Category: ព័ត៌មាន

  • ខ្សែប្រយុទ្ធ Troy Deeney បញ្ជាក់ថាច្បាប់ថ្មីជួយឲ្យក្លឹប កាន់តែខ្លាំង

    ខ្សែប្រយុទ្ធ Troy Deeney បញ្ជាក់ថាច្បាប់ថ្មីជួយឲ្យក្លឹប កាន់តែខ្លាំង

    ខ្សែប្រយុទ្ធ Troy Deeney បញ្ជាក់ថាច្បាប់ថ្មីជួយឲ្យក្លឹប កាន់តែខ្លាំង

  • អេស្ប៉ាញចង់ធ្វើម្ចាស់ផ្ទះ Euro នៅឆ្នាំ២០២៨ ក្រោយខកខាន ៣៦ឆ្នាំ

    អេស្ប៉ាញចង់ធ្វើម្ចាស់ផ្ទះ Euro នៅឆ្នាំ២០២៨  ក្រោយខកខាន ៣៦ឆ្នាំ

    អេស្ប៉ាញចង់ធ្វើម្ចាស់ផ្ទះ Euro នៅឆ្នាំ២០២៨ ក្រោយខកខាន ៣៦ឆ្នាំ

  • ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១៥០គ្រួសារ ទទួលបានអំណោយរបស់រាជរដ្ឋាភិបាល

    ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១៥០គ្រួសារ ទទួលបានអំណោយរបស់រាជរដ្ឋាភិបាល

    ព្រឹកថ្ងៃទី១៣ ខែកញ្ញា  ឆ្នាំ២០១៨  ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់កន្លងទៅចំនួន១៥០គ្រួសារ នៅឃុំភ្នំកុក ស្រុកវើនសៃ។ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត  បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជានិច្ច។ ឯកឧត្តម បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំបង្កបង្កើនផលកសិកម្មគ្រប់ប្រភេទតាមលទ្ធភាពគ្រួសារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ជីវភាពរស់នៅ ក្រោយរងការខូចខាតដោយទឹកជំនន់ ទន្ទឹមគ្នានេះក៏ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាពផងដែរ។ ឆ្លៀតឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨កន្លងមកនេះ ដោយបានបង្ហាញឆន្ទៈតាមរយៈសន្លឹកឆ្នោត ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ។ ក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦នេះ  ឯកឧត្តមប្តេជ្ញាខិតខំកសាង អភិវឌ្ឍន៍ និងបម្រើរាល់សេវាតម្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ឆ្លើយតបទៅនឹងការផ្តល់នូវសេចក្តីទុកចិត្តរបស់បងប្អូន។  សូមបញ្ជាក់ថា អំណោយរបស់រាជរដ្ឋាភិបាលផ្តល់ជូននាពេលនេះ គឺក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ឃីត១កញ្ចប់ក្នុងនោះមានត្រីខ មី មុង ភួយជាដើម។ដោយៈ គតិ យុត្ត

  • ប្រមុខដឹកនាំប្រទេសកម្ពុជា វៀតណាម ពិភាក្សាគ្នាលើការខិតខំបន្តថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍតំបន់ព្រំដែន

    ប្រមុខដឹកនាំប្រទេសកម្ពុជា វៀតណាម ពិភាក្សាគ្នាលើការខិតខំបន្តថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍតំបន់ព្រំដែន

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃ១៣ ខែកញ្ញានេះ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ្វុក នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងជំនួបពិភាក្សាទ្វេភាគីនេះ  លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វុក មានប្រសាសន៍ថ្លែងនូវអំណរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាលចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី២៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ លោកនាយករដ្ឋមន្រ្តី បានថ្លែងចាត់ទុក វត្តមានរបស់សម្តេចតេជោ បានផ្តល់នូវសារៈសំខាន់ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ពិសេសសុន្ទរកថារបស់សម្តេចក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោក និងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំកំពូលពេញអង្គ ស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ គឺពិតជាមានអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅបំផុត ពិសេសផ្តល់នូវសារសំខាន់ខ្លាំងណាស់សម្រាប់តំបន់អាស៊ាន និងប្រទេសក្នុងតំបន់មេគង្គ។ ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្រ្តីវៀតណាម ក៏បានថ្លែងនូវការអបអរសារទរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានទទួលនូវការតែងតាំងសាជាថ្មីម្តងទៀត ក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដ ឆ្នាំ២០១៨ កន្លងទៅ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីពីការបោះឆ្នោតដ៏មានសារៈសំខាន់បំផុតនោះ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះលោកនាយករដ្ឋមន្រ្តីវៀតណាម ដែលបានផ្ញើនូវសារលិខិតអបអរសាទរជូនចំពោះ…

