Category: ព័ត៌មាន

  • បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធភូមិដូនមូល និងភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី

    បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធភូមិដូនមូល និងភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី

    បន្ទាយមានជ័យ៖ ភូមិ២គឺ ភូមិដូនមូល និងភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋហើយនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។ ឯកឧត្តមសួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចូលរួមជាគណអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលរៀបចំដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅ ក្នុងភូមិដូនមូល ឃុំរហាត់ទឹក ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ។

  • ជនសង្ស័យមួយក្រុមវាយយុវជនម្នាក់ប្លន់យកម៉ូតូមិនបានសម្រេច

    ជនសង្ស័យមួយក្រុមវាយយុវជនម្នាក់ប្លន់យកម៉ូតូមិនបានសម្រេច

    ភ្នំពេញ៖ ជនរងគ្រោះម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ បានឈប់ម៉ូតូបំណងនឹងចុះទិញបាកាសញុំឲ្យស្វាងងងុយគេង ស្រាប់តែលេចមុខជនសង្ស័យ៦នាក់ ជិះម៉ូតូ២គ្រឿង ចុះវាយទៅលើជនរងគ្រោះបំណងប្លន់យកម៉ូតូ ប៉ុន្តែត្រូវសមត្ថកិច្ចស្លៀកពាក់ស៊ីវិលម្នាក់អន្តរាគមន៍ទាន់ពេលវេលា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃពុធ ទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ទំនប់៧០ ម្តុំរ៉ារថភ្លើង ក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1M-7604 បំណងជិះមកទិញបាកាសញុំឲ្យស្វាងងងុយ ស្រាប់តែជិះទៅដល់មុខកន្លែងលក់ចាប់ហួយមិនទាន់នឹងបានចុះទិញផងស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកមីអូរបិទពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AD-7802 (ស្លាកលេខមួរខ្ចៅ) ជិះមកជិតជនរងគ្រោះវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះបំណងនឹងយកម៉ូតូ តែមិនបានសម្រេចដោយសារតែមានសមត្ថកិច្ចម្នាក់ស្លៀកពាក់ស៊ីវិលនៅក្បែរនោះមកជួយ និងដកកាំភ្លើងគំរាម ស្រាប់តែជនសង្ស័យទាំង៣នាក់បានរត់ចោលម៉ូតូចូលផ្លូវរ៉ារថភ្លើងបាត់ និងអ្នកបិទគូទមួយម៉ូតូទៀតមិនចាំម៉ាកមានគ្នា៣នាក់ បានជិះរត់ទៅជាមួយគ្នាផងដែរ។ ជនរងគ្រោះមានឈ្មោះ ម៉េង សុជាតិ អាយុ២៤ឆ្នាំ មុខរបរមើលការខុសត្រូវផ្ទះសំណាក់មួយកន្លែង ។ ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងយកម៉ូតូជនសង្ស័យទៅរក្សាទុកនៅប៉ុស្តិ៍ ហើយនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្តទៅតាមនីតិវិធី៕

  • យុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់

    យុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់

    ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ បន្ទាប់ពីរូបគេជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣ និង៤០នាទីទាបភ្លឺ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

  • រថយន្តស្ទូចបុកបុរសជិះម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

    រថយន្តស្ទូចបុកបុរសជិះម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

    ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យសួគ៌ា ក្រោយពីត្រូវរថយន្តស្ទូចបើកបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង និងកិនបណ្ដាលឲ្យរងរបួសធ្ងន់ នៅមុខភោជនីយដ្ឋានផ្ទះស្រាបៀរ ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិឬស្សី ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។ តាមប្រភពពីគ្រូពេទ្យសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យសួគ៌ាបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉េត វណ្ណនេត អាយុជាង២០ឆ្នាំ បានបាត់បង់ជីវិតពេលកំពុងសង្គ្រោះបន្ទាន់ ដោយសាររបួសធ្ងន់ពេក។ ជាមួយគ្នានេះ យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្កុបពី ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1BG- 1597 បានធ្វើដំណើរតាមផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់ទៀតបើករថយន្តស្ទូចម៉ាក់ ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C 4590 បានធ្វើដំណើរទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន រួចក៏បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យដួលចូលក្រោមរថយន្ត និងកិនអូសពីលើ បណ្តាលឲ្យបាក់ភ្លៅខាងស្តាំ និងរងរបួសធ្ងន់ ហើយភ្លាមៗជនរងគ្រោះក៏ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លិនិកឯកជនសួគ៌ា ចំណែកម៉ូតូរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។ ប្រភពដដែលបានឲ្យទៀតថា ភ្លាមៗរថយន្តបង្កមិនបានឈប់ដោះស្រាយទេ គឺបានព្យាយាមបើករថយន្តគេចជិត១គីឡូម៉ែត្រ ទើបអ្នកបើកបរទុករថយន្តចោល ហើយរត់គេចខ្លួនបាត់។ …

  • នគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ដកហូតបានថ្នាំញៀន៥៤កញ្ចប់តូច

    នគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ដកហូតបានថ្នាំញៀន៥៤កញ្ចប់តូច

    ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវធ្វើការឃាត់ខ្លួន និងដកហូតបានថ្នាំញៀន ចំនួន៥៤កញ្ចប់តូច រួមជាមួយដាវកែច្នៃ១ដើម ក្នុង២ករណីផ្សេងគ្នា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ក្រោយពីបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់តាមបទបញ្ជាពីឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវក្នុងការកំណត់បាននូវទីតាំង និងពេលវេលារបស់មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន រហូតមកដល់នៅព្រឹកថ្ងៃ១៨នេះ កម្លាំងនគរបាលខណ្ឌ និងប៉ុស្ដិ៍រដ្ឋបាលសង្កាត់ស្វាយប៉ាក បានបើកការបង្ក្រាបតែម្ដង។ ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិវៀតណាម រកឃើញថ្នាំញៀន២កញ្ចប់តូច ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ លោកអធិការបានបញ្ជាក់ទៀតថា ភ្លាមៗនោះ បន្ទាប់ពីបង្ក្រាបបានជនសង្ស័យនេះហើយ កម្លាំងនគរបាលនៅតែបន្តសកម្មភាពរហូតឈានទៅដល់ការបង្ក្រាបបន្ថែម១ករណីទៀត ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដកហូតបានថ្នាំញៀនចំនួន៥២កញ្ចប់តូច និងដាវកែច្នៃ១ដើមផងដែរ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ លោកអធិការខណ្ឌឬស្សីកែវបានបន្តថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ឌឹន យ៉ាំងហ្សើ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម ទីលំនៅ និងមុខរបរមិនពិតប្រាកដ (ពីបទប្រើប្រាស់) និងម្នាក់ទៀតឈ្មោះ…

  • ប្រទេសបារាំងថា ខ្លួនត្រៀមខ្លួន រួចជាស្រេច ដើម្បីធ្វើការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី

    ប្រទេសបារាំងថា ខ្លួនត្រៀមខ្លួន រួចជាស្រេច ដើម្បីធ្វើការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី

    ភ្នំពេញ៖ ឯកឧត្តម Edouard Philippe នាយករដ្ឋមន្រ្តីបារាំង បានបញ្ចាក់ថាក្នុងសាររបស់ខ្លួនថា រដ្ឋាភិបាលបារាំងត្រៀមរួចហើយ ដើម្បីធ្វើការងារជាមួយ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មីនេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ សារលិខិត ដែលបានផ្ញើជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបញ្ជាក់ជំហរនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បញ្ជាក់ជំហរ យ៉ាងច្បាស់ របស់នាយករដ្ឋមន្រ្តីបារាំង គឺជាលិខិតទី២ របស់ប្រទេសមេដឹកនាំប្រចាំនៅអឺរ៉ុប ដែលបានផ្ញើសារទទួលគាំទ្រចំពោះរដ្ឋាភិបាល​ថ្មី ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង ដែលផ្ញើសារដោយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ដែលបានជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលបន្តទទួលបានជោគជ័យ ឈ្នះការបោះឆ្នោតដឹកនាំរាជរដ្ឋាភិបាល ក្នុងអាណត្តិទី០៦នេះ។ នាយករដ្ឋមន្រ្តីបារាំង ផ្ញើសារជូនសម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់អំពីការត្រៀមលក្ខណៈរបស់បារាំង ដើម្បីធ្វើការជាមួយសម្តេចនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ក្នុងការគាំទ្រដល់ការស្ថាបនាកម្ពុជាជាមួយប្រជាធិបតេយ្យ មានសន្តិភាព…

  • ឥស្សរជន ៥រូប ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជា រដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ

    ឥស្សរជន ៥រូប ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជា រដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ

    ឥស្សរជន ៥រូប ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សហីមុនី ត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការ៣រូប  និង អនុរដ្ឋលេខាធិការ២រូប ។ នេះបើតាម ព្រះរាជក្រឹត្យ ដែលត្រូវបាន សម្តេចប្រមុខរដ្ឋស្តីទី ចុះព្រះហស្តលេខា នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨។ ឥស្សរជន៥រូបរួមមាន៖ ១-ឯកឧត្តម សំហេង បុរស ជារដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្ប ទា។ ២-ឯកឧត្តម ចាន់ សុវុឌ្ឍ ជារដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ៣-ឯកឧត្តម លេង ផាលី ជារដ្ឋលេខាធិការ ក្រសួងផែនការ ៤-ឯកឧត្តម សុខ សប្បាយណា ជាអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន…

  • ប្ដឹងចោទទាមទាដីជាង៨០ហិចតានៅប៉ោយប៉ែត ខណះពេលដីឡើងថ្លៃ ពលរដ្ឋរស់នៅអស្រ័យផលរាប់សិបឆ្នាំ

    ប្ដឹងចោទទាមទាដីជាង៨០ហិចតានៅប៉ោយប៉ែត ខណះពេលដីឡើងថ្លៃ ពលរដ្ឋរស់នៅអស្រ័យផលរាប់សិបឆ្នាំ

