Category: ព័ត៌មាន

  • មនុស្សស្លាប់នៅហ្វីលីពីនកើនដល់​៤០នាក់ ស្របពេលដែលព្យុះ​ទីហ្វុង Mangkhut កំពុងសង្គ្រប់​លើទីក្រុងហុងកុង និងខេត្តក្វាងទុង

    មនុស្សស្លាប់នៅហ្វីលីពីនកើនដល់​៤០នាក់ ស្របពេលដែលព្យុះ​ទីហ្វុង Mangkhut កំពុងសង្គ្រប់​លើទីក្រុងហុងកុង និងខេត្តក្វាងទុង

    ម៉ានីល៖ ទីប្រឹក្សានយោបាយ​​នៃប្រធានាធិបតី​ហ្វីលីពីន គឺលោក Francis Tolentino បានថ្លែង​តាមកិច្ច​សម្ភាសន៍វិទ្យុ​​មួយថា ក្នុងចំណោមមនុស្ស​ស្លាប់​ទាំង៤០នាក់នោះ គឺភាគច្រើនបំផុត​នៅងតំបន់រដ្ឋបាល CAR និង មួយចំនួនទៀតនៅខេត្ត Nueva Vizcaya និងខេត្ត Ilocos នៃភាគខាងជើង​ប្រទេស​ហ្វីលីពីន។ ប្រជាជនហ្វីលីពីន​២៥០,០០០នាក់ បានទទួលរងផល​ប៉ះពាល់ពីព្យុះ​មាំងឃុត។ ព្យុះទីហ្វុង Mangkhat ដ៏មានឥទ្ធិពលនោះ បានបង្កការ​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ដល់ហេដ្ឋារចនា​សម្ព័ន្ធជារួម នៅចុងកោះធំ Luzon នៃភាគខាងជើង​ប្រទេសហ្វីលីពីន ដែលចំនួនមនុស្ស​ស្លាប់​គិតត្រឹមយប់ថ្ងៃអាទិត្យនេះ (ម៉ោងនៅទីក្រុងម៉ានីល) គឺមាន​រហូតដល់៤០នាក់ហើយ។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន CNN នាយប់ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨។  បច្ចុប្បន្ននេះ​ព្យុះ Mangkhut កំពុងសង្គ្រប់លើ​ទីក្រុងហុងកុង បន្ទាប់ពីវាបានបង្ក​ជាគ្រោះបំណាក់ដីនៅខេត្ត​ក្វាងទុង ដោយសារតែខ្យល់​បោកបក់ខ្លាំងរហូត​ដល់ល្បឿន ១៦២គីឡូម៉ែត្រ​ក្នុងមួយម៉ោង លាយឡំនឹងភ្លៀង​ធ្លាក់យ៉ាងគំហុក។ គួរបញ្ជាក់ថា Mangkhut គឺជាព្យុះ​​ខ្លាំងក្លាទី ១៥ ហើយដែលបាន​បោកបក់មកលើ​ប្រទេសហ្វីលីពីន​​នៅក្នុងឆ្នាំ២០១៨នេះ ហើយវាបច្ចុប្បន្ន​កម្លាំងរបស់វាកំពុងតែវាយប្រហារ​បណ្តាទីក្រុង និងខេត្តជាប់ឆ្នេរ​សមុទ្រភាគនិរតី និងខាងកើត​ប្រទេសចិត្តដូចជា ខេត្តហាយណាំ ក្វាងទុង…

  • រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ គណៈកម្មការគ្រប់គ្រងឆ្នេរកម្ពុជា កំពុងពិនិត្យ និងចាត់វិធានការក្រុមហ៊ុនចាក់ដីលុបឆ្នេរព្រែកត្រែងនៅខេត្តព្រះសីហនុ

    រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ គណៈកម្មការគ្រប់គ្រងឆ្នេរកម្ពុជា កំពុងពិនិត្យ និងចាត់វិធានការក្រុមហ៊ុនចាក់ដីលុបឆ្នេរព្រែកត្រែងនៅខេត្តព្រះសីហនុ

    ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរបានឲ្យដឹង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះថា គណៈកម្មការគ្រប់គ្រងឆ្នេរ ដែលមានឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ជាប្រធាន កំពុងតែពិនិត្យ និងចាត់វិធានការ​ចំពោះក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែងនៅខេត្តព្រះសីហនុ។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍន៍នៅតំបន់ឆ្នេរព្រែកត្រែង កំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់គ្រងឆ្នេរ ដោយអនុញ្ញាតឲ្យរាល់គម្រោងអភិវឌ្ឍន៍ នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រ ឬឆ្ងាយជាងនេះ​។ អភិបាលខេត្តព្រះសីហនុ​ ឯកឧត្តម​ យន្ត​ មីន​ ធ្លាប់បានគូសបញ្ជាក់ថា ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែងរហូតធ្វើឲ្យផ្ទុះការរិះគន់ពីប្រជាពលរដ្ឋនេះ មិនមែនជាក្រុមហ៊ុនរបស់ចិននោះទេ ពោលគឺក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្មែរ។ ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនរបស់ លោកស្រី ជឹង សុភាព ហៅយាយភូ។ ឯកឧត្តមរដ្ឋមន្ដ្រី​បានសង្កត់ធ្ងន់ថា គណៈកម្មការគ្រប់គ្រងឆ្នេរកំពុងតែពិនិត្យអំពីទិដ្ឋភាពច្បាប់ជុំវិញករណីនេះ ហើយអាចឈានទៅកំណត់ឲ្យក្រុមហ៊ុនខាងលើ កាយដីចេញពីតំបន់ដែលបានចាក់លុប ឬអនុវត្តវិធានការច្បាប់ជាបន្ដបន្ទាប់ ព្រោះរាជរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុននោះ បំផ្លាញឆ្នេរដ៏ស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរ នោះទេ។…

  • រដ្ឋសភាអាណត្តិថ្មី បើកកិច្ចប្រជុំគណៈកម្មាធិការរអចិន្រ្តៃយ៍លើកដំបូង នៅព្រឹកនេះ

    រដ្ឋសភាអាណត្តិថ្មី បើកកិច្ចប្រជុំគណៈកម្មាធិការរអចិន្រ្តៃយ៍លើកដំបូង នៅព្រឹកនេះ

    ភ្នំពេញ៖ រដ្ឋសភាអាណត្តិទី០៦ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការរអចិន្រ្តៃយ៍លើកដំបូង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋភា ដោយមានការចូលរួមពីតំណាងគណៈកម្មការ ជំនាញទាំង១០ផងដែរ។ សូមបញ្ជាក់ថា រដ្ឋសភាថ្មីត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៥-០៦ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ត្រូវបានប្រកាស។ រដ្ឋសភាអាណត្តិថ្មី បន្តដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមានការ កែសម្រួលរចនាសម្ព័ន្ធមួយចំនួនចេញពីរដ្ឋសភាកាលពីអាណត្តិមុន៕

  • ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ទទួលបាន ធុងចម្រោះទឹកស្អាត ចំនួន៧៦៩ ពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល

    ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ទទួលបាន ធុងចម្រោះទឹកស្អាត ចំនួន៧៦៩ ពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល

    តាកែវ៖ នៅក្នុងឱកាស ប្រគល់ធុងចម្រោះទឹកស្អាត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម កឹម រ័ត្ន វិសិដ្ឋ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា ដួង តិច អនុប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅប្រទេសកម្ពុជា ដែលបានឧបត្ថម្ភ ជាធុងចម្រោះទឹកស្អាតទាំងនេះ​ សម្រាប់ចែកជូនប្រជាជនរងគ្រោះទាំងនេះ។  ឯកឧត្តម កឹម រ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានប្រគល់ធុងចម្រោះទឹកស្អាតចំនួន៧៦៩ធុង​ ជូនដល់ប្រជាជន នៅក្នុងស្រុកបូរីជលសារ ចំនួន៤៦៩គ្រួសារ និងស្រុកកោះអណ្តែត ចំនួន៣០០គ្រួសារ ដែលកំពុងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារទឹកជំនន់ ដោយធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ពិសេសបញ្ហាទឹកស្អាត។ វេទិកាសម្ព័ន្ធសង្គមស៊ីវិល តែងតែសម្របសម្រួលការងារជាមួយអង្គការ-សង្គមស៊ីវិល ទាំងថ្នាក់ជាតិ និងទាំងថ្នាក់អន្តរជាតិ ក្នុងកិច្ចបំពេញតាមតម្រូវការ ជាក់ស្តែងរបស់ប្រជាជននៅមូលដ្ឋាន ដែលជានិច្ចកាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល តែងតែចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ក្នុងការជួយរំលែកទុក្ខលំបាករបស់ប្រជាជន។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗ…

