Category: ព័ត៌មាន

  • ប្រជាពលរដ្ឋទីទ័លក្ររងផលប៉ះពាល់ដោយទឹកជំនន់ទន្លេ ចំនួន ២០៥ គ្រួសារ នៅក្នុងភូមិអំពៅព្រៃ ឃុំកណ្តាក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋទីទ័លក្ររងផលប៉ះពាល់ដោយទឹកជំនន់ទន្លេ ចំនួន ២០៥ គ្រួសារ នៅក្នុងភូមិអំពៅព្រៃ ឃុំកណ្តាក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    នៅថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិ ការសាខា រួមដំណើរដោយ៖ សមាជិកសមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក កណ្តាលស្ទឹង ក្រុមកាកបាទក្រហមឃុំកណ្តាក យុវជនកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅចែក ជូនដោយផ្ទាល់ដៃដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេសរុបចំនួន ២០៥ គ្រួសារ សមាជិក ៧៧២ នាក់ ដល់លំនៅឋានប្រជាពលរដ្ឋរងគ្រោះមួយចំនួន និងរៀបចំពិធីប្រមូលផ្តុំនៅលើផ្លូវទំនប់៩៤ ក្នុងភូមិ អំពៅព្រៃ ឃុំកណ្តាក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ឯកឧត្តម គង់ សោភ័ណ្ឌ ក្នុងនាមឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ…

  • ថ្នាក់ដឹកនាំខេត្តកណ្ដាលបានរៀបចំពិធីអបអរសាទរ ទិវាសម្អាតពិភពលោក ១៥កញ្ញា ឆ្នាំ២០១៨ ដើម្បីលើកកម្ពស់ ការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសំរាម ដែលកើនឡើងនៅលើភពផែនដី

    ថ្នាក់ដឹកនាំខេត្តកណ្ដាលបានរៀបចំពិធីអបអរសាទរ ទិវាសម្អាតពិភពលោក ១៥កញ្ញា ឆ្នាំ២០១៨ ដើម្បីលើកកម្ពស់ ការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសំរាម ដែលកើនឡើងនៅលើភពផែនដី

    ទិវាសម្អាតពិភពលោក ១៥កញ្ញា ឆ្នាំ២០១៨ ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឲ្យបានល្អត្រឹមត្រូវ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងជាការលើកកម្ពស់ ការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសំរាម ដែលកើនឡើងនៅលើភពផែនដី  នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំពិធីអបអរសាទរ ទិវាសម្អាតពិភពលោក ១៥កញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ពិធីនេះដែរក៏មានការអញ្ជើញចូលរួម ឯកឧត្ដមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តកណ្តាល មន្ទីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង១០០០នាក់។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីសម្អាតពិភពលោកថា ទិវានេះធ្វើឡើងក្នុងគោលបំណង លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឲ្យបានល្អត្រឹមត្រូវ នៅទូទាំងខេត្តកណ្តាល និងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងជាការលើកកម្ពស់ ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសំរាម ដែលកើនឡើងនៅលើភពផែនដី  តម្រូវឲ្យយើងទាំងអស់គ្នា រួមគ្នាចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដោះស្រាយបញ្ហានេះឲ្យបានប្រសើរឡើង ហើយគោលបំណងនៃទិវានេះ ក៏ស្របទៅនឹងការប្រឡងប្រណាំងទីក្រុងស្អាត ដែលផ្តួចផ្តើម និងដឹកនាំផ្ទាល់ដោយ…

