Category: ព័ត៌មាន

  • ទុរគតជន៣គ្រួសារនៅឃុំជប់វារី ទទួលបានអំណោយពីក្រុមយុវជន១៥៧ សាខាខេត្តបន្ទាយមានជ័យ

    ទុរគតជន៣គ្រួសារនៅឃុំជប់វារី ទទួលបានអំណោយពីក្រុមយុវជន១៥៧ សាខាខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ កាលព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ទុគតជនចំនួន៣គ្រួសារ ក្នុងស្រុកព្រះនេត្រព្រះ ត្រូវបានក្រុមចលនាយុវជន ១៥៧ សហការជាមួយអាជ្ញាធរដែនដី នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាទៅចែកជូន ដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ។

  • ប្រតិភូកីឡាសកលវិទ្យាអាស៊ីអឺរ៉ុប៖ កីឡាសិស្សនិស្សិតឧត្តមសិក្សាខាងមុខនេះ អត្តពលិកខ្លួននឹងដណ្តើមបានមេដាយមាសយ៉ាងហោចណាស់១៥គ្រឿង

    ប្រតិភូកីឡាសកលវិទ្យាអាស៊ីអឺរ៉ុប៖ កីឡាសិស្សនិស្សិតឧត្តមសិក្សាខាងមុខនេះ អត្តពលិកខ្លួននឹងដណ្តើមបានមេដាយមាសយ៉ាងហោចណាស់១៥គ្រឿង

    ប្រតិភូកីឡាសកលវិទ្យាអាស៊ីអឺរ៉ុប លោក ពៅ ហុក បញ្ជាក់ថា កីឡាសិស្សនិស្សិតឧត្តមសិក្សាខាងមុខនេះ អត្តពលិកខ្លួននឹងដណ្តើមបានមេដាយមាសយ៉ាងហោចណាស់១៥គ្រឿង  ការថ្លែងបែបបន្ទាប់ក្រុមកីឡាបាល់បោះ សកលវិទ្យាល័យ អាស៊ីអឺរ៉ុប ឈ្នះពានរង្វាន់កីឡាមហាជន ក្របខណ្ខរាជធានីភ្នំពេញ ឆ្នាំ២០១៨នេះ។ លោកបន្តថា ការខិតខំប្រឹងប្រែងរបស់កីឡាករ និងគ្រូបង្វឹក ទើបធ្វើឲ្យលោកមានការជឿជាក់នឹងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតនានា ជាពិសេស គឺការយកចិត្តទុកដាក់ពី ឯកឧត្តម ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារធ្វើឲ្យអត្តពលិកកីឡារបស់អាស៊ីអឺរ៉ុបទទួលបានសមិទ្ធផលថ្មីៗជាច្រើន ដូចជាពានរង្វាន់កីឡាមហាជន ឆ្នាំ២០១៨នេះ។ តាមរយៈជោគជ័យនេះ លោក ពៅ ហុក បន្តថា អាស៊ីអឺរ៉ុប បានត្រៀម៤ប្រភេទកីឡាផ្សេងទៀត ក្នុងចំណោម៦ប្រភេទកីឡា គឺអត្តពលកម្ម ប៉េតង់ បាល់បោះ និងវាយកូនឃ្លីលើតុ ហើយវិញ្ញាសារទាំង៤នេះ គឺជាប្រភេទកីឡាប្រមូលផ្តុំដែលមានសមត្ថភាពខ្ពស់ របស់អាស៊ីអឺរ៉ុប ដូច្នេះលោក ជឿជាក់ថា និងដណ្តើមបានមេដាយមាសច្រើន យ៉ាងហោចណាស់១៥គ្រឿង កីឡាសិស្សនិស្សិតឧត្តម្ភសិក្សាខាងមុខនេះ ។ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា…

  • អាជ្ញាធរខេត្តពោធិ៍សាត់នឹងរៀបចំពិធីបុណ្យអុំទូក នៅស្ទឹងពោធិ៍សាត់ ជាលើកដំបូង នាថ្ងៃទី១៩-២០ ខែវិច្ឆិកាខាងមុខនេះ

    អាជ្ញាធរខេត្តពោធិ៍សាត់នឹងរៀបចំពិធីបុណ្យអុំទូក នៅស្ទឹងពោធិ៍សាត់ ជាលើកដំបូង នាថ្ងៃទី១៩-២០ ខែវិច្ឆិកាខាងមុខនេះ

    ពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីពេលថ្មីៗនេះ បានលើកឡើងថា អាជ្ញាធរខេត្តនឹងរៀបចំពិធីបុណ្យអុំទូក ជាលើកដំបូង នៅតាមដងស្ទឹងពោធិ៍សាត់ ទល់មុខផ្លូវចូលវត្តពាលញែក ផ្លូវលេខ១០១ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក និងជាមុខមាត់របស់ខេត្តពោធិ៍សាត់ ដែលនឹងត្រូវប្រព្រឹត្តទៅនាថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញឆ្លើយសំណួរមួយចំនួនដែលលើកឡើង ដោយក្រុមហ៊ុនធំៗចំនួន៦ របស់ចិនពាក់ពន្ធ័នឹងការវិនិយោគនៅកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញឆ្លើយសំណួរមួយចំនួនដែលលើកឡើង ដោយក្រុមហ៊ុនធំៗចំនួន៦ របស់ចិនពាក់ពន្ធ័នឹងការវិនិយោគនៅកម្ពុជា

    បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិន រួចមក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឆ្លើយនូវសំណួរមួយចំនួន ដែលលើកឡើងដោយក្រុមហ៊ុនធំៗចំនួន៦របស់ចិន ដែលកំពុងវិនិយោគក្នុងប្រទេសកម្ពុជា។ ជាមួយនឹងសំណួរដែលលើកឡើងដោយក្រុមហ៊ុនទាំង៦ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់យ៉ាងមុតមាំថារាជរដ្ឋាភិបាលថ្មីនីតិកាលទី៦ ដែលដឹកនាំដោយសម្តេចផ្ទាល់ នឹងបន្តជំរុញលើកទឹកចិត្ត និងផ្តល់នូវការគាំពារខ្ពស់ចំពោះអ្នកវិនិយោគទុនបរទេសទាំងអស់ ក្នុងនោះរាប់ទាំងវិនិយោគទុនចិនដែលមានវត្តមាននៅទីនេះ និងដែលមានគម្រោងទៅបណ្តាក់វិនិយោគក្នុងប្រទេសកម្ពុជា នៅថ្ងៃអនាគតផងដែរ។ ជាមួយនឹងការលើកឡើងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ ដល់អ្នកវិនិយោគទុនចិនពីគម្រោងដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងស្នើដល់រដ្ឋាភិបាលចិន ក្នុងការផ្តល់កម្ចីសម្បទានដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានការតភ្ជាប់ផ្ទៃក្នុងប្រទេស និងការតភ្ជាប់ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាការតភ្ជាប់ទៅកាន់ប្រទេសចិន តាមរយៈផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ទៅកាន់បណ្តាក្រុមហ៊ុនចិនទៀតថា កុំមានការភ័យខ្លាចទៅលើការលុបកុងត្រាចាស់ណាមួយពីសំណាក់ក្រុមហ៊ុនវិនិយោគទុន តែផ្ទុយទៅវិញរាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេចតេជោ សម្តេចនឹងបន្តការពារនូវរាល់ផលប្រយោជន៍របស់ក្រុមហ៊ុនទាំងអស់ ក្នុងប្រទេសកម្ពុជា។ ឆ្លៀតនៃការថ្លែងសុន្ទរកថានោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានបន្តធ្វើការអំពាវនាវដល់បណ្តាក្រុមហ៊ុនវិនិយោគចិនទាំងអស់ ត្រូវបន្តមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនឡើង ព្រោះកម្ពុជានៅមានសក្តានុពលជាច្រើន ក្នុងការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើនថែមទៀត៕

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិន

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិន

    នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗនៃប្រទេសចិនដែលបានមកវិនិយោគនៅកម្ពុជាចំនួន៦។ កិច្ចសន្ទនានេះក៏មានការចូលរួមពីលោក ឈិន ចូវ អនុប្រធាននៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្ម អន្តរជាតិចិន លោក ឈិន វូ អភិបាលតំបន់ស្វយ័តក្វាងស៊ី រួមទាំងតំណាងក្រុមហ៊ុន ព្រមទាំងមានអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនរូបផងដែរ។

