Category: ព័ត៌មាន

  • ចំនួនអ្នកស្លាប់កើនដល់១៥នាក់ និង៥០នាក់ទៀតបាត់ខ្លួន ក្នុងហេតុការណ៍បំណាក់ដីដ៏អាក្រក់នៅភាគកណ្តាលប្រទេសហ្វីលីពីន

    ចំនួនអ្នកស្លាប់កើនដល់១៥នាក់ និង៥០នាក់ទៀតបាត់ខ្លួន ក្នុងហេតុការណ៍បំណាក់ដីដ៏អាក្រក់នៅភាគកណ្តាលប្រទេសហ្វីលីពីន

    ហ្វីលីពីន ៖ យោងតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា មនុស្ស១៥នាក់បាត់បង់ជីវិត និងច្រើនជាង៥០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះបំណាក់ដីសង្កត់ពីលើលំនៅដ្ឋានប្រជាជនរស់នៅក្នុងទីក្រុងណាហ្គា ខេត្តស៊ីប៊ូ ភាគកណ្តាលប្រទេស។ អាជ្ញាធរក្នុងតំបន់ និងសាក្សីបានឱ្យដឹងថា គ្រោះបំណាក់ដីនេះ បានកើតឡើងនៅម៉ោងប្រមាណ៦ព្រឹកថ្ងៃព្រហស្បត្តិ៍នេះ (ម៉ោងក្នុងតំបន់) និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងអស់ជាច្រើននៅក្នុងភូមិ ណាអាឡេដ និងទីណាអាន ហើយបើតាមសេចក្តីរាយការណ៍ជំហានដំបូងនោះ យ៉ាងហោចណាស់មានលំនៅដ្ឋានប្រជាជនចំនួន១០ខ្នងត្រូវកប់ក្រោមល្បាប់ភក់។ ប៉ូលិសបាននិយាយថា ចំនួនលំនៅដ្ឋានដែលរងការខូចខាតអាចនឹងត្រូវបន្តកើនដល់៣៥ខ្នងឯណោះ។ ជាមួយគ្នានេះ ជម្រកស្នាក់នៅបណ្តោះអាសន្នច្រើនជាង១,០០០កន្លែងក៏ត្រូវបានគេត្រៀមរួចរាល់ហើយដែរ ដើម្បីជម្លៀសខ្លួនពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ ជុំវិញហេតុការណ៍បំណាក់ដីនេះដែរ អាជ្ញាធរហ្វីលីពីនបានអះអាងថា ប្រជាជនក្នុងតំបន់ធ្លាប់ត្រូវបានទទួលការព្រមានឲ្យជម្លៀសខ្លួនជាបន្ទាន់ ដោយផ្អែកលើស្ថានភាពមិនប្រក្រតី ដែលអាចនឹងបង្កជាគ្រោះបាក់ដី ប៉ុន្តែពួកគេមិនបានអើពើនឹងព្រមាននេះនោះទេ៕

  • សារព័ត៌មានសហរដ្ឋអាម៉េរិកចុះផ្សាយថា ករណីវាយប្រហាររបស់ក្រុមភេវរករបានថយចុះ២៣ភាគរយកាលពីឆ្នាំ២០១៧

    សារព័ត៌មានសហរដ្ឋអាម៉េរិកចុះផ្សាយថា ករណីវាយប្រហាររបស់ក្រុមភេវរករបានថយចុះ២៣ភាគរយកាលពីឆ្នាំ២០១៧

    សហរដ្ឋអាម៉េរិក ៖ ក្រសួងការបរទេសអាម៉េរិកបានរាយការណ៍ពីការថយចុះច្រើនជាង២០ភាគរយនៃចំនួនករណីវាយប្រហារដោយភេវរកម្មនៅទូទាំងពិភពលោកកាលពីឆ្នំា២០១៧។ ក្រសួងបរទេសអាម៉េរិកបានបញ្ចេញរបាយការណ៍ប្រចំាឆ្នំារបស់ខ្លួនស្តីពីអំពើភេវរកម្មសកលលោកកាលពីថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ចំនួនមនុស្សស្លាប់ដោយសារករណីវាយប្រហារដោយអំពើភេវរកម្មក៏បានធ្លាក់ចុះ២៧ភាគរយផងដែរ គឺនៅត្រឹមចំនួន១៨,៧៥៣នាក់។ កត្តាសំខាន់នៅពីក្រោយការធ្លាក់ចុះនេះ គឺបណ្តាលមកពីការធ្លាក់ចុះយ៉ាងខ្លាំងពាក់ព័ន្ធនឹងករណីវាយប្រហារពីសំណាក់ក្រុមភេវរករនៅក្នុងប្រទេសអ៊ីរ៉ាក់។ របាយការណ៍នេះ ក៏បានលើកឡើងពីការកើនឡើងយ៉ាងធំក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លំាងចម្រុះពិភពលោក ក្នុងការប្រយុទ្ធប្រឆំាងនឹងពួកឧទ្ទាមរដ្ឋអ៊ីស្លាម និងអង្គការភេវរករដទៃទៀត។ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាម៉េរិកនេះទៀតសោត ក៏បានចោទប្រកាន់កូរ៉េខាងជើងផងដែរថា បានផ្តល់ការគាំទ្រម្តងហើយម្តងទៀតចំពោះអំពើភេវរកម្មអន្តរជាតិ ដោយបានលើកឡើងពីការចាប់ខ្លួនជនជាតិជប៉ុន។ មិនតែប៉ុណ្ណោះ កាលពីខែវិច្ឆិកាកន្លងទៅ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានហៅប្រទេសកូរ៉េខាងជើងថា ជារដ្ឋគាំទ្រអំពើភេវរកម្ម៕