  • អ្នកជំនាញអារ្យធម៌ខ្មែរ៖ វីរភាពលោកវេជ្ជបណ្ឌិត Beat Richner ក្លាយជាគម្រូដល់ជនបរទេសទំាងទ្បាយ

    អ្នកជំនាញអារ្យធម៌ខ្មែរ៖ វីរភាពលោកវេជ្ជបណ្ឌិត Beat Richner ក្លាយជាគម្រូដល់ជនបរទេសទំាងទ្បាយ

    ភ្នំពេញ៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីបេះដូងមនុស្សធម៌ដ៏ល្អបរិសុទ្ធ របស់លោកវេជ្ជបណ្ឌិត Beat Richner ជាជនជាតិស្វីស ជាជនបរទេសមួយរូបផ្សេងពីជនជាតិខ្មែរ ហើយដែលស្ទើរតែមួយជីវិតរបស់លោកវេជ្ជបណ្ឌិត បានលះបង់គ្រប់បែបយ៉ាងក្នុងការជួយព្យាបាលពុំយកប្រាក់កម្រៃដើម្បីបម្រើជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរ ពិសេសជួយដល់កុមារកម្ពុជា ដ៏ប្រពៃថ្លៃថ្លានេះ គឺពិតជាធ្វើឲ្យប្រជាជាតិខ្មែរ បេះដូងកុលបុត្រខ្មែរចងចំានិងដឹងគុណពុំអាចបំភ្លេចបាននោះទេ។ បានន័យថា «ចំពោះវីរភាពលោកវេជ្ជបណ្ឌិត Beat Richner ក្លាយជាគម្រូដល់ជនបរទេស»ទំាងទ្បាយ។ បើនិយាយអំពីការដឹងគុណនេះ ខ្មែរជាជនជាតិមួយដែលមានប្រពៃណីក្នុងការគោរពដឹងគុណមិនថាខ្មែរ ឬបរទេសនោះទេ ទៅដល់បុគ្គលទំាងទ្បាយណាដែលមានគុណបំណាច់ បម្រើជាតិ មាតុភូមិខ្លួនដោយទឹកចិត្ដបរិសុទ្ធនេះឯង។ ពីព្រោះខ្មែរជាជាតិសាសន៍មួយ មានចរិតទន់ភ្លន់ សុខភាពរាបសា ស្មោះត្រង់ និងចេះជួយយកអាសាគ្នា ទៅវិញទៅមកតែម៉ឺងម៉ាត់។ ដោយស្ថិតត្រង់ចំណុចនេះហើយ ទើបយើងឃើញថា នៅគ្រប់តំបន់ក្នុងសង្គមខ្មែរយើង បានបង្កប់នូវទស្សនវិជ្ជា ដែលជាបុព្វបុរសខ្លួនជាច្រើន ដោយស្ថិតក្រោមរូបភាពជាទេពផ្សេងៗ និងមានមុខងារផ្សេងៗពីគ្នា ពិសេសអ្នកតានេះឯងតែម្ដង។ ក្នុងនោះក៏យើងឃើញមានអ្នកតាចិនផងដែរ។ បានសេចក្ដីថា «ខ្មែរជាជាតិសាសន៍មួយពូកែសំយោគជនជាតិ ជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់» ឲ្យរស់នៅក្នុងសង្គមជាគ្នាយ៉ាងសុខសាន្ដបំផុតលើលោក។ លោក រត្ន័ សណ្ដាប់…

  • សហព័ន្ធស្រូវអង្ករកម្ពុជា ទទួលរង្វាន់អ្នកតាំងពិព័រណ៍ល្អជាងគេ (Best Exhibitor) ក្នុងពិព័រណ៍​ ​​ ចិន-អាស៊ាន លើកទី១៥

    សហព័ន្ធស្រូវអង្ករកម្ពុជា ទទួលរង្វាន់អ្នកតាំងពិព័រណ៍ល្អជាងគេ (Best Exhibitor) ក្នុងពិព័រណ៍​ ​​ ចិន-អាស៊ាន លើកទី១៥

