Category: ព័ត៌មាន

  • មេដឹកនាំកូរ៉េខាងត្បូង និងកូរ៉េខាងជើងជួបចរចាគ្នាជាលើកទី៣ នៅក្នុងទីក្រុងព្យុងយ៉ាង

    មេដឹកនាំកូរ៉េខាងត្បូង និងកូរ៉េខាងជើងជួបចរចាគ្នាជាលើកទី៣ នៅក្នុងទីក្រុងព្យុងយ៉ាង

    កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារនេះ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានចេញមកទទួលប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ដោយផ្ទាល់ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្យុងយ៉ាង។ លោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន បានចាប់ដៃគ្នាទៅវិញទៅមក ក្រោមទឹកញញឹម ខណៈប្រជាជនកូរ៉េទាំងពីររំពឹងថា ប្រទេសជាបងប្អូនបង្កើតទាំងពីរអាចនឹងផ្សះផ្សាគ្នាឡើងវិញ។

  • អ៊ីរ៉ង់ចោទរុស្ស៊ី និងអារ៉ាប់ប៊ីសាអ៊ូឌីតថា ឆ្លៀតកេងចំណេញទីផ្សារប្រេង ស្របពេលសហរដ្ឋអាម៉េរិកកំពុងប្រឹងប្រែងកាត់ផ្តាច់ការលក់ប្រេងរបស់អ៊ីរ៉ង់

    អ៊ីរ៉ង់ចោទរុស្ស៊ី និងអារ៉ាប់ប៊ីសាអ៊ូឌីតថា ឆ្លៀតកេងចំណេញទីផ្សារប្រេង ស្របពេលសហរដ្ឋអាម៉េរិកកំពុងប្រឹងប្រែងកាត់ផ្តាច់ការលក់ប្រេងរបស់អ៊ីរ៉ង់

    អ៊ីរ៉ង់៖ មន្ត្រីជាន់ខ្ពស់ និងជាអ្នកតំណាងប្រទេសអ៊ីរ៉ង់ក្នុងអង្គការអន្តរជាតិនៃបណ្តាប្រទេសនាំចេញប្រេងហៅកាត់ថា OPEC (អូពិក) បានចោទប្រកាន់អារ៉ាប់ប៊ីសាអ៊ូឌីត និងរុស្ស៊ីថា កំពុងព្យាយាមក្តាប់យកចំណែកទីផ្សារបស់អ៊ីរ៉ង់ ជាប្រទេសនៃឈូងសមុទ្រពែកស៍ ខណៈប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ព្យាយាមដាក់ទណ្ឌកម្មកាន់ខ្លាំងលើការលក់ប្រេងរបស់អ៊ីរ៉ង់។

  • ក្រុមហ៊ុន៦ត្រូវបាន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដែលមានទឹកប្រាក់ជាង២៨លានដុល្លារ និងបង្កើតការងារជិត៧ពាន់កន្លែង

    ក្រុមហ៊ុន៦ត្រូវបាន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដែលមានទឹកប្រាក់ជាង២៨លានដុល្លារ និងបង្កើតការងារជិត៧ពាន់កន្លែង

    យោងតាមការផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ១៨កញ្ញានេះបានឲ្យដឹងថា គេបានចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន៦រួមមាន ១-ក្រុមហ៊ុន YANXIN THREAD LACE CO.,LTD. គម្រោងបង្កើតរោងចក្រខារអំបោះ ផលិតខ្សែស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លាន៤សែន៩ម៉ឺនដុល្លារអាមេរិក និងអាចបង្កើតការងារបាន២៧២កន្លែង។ ២-ក្រុមហ៊ុន HIGH HOPE (CAMBODIA) APPAREL MANUFACTURING CO.,LTD.  គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥លាន៥សែន៦ម៉ឺនដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១ពាន់៤៨១កន្លែង។ ៣-ក្រុហ៊ុន DE XIANG GARMENT CO.,LTD.  គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លាន៦សែនដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៧៤១កន្លែង។ ៤-ក្រុមហ៊ុន GOODNEWS PACKAGING TECHNOLOGY CO.,LTD.…