  • លោក ស៊ីន ហ្សូអាបេ បន្តទទួលបានជ័យជម្នះការបោះឆ្នោតផ្ទៃក្នុងបក្សកាន់អំណាចនៅប្រទេសជប៉ុន

    លោក ស៊ីន ហ្សូអាបេ បន្តទទួលបានជ័យជម្នះការបោះឆ្នោតផ្ទៃក្នុងបក្សកាន់អំណាចនៅប្រទេសជប៉ុន

    ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតផ្ទៃក្នុងបក្សកាន់អំណាច ហើយជាមួយនឹងជ័យជម្នះនេះ លោក អាបេ អាចនឹងបន្តដឹកនាំប្រទេសជប៉ុនថែមមួយអាណត្តិទៀត ក្លាយទៅជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតនៅក្នុងប្រវត្តិសាស្ត្រជប៉ុន។ ការបោះឆ្នោតផ្ទៃក្នុងគណបក្សប្រជាធិបតេយ្យសេរី LDP នៅថ្ងៃទី២០ ខែកញ្ញានេះ លោក អាបេ បានយកឈ្នះលើគូប្រជែង គឺអតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishida ដោយមានសំឡេងគាំទ្រ៥៥៣/៨០៧សំឡេងនៅក្នុងគណបក្ស។ លោក អាបេ ត្រូវការតែសំឡេងគាំទ្រតែ៤០៤សំឡេងប៉ុណ្ណោះ និងទទួលបានជ័យជម្នះ តែលោកទទួលបានដល់ទៅជាង៥៥០សំឡេង។ អាណាត្តិទី៣របស់លោក អាបេ ក្នុងតំណែងជាប្រធានគណបក្ស LDP នឹងត្រូវបញ្ចប់នៅខែសីហា ឆ្នាំ២០២១ខាងមុខនេះ។ 

  • ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាប្រកាសបើកកម្មវិធីប្រូម៉ូសិនថ្មីជូនដល់អតិថិជនសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ឆ្នាំ២០១៨-២០១៩

    ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាប្រកាសបើកកម្មវិធីប្រូម៉ូសិនថ្មីជូនដល់អតិថិជនសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ឆ្នាំ២០១៨-២០១៩

    ភ្នំពេញ៖ គណៈគ្រប់គ្រងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) រៀបចំកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍ដ៏ធំមួយ ក្នុងគោលបំណងថ្លែងអំណរគុណដល់ដៃគូរបស់ខ្លួនចំពោះកិច្ចសហការកន្លងមក ដើម្បីពង្រឹងចំណងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម អ្នកណែនាំរោងការ និងអតិថិជនទាំងអស់ដែលជាវស្រាបៀរគ្រប់ម៉ាកសញ្ញារបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា CBL ក៏ដូចជាជម្រាបជូននៅកព្ចាប់អាពាហ៍ពិពាហ៍សម្រាប់រដូវកាលឆ្នាំ២០១៨-២០១៩។ លោក Samson Wong អគ្គនាយកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) មានប្រសាសន៍ថា កម្មវិធីកព្ចាប់អាពាហ៍ពិពាហ៍របស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) តែងតែយកចិត្តទុកដាក់ចំពោះអតិថិជនជានិច្ចអស់រយៈពេលជាច្រើនឆ្នាំមកហើយ យើងបាននាំគូស្វាមីភរិយាជាច្រើនគូទៅក្រេបទឹកឃ្មុំនៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ទីក្រុងមីឡាន ប្រទេសអ៊ីតាលី ប្រទេសសិង្ហបុរី និងឆ្នេរក្រាប៊ីជាដើម។ សម្រាប់ឆ្នាំនេះ យើងនឹងនាំមកនូវកម្មវិធីកព្ចាប់អាពាហ៍ពិពាហ៍កាន់តែអស្ចារ្យសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ខាងមុខនេះ ដូចជាស្រាបៀរ ABC Extra Stout ដំណើរកម្សាន្តទៅទីក្រុងឡុងដ៏ ស្រាបៀរ Heineken ដំណើរកម្សាន្តទៅទីក្រុងឡូសអាន់ជីលេស ស្រាបៀរ Tiger ដំណើរកម្សាន្តទៅទីក្រុងស៊ីដនី និងស្រាបៀរ Anchor ដំណើរកម្សាន្តតាមនាវាដ៏អស្ចារ្យ។ លោកអគ្គនាយកបន្ថែមទៀតថា បន្ទាប់ពីកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ក្រុមហ៊ុន CBL នឹងរៀបចំបន្តផ្សព្វផ្សាយកម្មវិធីនេះ នៅខេត្តសំខាន់ពីរផ្សេងទៀតដូចជាខេត្តសៀមរាប ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅវិមានមង្គល…

