Category: ព័ត៌មាន

  • អាជ្ញាធរខេត្តកណ្តាលចុះរៀបចំសណ្តាប់ធ្នាប់នៅក្រុងតាខ្មៅ

    អាជ្ញាធរខេត្តកណ្តាលចុះរៀបចំសណ្តាប់ធ្នាប់នៅក្រុងតាខ្មៅ

    អាជ្ញាធរខេត្តកណ្តាលចុះរៀបចំសណ្តាប់ធ្នាប់នៅក្រុងតាខ្មៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តកណ្តាល សហការជាមួយអាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំង បានចុះរៀបចំធ្វើសណ្តាប់ធ្នាប់នៅផ្លូវជាតិលេខ២១ ដែលអាជីវករលក់ដូរនៅតាមលំនៅឋាន បានដាក់តាំងសំភារៈ ឥវ៉ាន់ នៅតាមចិញ្ចើមផ្លូវថ្នល់ ដែលជាកន្លែងសំរាប់អ្នកថ្មើរជើងធ្វើដំណើរ។ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តកណ្តាលបានឲ្យដឹងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរារណ៏ និងការកកស្ទះចរាចរណ៏ គឺត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលរស់នៅតាមដងផ្លូវ មិនត្រូវដាក់តាំងសំភារៈ ឥវ៉ាន់ នៅលើចិញ្ចើមផ្លូវថ្នល់ ដែលជាកន្លែងសំរាប់អ្នកថ្មើរជើងធ្វើដំណើរឡើយ។ លោកក៏បានអប់រំ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលបានដាក់តាំងសំភារៈនៅលើចញ្ចើមផ្លូវទាំងអស់ត្រូវបញ្ឈប់ ការដាក់តាំងសំភារៈ ឬទំនិញរបស់ខ្លួន ព្រោះបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៏ ដល់អ្នកថ្មើជើង អ្នកធ្វើដំណើនៅលើផ្លូវសាធារណៈ និងបណ្តាលឲ្យមានការកកស្ទះចរាចរណ៏ផងដែរ។ លោកបន្តថាដើម្បីឲ្យសង្គមជាតិយើងមួយក្លាយជាសង្គមជាតិស៊ីវិល័យ និងមានសេចក្ដីថ្លៃថ្នូរ លោកស្នើឲ្យបងប្អូនដែលរស់នៅតាមដងផ្លូវទាំងអស់គ្នាចូលរួមដោយស្ម័គ្រចិត្តរក្សាសណ្ដាប់ធ្នាប់ របៀបរាបរយនៅមុខផ្ទះឲ្យបានស្អាត ព្រោះការចូលរួមចំណែករបស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមវិភាគទានក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយភាពអនាធិបតេយ្យ ភាពគ្មានសណ្ដាប់ ហើយធ្វើឲ្យទីក្រុងតាខ្មៅក្លាយជាទីក្រុងមួយទាក់ទាញភ្ញៀវទេសចរណ៍ ទាក់ទាញវិនិយោគទុនឲ្យមកវិនិយោគកាន់តែច្រើនផងដែរ។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើចរាចរណ៍នៅលើផ្លូវសាធារណៈ ជាពិសេសនៅក្នុងទឹកដីខេត្តកណ្ដាល សូមចូលរួមទាំងអស់គ្នា គោរពច្បាប់ចរាចរណ៍ គោរពផ្លាកសញ្ញាចរាចរណ៏…

  • ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធតំបន់ប្រត្តិបតការសិករងខេត្តកំពត

    ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធតំបន់ប្រត្តិបតការសិករងខេត្តកំពត