  • ប្រតិភូ ស្នងការប្រយុទ្ធ នៃកងទ័ពប្រជាជនវៀតណាម អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក កន្ទោក

    ប្រតិភូ ស្នងការប្រយុទ្ធ នៃកងទ័ពប្រជាជនវៀតណាម អញ្ជើញចូលជួបសំដែងការគួរសម    និងពិភាក្សាការងារ   នៅបញ្ជាការដ្ឋានកងទ័ពជើងគោក កន្ទោក

    ឯកឧត្តម ឧត្តមសេនីយ៏ឯក   ហ៊ុន ម៉ាណែត   អគ្គមេបញ្ចាការរង  នៃកងយោធពលខេមរភូមិន្ធ មេបញ្ជា ការកងទ័ពជើងគោក បានអនុញ្ញាត្តិឲ្យគណះប្រតិភូស្នងការប្រយុទ្ធ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៏ទោ ហ្វីញ ង៉ុកហា ប្រធានស្នងការប្រយុទ្ធ នៃកងទ័ពប្រយុទ្ធវៀតណាម អញ្ជើញចូល ជួបសំដែងការគួរសម    និងពិភាក្សាការងារ   នៅបញ្ជាការដ្ឋានកងទ័ពជើងគោក កន្ទោក នារសៀល ថ្ងៃទី១៧  ខែកញ្ញា ឆ្នាំ២០១៨ ។ឯកឧត្តម ហ៊ុន ម៉ាណែត     ក្នុងនាមក្រសួងការពារជាតិអគ្គបញ្ចាការ នៃកងយោធពលខេមរភូមិន្ទ បាន សំដែងការស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់គណះប្រតិភូនៃកងទ័ពប្រជាជន វៀតណាមនា ពេលនេះ ។  ឯកឧត្តម មានប្រសាសន៏បន្តទៀតថា តាមរយះ ដំណើរ ទស្សនកិច្ចនេះ បាននាំមកនូវទំនាក់ ទំនង ល្អ រវាងរដ្ឋាភិបាល ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៏ទៀតថា ជានិច្ចកាលបក្សរដ្ឋាភិបាល…

  • អ៊ីរ៉ង់ប្រកាសច្រានចោលនូវលទ្ធភាពនៃការចរចារបស់សហរដ្ឋអាមេរិកនាពេលអនាគត

    អ៊ីរ៉ង់ប្រកាសច្រានចោលនូវលទ្ធភាពនៃការចរចារបស់សហរដ្ឋអាមេរិកនាពេលអនាគត

    អ៊ីរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានប្រកាសច្រានចោលនូវលទ្ធភាពនៃការចរចាជាមួយសហរដ្ឋអាមេរិកនាពេលអនាគត ហើយថា កិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន គឺមិនមែនជារបៀបវារៈដែលត្រូវចាប់ផ្តើមក្នុងពេលបច្ចុប្បន្នឡើយ ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយប្រចំាសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរ ទេសអ៊ីរ៉ង់ លោក Bahram Qasemi បានសង្កត់ធ្ងន់ថា កិច្ចចរចាជាមួយសហរដ្ឋអាមេរិកប្រហែលជាអាចកើតឡើង ប្រសិនបើទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តវិលមករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ។ ក្រៅពីនេះ ទីក្រុងតេហេរ៉ង់ក៏នឹងមិនចូលរួមតុចរចាជាមួយទីក្រុងវ៉ាស៊ីនតោនសារជាថ្មីដាច់ខាត ខណៈណាសហរដ្ឋអាមេរិកនឹងនៅតែដាក់ទណ្ឌកម្មប្រឆំាងនឹងអ៊ីរ៉ង់ ។ សូមរំលឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបជាមួយមេដឹកនំាអ៊ីរ៉ង់ ដោះស្រាយបញ្ហាដែលកំពុងបន្តកើតមានរវាងប្រទេសទំាងពីរ ។ ជាការឆ្លើយតបវិញនោះ មេដឹកនំាកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមិនណៃ បាននិយាយថា សាធារណៈរដ្ឋអ៊ីស្លាមនឹងមិនរៀបចំកិច្ចចរចាថ្មីជាមួយសហរដ្ឋអាមេរិកជាដាច់ខាត ពោលគឺមិនកែប្រែកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នំា២០១៥ជាដាច់ខាត ហើយលោក ខាមិនណៃ ថែមទំាងនិយាយទៀតថា ទីក្រុងតេហេរ៉ង់នឹងមិនចូលរួមតុចរចាម្តងទៀតជាមួយរដ្ឋាភិបាលបោកប្រាស់នោះឡើយ ៕