  • នគរបាលស្រុកកៀនស្វាយ​បញ្ជូន​ជនសង្ស័យ២នាក់ទៅ​តុលាការ​ ករណីគ្រឿងញៀន

    នគរបាលស្រុកកៀនស្វាយ​បញ្ជូន​ជនសង្ស័យ២នាក់ទៅ​តុលាការ​ ករណីគ្រឿងញៀន

    កណ្ដាល ​​៖ នគរបាល​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល​ នៅ​ថ្ងៃទី​១៥​ ខែ​កញ្ញា​ នេះ​ បញ្ជូន​ជនសង្ស័យ​២នាក់​ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ ដើម្បី​សាកសួរ​បទល្មើស​ជួញដូរ​គ្រឿងញៀន​។ ជនសង្ស័យ​ទាំង​២នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៤​ ខែ​កញ្ញា​ នៅ​ចំណុចភូមិទួលក្របៅ​ ឃុំ​គគីរ​ ស្រុកកៀនស្វាយ​។ លោកវរសេនីយ៍ត្រី​ មន សំបុក​ អធិការរងផ្នែកប្រឆាំងគ្រឿងញៀន​ បញ្ជាក់ថា​ ជនសង្ស័យឈ្មោះ​ ឌៀក​ ដា​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ និង​ ឈ្មោះស៊ុន​ ចិន្តា​ ហៅក្រឹមភេទប្រុស​ អាយុ២៧ឆ្នាំ​។ លោក​ បន្ត​ក្នុង​ការ​ឃាត់​ខ្លួន​នេះ​ នគរបាល​រកឃើញ​គ្រឿងញៀន​ចំនួន​១០កញ្ចប់​និង​ម៉ូតូ​ធ្វើ​សកម្មភាព​មួយ​គ្រឿង​៕

  • អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ ដឹកនាំ​មន្ត្រី​រើស​សំរាម​ក្នុង​មូលដ្ឋាន​

    អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ ដឹកនាំ​មន្ត្រី​រើស​សំរាម​ក្នុង​មូលដ្ឋាន​

    ភ្នំពេញ៖ ​លោក​ ចេង​ មុនីរ៉ា​ អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ នៅ​ថ្ងៃទី​១៥​ ខែ​កញ្ញា​ នេះ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​រើស​សំរាម​ក្នុង​មូលដ្ឋាន​ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​សំអាត​បរិស្ថាន​ពិភពលោក​។ ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឲ្យ​បានល្អត្រឹមត្រូវ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងជាការ​លើកកម្ពស់ ការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសំរាម ដែលកើនឡើង​នៅលើភពផែនដី កម្ពុជា​បានប្រារព្ធទិវា​សំអាត​បរិស្ថានពិភពលោក ផងដែរ​។ សកម្មភាព​ដ៏​ល្អ​នេះ​ ក៏​មានការចូលរួមពីលោក​លោកស្រីអភិបាលរង មន្ត្រីក្រោម​ឱវាទ​ចំណុះជំនាញ​សាលាខណ្ឌ សង្កាត់ទាំង៨ យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ កម្លាំងអធិការការដ្ឋាននគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ និងសណ្តាប់ធ្នាប់ខណ្ឌផងដែេ​។ ខណៈរើសសំរាមបណ្តើរនោះ លោក ចេង មុនីរ៉ា បានថ្លែងថា យើងធ្វើក្នុងគោលបំណង លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹង​ឲ្យ​បាន​ល្អត្រឹមត្រូវ នៅទូទាំង​ខណ្ឌ​ច្បារ​អំពៅ​និងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងជាការ​លើកកម្ពស់ ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសំរាម ដែលកើនឡើង​នៅលើភពផែនដី ដោយ​តម្រូវឲ្យយើងទាំងអស់គ្នា រួមគ្នាចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដោះស្រាយបញ្ហានេះ​ឲ្យបានប្រសើរឡើង។ លោក​អភិបាល​ បន្ត​ថា​គោលបំណងនៃទិវានេះ ក៏ស្របទៅនឹងការប្រឡងប្រណាំងទីក្រុងស្អាត ដែលផ្តួចផ្តើម និងដឹកនាំផ្ទាល់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។…

