Category: ព័ត៌មាន

  • ឯកឧត្តម សាយ សំអាល់ ទទួលជួបសម្តែងការគួរសមជាមួយ គណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធយុវជនទូទាំងប្រទេសចិន ( All-China Youth Federations)

    ឯកឧត្តម សាយ សំអាល់ ទទួលជួបសម្តែងការគួរសមជាមួយ គណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធយុវជនទូទាំងប្រទេសចិន ( All-China Youth Federations)

     នៅថ្ងៃអង្គារ៍ ២ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធយុវជនទូទាំងប្រទេសចិន ដឹកនាំដោយ ឯកឧត្តម He Junke បានចូលជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូយោបល់លើវិស័យបរិស្ថាន ការអភិវឌ្ឍដោយចីរភាព ការរៀបចំរដ្ឋបាលទំនើប និងការងារអភិវឌ្ឍយុវជនដោយយកមនុស្សវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមូលដ្ឋាន។ ជំនួបនេះគឺជាផ្នែកមួយនៃការបន្តថែរក្សាវប្បធម៌នៃការផ្លាស់ប្តូថ្នាក់ដឹកនាំ យុវជននិងយុវជនដើម្បីផ្លាស់ប្តូយោបល់ដកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមករវាងប្រទេសទាំងពីសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានឱ្យឈានដល់កម្រិតមួយខ្ពស់បន្ថែមទៀត។ ទន្ទឹមនឹងនេះ ភាគ​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​ដើម្បី​ស្វែង​រក​វិធី​ពង្រឹង​ និង​អភិវឌ្ឍ​សមត្ថភាព​យុវជន​របស់​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​មាន​ការ​រីកចម្រើន​ តាម​រយៈ​ការចងសម្ព័ន្ធភាព​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​ផ្លាស់​ប្តូរ​នូវ​ចំណេះ​ដឹង​និង​បទពិសោធន៍​ថ្មី​ៗ​លើគ្រប់​វិស័យ​។

  • នៅក្រោយពេលមរណភាពរបស់លោកសាស្ដ្រាចារ្យ Beat Richner រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអះអាងថា មន្ទីរពេទ្យគន្ធបុប្ផានៅតែបន្តនិរន្តរភាពដដែល

    នៅក្រោយពេលមរណភាពរបស់លោកសាស្ដ្រាចារ្យ Beat Richner រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអះអាងថា មន្ទីរពេទ្យគន្ធបុប្ផានៅតែបន្តនិរន្តរភាពដដែល

      យើងបានពិភាក្សាគ្នាជាច្រើនដងអំពីការរៀបចំមន្ទីរពេទ្យគន្ធបុប្ផា ការធានានិរន្តរភាព ការងារនៃកិច្ចប្រតិបត្តិការរបស់មន្ទីរពេទ្យ ហើយធ្វើឲ្យមន្ទីរពេទ្យនេះក្លាយទៅជាមន្ទីរពេទ្យដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់កម្ពុជា ដើម្បីកុមារកម្ពុជា ហើយយើងគិតថាវិញ្ញាណក្ខន្ធរបស់លោកសាស្ដ្រចារ្យ Beat Richner អាចសោយសុខក្នុងសុគតិភពបានហើយ ដោយសារថាបំណងប្រាថ្នារបស់លោកបានសម្រេចហើយតាមរយៈរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំកែសម្រួលការដឹកនាំក្នុងមន្ទីរពេទ្យ និងការរកហិរញ្ញប្បទានដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យតាមការដែលលោកសាស្ត្រាលោកស្រមៃចង់បាន មានន័យថានៅក្រោយពេលមរណភាពរបស់លោកសាស្ដ្រាចារ្យ Beat Richner មន្ទីរពេទ្យគន្ធបុប្ផានៅតែបន្តនិរន្តរភាពដដែល។   នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពេលអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក សាស្ដ្រាចារ្យ Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នៅមន្ទីរពេទ្យគន្ធបុប្ផា កាលពី រសៀលថ្ងៃទី១១ កញ្ញា ម្សិលមិញ ក្រោមសមានទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការលាចាក លោក របស់លោកសាស្ដ្រាចារ្យ Beat Richner ដែលជាអ្នកជួយសង្គ្រោះជីវិតកុមារកម្ពុជា រាប់លាននាក់នាពេលកន្លងទៅ។ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា យើងមានក្រុមការងារដែលធ្លាប់ធ្វើការជិតស្និទ្ធជាមួយលោកសាស្ដ្រចារ្យ Beat Richner យើងមានក្រុមការងារនៅទីនេះ ហើយសុទ្ធតែជាអ្នកដែលមានការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការ រក្សាស្តង់ដាគុណភាពនៃសេវាសុខាភិបាលរបស់មន្ទីរពេទ្យគន្ធរបុប្ផា ហើយថាក្នុងនាម ឯកឧត្តមជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា នឹងបន្តកិច្ចសហការជាមួយនិងមូលនិធិគន្ធបុប្ផា ស្វីសហើយនិងមន្ទីរពេទ្យដើម្បីបន្តជួយដោះស្រាយខាងផ្នែកហិរញ្ញប្បទាន ប៉ុន្តែក្រសួងសុខា ភិបាលជាមួយនិងមន្ទីរពេទ្យខ្លួនឯងផ្ទាល់នឹងបន្តការងារខាងផ្នែកបច្ចេកទេស និងការរក្សា…

  • ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី១១កញ្ញានេះ បានឃាត់ខ្លួនជនសង្ស័យចំនួន៣២នាក់

    ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី១១កញ្ញានេះ បានឃាត់ខ្លួនជនសង្ស័យចំនួន៣២នាក់

    ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី១១កញ្ញានេះ បានឃាត់ខ្លួនជនសង្ស័យចំនួន៣២នាក់។ ក្នុង ចំណោមជនសង្ស័យឃាត់ខ្លួនទាំង៣២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន១៧នាក់ និងអ្នកប្រើប្រាស់ ១៥នាក់។ វត្ថុតាំងដែលចាប់សរុបក្នុងថ្ងៃទី១១កញ្ញានេះ រួមមានមេតំហ្វេតាមីនICE ទម្ងន់ជាង៣៣៦ក្រាម… និង ៩កញ្ចប់តូច ។ ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះ រួមមានមន្ទីរប្រឆាំងគ្រឿងញៀន…រាជធានីភ្នំពេញ… ខេត្ត កណ្តាល…ខេត្តកំពត…ខេត្តកំពង់ឆ្នាំង…ខេត្តក្រចេះ… ខេត្តពោធិ៍សាត់…បន្ទាយមានជ័យ…ឧត្តរមានជ័យ… និង ខេត្តរតនគីរី។សូមជម្រាបថាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសចាប់ ពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី១១ខែកញ្ញាឆ្នាំ ២០១៨ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យចំនួន៤៨៩នាក់ …មេតំហ្វេតាមីនICE ទម្ងន់ជាង១ពាន់ក្រាម …កេតា មីនទម្ងន់ជាង២គីឡូក្រាម… និង២២៩កញ្ចប់តូច។

  • ក្រុមអភិរក្សរកឃើញសត្វទោចថ្ពាល់លឿងនៅស្រុកកែវសីមា

    ក្រុមអភិរក្សរកឃើញសត្វទោចថ្ពាល់លឿងនៅស្រុកកែវសីមា

    សត្វទោចថ្ពាល់លឿងដែលជាប្រភេទសត្វជិតផុតពូជប្រមាណ១ពាន់ក្បាលត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ យោងតាមការផ្សាយរបស់អង្គការ អភិរក្សសត្វព្រៃ WSC សត្វទោចថ្ពាល់ លឿង ជាប្រភេទសត្វរងគ្រោះជិតផុតពូជដែលចូលចិត្ត រស់នៅលើដើមឈើខ្ពស់ៗ ចិញ្ចឹមជីវិតដោយស៊ីស្លឹកឈើ និងផ្លែឈើជាចំណីអាហារ និងតែងតែបញ្ចេញសម្លេងឆ្លើយឆ្លងគ្នាបង្កើតជាចម្រៀងយ៉ាងគ្រលួច នាពេលព្រឹក ព្រលឹម។ អង្គការអភិរក្សសត្វព្រៃ WSC បានអំពាវនាវដល់ អ្នកដែលចង់ឃើញ និងស្តាប់សំនៀងដ៏ពីរោះរណ្តំ របស់សត្វទោចថ្ពាល់លឿង សូមអញ្ជើញមកទស្សនាកំសាន្ត នៅជំរំ Jahoo Gibbon នៅសហគមន៍អេកូទេស ចរណ៍ធម្មជាតិអណ្តូងក្រឡឹង ដែលមានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