  • ប្រធានាធិបតីហ្វីលីពីនព្រមានបិទទីតំាងរុករករ៉ែនៅទូទំាងប្រទេស បន្ទាប់ពីការវាយប្រហាររបស់ព្យុះទីហ្វុង មំាងឃុត

    ប្រធានាធិបតីហ្វីលីពីនព្រមានបិទទីតំាងរុករករ៉ែនៅទូទំាងប្រទេស បន្ទាប់ពីការវាយប្រហាររបស់ព្យុះទីហ្វុង មំាងឃុត

    ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយអះអាងថា រូបលោកចង់បញ្ឈប់ប្រតិបត្តិការរុករករ៉ែនានានៅទូទំាងប្រទេស ក្រោយហេតុ ការណ៍រអិលបាក់ដីបានផ្តាច់ជីវិតកម្មកររុករករ៉ែយ៉ាងហោចណាស់ ៣៣ នាក់ និង២៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងខេត្ត Benguet តែមួយប៉ុណ្ណោះ ។លោក ឌូទើតេ បានថ្លែងបែបនេះ ក្នុងអំឡុងកិច្ចប្រជុំមួយជាមួយក្រុមការងារឆ្លើយតបនឹងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលនៅក្នុងខេត្ត Benguet ពីរថ្ងៃក្រោយព្យុះទីហ្វុងដ៏មហិមារ មំាងឃុត វាយប្រហារយ៉ាងសង្គ្រាប់លើប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។ ជាមួយគ្នានេះ លោក ឌូទើតេ បានទទួលស្គាល់ប្រាក់ចំណូលដែលមានចំនួនប្រមាណ៧០ប៊ីលានប៉េសូ ឬស្មើនឹង១.៣ប៊ីលានដុល្លារអាមេរិក ដែលរកបានតាមរយៈឧស្សាហកម្មរ៉ែ ប៉ុន្តែបានសួរថាតើវាមានតម្លៃសិក្តសមនឹងការខូចខាត ដែលបណ្តាលមកពីការធ្វើអាជីវកម្មរ៉ែខុសច្បាប់ ឬយ៉ាងណា ។  ជុំវិញបញ្ហានេះដែរ រដ្ឋលេខាធិការធនធានធម្មជាតិ និងបរិស្ថានហ្វីលីពីន លោក Roy Cimatu បានថ្លែងប្រាប់ក្នុងសិន្នសិទសារព័ត៌មានមួយថា រូបលោកបានដាក់ចេញនូវបទបញ្ជាអោយបញ្ឈប់ និងបិទដំណើរការប្រតិបត្តិការរុករករ៉ែខុសច្បាប់ទំាងអស់នៅលើកោះ Luzon ដោយយោងលើស្ថានភាពបច្ចុប្បន្ន ខណៈរូបលោកក៏ចេញបញ្ជាអោយយោធា និងប៉ូលិសចូលរួមនៅក្នុងប្រតិបត្តិការនេះដែរ ។ គួរបញ្ជាក់ថា មំាងឃុត គឺជាព្យុះខ្លាំងក្លាទី១៥ហើយ ដែលបានបោកបក់មកលើប្រទេសហ្វីលីពីននៅក្នុងឆ្នាំ២០១៨នេះ ហើយបច្ចុប្បន្នកម្លាំងរបស់វាកំពុងតែវាយប្រហារបណ្តាទីក្រុង និងខេត្តជាប់ឆ្នេរសមុទ្រភាគនិរតី និងខាងកើតប្រទេសចិនដូចជា ខេត្តហាយណាំ…