  • សង្ស័យអ្នកបើកបរងងឹតមុខ ហើយក៏រថយន្តរ៉េចង្កូតទៅបុកបង្គោលភ្លើងក្រឡាប់ផ្ងាជើង

    សង្ស័យអ្នកបើកបរងងឹតមុខ ហើយក៏រថយន្តរ៉េចង្កូតទៅបុកបង្គោលភ្លើងក្រឡាប់ផ្ងាជើង

    ភ្នំពេញ៖ រថយន្តRA4 មួយគ្រឿង ក្រឡាប់ផ្ងាជើងឡើងលើទាំង៤ នៅកណ្តាលផ្លូវ សង្ស័យអ្នកបើកមិនស្រួលខ្លួន(ងងឹតមុខ)សំណាងល្អអ្នកបើកបររងរបួសស្រាល។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះទេ គ្រាន់តែដឹងថាភេទប្រុសអាយុជាង៦០ឆ្នាំ បើកបររថយន្តមួយគ្រឿងម៉ាកRA4ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2T3543។ អ្នកឃើញហេតុការបានឲ្យដឹងថា  មុនពេលកើតហេតុគេឃើញរថយន្តមួយ១គ្រឿងម៉ាកRA4 បើកបរក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរ៉េចង្កូតទៅបុកនៅបង្គោលភ្លើង ហើយក៍ក្រឡាប់ផ្ងាជើង   ប៉ុន្តែសំណាងល្អអ្នកបើកបររងរបួសស្រាលចំណែករថយន្តខូខាតយ៉ាងដំណំ។ ប្រភពពីលោក អ៊ុ ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ មានអាយុជាង៦០ឆ្នាំ ដែលជាអ្នកបើកបរបាន    អោយដឹងថា រូបគាត់បានបើករថយន្តមកពីផ្សារអូឡាំពិច មកពីទិញថ្នាំលេប ព្រោះគាត់មិនស្រួលខ្លួនលុះមកដ់ចំណុចកើតហេតុស្រាប់តែគាត់ងងឹតមុខធ្វើអោយរថយន្តគាត់ទៅបុក និងបង្គោលភ្លើងក្រឡាប់តែម្តង។ ក្រោយកើតហេតុក៍មាននគរបាលចរាចរខណ្ឌសែនសុខ ចុះមកដល់កន្លែងកើតហេតុហើយដោយសារតែរថយន្តខាងលើបុក និងបង្គោលភ្លើងរដ្ឋទើបទាក់ទងទៅការិយាល័យនគរបាលចរាចររាជធានីភ្នំពេញចុះវាស់វែង និងស្ទួចរថយន្តបង្កខាងលើទៅរក្សារទុកនៅការិយាល័យនគរបាលជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕

  • មិនទាន់អស់ចំហាយពីយប់ ព្រឹកឡើងបើករថយន្តបុកឃឿន និងឡើងសួនច្បារពុះចែកទ្រូងផ្លូវ នៅផ្លូវ២០០៤

    មិនទាន់អស់ចំហាយពីយប់ ព្រឹកឡើងបើករថយន្តបុកឃឿន និងឡើងសួនច្បារពុះចែកទ្រូងផ្លូវ នៅផ្លូវ២០០៤

    ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងសល់ពីយប់មក បានបើករថយន្តកូរេដឹកទឹកកកអនាម័យមួយគ្រឿង បានបើកបុកឃឿន និងឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកទឹកកកអនាម័យមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC.2154 ដែលបើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បានធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ក៏បានរេចង្កូតបុកស្លាកសញ្ញាចង្អុលទិសរួចជ្រុលឡើងលើសួនច្បារទៅមុខលែងរួច សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ឯអ្នកបើកបរភ្លាមៗបើកទ្វាររថយន្តចុះហៅម៉ូតូឌុបជិះរត់គេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ខណ្ឌសែនសុខ បានចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីរង់ចាំថៅកែចូលមកដោះស្រាយគ្នានៅពេលក្រោយ៕

  • ផលិតផល Eurasia Concept នាំមកនូវគ្រឿងសង្ហារឹមដ៏ល្អប្រណិតមកប្រទេសកម្ពុជា ជាមួយនឹងការរចនាម៉ូតប្លែកៗដែលកំពុងពេញនិយម

    ផលិតផល Eurasia Concept នាំមកនូវគ្រឿងសង្ហារឹមដ៏ល្អប្រណិតមកប្រទេសកម្ពុជា ជាមួយនឹងការរចនាម៉ូតប្លែកៗដែលកំពុងពេញនិយម