    កំពត៖ នៅរសៀល ថ្ងៃទី២១ ខែកញ្ញា  ឆ្នាំ២០១៨ នៅទីបញ្ជាការដ្ឋាន ប្រត្តិបតការសិករង ខេត្តកំពតបានរៀបចំពិធីសំណេះសំណាល ជាមួយកងកម្លាំប្រដាប់អាវុធតំបន់ប្រតិបត្តិការសឹករង ខេត្តកំពតក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និង ជាគៈណៈបញ្ជាការឯកភាព   ខេត្តកំពតក្នុងនោះដោយមានវត្តមានចលូរួម អំពីឯកឧត្តមប្រធានក្រុមព្រិក្សា ខេត្តអភិបាលរងខេត្តលោកជំទាវលោកប្រធានមន្ទីរ និងអស់លោក   លោកស្រី ជាមន្ត្រីជុំវិញខេត្តលោកមេបញ្ជាកា មេបញ្ជាការសិករង និងកងកម្លាំងប្រដាប់អាវុធសិករងទាំងអស់ក្នុងខេត្ត សរុបចំនួន 423នាក់ហើយឯកឧត្តមបានចែកជូនប្រាក់ក្នុងម្នាក់ៗ ទទួលបានចំនួន 50000រៀលសរុបទាំអស់ជាង21លានរៀលសម្រាប់ធ្វើបុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ។ ឯកឧត្តម អភិបាល ខេត្ត បានវាយតម្លៃខ្ពស់ចំពោះ លោកមេបញ្ជាការបញ្ជាការង និង កងកម្លាំងទាំងអស់ដែលបានខិតខំ យ៉ាងអស់ពីកម្លាំងចិត្តកាយក្នុងកាកាពាជាតិនិងមាតុភូមធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ ព្រមទាងការអភិវឌ្ឍន៍    រីកចំរើនទូទាំងប្រទេសក្រោមការដិកនាំដ៍ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន  នាយរដ្ដមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

  • គ្រោះថ្នាក់ចរាចរណ បង្ករដោយ​បើករថយន្ត​ BMW​ បើកយ៉ាងលឿន ជ្រុលចង្កូតព្រលះទ្រូងផ្លូវពេញទំហឹង​ ក្រឡាប់ផ្ងារជើង​ និងរងរបួសធ្ងន់

    គ្រោះថ្នាក់ចរាចរណ បង្ករដោយ​បើករថយន្ត​ BMW​ បើកយ៉ាងលឿន ជ្រុលចង្កូតព្រលះទ្រូងផ្លូវពេញទំហឹង​ ក្រឡាប់ផ្ងារជើង​ និងរងរបួសធ្ងន់

    រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយរថយន្តស៊េរីទំនើប មួយគ្រឿង ម៉ាក​ BMW បើកបរដោយបុរសជនជាតិចិន​ម្នាក់ ក្នុងល្បឿនយ៉ាងលឿន បានរេចង្តូតទៅបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ និង​ហូរហៀរ​ប្រេងពេញផ្លូវ និងបាក់របាំងថ្មអស់១កង់ ចំណែកឯអ្នកបើកបរបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង០០:៤០នាទីយប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃ​សៅរ៍ ទី២២ ខែកញ្ញា​ ឆ្នាំ២០១៨នេះ (ត្រង់ចំណុចមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​) តាមបណ្ដោយ​ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ​​ រាជធានីភ្នំពេញ។ តាមសាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក BMW ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ 2S-0883 បើកបរដោយបុរស​ជនជាតិចិន មិនស្គាល់អត្តសញ្ញាណម្នាក់ សង្ស័យស្រវឹងស្រា បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ​ មិនដឹងយ៉ាងម៉េច​ ស្រាប់តែជ្រុលចង្តូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើង​ ដាច់កង់មុខខាងឆ្វេង និងរងការខូចខាតយ៉ាងដំណំ​ និង​ហូរហៀរ​ប្រេងពេញផ្លូវ ចំណែកឯរបាំងថ្មបានបាក់អស់១កង់ផងដែរ ចំណែកឯបុរសជនជាតិចិនដែលជាអ្នកបើកបរបង្កបានរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅសមត្តកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក…