  • វេទិកាថ្នាក់តំបន់លើកទី៥ ស្តីពីការការពារ និងការអភិរក្សធនធានធម្មជាតិក្រោមប្រធានបទ«បង្កើនមុខរបរ និងចំណូលតាមរយៈការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព»

    វេទិកាថ្នាក់តំបន់លើកទី៥ ស្តីពីការការពារ និងការអភិរក្សធនធានធម្មជាតិក្រោមប្រធានបទ«បង្កើនមុខរបរ និងចំណូលតាមរយៈការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព»

    នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញបើកវេទិកាថ្នាក់តំបន់ ស្តីពីការការពារ និងការអភិរក្សធនធានធម្មជាតិក្រោមប្រធានបទ”បង្កើនមុខរបរ និងចំណូលតាមរយៈការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព” នៅខេត្តបាត់ដំបង។ វេទិកានេះប្រព្រឹត្តទៅដោយមានការចូលរួមពី ថ្នាក់ដឹកនាំ ក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ គណៈ អភិបាលខេត្ត គណៈកម្មការសហព័ន្ធសហគមន៍អភិរក្សធនធានធម្មជាតិ វិស័យឯកជន គ្រឹះស្ថានអប់រំ អង្គការក្រៅរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ ប្រមាណ៣០០នាក់។ ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថាយោងតាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ ៧១១ សជណ.កស ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ បានអនុញ្ញាតឱ្យក្រសួងបរិស្ថានបន្តរៀបចំវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ជាមួយអ្នកពាក់ព័ន្ធរួមមាន ក្រសួង ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋានសកម្មជនអភិរក្សធនធានធម្មជាតិ ក្នុង ១ឆ្នាំ ចំនួន៣ ដង។ វេទិកាថ្នាក់តំបន់លើកទី៥នេះ បានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ ៩៦៨…

  • សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រារព្ធទិវាពិភពលោកនៃការសង្រ្គោះបឋម ក្រោមប្រធានបទ«ការសង្រ្គោះបឋមពេលគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ»

    សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រារព្ធទិវាពិភពលោកនៃការសង្រ្គោះបឋម ក្រោមប្រធានបទ«ការសង្រ្គោះបឋមពេលគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ»

    នៅវិទ្យាល័យ១០មករា ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានប្រារព្ធធ្វើទិវាពិភពលោកនៃការសង្រ្គោះបឋមក្រោមប្រធានបទ «ការសង្រ្គោះបឋមពេលគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ» ក្រោមវត្តមានរបស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត តំណាងនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា តំណាងក្រុមហ៊ុន អ្នកស្ម័ត្រចិត្ត និង យុវជនកាកបាទក្រហម អាជ្ញាធរក្រុង សង្កាត់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង៣០០នាក់ចូលរួម។ តាមសេចក្តីរាយការណ៍របស់លោក ស៊ុ សំអន នាយកប្រតិបត្តិសាខា បានបញ្ជាក់ថា ដោយមានការគាំទ្រពីថ្នាក់កណ្តាល និងកិច្ចសហការពីស្ថាប័នពាក់ព័ន្ធនឹងការងារគ្រប់គ្រង ឆ្លើយតបគ្រោះមហន្តរាយ ការអប់រំថែទាំសុខ ភាពសហគមន៍ ត្រូវបានសាខាធ្វើការពង្រីកពង្រឹងការងារសង្រ្គោះបឋម ដើមី្បចូលរួមកាត់បន្ថយគ្រោះថ្នាក់ សំខាន់គ្រោះថ្នាក់ចរាចរណ៍។ ក្នុងការផ្តល់សេវាសង្រ្គោះបឋម មន្ត្រី អ្នកស្ម័ត្រចិត្ត និង យុវជនកាកបាទក្រហមកម្ពុជាក្នុងខេត្ត ចូលរួមសង្គ្រោះបឋមដល់ជនរងគ្រោះ មាន១៥១ករណី មានជនរងគ្រោះ ១៥១នាក់ ស្រី៦៥នាក់។ ជាមួយគ្នានេះដែរ ក្រុមអ្នកស្ម័ត្រចិត្ត និងយុវជនកាកបាទក្រហម បានធ្វើការបង្ហាញអំពីផ្នែកខ្លះនៃវិជ្ជាសង្រ្គោះបឋម ជូនដល់អង្គពិធីទស្សនា និងការលើកជាសំណួរចម្លើយ។…