  • កាំកុងត្រូលរកឃើញទំនិញក្លែងបន្លំគុណភាព

    កាំកុងត្រូលរកឃើញទំនិញក្លែងបន្លំគុណភាព

      ទំនិញខូចគុណភាពទំងន់ ជិត ១៥០ គីឡូក្រាម ត្រូវបានមន្រ្តីជំនាញកាំកុងត្រូល ធ្វើការដកហូតពីអាជីវករ ដែល កំពុងតាំងលក់ នៅក្នុងផ្សារចំនួន២ កន្លែង នៅទឹកដីខេត្តពោធិសាត់ ។ ទំនិញខូចគុណភាពទាំងនេះ បានធ្វើឡើង នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចំណីអារហារ របស់មន្រ្តីជំនាញកំាកុងត្រូល នៅព្រឹក ថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០១៨ នេះ នៅក្នុងផ្សារ បឹងខ្នារ ស្ថិតនៅក្នុងឃុំបឹងខ្នារ  និងផ្សារត្រពាំងជង ស្ថិតនៅក្នុង ឃុំ ត្រពាំងជង ស្រុកបាកាន ខេត្តពោធ៍សាត់។ ទំនិញដែលខូចគុណភាពបង្ក្រាបនៅថ្ងៃនេះ រួមមាន នំកំទេចមី…នំ ចង្កាក់ត្រី…និងទឹកក្រូច ដែលហួសកាលបរិច្ឆេទ និងការវេចខ្ចប់មិនត្រឹមត្រូវ ។ ទំនិញខូចគុណភាពគឺជាទំនិញ មួយដែលតែងបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ។ កម្ពុជាក្នុងមួយឆ្នាំបានខាតបង់ប្រាក់ច្រើនលានដុល្លារ ដោយសារតែទំនិញខូចគុណភាព​បង្កគ្រោះថ្នាក់ដល់សុខភាពនេះ។ ក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត មន្ត្រីកាំកុងត្រូលនៅថ្ងៃទី១១កញ្ញានេះ បានរកឃើញស្ថានីយលក់ ប្រេងយ៉ាងហោចចំនួន២កន្លែងនៅជាយរាជធានីភ្នំពេញ ដែលរកស៊ីលក់ប្រេងមិនគ្រប់លីត្រ និងបន្លំគុណភាព ថែមទៀត។ ស្ថានីយ៍ប្រេងដែលរកស៊ីអំពើទុច្ចរិតនេះ…

  • ស្នងការនគរបាលរាជធានីផ្លាស់ប្តូរថ្មី

    ស្នងការនគរបាលរាជធានីផ្លាស់ប្តូរថ្មី

      ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើពិធីផ្លាស់ប្តូរស្នងការនគរបាលថ្មីនៅថ្ងៃទី១១កញ្ញា យោងតាមព្រះ រាជក្រិត្យត្រាស់បង្គាប់ របស់ព្រះមហាក្សត្រ។ លោកឧត្តមសេនីយ៍ជួនសុវណ្ណ នឹងត្រូវផ្លាស់ជំនួសដោយលោក ឧត្តមសេនីយ៍ស ថេត ដែលបច្ចុប្បន្នជាអគ្គស្នងការរងនគរបាលជាតិ។ ពិធីផ្លាស់ប្តូរតំណែងនារសៀលថ្ងៃនេះ បានអញ្ជើញចូលរួមដោយនាយឧត្តមសេនីយ៍សន្តិបណ្ឌិតចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ អភិបាល រាជធានីភ្នំពេញ លោកឃួងស្រេង បានអញ្ជើញចូលរួមផងដែរក្នុងពិធីផ្លាស់ប្តូរតំណែងស្នងការនគរបាលរាជធានី ភ្នំពេញនេះ។ លោកឧត្តមសេនីយ៍ជួនសុវណ្ណ ត្រូវបានគេតម្លើង ឋានៈមកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ទទួលការតែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន។