  • ចោរ២នាក់ ប្លន់ម៉ូតូមិនបានសម្រេច ហើយរត់គេចខ្លួនចោលម៉ូតូបាន២ថ្ងៃ ជាលទ្ធផលជាប់ខ្នោះនគរបាលខណ្ឌឬស្សីកែវ

    ចោរ២នាក់ ប្លន់ម៉ូតូមិនបានសម្រេច ហើយរត់គេចខ្លួនចោលម៉ូតូបាន២ថ្ងៃ ជាលទ្ធផលជាប់ខ្នោះនគរបាលខណ្ឌឬស្សីកែវ

    ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ដេញតាមស្រាវជ្រាវរហូតបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ២នាក់ ក្រោយពីពួកគេជិះម៉ូតូទៅគម្រាមវាយប្លន់យកម៉ូតូ១គ្រឿងទៀតពីជនរងគ្រោះមិនបានសម្រេច តែយកបានប្រាក់៨០ដុល្លារ ហើយរត់គេចខ្លួនចោលម៉ូតូបាត់រយះពេល២ថ្ងៃ។ ការបង្ក្រាបចោរប្លន់ម៉ូតូខាងលើនេះ គឺបានធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្ដោយផ្លូវលេខ៧០ ស្ថិតក្នុងក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមលោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា មុនបើកការស៊ើបអង្កេត ហើយឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដកហូតបានសោរខ្សៀលេខ៨ និងដែកសំប៉ែតចុងស្រួចចំនួន១នេះដែរ គឺបានធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កាលពីរសៀលថ្ងៃទី១៩ កញ្ញា «ពោលគឺកាល២ថ្ងៃមុន» នៅត្រង់ចំណុចលើផ្លូវលេខ៧០ កែងផ្លូវរថភ្លើង ស្ថិតក្នុងក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ថាមានករណីជនសង្ស័យ២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកមីអូ ពណ៍ស ពាក់ស្លាកលេខ 1AD-7802 មកគម្រាមវាយប្លន់យកម៉ូតូ តែមិនបានសម្រេចឡើយ និងយកបានតែលុយចំនួន៨០ដុល្លារប៉ុណ្ណោះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរ ហើយរត់គេចខ្លួនចោលម៉ូតូបាត់ស្រមោលតែម្ដង។ លោកអធិការខណ្ឌឬស្សីកែវ បានបញ្ជាក់ទៀតថា ជនសង្ស័យទី១-ឈ្មោះស៊ុន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ…

  • បើករថយន្តទាំងស្រវឹងរេចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងរងការខូចខាតយ៉ាងដំណំ

    បើករថយន្តទាំងស្រវឹងរេចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្ដបុកផ្ទះរបស់ប្រជាពលរដ្ឋបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតទាំងរថយន្តនិងផ្ទះប្រជាពលរដ្ឋយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង ៣០ នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ២៣០ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមសម្ដីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តបង្កម៉ាក NIASSAN អត់ស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៣០ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុក៏បានរេង្កូតទៅបុកផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំឯកៃកុងរថយន្ដវិញរបួសធ្ងន់ ដោយបានបាក់ដៃម្ខាង និងបណ្ដាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំផងដែរ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានជំនាញបានចុះដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅផ្លូវច្បាប់នៅពេលក្រោយ ៕

  • រថយន្តលុច្សសុីសពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបន្តទៅបុកដើមត្របែកព្រៃនិងបុកទ្វាររបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