  • រដ្ឋបាលខេត្តបាត់ដំបង និងកម្លាំងសមត្ថកិច្ចជំនាញក្នុងខេត្តចុះត្រួតពិនិត្យរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក

    រដ្ឋបាលខេត្តបាត់ដំបង និងកម្លាំងសមត្ថកិច្ចជំនាញក្នុងខេត្តចុះត្រួតពិនិត្យរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក

    ដោយពិនិត្យទៅលើស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកាន់តែបន្តនូវហានិភ័យដល់សង្គមជារៀងរាល់ថ្ងៃ មិនមានការថមថយ ហើយមូលហេតុ និងកត្តាសំខាន់ៗនៃអត្រាគ្រោះថ្នាក់ទាំងនេះបានបង្កឡើងដោយសារ ការបើកបរក្នុងស្ថានភាពស្រវឹង មិនពាក់មួកសុវត្ថិភាព ខ្វះសុជីវធម៌ក្នុងការបើកបរ ខ្វះការយោគយល់ការ អធ្យាស្រ័យគ្នាក្នុងពេលបើករបរនិងបញ្ជាយានយន្ត បើកបរក្នុងល្បឿនលឿនហួសកម្រិតកំណត់ជាដើម។ លោក សួ ប៉ុណ្ណារ៉ុង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានគូសបញ្ជាក់ក្នុងឱកាសបើកយុទ្ធនាការក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមវត្តមានឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តទទួលបន្ទុកព្រមទាំងកងកម្លាំងចម្រុះ និងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានចុះត្រួតពិនិត្យនិងធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងបំផុសនូវប្រការសំខាន់ៗ ដែលត្រូវចងចាំ ចំពោះអ្នកប្រើប្រាស់ផ្លូវ និងដល់អ្នកបើកបរដែលមិនបានពាក់មួកសុវត្ថិភាព។ ជាពិសេសគឺ ដើម្បីរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនពេលដែលរដូវបុណ្យភ្ជុំបិណ្ឌកាន់តែខិតចូលមកដល់ឆាប់ៗ ខាងមុខនេះ។ ជាមួយគ្នានេះ ក៏ធ្វើការផាកពិន័យដល់អ្នកមិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ និងលើកជាសំណួរ សួរ-ឆ្លើយដែលទាក់ទិនពីច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ដោយធ្វើការអប់រំផង និងចែកមួកសុវត្ថិភាព ព្រមទាំងចែកខិតប័ណ្ណផ្សព្វផ្សាយច្បាប់ផងដែរ។ ក្នុងឱកាសចុះរឹតបន្តឹងនិងពង្រឹងដល់ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ទៅកាន់បងប្អូនដែលត្រូវបានសមត្ថកិច្ចឃាត់ និងផាកពិន័យដោយបានធ្វើការអប់រំពីសុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងពេលបើកបរត្រូវពាក់មួកសុវត្ថិភាព។…

  • ក្រសួងវប្បធម៌និងវិចិត្រ​សិល្បៈ សម្រេចដាក់ពិន័យផ្អាកតារាសម្តែងកញ្ញា សេង​ សូណា មិនឲ្យសម្តែងរយៈពេល១ឆ្នាំ

    ក្រសួងវប្បធម៌និងវិចិត្រ​សិល្បៈ សម្រេចដាក់ពិន័យផ្អាកតារាសម្តែងកញ្ញា សេង​ សូណា មិនឲ្យសម្តែងរយៈពេល១ឆ្នាំ