    ភ្នំពេញ៖ កំឡុងពេលនៃការរៀបចំស្តង់ពិព័រណ៍ និងដាក់បង្ហាញផលិតផលអង្ករក្រអូបប្រណីតរបស់កម្ពុជា សហព័ន្ធក៏បានចូលរួមចែករំលែកនូវព័ត៌មាននានាដល់ដៃគូ-អតិថិជនចិន និងអន្តរជាតិ ក៏ដូចជាការចែករំលែកនូវចំណេះដឹងតាមសារព័ត៌មាននានា ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យវិស័យស្រូវអង្ករកម្ពុជា ជាពិសេសអង្ករមានគុណភាពល្អប្រណីតដែលផលិតចេញពីបេះដូងកសិករកម្ពុជាកាន់តែល្បីសុះសាយលើឆាកអន្តរជាតិបន្តទៀត។  ពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណានីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម សុខ ពុទ្ធីវុធ បានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមតាំងពិពរណ៍ចាប់ពីថ្ងៃទី ១២-១៥ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីធ្វើការផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យស្រូវអង្ករកម្ពុជា ជាពិសេសគុណភាពនៃអង្ករក្រអូបប្រណិតកម្ពុជា ជាមួយនឹងម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ដល់ទីផ្សារប្រទេសចិន ក៏ដូចជាទីផ្សារអន្តរជាតិដែរ។ តាមរយៈការរៀបចំស្តង់ពិព័រណ៍ ការទំនាក់ទំនង និងការចែករំលែកនូវចំណេះដឹងនានាអំពីវិស័យស្រូវអង្ករកម្ពុជា អ្នករៀបចំកម្មវិធីពិព័រណ៍ចិន បានផ្តល់នូវវិញ្ញាបនបត្រ “Best Exhibitor” ដល់សហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីជាសក្ខីភាពនៃការខិតខំរបស់ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានបន្តចូលរួមក្នុងការផ្សព្វផ្សាយអង្កររបស់ខ្លួនក្នុងពិព័រណ៍ចិន-អាស៊ាននេះ៕

  • មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាននៃមន្ទីរភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានបញ្ចប់នូវវគ្គមុខជំនាញចំនួន០៤មុខវិជ្ជា

    មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាននៃមន្ទីរភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានបញ្ចប់នូវវគ្គមុខជំនាញចំនួន០៤មុខវិជ្ជា

    យុវជន-យុវតី បោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដូចជា៖​ ស្ត្រីមេម៉ាយ ជនពិការ និងកុមារកំព្រារស់នៅតំបន់ជនបទចំនួន២០៥នាក់ ដែលនៅបំណាច់ឆ្នាំ២០១៨នេះ នឹងរំពឹងទុកថា៖ អាចនឹងមានជីវភាពប្រសើរឡើង តាមរយៈ ការទទួល បាននូវចំណេះដឹង នូវជំនាញកាត់ដេរសម្លៀកបំពាក់ កាត់សក់បុរស ជួសជុលគ្រឿងយន្តកសិកម្មខ្នាតតូច បច្ចេកទេសប្រើប្រាស់កុំព្យូទ័ររដ្ឋបាល ការចិញ្ចឹមមាន់ បណ្តុះផ្សិតចំ បើង ជីកំប៉ុស្តិ៍ ការបណ្តុះកូនឈើ និងជួសជុលអណ្តូងស្នប់ជាដើម។ នេះគឺជាការលើក ឡើងរបស់លោកស្រី អយ ដេវី ដែលជានាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាន និងជាអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលរយៈពេលខ្លីចំនួន១០ថ្ងៃ លើផ្នែកជំនាញទាំង៤ខាងលើកន្លងមក។ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានថ្លែងចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះគឺពិតជាមានសារៈប្រយោជន៍សំខាន់ណាស់ ដោយបានបង្កើននូវសមត្ថភាពជូនដល់ប្អូនៗដែលជាយុវជន យុវនារី និងបងប្អូនប្រជាកសិកររស់នៅតំបន់ជនបទ ដែលខ្វះនូវចំណេះដឹង និងជំនាញ ដើម្បីឲ្យពួកគេមានឱកាសស្វែងរកការងារបន្ថែម ក្រៅពីការងារកសិកម្មនឹងជារួមគឺធ្វើឲ្យប្រជាពលរដ្ឋមានជំនាញបង្កើតមុខរបរថ្មីបន្ថែមទៀត ដើម្បីបង្កើននូវប្រាក់ចំណូលក្នុងគ្រួសារធ្វើឲ្យជីវភាពរស់នៅបានកាន់តែល្អប្រសើរឡើង ថែមមួយកម្រិតទៀតផង។ ឯ.ឧ សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាតំណាងឯ.ឧ ងួន រតនៈ…