  • អាជ្ញាធរខណ្ឌមានជ័យចុះដោះស្រាយបញ្ហាជូនកម្មកររោងចក្រសម្លៀកបំពាក់ លីដា ភ្លាមៗ បន្ទាប់ពីថៅកែមិនបើកប្រាក់ខែឲ្យ និងគេចខ្លួនបាត់

    អាជ្ញាធរខណ្ឌមានជ័យចុះដោះស្រាយបញ្ហាជូនកម្មកររោងចក្រសម្លៀកបំពាក់ លីដា ភ្លាមៗ បន្ទាប់ពីថៅកែមិនបើកប្រាក់ខែឲ្យ និងគេចខ្លួនបាត់

    ភ្នំពេញ៖ នៅវេលាម៉ោង៨៖៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានលេខាធិការដ្ឋានដោះស្រាយបញ្ហាបាតុកម្ម កូដកម្ម តាមមុខសញ្ញា ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងលោក លី សុធា តំណាងក្រសួងការងារសមាជិក ក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី១ បានដំណោះស្រាយជូនបងប្អូន កម្មករ កម្មការនី រោងចក្រកាត់ដេរសម្លៀកបំពាក់ លីដា ដែលត្រូវថៅកែរត់ចោល មានទីតាំងនៅចំណុចផ្លូវលំ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១។

  • គ្រោះទឹកជំនន់៨ខែ ដើមឆ្នាំ២០១៨នេះ ធ្វើឲ្យប៉ះពាល់ដល់២២ រាជធានី-ខេត្ត និងមានអ្នកស្លាប់ចំនួន៤៤នាក់

    គ្រោះទឹកជំនន់៨ខែ ដើមឆ្នាំ២០១៨នេះ ធ្វើឲ្យប៉ះពាល់ដល់២២ រាជធានី-ខេត្ត និងមានអ្នកស្លាប់ចំនួន៤៤នាក់

    គ្រោះមហន្ដរាយទឹកជំនន់៨ខែ ដើមឆ្នាំ២០១៨នេះ បានប៉ះពាល់ដល់២២រាជធានី ខេត្ត  មាន៩១ស្រុក និង៤១១ឃុំ  ប្រជាជនរង គ្រោះមានចំនួន១២១ពាន់៧២០គ្រួសារ ស្មើនឹងមនុស្សចំនួន៥២៧ពាន់ ៤៨៩នាក់ ប្រជាជនជម្លៀសចំនួន១១ពាន់ ២៤៦គ្រួសារ ស្មើនឹងមនុស្សចំនួន៥០ពាន់៦០៧នាក់ និងមានអ្នកស្លាប់ចំនួន៤៤នាក់។

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ដំណើរទស្សនកិច្ចរបស់ប្រតិភូសហព័ន្ធយុវជនទូទាំងប្រទេស​នៃ​សាធារណរដ្ឋប្រជាមានិត​​ចិនជាការបន្តរឹតចំណងមិត្តភាពកម្ពុជា-ចិន

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ដំណើរទស្សនកិច្ចរបស់ប្រតិភូសហព័ន្ធយុវជនទូទាំងប្រទេស​នៃ​សាធារណរដ្ឋប្រជាមានិត​​ចិនជាការបន្តរឹតចំណងមិត្តភាពកម្ពុជា-ចិន

    ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដម ហឺ ជុនកិ (He Junke) ប្រធានសហព័ន្ធយុវជនទូទាំងប្រទេស​នៃ​សាធារណរដ្ឋប្រជាមានិត​​ចិននៅពេលនេះ ត្រូវបានតំណាងរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទស្សនកិច្ចនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចាត់ទុកថា ជាការបន្ត ​ទំនាក់ទំនង​មិត្ត​ភាព កម្ពុជា-​ចិន ​មាន​​​ប្រវត្តិដ៏យូរលង់តាំងពីបុរាណកាលមក ជាពិសេស​រវាងអតីត​អ្នក​ដឹក​​នាំ​នៃប្រទេសទាំងពីរ​ គឺ​សម្តេច នរោត្តម ​សីហនុ ​និង​ឯកឧត្តម​ប្រធាន ម៉ៅ សេទុង​ រួមទាំងបណ្តា‌ថ្នាក់ដឹកនាំកំពូល​ៗ។ លោកជំទាវបញ្ជាក់ថា កម្ពុជា​តែងតែ​ប្រកាន់​ខ្ជាប់​​នូវគោលនយោបាយ​គាំទ្រ​ចិនតែមួយ និងសរសើរដល់កំណើន​សេដ្ឋកិច្ច​របស់​ចិន ដែលបានក្លាយជាប្រទេស​មហាអំណាច​សេដ្ឋកិច្ចទី២ លើពិភពលោក ហើយចិន ​ដើរ​តួនាទី​​យ៉ាង​សំខាន់​ជា​ក្បាល​​ម៉ាស៊ីនសេដ្ឋកិច្ច ​សម្រាប់អូសទាញសេដ្ឋ​កិច្ច​ពិភពលោកទាំ​ង​មូល និងជាតុល្យភាពអំណាច​មួយដ៏រឹងមាំ ​ដើម្បី​រក្សា​សន្តិភាព។ កម្ពុជា សារទរចំពោះភាព ជោគជ័យរបស់​មហា​សន្និបាត​​របស់បក្សកុំម្មុយនិស្តចិន លើកទី១៩ ដែលទើបតែ​បញ្ចប់​កាលពីខែតុលាកន្លងទៅ។ លោកជំទាវ បន្តថា ដំណើរទៅ​ចូលរួម​​ការតាំងពិព័រណ៍ចិន-អាស៊ាន នៅទីក្រុង​ណាននីង ខេត្ត​ក្វាងស៊ី ប្រទេសចិន របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឡើងថ្មីៗនេះ…

  • រដ្ឋបាលខេត្តបាត់ដំបង ជំរុញឲ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងសម្អាតបរិស្ថាននៅក្នុងទីក្រុង

    រដ្ឋបាលខេត្តបាត់ដំបង ជំរុញឲ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងសម្អាតបរិស្ថាននៅក្នុងទីក្រុង

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវ និងចង់ឃើញពីស្មារតីនូវក្នុងការចូលរួមឲ្យកាន់តែមានការយល់ដឹងបន្ថែមទៀត ពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុង-ខេត្តបាត់ដំបង ក្នុងការចេះទុកដាក់វេចខ្ចប់សំរាម និងបញ្ឈប់ការចោល កាកសំណល់ សំរាម នៅតាមដងផ្លូវ តាមទីសាធារណៈ សួនច្បារនានាពាសវាលពាសកាល ដែលបង្កនាំឲ្យកខ្វក់ ខូចសោភ័ណភាព អនាម័យនិងបរិស្ថាននៅក្នុងទីប្រជុំជនក្រុងរបស់យើងទាំងអស់គ្នា។

  • នាយករដ្ឋមន្ត្រីប្រទេសមហាអំណាចរុស្សីផ្ញើសារអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

    នាយករដ្ឋមន្ត្រីប្រទេសមហាអំណាចរុស្សីផ្ញើសារអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

    ក្នុងលិខិតរបស់នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev បានសរសេរថា តាងនាមរដ្ឋាភិបាលសហពន្ធ័រុស្សី និងខ្លួនលោកផ្ទាល់ លោកសូមសម្ដែងអំណរសាទរដ៏ស្មោះស្មគ្រ័ជូនចំពោះសម្ដេចតេជោ ក្នុងឱកាសដែលសម្ដេចត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្ដងទៀត។ លិខិតបានបន្តថា រុស្សី និងកម្ពុជា មានទំនាក់ទំនងជាមិត្តភាព និងប្រៀបដូចជាដៃគូ។ ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរក៏ដូចជាកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច វិនិយោគ ការស្រាវជ្រាវ និងបច្ចេកវិទ្យា កំពុងតែមានការរីកចម្រើនលូតលាស់។ ប្រទេសទាំងពីរ កំពុងតែធ្វើការជាមួយគ្នាលើគម្រោង ហេដ្ឋារចនាសម្ពន្ធ័ធំៗ និងគម្រោងឧស្សាហកម្មជាច្រើន។ លោកនាយករដ្ឋមន្ត្រីរុស្សី បានបន្តថា លោករីករាយនឹងបន្តរក្សាទំនាក់ទំនងដ៏ជិតស្និទ្ធ ដើម្បីពង្រឹងកិច្ចសហការរុស្សី-កម្ពុជា និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យនានា៕ម.ន