    ភ្នំពេញ៖ ផលិតផល Eurasia Concept បានប្រកាសការបើកដំណើរការជាផ្លូវការ នៅប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានទីតាំងនៅជាន់ទី3 ផ្សារទំនើប Exchange Square ភ្នំពេញ ដោយហាងនេះផ្តល់ជូននូវគ្រឿងសង្ហារឹម និងសម្ភារៈខាងក្នុងផ្ទះដ៏ប្រណីត ដែលត្រូវបានផលិតយ៉ាងល្អិតល្អន់ ដែលមានជាង40ម៉ាក ផលិតផ្ទាល់នៅប្រទេសអ៊ីតាលី។ លោកនាយកគ្រប់គ្រង  ផ្នែកអភិវឌ្ឍពាណិជ្ជកម្ម   បានឲ្យដឹងថា “ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានតំណាងអោយក្រុមហ៊ុនដ៏មានតម្លៃរបស់អឺរ៉ុប Eurasia Concept បានបង្កើតឡើងពីការតាំងចិត្ត ដើម្បីបំពេញតម្រូវការ ដែលជាទីគាប់ចិត្តរបស់អភិជនកម្ពុជា។ បន្ថែមពីលើការនាំមកជូននូវសម្ភារៈយ៉ាងទូលំទូលាយ Eurasia Concept ផ្តល់អតិថិជននូវដំណោះស្រាយទុកជាមុន និងសេវាកម្មច្នៃម៉ូដលំដាប់ពិភពលោក សម្រាប់គម្រោងគ្រប់លំដាប់ថ្នាក់ ចាប់ពីសណ្ឋាគារ និងភោជនីយដ្ឋានរហូតដល់ផ្ទះឯកជនឬគម្រោងផ្ទះល្វែង។ ដើម្បីបំពេញតម្រូវការអតិថិជន Eurasia Concept ក៏មានក្រុមអ្នកច្នៃម៉ូដ ដែលមានជំនាញ មកពីប្រទេសអ៊ីតាលី និងវៀតណាម ដែលអាចផ្តល់ជូននូវការប្រឹក្សាយោបល់ លើគម្រោងធំៗ ដោយផ្តល់ជូនការរៀបចំដ៏អស្ចារ្យ សម្រាប់សណ្ឋាគារ ដើម្បីបង្កើតភោជនីយដ្ឋានពោរពេញ ទៅដោយបរិយាកាស ប្រកបដោយផាសុកភាពរួម ជាមួយនឹងដំណោះស្រាយ ជូនរាល់បញ្ហាលំបាកបំផុត។…

  • អាជ្ញាធរខណ្ឌពោធិ៍សែនជ័យវាយកម្ទេចទូហ្គេមបាញ់ត្រីចំនួន១៣ទូដែលបង្ក្រាបបាននាពេលកន្លងមក

    អាជ្ញាធរខណ្ឌពោធិ៍សែនជ័យវាយកម្ទេចទូហ្គេមបាញ់ត្រីចំនួន១៣ទូដែលបង្ក្រាបបាននាពេលកន្លងមក

    ភ្នំពេញ៖ នៅព្រឹកថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៨ អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែមដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បាន​រៀបចំ​ធ្វើការ​វាយ​កម្ទេច​ទូ​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​ចំនួន១៣ទូរដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បង្ក្រាប​ដកហូតបាន​កាលពី​ពេល​កន្លង​មក​ក្នុងភូមិ​សាស្ត្រ សង្កាត់​ទាំង​១៣នៃ​ខណ្ឌ​ពោធិ៍សែនជ័យ។ ជាមួយគ្នានោះដែរលោក ហែមដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែង ក្នុងពិធីវាយកម្ទេចដុតបំផ្លាញចោលទាំងស្រុងនូវទូរហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់ចំនួន១៣ទូរ ក្រោយពីប្រើគ្រប់វិធានការស្រាវជ្រាវ និងទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ក្នុងប្រតិបត្តិការបង្ក្រាបនាពេលកន្លងមក ដែលមានទីតាំងផ្សេងៗគ្នា ក្នុងមូលដ្ឋាន ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពលើគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោកអភិបាលខណ្ឌ បានថ្លែងបន្ថែមថា កិច្ចការដឹកនាំបង្រ្កាបលោកបានប្រគល់ជូន លោក ឃឹមស៊ុនសូដា អភិបាលរងទទួលបន្ទុកកិច្ចការងារនេះជំនួសបន្ត ហើយសូមប្ដេជ្ញាចិត្តបង្ក្រាបឲ្យអស់នូវទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមានក្នុងមូលដ្ឋានសង្កាត់ទាំង១៣ នៃខណ្ឌពោធិ៍សែនជ័យ ជាពិសេសសូមឲ្យអាជ្ញាធរសង្កាត់-ភូមិ និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការ និងមានវិធានការបន្តតាមដាន មើលតទៅទៀត បើក្នុងករណីឃើញមានទីតាំងកំពុងប្រព្រឹត្តអំពីល្បែងស៊ីសង ដែលល្មើសច្បាប់ សូមរាយការណ៍ជាបន្ទាន់មកកាន់រដ្ឋបាលខណ្ឌ ដើម្បីបង្ក្រាបទាន់ពេលវេលា ស្របតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថភាពថ្មី ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីមូលដ្ឋានទទួលបានការអភិវឌ្ឍ និងកាត់បន្ថយអំពើ ចោរលួច ឆក់ ប្លន់ ដែលកើតចេញពីទីតាំងល្បែងស៊ីសងទាំងនោះ៕