  • ប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅស្រុកល្វាឯម

    ប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅស្រុកល្វាឯម

    អាជ្ញាធរខេត្តកណ្តាល រួមនឹងមន្ទីរជំនាញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានធ្វើការប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅភូមិអរិយក្សត្រ និងភូមិខ្សាច់ ស្ថិតក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋនាពេលខាងមុខនេះ។

  • អាវុធហត្ថខេត្តពោធិ៍សាត់ឃាត់ខ្លួនជាងជួសជុលរថយន្តម្នាក់ពីបទហិង្សាមានស្ថានទម្ងន់ទោស

    អាវុធហត្ថខេត្តពោធិ៍សាត់ឃាត់ខ្លួនជាងជួសជុលរថយន្តម្នាក់ពីបទហិង្សាមានស្ថានទម្ងន់ទោស

    ខេត្តពោធិ៍សាត់ ៖ កម្លាំងជំនាញមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនជាងជួសជុលរថយន្តម្នាក់ ជាប់ចោទពីបទហិង្សាដោយមានស្ថានទម្ងន់ទោស របស់ចៅក្រមសើបសួរនៃសាលាដំបូងខេត្ត។ ប្រតិបត្តិការចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនជាងជួសជុលរថយន្តខាងលើ ធ្វើឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីកងកម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លឹម តៅឈាង ភេទប្រុស អាយុ ៤៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរជាងជួសជុលរថយន្ត។ ការដែលនាំខ្លួននេះ គឺអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៨០ដខ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ចេញដោយចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ជាប់ចោទពីបទ ហិង្សាដោយមានស្ថានទម្ងន់ទោស។ ប្រភពដដែលបន្តទៀតថា ជនសង្ស័យនាំយកមកបំពេញនីតិវិធីខ្លះៗ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ហើយក៏បញ្ជូនខ្លួនបន្តទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ហើយដែរ៕

  • សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្ចាស់ហាងម៉ាស្សាកោសជប់ធ្វើសសៃ សង្ស័យបង្កប់សេវាផ្លូវភេទ

    សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្ចាស់ហាងម៉ាស្សាកោសជប់ធ្វើសសៃ សង្ស័យបង្កប់សេវាផ្លូវភេទ

    ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះបង្រ្កាបទីតាំងម៉ាស្សាមួយកន្លែង ដែលសង្ស័យមានបង្កប់សេវាផ្លូវភេទ ក្នុងនោះកម្លាំងឃាត់ខ្លួនស្រ្តីម្ចាស់ហាង និងនារីៗចំនួន៤នាក់ រួមទាំងវត្ថុតាងផ្សេងៗផងដែរ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅត្រង់ចំណុចទីតាំងម៉ាស្សាមួយកន្លែង ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនម្ចាស់ហាង ស្រីម៉ាន់ ម៉ាស្សា ឈ្មោះ គាវ ស្រីម៉ាន់ ភេទស្រី អាយុ២៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ សង្កាត់កើតហេតុ មានទីលំនៅភូមិដោប ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ។ ក្នុងកិច្ចប្រតិបត្តិការបានរកឃើញ និងដកហូតនូវវត្ថតាងរួមមាន ស្រោមអនាម័យប្រើប្រាស់រួចចំនួន១ និងមិនទាន់ប្រើប្រាស់មួយចំនួន និងនារីដែលបម្រើការចំនួន៤នាក់ផងដែរ។ ប្រភពព័ត៌មានដដែលបន្តថា នារីៗទាំង៤នាក់នោះ គឺទី១)ឈ្មោះ ផ សម អាយុ១៩ឆ្នាំ ទី២)ឈ្មោះ គ ភ អាយុ ២៣ឆ្នាំ ទី៣)ឈ្មោះ ហ ធរ អាយុ២០ឆ្នាំ និងទី៤)ឈ្មោះ ស ឡអ…