  • ចំណូលពន្ធកម្ពុជាកើនឡើង១៤ភាគរយក្នុង៨ខែដើមឆ្នាំ

     ចំណូលពន្ធរបស់កម្ពុជាក្នុងខែសីហាកន្លងមកនេះ បានចំនួនជិត១៤៧លានដុល្លារ ដែលចំណូលនេះ មានការ កើន ឡើងជាង១៨លានដុល្លារបើប្រៀបធៀបនឹងខែសីហាឆ្នាំកន្លងទៅ។ យោងតាមអគ្គនាយកពន្ធដាលោក គង់ វិបុល បើបូកសារុបក្នុងរយៈពេល៨ខែដើមឆ្នាំនេះវិញ ចំណូលពន្ធអារកមានប្រ មាណ១ពាន់៥០៣លាន២សែន ៩ម៉ឺនដុល្លារអាមេរិក ដែលចំណូលនេះ បានកើនឡើងជាង១៤ភាគរយ បើប្រៀបធៀបនឹងរយៈពេល៨ឆ្នាំកន្លង ទៅ។ កម្ពុជាក្នុងសម័យអតីតកាលដែលមានសង្គ្រាម ចំណូលពន្ធ ត្រូវគេឃើញថាមិនបានគ្រប់គ្រងល្អដិតដល់ នោះទេ។ កម្ពុជាក្រោយការទទួលបានសន្តិភាពពិតប្រាកដដោយនយោបាយឈ្នះឈ្នះនៅចុងឆ្នាំ១៩៩៨មក ការ រៀបចំប្រទេសសាឡើងវិញក្នុងនោះរួមមានការគ្រប់គ្រងចំណូលពន្ធដារផងដែរ បានជម្រុញប្រទេសដើរចេញរូច ផុតពីអតីតកាលដែលក្រីក្រលំបាក។ កម្ពុជាបច្ចុប្បន្ន គឺជាប្រទេសដែលមានសេដ្ឋកិច្ចចំណូលមធ្យមកំរិតទាប និង លែងក្លាយជាប្រទេសចំណូលទាបនោះទៀតហើយ។ នៅជាមួយគ្នានេះផងដែរ  ប្រមុខរាជរដ្ឋាភិបាល បានថ្លែង ប្តេជ្ញានូវការជម្រុញកិច្ចប្រឹងប្រែងការកាត់បន្ថយភាពក្រីក្រអោយបានប្រមាណ១ភាគរយក្នុង១ឆ្នាំនោះថែមទៀត ក្នុងគម្រោងនាំប្រទេស ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។

  • ៨ខែស្លាប់១៣៨នាក់ដោយគ្រោះធម្មជាតិ

    ៨ខែស្លាប់១៣៨នាក់ដោយគ្រោះធម្មជាតិ

      មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៨នេះ គ្រោះធម្មជាតិបានសម្លាប់ មនុស្ស១៣៨នាក់។ គ្រោះធម្មជាតិ គឺជាគ្រោះថ្នាក់ដែលបង្កដោយទឹកជំនន់…ព្យុះ និងរន្ទះបាញ់ជាដើម។ ប្រធាន គណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានថ្លែង កាលពីថ្ងៃទី១០កញ្ញាថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៨នេះ ខេត្តនិងរាជធានីចំនួន២២ បានរងគ្រោះ ដោយ សារទឹកជំនន់ និងបានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៤៤នាក់។ លោកបានបញ្ជាក់ទៀតថា គ្រោះទឹក ជំនន់ បានប៉ះពាល់ដល់មនុស្ស១២១ពាន់៧២០គ្រួសារដែលស្មើនឹងមនុស្សចំនួន៥២៧ពាន់៤៨៩នាក់…ចំណែក  ប្រជា ជនដែលទទួលបានការជម្លៀសចេញពីគេហស្ថាន មានចំនួន១១ពាន់២៤៦គ្រួសារ ស្មើនឹង៥០ពាន់៦០៧ នាក់។ ទឹកជំនន់នៅបានប៉ះពាល់ស្រូវប្រមាណ៨២ពាន់២៤១ហិកតា ក្នុងនោះស្រូវរងការខូចខាតប្រមាណ ៣៧ ពាន់ ៤៤៩ហិកតា…ប៉ះពាល់ដំណាំរួមផ្សំ១០ពាន់១៣៩ហិកតា…ដំណាំខូចខាតមានប្រមាណ៥ពាន់៦១០ហិកតា និង ផ្លូវលំជនបទ បានរងការលិចទឹកប្រមាណ១ពាន់៣១៧គីឡូម៉ែត្រ។  ទាក់ទងនឹងគ្រោះខ្យល់កន្ត្រាក់នោះវិញ ករណីនេះមានចំនួន១៦៦លើក និងសម្លាប់មនុស្សចំនួន៦នាក់ និង គ្រោះធម្មជាតិរន្ទះបាញ់ បានសម្លាប់មនុស្សចំនួន៨៨នាក់ ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០១៨នេះ។