  • ស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក អញ្ជើញសម្តេចតេជោចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៩ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស

    ស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក អញ្ជើញសម្តេចតេជោចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៩ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស

    ស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក អញ្ជើញសម្តេចតេជោចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៩ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ការអញ្ជើញនោះបានធ្វើឡើង ក្នុងពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយ  ស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោកលោកសាស្រ្តាចារ្យ ក្លោស៍ ស្វាប់  នៅព្រឹកថ្ងៃ ១៣ កញ្ញានេះ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

  • កម្ពុជា វៀតណាម និងឡាវ ប្តេជ្ញារួមគ្នាក្នុងការជំរុញល្បឿននៃការអភិវឌ្ឍតំបន់ត្រីកោណ

    កម្ពុជា វៀតណាម និងឡាវ ប្តេជ្ញារួមគ្នាក្នុងការជំរុញល្បឿននៃការអភិវឌ្ឍតំបន់ត្រីកោណ

    កម្ពុជា វៀតណាម និងឡាវ ពិនិត្យរួមគ្នាលើការងារជាអាទិភាពមួយចំនួន សម្រាប់គម្រោងអាទិភាពនៃការអភិវឌ្ឍតំបន់ត្រីកោណ សំដៅធ្វើយ៉ាងណាកាត់បន្ថយគម្លាតនៃការអភិវឌ្ឍតំបន់ទាំងនោះ។ ការពិភាក្សាគ្នានោះ បានធ្វើឡើងរវាង នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីឡាវ​ លោក ថងលួន ស៊ីសូលីត និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ ក្នុងពិធីពិសារអាហារពេលព្រឹក នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងជំនួបនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម បានធ្វើការពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ទៅលើការរិតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង៣ ពិសេសការរិះរកគ្រប់មធ្យោបាយ ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍ សម្រាប់ប្រទេសទាំង៣ ដែលក្នុងនោះភាគីទាំង៣ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើការបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាសន្តិភាព ស្ថេរភាព ក្នុងការជំរុញកំណើន នៃការអភិវឌ្ឍប្រទេសកម្ពុជា ឡាវ និងវៀតណាម។ នៅក្នុងជំនួបពិភាក្សាការងារនោះដែរ មេដឹកនាំនៃប្រទេសទាំង៣ក៏បានធ្វើការពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ទៅលើគំរោងនៃការតភ្ជាប់នៃប្រទេសទាំង៣ ពិសេសនៅតំបន់ត្រីកោណដែលជាតំបន់មួយមានការអភិវឌ្ឍទាបនៅឡើយ។ ប្រមុខរដ្ឋាភិបាលនៃ ប្រទេសទាំង៣ក៏បានធ្វើការពិនិត្យរួមគ្នាការងារជាអាទិភាពមួយចំនួន សម្រាប់គម្រោងអាទិភាពនៃការអភិវឌ្ឍតំបន់ត្រីកោណ សំដៅធ្វើយ៉ាងណាកាត់បន្ថយ គម្លាតនៃការអភិវឌ្ឍតំបន់ទាំងនោះ…

  • អាជ្ញាធរប្រើវិធានការក្តៅចុះកាត់ស្លាក ប៉ាណូ ដែលដាក់គ្មានសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ១០០៧

    អាជ្ញាធរប្រើវិធានការក្តៅចុះកាត់ស្លាក ប៉ាណូ ដែលដាក់គ្មានសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ១០០៧

    ភ្នំពេញ៖ ស្លាកប៉ាណូ ឡូហ្គោ ផ្សាយពាណិជ្ជកម្មផ្សេងៗដែលអ្នកលក់ដូរតាមផ្ទះ តាមហាង ដាក់នៅតាមចិញ្ចើមផ្លូវសាធារណៈ គ្មានសណ្តាប់ធ្នាប់ គ្មានការអនុញ្ញាតនៅតាមផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរ ចុះទៅកាត់ចេញ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។ តាមអាជ្ញាធរ សង្កាត់ភ្នំពេញថ្មី បានឲ្យដឹងថា បងប្អូន អាជីវករអ្នកលក់ដូរ តាមផ្ទះ ហាង មួយចំនួនបានយកស្លាក យុីហោ ឡូហ្គោ របស់ខ្លួនទៅដាក់ តាមចិញ្ចើមផ្លូវ ដែលបង្កផលប៉ះពាល់ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពដងផ្លូវ ទើបនៅព្រឹក ថ្ងៃទី១៣ ខែកកញ្ញា នេះអាជ្ញាធរសង្កាត់ដឹកនាំដោយលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីចុះកាត់ទម្លាក់ចេញខណៈដែលកន្លងមក អាជ្ញាធរ បានផ្សព្វផ្សាយរួចហើយ មិនឲ្យមានដាក់ស្លាក យុីហោ អ្វីដែលមកលើ ចិញ្ចើមផ្លូវសាធារណៈនោះទេ។ តាមលោកចៅសង្កាត់ បានឲ្យដឹងថាមុនចុះកាត់នេះខាងអាជ្ញាធរបានជូនដំណឹងជាច្រើនលើកមកហើយដោយឲ្យម្ចាស់ទីតាំងនីមួយៗធ្វើការកាត់ដោយខ្លួនឯង រហូតដល់ថ្ងៃនេះនៅមិនឃើញបានការកាត់ចេញ ទើបអាជ្ញាធរក៍ប្រើវិធានការក្តៅចុះមកកាត់យកទៅ ទុកសាលាសង្កាត់តែម្តង។ នៅពេលដែលអាជ្ញាធរ ចុះ​ទៅ​កាត់​ស្លាក​នេះ​ គេសង្កេតឃើញមានផ្ទះខ្លះបានសុខចិត្តកាត់ចេញដោយខ្លួនឯងដោយមិនឲ្យអាជ្ញាធរកាត់ឡើយ។