  • អភិបាលខណ្ឌដង្កោ បន្តការអញ្ជើញអធិការ មេបញ្ជាការ ចៅសង្កាត់ មេប៉ុស្តិ៍ និងមេភូមិ ធ្វើការប្តេជ្ញាចិត្តក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានទ្វេដង ស្របតាមអនុសាសន៍របស់សម្តេចតេជោ

    អភិបាលខណ្ឌដង្កោ បន្តការអញ្ជើញអធិការ មេបញ្ជាការ ចៅសង្កាត់ មេប៉ុស្តិ៍ និងមេភូមិ ធ្វើការប្តេជ្ញាចិត្តក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានទ្វេដង ស្របតាមអនុសាសន៍របស់សម្តេចតេជោ

    ព្រឹកថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានរួមជាមួយលោកអភិបាលរង លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ និងមេភូមិ ធ្វើការប្តេជ្ញាចិត្តចំពោះមុខប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃវែង ក្នុងការបម្រើសេវារដ្ឋបាលសាធារណៈ ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សៀវភៅស្នាក់នៅ សៀភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ព្រមទាំងសេវារដ្ឋបាលផ្សេងៗទៀត ឲ្យបានល្អប្រសើរទ្វេដង ស្របតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ជាមួយគ្នាលោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខជូនដល់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងបានគិតគូរពីការលំបាក និងបញ្ហានានារបស់បងប្អូននៅមូលដ្ឋាន ព្រមទាំងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះលោកអភិបាលបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កន្លងមក ដែលនេះបង្ហាញអំពីការស្រលាញ់ គាំទ្រ…

  • ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកបឹងទន្លេសាបក្នុងឃុំអន្លង់សំណរចំនួន១៣១គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តសៀមរាប

    ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកបឹងទន្លេសាបក្នុងឃុំអន្លង់សំណរចំនួន១៣១គ្រួសារ  ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តសៀមរាប

    សៀមរាប៖ កាលពីព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ ឯកឧត្តមបណ្ឌិត ឃឹម  ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តសៀមរាប នាំយកនៅអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកបឹងទន្លេសាប ក្នុងឃុំអន្លង់សំណរចំនួន១៣១គ្រួសារ ដែលបានមកស្នាក់ទីទួលសុវត្ថិភាពទំនប់៧៨ ភូមិស្តៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

  • អាជ្ញាធរបញ្ជាឱ្យបិទក្រុមហ៊ុនចិនចំនួន២កន្លែងដែលរកស៊ីខុសច្បាប់

    អាជ្ញាធរបញ្ជាឱ្យបិទក្រុមហ៊ុនចិនចំនួន២កន្លែងដែលរកស៊ីខុសច្បាប់

    ភ្នំពេញ៖ ក្រោយបញ្ចប់ការត្រួតពិនិត្យ អាជ្ញាធរចម្រុះសម្រេចផ្អាកសកម្មភាពក្រុមហ៊ុនចិនចំនួន២កន្លែង នៅកោះពេជ្រ ដែលប្រតិបត្តិការអាជីវកម្មដោយខុសច្បាប់លើសេវាកម្មផ្ញើប្រាក់ វេប្រាក់ ប្តូរប្រាក់ ក៏ដូចជាប្រមែប្រមូលប្រាក់ពីអតិថិជនក្នុងការជួញដូរកាសអេឡិចត្រូនិក(digital asset/cryptocurrency)។ អាជ្ញាធរជំនាញ និងសមត្ថកិច្ចចម្រុះ រួមមានក្រុមការងារធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងកម្លាំងនគរបាលជាតិនៃនាយកដ្ឋានកណ្ដាលសន្តិសុខក្រសួងមហាផ្ទៃ ថ្មីៗនេះ ត្រួតពិនិត្យទីតាំងក្រុមហ៊ុនមួយឈ្មោះ BIQUAN TECHNOLOGY (ប៊ីឈាន តិចណូឡូជី) ស្ថិតនៅផ្ទះលេខ S-58 ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទីតាំងមួយទៀតឈ្មោះ ហ៊ុយ សាង  Hui Shang International Remittances មានទីតាំងស្ថិតនៅផ្ទះលេខ S-59 ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនេះ គឺយោងតាមសេចក្តីថ្លែងការណ៍រួមរវាងធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការទប់ស្កាត់បទល្មើសហិរញវត្ថុ និងការចរាចរខុសច្បាប់កាស់អេលិចត្រូនិក។ សមាសភាពចូលរួម មានលោកសៀង ធីរិទ្ធ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា លោកឧត្ដមសេនីយ៍ទោ…