  • ៥កងពលផ្ទេរទៅក្រោមបញ្ជាការដ្ឋានកងទ័ពជើងគោក

    ៥កងពលផ្ទេរទៅក្រោមបញ្ជាការដ្ឋានកងទ័ពជើងគោក

    ក្រសួងការពារជាតិបានផ្ទេរក្របខណ្ឌ័អង្គភាពកងពលធំ និងកងពលតូចអន្តរាគមន៍ ចំនួន៥ ពីអគ្គបញ្ជាការដ្ឋាន ដើម្បីការចំណុះផ្ទាល់នៅក្រោមបញ្ជាការដ្ឋានកងទ័ពជើងគោក។ បញ្ជាការដ្ឋានកងទ័ពជើងគោក គឺជាបញ្ជាការ ដ្ឋានដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកឧត្តម សេនីយ៍ឯកហ៊ុនម៉ាណែត។ សេចក្ដីសម្រេចដែលចុះហត្ថលេខា ដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង ការពារជាតិដែលបណ្តាញសារព័ត៌ មានទើបបានទទួល បានកែសម្រួល ផ្ទេរក្របខ័ណ្ឌ កងពលទាំង៥ អោយ ស្ថិតក្រោមការគ្រប់ គ្រងផ្ទាល់បញ្ជា ការដ្ឋានកងទ័ពជើងគោក។ កងពលទាំង៥ រួមមាន៖  ១- កងពលធំអន្តរា គមន៍លេខ២… ២-កងពលធំអន្តរាគមន៍ លេខបី…៣-កងពលតូចអន្តរាគមន៍លេខ១…៤-កងពលតូចទ័ពពិសេស ឆ័ត្រយោង៩១១…និង ៥កងពលតូច លេខ៧០។

  • អង្ករផ្កាម្កិះតម្លៃ១លានដុល្លារនឹងប្រគល់ជូនកាកបាទក្រហមកម្ពុជា

    អង្ករផ្កាម្កិះតម្លៃ១លានដុល្លារនឹងប្រគល់ជូនកាកបាទក្រហមកម្ពុជា

    អង្ករផ្កាម្លិះតម្លៃ១លានដុល្លារត្រូវបានប្រគល់ជូនសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនដែលកំពុងបំពេញទស្សនកិច្ច  ការងារក្នុងប្រទេសចិន។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថាសម្តេច នឹងប្រគល់អង្ករផ្កាម្កិះតម្លៃ១លានដុល្លារនេះ ជូនកាកបាទក្រហមកម្ពុជាសម្រាប់សកម្មភាពមនុស្សធម៌ ជាពិសេសការជួយជនរងគ្រោះដោយសារទឹកជំនន់។ អង្ករផ្កាម្លិះតម្លៃមួយលានដុល្លារនេះ បានប្រគល់ជូនក្នុងឪកាសដែលសម្តេចនាយករដ្ឋមន្ត្រីបាន ជួបពិភាក្សាជា មួយលោកលូ ស៊ីនសឺ ដែលជាលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្ត ចិនតំបន់ស្វយ័ត ជនជាតិជាំងក្វាង ស៊ីនៃប្រទេសចិន។   សូមជំរាបថាពេលនេះសម្តេចនាយករដ្ឋមន្ត្រី កំពុងស្ថិតក្នុងទីក្រុងណាននីង ដើម្បីចូលរួមពិព័រណ៌ចិនអាស៊ាន លើកទី១៥ដែលមានការចូលរួមពីក្រុមហ៊ុននានាជាង៧ពាន់ក្រុមហ៊ុនជាមួយនឹងស្តង់៦ពាន់៦០០ស្តង់។ ក្នុងដំ ណើរទស្សនកិច្ចនៅក្នុងប្រទេសចិននោះផងដែរ ក្រុមហ៊ុនចិន Huawai ដែលមានវត្តមានក្នុងប្រទេសកម្ពុជារយៈ ១៩ឆ្នាំមកហើយនោះ បានបរិច្ចាកទឹកប្រាក់១០ម៉ឺនដុល្លារជូនសម្តេចតេជោសែន ដើម្បីការជួយសកម្មភាពបំរើ មនុស្សធម៌ពាក់ព័ន្ធនឹងពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ផងដែរ។