    រថយន្តលុច្សសុីសពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបន្តទៅបុកដើមត្របែកព្រៃនិងបុកទ្វាររបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តលុច្សស៊ីស RX300 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ស្តុបក្តាន់ពីរក៏បានវ៉ារថយន្ត មួយ គ្រឿងទៀត បណ្ដាលឲ្យរ៉េចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ ២កង់ ឯរថយន្តមិនទាន់អស់ល្បឿនក៏បានបន្តទៅបុកដើមត្របែកព្រៃបាក់អស់ ១ ដើម ហើយទៅបុក ទ្វារផ្ទះប្រជាពលរដ្ឋបាក់អស់ មួយផ្ទាំងថែមទៀត ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ  បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៏ ទី២២ ខែកញ្ញា  ឆ្នាំ២០១៨ ត្រងុចំណុចស្តុបក្តាន់២ ក្នុងសង្កាត់ ស្រះចក  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។ តៃកុងរថយន្តបង្កមានវ័យប្រហែល៣០ឆ្នាំជាង ភេទប្រុស មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។តាមសម្តីប្រជាពលរដ្ឋម្នាក់បានឃើញហេតុការនេះ ប្រាប់ឲ្យដឹងថាមុនដំបូងរូបគាត់បានបើករថយន្ត ម៉ាកលុច្សសុីស ពណ៌ស្ករ  ពាក់ស្លាកលេខ ភ្នំពេញ 2M.9226 បើកតាមផ្លូវសហព័ន្ធរុស្សុី ទឹសដៅពីកើតទៅលិច បើកដោយបុរសម្នាកយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានវ៉ារថយន្តមួយគ្រឿងទៀតមិនចាំម៉ាកយ៉ាងលឿនមិនប្រយ័ត្នក៏បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២ផ្ទាំងហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកដើមត្របែកព្រៃបាក់អស់មួយដើម ហើយដើមត្របែកព្រៃខ្ទាតទៅបុកចំទ្វាររបងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំង។ចំណែក រថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង  សំណាងល្អមិនមានអ្នករងរបួសនោះទេ។ ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទំនាក់ទំនងជំនាញចរាចរណ៏ក្រុងមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ័ជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

  • ប្រជាពលរដ្ឋមកពីសង្កាត់ចំនួន៣អត់ទ្រំនឹងក្លិនសំរាមលែងបានក៏លេីកគ្នាមកតវ៉ានិងដាក់ញ្ញាតិអោយតុលាការជួយរកដំណោះស្រាយ

    ប្រជាពលរដ្ឋមកពីសង្កាត់ចំនួន៣អត់ទ្រំនឹងក្លិនសំរាមលែងបានក៏លេីកគ្នាមកតវ៉ានិងដាក់ញ្ញាតិអោយតុលាការជួយរកដំណោះស្រាយ

