកអំណោយចែកជូនដល់គ្រួសារក្រីក្រ និងផ្ទុកមេរោគអេដស៍នៅឃុំអូរបីជាន់

    បន្ទាយមានជ័យ៖ គ្រួសារក្រីក្រ៣គ្រួសារ គ្រួសារចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ ១៥គ្រួសារទៀត ត្រូវបានលោក លី សារី ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្តសមាជិក និងក្រុមការងារ ចែកជូនអំណោយកាកបាទក្រហមសាខាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ ៩ កញ្ញា ២០១៨ នៅភូមិ ទំនប់ដាច់ យុំអូរបីជាន់ ស្រុកអូរជ្រៅ។ លោក លី សុវណ្ណរិទ្ធ អភិបាលស្រុកអូរជ្រៅបានឲ្យដឹងថា កាលប៉ុន្មានថ្ងៃមុននេះមាន លោកបានទទួលព័ត៌មានថា មានគ្រួសាក្រីក្រ១គ្រួសាររស់នៅភូមិទំនប់ដាច់ ឃុំអូបីជាន់ មានជីវភាពក្រលំបាក រកព្រឹកខ្វះល្ងាច ទើបលោកស្នើឲ្យអាជ្ញាធម៏ឃុំចុះផ្ទាល់ដើម្បី សាកសួរព័ត៌មាន។ ក្រោយការស្រាវជ្រាវ បានរកឃើញថា មានរហូតដល់បីគ្រួសារដែលមានជីវភាពក្រលំបាក និង១៥គ្រួសារទៀត ជាជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ ទើបបានរាយការណ៍សាខាកាកបាទក្រហមខេត្ត ដើម្បីនាំអំណោយមកចែកជូននាពេល នេះ។ លោក លី សារី ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ តំណាងឯកឧត្ដម សួន បវរ អភិបាលខេត្តមានប្រសាសន៍ថា នៅគ្រប់ទីកន្លែងក្រុមការងារកាកបាទក្រហមសាខាខេត្ត តែចុះផ្ទាល់សួរសុខទុក្ខបងប្អូនពលរដ្ឋ រាល់គ្រោះ មហន្តរាយផ្សេងៗកើតឡើង មិនថាខ្យល់ព្យុះ ទឹកជំនន់ឬគ្រោះធម្មជាតិផ្សេងៗ…