    បន្ទាយមានជ័យ៖      រឿងរាវដែលគួរអោយរសើបនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ ខណះដីធ្លីឡើងថ្លៃ បណ្ដឹងទំនាស់ដីធ្លីក៍កាន់តែច្រើន ដូចមានការប្ដឹងចោទទាមទាដីដែល ពលរដ្ឋ មានផ្ទះសំបែង អាស្រ័យផលលើដីដាំដុះរាប់សិបឆ្នាំហើយនោះ ថាជាកម្មសិទ្ធរបស់ក្រុមម្ខាងទៀត ដែលពួកគាត់ដាក់បណ្ដឹងទៅគណះកម្មកាដោះស្រាយ ទំនាស់ខេត្តបន្ទាយមានជ័យ ទាំងមិនស្គាស់ភូមិច្បាស់លាស់ផងនោះ។      បណ្ដឹងរបស់ភាគី(ក)តំណាងពលរដ្ឋ១៨គ្រួសារ ទាមទាដីចំនួន៨៥ហិចតានៅភូមិ អណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែបែរទៅជាចង្អុលប្រាប់គណះកម្មការចុះវាស់វែងកំណត់ទីតាំងដីទំនាស់នេះ ក្នុងភូមិ ទួលពង្រ សង្កាត់ក្រុងដដែលដែលមានទំហំ៨៨ហិចតាកន្លះទៅវិញ ហើយអះអាងថាក្រុមខ្លួន ទទួលដីពីកងទ័ពជើងគោគប្រគល់ជូន  ហើយបានដាក់បណ្ដឹងទៅគ្រប់ស្ថាប័ន បានការសំរេចពីថ្នាក់លើ អោយរដ្ឋបាលខេត្តចាត់ការជំនួស។      លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនាថ្ងែទី១៨កញ្ញា២០១៨ អញ្ជើញបើកកិច្ចប្រជុំដោះស្រាយទំនាសដិធ្លី និងចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្ដែងរស់ឈ្ម៉ោះលឹម ទាឡេង លឹម ទាហេង តែ ហុន សោម ម៉ាលី ឆាយ ហ៊ុន ឆាយ តារារិទ្ធ គឹម ស៊ា និងឈ្មោះដុំ វណ្ណឌី ក្នុងចំណោម១៦គ្រួសារដែលជាភាគី(ខ) ជាមួយដីពលរដ្ឋ ១៨គ្រួសារប្ដឹងទាមទាយក នៅសាលាក្រុងប៉ោយប៉ែត។      ក្រុមការងារបានបង្ហាញសាវតារឿងរៀៗខ្លួន និងលើកយកឯកសារ មកសំអាងក្រោយចុះអង្កេត…

  • បុរសចំណាស់ម្នាក់ក្អួតធ្លាក់ឈាមស្លាប់ បន្ទាប់ពីចុះពីលើរថយន្តឈ្នួល

    បុរសចំណាស់ម្នាក់ក្អួតធ្លាក់ឈាមស្លាប់ បន្ទាប់ពីចុះពីលើរថយន្តឈ្នួល

    ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ពេលដែលឃើញបុរសម្នាក់ក្អួតឈាមស្លាប់ក្បែរផ្ទះលក់ថ្នាំពេទ្យមួយកន្លែងស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសដែលក្អួតធ្លាក់ឈាមស្លាប់ខាងលើ ជិះរថយន្តឈ្នួលមកពីស្រុកកំណើតនៅឯខេត្តស្វាយរៀងដោយមានមាន់បន្លែផង គោលបំណងយកមកផ្ញើប្រពន្ធ និងកូនដែលធ្វើការរោងចក្រ ប៉ុន្តែមិនទាន់បានជួបប្រពន្ធកូនផង ពេលមិនស្រួលខ្លួនចុះពីលើរថយន្តបម្រុងដើរចូលទិញថ្នាំលេប ក៏ក្អួតធ្លាក់ឈាមស្លាប់តែម្តង។ បុរសដែលស្លាប់នេះមានឈ្មោះ កិត ពៀក អាយុ៥២ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិព្រៃស្រះ ឃុំសម្បត្តិជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញការិយាលយ័កោសល្យវិច័យស្នងការរាជធានីភ្នំពេញបានចុះមកពិនិត្យសពបុរសខាងលើ និងបានឲ្យដឹងថាបុរសខាងលើពិតជាស្លាប់ដោយសារជំងឺក្អួតឈាមពិតប្រាកដមែន។ សមត្ថកិច្ចជំនាញក៏បានប្រគល់សពបុរសខាងលើនេះឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ម.ន

  • លោក ព្រុំ រស្មី៖ ប្រកាសទទួលពាក្យចូលរួមកម្មវិធីជួបជុំមហាគ្រួសារOff Road Festivalឆ្នាំ២០១៨

    លោក ព្រុំ រស្មី៖ ប្រកាសទទួលពាក្យចូលរួមកម្មវិធីជួបជុំមហាគ្រួសារOff Road Festivalឆ្នាំ២០១៨

    លោក ព្រុំ រស្មី៖ ប្រកាសទទួលពាក្យចូលរួមកម្មវិធីជួបជុំមហាគ្រួសារOff Road Festivalឆ្នាំ២០១៨