  • អគារហាង ស៊ុបនាគ នៅក្នុងតំបន់ផាប់ទ្រីត បានបាក់ស្រុតបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់៤នាក់

    អគារហាង ស៊ុបនាគ នៅក្នុងតំបន់ផាប់ទ្រីត បានបាក់ស្រុតបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់៤នាក់

    សៀមរាប៖ អាគារហាង ស៊ុបនាគ  នៅក្នុងតំបន់ផាប់ទ្រីត​ គឺជាផ្ទះរបស់លោកស្នងការរងខេត្តសៀមរាប​ ដែលមានកំពស់២ជាន់ត្រូវបានបាក់រលំរាបដល់ដីអស់ទាំងស្រុងបណ្តាលឲ្យសង្កត់កម្មករសំណង់រងរបួសចំនួន៤នាក់​ ស្លាប់ម្នាក់។ សមត្ថកិច្ចថាអាគារចាស់ ម្ចាស់ផ្ទះកំពុងជួសជុល​ បានបណ្តាលឲ្យបាក់រលំមកភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅវេម៉ោង ១២និង៤០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០១៨ ស្ថិតនៅ ចំណុចតំបន់ផាប់ទ្រីត ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងខាងលើនេះម្ចាស់ផ្ទះឈ្មោះ លី គង់​ ស៊្រុន (ស្នងការរង) អាគារនេះ​ វាចាស់ខ្លាំងណាស់ ម្ចាស់ផ្ទះកំពុងជួសជុល។ កន្លែងខាងលើនេះពីមុនមានលក់អាហារបរទេស និងស៊ុប។ ទាក់ទិនករណីនេះដែរលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា៖ ករណីបាក់រលំអាគារចាស់ សល់ពីសម័យបារាំង កំពុងជួសជុល  មាន បណ្តោយ ប្រហែល ២០ម៉ត្រែ ទទឹង៥ម៉្រែត កំពស់ ២ជាន់ បណ្តាលឲ្យបាក់រលំទាំងស្រុងដល់ដី ក្នុងនោះមាន កម្មករស្នាក់នៅចំនួន ០៥នាក់ (ប្រុស) កម្លាំងសមត្ថកិច្ចយើងបានជួយសង្គ្រោះយកចេញនឹងបញ្ជូនទៅមន្ទីពេទ្យ។ ក្នុងហេតុការណ៍នេះបណ្តាលឲ្យកម្មកររងរបួសធ្ងន់​ចំនួន០៤នាក់ ប្រុស និងស្លាប់០១នាក់ ប្រុស ដោយឡែកចំពោះភ្ញៀវទេសចរបរទេស…

  • អាគារមួយកន្លែងត្រូវបានបាក់ស្រុត ដែលជាការដ្ឋាន ជួសជុល ស្ថិតនៅបរិវេណ ផាបស្ត្រីត(PupStreet) ក្នុងក្រុងសៀមរាប

    អាគារមួយកន្លែងត្រូវបានបាក់ស្រុត ដែលជាការដ្ឋាន ជួសជុល ស្ថិតនៅបរិវេណ ផាបស្ត្រីត(PupStreet) ក្នុងក្រុងសៀមរាប