  • អប្សរាណេត ១២ – ០៩ – ២០១៨

    អប្សរាណេត ១២ – ០៩ – ២០១៨
  • មេបញ្ជាការកងទ័ពជើងគោក ប្រជុំបែងចែក និងប្រគល់ការងារជូនបណ្តាអង្គភាពចំណុះកងទ័ពជើងគោក

    មេបញ្ជាការកងទ័ពជើងគោក ប្រជុំបែងចែក និងប្រគល់ការងារជូនបណ្តាអង្គភាពចំណុះកងទ័ពជើងគោក

    កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក បានបើកកិច្ចប្រជុំបែងចែកប្រគល់ភារកិច្ចសំខាន់ៗចំពោះមុខជូនបណ្តាកងឯកភាពចំណុះកងទ័ពជើងគោកក្រោមអធិបតីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។

  • ក្រុមហ៊ុន ស៊ាងហៃគួស៊ីគ្រុប នឹងធ្វើជាដៃគូអភិវឌ្ឍន៍ជាមួយក្រុមហ៊ុន ឆាយ ឆាយ នៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត អូរនាង លើគម្រោងថវិកាវិនិយោគ២០០លានដុល្លារ

    ក្រុមហ៊ុន ស៊ាងហៃគួស៊ីគ្រុប នឹងធ្វើជាដៃគូអភិវឌ្ឍន៍ជាមួយក្រុមហ៊ុន ឆាយ ឆាយ នៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត អូរនាង លើគម្រោងថវិកាវិនិយោគ២០០លានដុល្លារ

    នាយកប្រតិបត្តិក្រុម ហ៊ុន ស៊ាងហៃគួស៊ីគ្រុប បានជំរាបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាថា,នៅពេលដែលលោក បានមកដល់ប្រទេសកម្ពុជា បាន ឃើញនូវការរីកចម្រើនលើគ្រប់វិស័យ កម្ពុជា គឺជាប្រទេសដែលមានសក្តានុពលសម្រាប់ការវិនិយោគ ហើយក្រុមហ៊ុន ស៊ាងហៃគួស៊ីគ្រុប បានត្រៀមលក្ខណៈចុះអនុស្សារណៈជាមួយក្រុមហ៊ុន ឆាយ ឆាយ នៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយ ប៉ែត អូរនាង ខេត្តបន្ទាយមាន ជ័យ រួចហើយលើគំរោងថវិកា វិនិយោគ ២០០លានដុល្លាអាមេរិក និងវិនិយោគ លើហេដ្ឋរចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន អគារពាណិជ្ជកម្ម ដែលជាការចូលរួមចំណែកជំរុញនូវកំនើនសេដ្ឋកិច្ចកម្ពុជា បន្ថែមទៀត និងចូលរួមផ្តល់ការងារដល់ ប្រជាពលរដ្ឋ កម្ពុជាធ្វើ ដើម្បីកាត់បន្ថយការធ្វើ ចំណាក ស្រុក ពិសេសជួយបង្កើនប្រាក់ចំណូលជីវភាពរស់នៅប្រជាពលរដ្ឋកម្ពុជាឲ្យតែប្រសើរថែមទៀត។ ឯក ឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធារដ្ឋសភាបានមានប្រសាសន៍បែបនេះប្រាប់ដលអ្នកសារពត៌មានបន្ទាប់បញ្ចប់ជំនួប  សម្ដែងការគួរសមរវាង  សម្ដេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភាបានទទួលជួបលោក កឺ ឈួនបាវ (Mr.Ge Chuanbao) នាយកប្រតិបត្តិក្រុមហ៊ុន ស៊ាងហៃគួស៊ីគ្រុប…