  • មេប៉ុស្ដិ៍ចាក់អង្រែលើដឹកនាំកម្លាំងល្បាតពួនស្ទាក់ចាប់បានជនសង្ស័យ២នាក់ ក្នុង២ករណីផ្សែងគ្នានៅយប់តែមួយ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

    មេប៉ុស្ដិ៍ចាក់អង្រែលើដឹកនាំកម្លាំងល្បាតពួនស្ទាក់ចាប់បានជនសង្ស័យ២នាក់ ក្នុង២ករណីផ្សែងគ្នានៅយប់តែមួយ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ល្បាតពួនស្ទាក់ចាប់បានក្នុងករណី២ផ្សែងគ្នា ដោយជាប់ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។ លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើបានប្រាប់ភ្នាក់ងារសារព័ត៌មានទូរទស្សន៍ អប្សរាប៉ុស្ដិ៍លេខ១១ ឲ្យដឹងថា ដោយអនុវត្តតាមគោលនយោបាយភូមិ ឃុំមានសុវត្តិភាព លោកតែងតែដឹងនាំកម្លាំងក្រោមឱវ៉ាត ធ្វើការល្បាតពួនស្ទាក់រាល់បទល្មើសទាំងអស់ក្នុងមូលដ្ឋានជាប្រចាំ ដែលជាលទ្ធិផលកម្លាំងរបស់លោក ធ្លាប់ធ្វើការបង្ក្រាបបានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់។ ជាក់ស្ដែងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែកញ្ញា  ឆ្នាំ២០១៨ កម្លាំងរបស់លោកបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន២ករណីផ្សែងគ្នា ៖ លើកទី១ នៅវេលា​ម៉ោង​១ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ​២០១៨  កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ពេលមកដល់​ចំណុចវាលខ្សាច់ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ដែល​ជនសង្ស័យរូបនោះមាន​ឈ្មោះ  ជួន…

  • ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អំពាវនាវឲ្យមន្ទីរអង្គភាពគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ពង្រឹងការប្រមូលសំរាមនៅតាមមូលដ្ឋានដើម្បីលើកកម្ពស់បរិស្ថាន

    ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អំពាវនាវឲ្យមន្ទីរអង្គភាពគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ពង្រឹងការប្រមូលសំរាមនៅតាមមូលដ្ឋានដើម្បីលើកកម្ពស់បរិស្ថាន

    កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ ក៏ដូចជាការពង្រឹង ប្រមូលសំរាមនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនក្នុងការគ្រប់គ្រងសំរាមដើម្បីលើកកម្ពស់បរិស្ថានស្របទៅនឺងការប្រលងប្រណាំងទីក្រុងស្អាត ដែលផ្តួចផ្តើម និងដឹកនាំផ្ទាល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងស្របតាមអនុក្រឹត្យលេខ១៦៨អ.ន.ក្រចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទីច។ លោកជំទាវបានអំពាវនាវបែបនេះក្នុងការប្រារព្ធទិវាសំអាតពិភពលោក នៅក្នុងខេត្តកំពង់ឆ្នាំងដែលមានការចូលរួមពីមន្រ្តីមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់សរុបចំនួនជាង  ២ម៉ឺននាក់នៅទូទាំងខេត្តកំពង់ឆ្នាំង។ លោកជំទាវបានផ្តាំផ្ញើឲ្យមន្ទីរអង្គភាពអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងក្នុងការគ្រប់គ្រងសំរាមកុំឲ្យចាក់សំរាមចោលគ្មានប្រក្រតី នៅតាមផ្លូវសាធារណៈដូចជា ការចាក់សំរាមចោលចូលទៅលើលូ និងចាក់សំរាមចោលនៅលើផ្លូវសាធារណៈ និងត្រូវធ្វើការរៀបចំពង្រីកបន្ថែម ដើម្បីឆ្លើយតបទៅនឹងការគ្រប់គ្រងសំរាមដើម្បីលើកម្ពស់បរិស្ថាន គឺបរិស្ថានល្អទីក្រុងមានសោភ័ណភាព និងសុខភាពល្អគ្រប់ៗគ្នា៕