    សៀមរាប៖ អគារមួយកន្លែងត្រូវបានបាក់ស្រុត ដែលជាការដ្ឋានជួសជុល ស្ថិតនៅបរិវេណ ផាបស្ត្រីត(PupStreet) ក្នុងក្រុងសៀមរាប  នៅវេលាម៉ោង១២:៣៥នាទីយប់ ឈានចូលថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៨ មានករណីបាក់ស្រុត ការដ្ឋាន ជួសជុល អាគារមួយកន្លែងដែលមានឈ្មោះថា (ភោជនីដ្ឋានស៊ុប នាគ) ស្ថិតនៅ ក្នុងភូមិ មណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។ កម្មករចំនួន​៥នាក់ បានស្នាក់ទីនោះ ដោយមិនដឹងខ្លួនស្រាប់តែបាក់ស្រុតមួយរំពិចធ្វើឲ្យកម្មករទាំងនោះបានរងរបួសធ្ងន់ចំនួន៤នាក់ រីឯម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតទៅហើយ។ គិតត្រឹមម៉ោង១:៣០នាទីយប់ម៉ិញនោះ កម្មករចំនួន០៤នាក់ ត្រូវបានជួយសង្គ្រោះបន្ទាន់ និងបញ្ជូនទៅមន្ទីពេទ្យផងដែរ។ ដោយសារតែសំណង់អគារវាចាស់ទ្រុឌទ្រោម ទើបមានការបាក់ស្រុតបែបនេះ។ លោក ហួត សុធី ស្នងការរងទទួលផែនសន្តិសុខខេត្តសៀមរាបបានឲ្យដឹងថា កម្មករដែលជាប់ក្នុងការបាក់រលំអគារខាងលើមានចំនួន៥នាក់ ដោយនៅពេលនេះ៤នាក់ បានយកចេញបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យហើយ ដោយឡែកនៅសល់ម្នាក់ទៀតដែលគាប់ជាប់អាជ្ញាធរ កំពុងប្រើមធ្យោបាយវាយកម្ទេចនឹងស្ទួចថ្មដើម្បីយកមនុស្សចេញ​៕

  • អតីតមន្រ្តី២រូបត្រូវបានរដ្ឋបាលខេត្តសៀមរាបបញ្ចប់មុខតំណែង ពាក់ព័ន្ឋនឹងកំហុសវិន័យ

    អតីតមន្រ្តី២រូបត្រូវបានរដ្ឋបាលខេត្តសៀមរាបបញ្ចប់មុខតំណែង ពាក់ព័ន្ឋនឹងកំហុសវិន័យ

    សៀមរាប៖ មន្រ្តីចំនួន២រូប ចំណុះឲ្យសាលាខេត្តសៀមរាប បន្ទាប់ពីបានធ្វើខុសនិងវិន័យ រដ្ឋបាលដ៏ធ្ងន់ធ្ងរ ថែមទាំងបានបង្ករបញ្ហាមិនចេះចប់ មិនចេះហើយ និងជាច្រើនលើកច្រើនសារ ទើបត្រូវបាន រដ្ឋបាលខេត្តសៀមរាប សម្រេចបញ្ចប់តំណែង នៅដើមឆ្នាំ២០១៧កន្លងមកនេះ តែបុគ្គលទាំង២នាក់នៅតែពុំទទួលកំហុសរបស់ខ្លួន បែរជាបង្ករបញ្ហាដល់អតីតមន្ទីររបស់ខ្លួនមកដល់បច្ចប្បន្ន។ តាមការបញ្ជាក់ពីប្រភពព័ត៌មាន បានឲ្យដឹងថា មន្រ្តីចំនួន២រូប បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានដកហូត តំណែង ដែលមានឈ្មោះ អ៊ិន ភារៈធារី  និងឈ្មោះ ផាន់ មុនី បុគ្គល២នាក់ត្រូវបានក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សម្រេចផ្លាស់ទីតាំងការងារថ្មីដល់បុគ្គល២រូបនេះ ឲ្យទៅបំរើការងារនៅទីស្តីការក្រសួងវិញ និងសូមបញ្ជាក់ថា មន្ទីរពុំមានសិទ្ធិក្នុងការដកតំណែងបុគ្គលណា ឬផ្លាស់ប្តូរមន្រ្តីណានោះទេ ។សេចក្តីរាយការណ៍បាន បន្តថា បន្ទាប់ពីមន្រ្តី២រូប ដែលមានឈ្មោះ អ៊ិន ភារៈធារី  និងឈ្មោះ ផាន់ មុនី បានទៅបំរើការងារនៅកន្លែងថ្មីក៏ដោយ ក៏បុគ្គល២រូបនេះ នៅតែបន្តឆ្កិះឆ្គាល ចាក់រុក បង្ករភាពរញ៉េរញ៉ៃដល់មន្ទីរ ការងារក្នុងខេត្តសៀមរាប តាមរយះការ បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានក្នុងស្រុកមួយ ចំនួនក្នុងន័យបំភ្លើស ចោទប្រកាន់ដោយគ្មានមូលដ្ឋាន ក្នុងចេតនាបំបែកបំបាក់ផ្ទៃក្នុងរបស់មន្ទីរ ថែមទាំងបាន…