    រតនគិរី: នេះជាលេីកទីមួយហេីយដែលបងប្អូនខ្មែរនិងបងប្អូនជនជាតិដេីភាគតិច្ចជិត២០០នាក់តំណាងអោយសង្កាត់ចំនួន៣ គឺសង្កាត់កាចាញ  សង្កាត់បឹងកន្សែង សង្កាត់ឡាបានសៀក។បានលេីគ្នាមកតវ៉ានិងយកញ្ញាតិមកដាក់នៅសាលាដំបូងខេត្តរតនគិរី ដម្បីសំុការជួយអន្តារាគមន៍និងដោះស្រាយជូនពួកគាត់ពាក់ពន្ឋ័ទៅក្រុមហ៊ុនប្រមូលសំរាមលោកជា គួង។ ក្រុមប្រជាពលរដ្ឋមកពីសង្កាត់កាចាញបានលេីកឡេីងថាទីលានចាក់សំរាមមានទីតាំងភូមិ៣សង្កាត់កាចាញត្រូវបានក្រុមហ៊ុនអនាមយ័លោកជាគួងយកទៅចាក់រាយប៉ាយយ៉ាងអាណាធិតេយ្យក្នុងចំការ រឺលេីដងផ្លូវមិនតែប៉ុណ្ណោះខ្លិនស្អុយ រលួយ ដង្កូវ រ៉ុយដែលកេីតចេញពីសំរាមបានធ្វេីអោយប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ម្យាងទៀតពេលភ្លៀងទឹកហូចេញពីសំរាមធ្លាក់ចុះមក អូរ និងជ្រោះ…ដែលបងប្អូនជនជាតិដេីមភាគតិច្ចតែងតែអាស្រយ័ផលទឹកនេះដូចជាផឹក ម៉ុជ បោកគក់…។បណ្តាលអោយកេីតជំងឺជាពិសេសក្មេងតូចៗ។សូមស្តាប់ការលេីកឡេីងរបស់ពួកគាត់(មានសំលេង)។ ចំណែកបងប្អូនមកពីសង្កាតបឹងកន្សែងពួគាត់បានលេីកឡេីងថា  ក្រុមប្រមូលសំរាមលោកជាគួងគួតែមានទីតាំងចាក់សំរាមអោយបានត្រឹមត្រូវនិងច្បាស់លាស់ជៀសវាងការដេីរចាក់អាណាធិបតេយ្យ តាមចំការរឺតាមផ្លូវ។ចំណែកប្រជាពលរដ្ឋនិងអាជីវករមកពីសង្កាត់ឡាបានសៀកក៏បានលេីកឡេីងដូចគ្នារដែរថា សួមអោយសមត្ថកិច្ចពាក់ពន្ឋនិងតុលាការជួយរកតំណោះស្រាយអោយបានឆាប់ ព្រោះថាសំរាម កកស្ទះគរដូចកូនភ្នំហេីយនៅខាមុខផ្សារ។ គួរបញ្ជាក់ផងដែរថា: ដេីមហេតុបណ្តាលអោយផ្ទុះកេីតជារឿងប្រជាពលរដ្ឋលេីកគ្នារាប់រយនាក់មកតវ៉ានេះគឺបណ្តាលមកពីក្រុមហ៊ុនអនាមយ័គីមជ្រា លោក ជាគួង បានរំលោភទៅនិងសាលដីការបស់តុលាការ ខេត្តរតនគិរីចុះថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៨ដែលចុះហត្ថលេខានិងត្រាដោយចៅក្រម យិនវិសិដ្ឋសម្រេចអោយក្រុមហ៊ុនផ្សារដឹកសំរាមជំនួសក្រុមហ៊ុនលោក ជាគួងជាបណ្តោះអាសន្ន។ និងមិនអោយបង់ថ្លៃប្រមូលនិងដឹកជញ្ជូនសំរាមជាបណ្តោះអាសន្នទៅអោយលោកជាគួងក្នុងមួយខែ៣លានរៀល។ហេីយសាលដីការបញ្ជាក់យ៉ាងច្បាស់ទៀតថាអោយក្រុមហ៊ុនផ្សារដឹកសំរាមយកទៅចាក់នៅទីលានចាក់សំរាមដែលអាជ្ញាធរបានកំណត់កន្លងមក។ប៉ុន្តែនៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨នេះក្រុមហ៊ុនលោក ជា គួងបានយកឡានសំរាមចំនួន៣គ្រឿងទៅពាំងផ្លូវមិនអោយឡានដឹកសំរាមរបស់ផ្សារចេញមកដឹកសំរាមនៅខាងមុខផ្សារយកទៅចាក់នៅទីលានចាក់សំរាមនោះទេ បង្ករអោយមានការ កកស្ទះគរដូចជាកូនភ្នំនៅចំពីខាងមុខផ្សារបានលុងទេីបបានជាពួកគាតនាំគ្នាមកតវ៉ាដែរ។ដោយ គតិ យុត្ត

  • លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអនសាទរចំពោះម្ចាស់សហគ្រាសដែលទទួលបានពានរង្វាន់លើភាពជោគជ័យនៅកម្ពុជា

    លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអនសាទរចំពោះម្ចាស់សហគ្រាសដែលទទួលបានពានរង្វាន់លើភាពជោគជ័យនៅកម្ពុជា

    លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចបានថ្លែងនូវការសាទរចំពោះម្ចាស់សហគ្រាសចំនួន៣០រូបដែលបសនទទួលពានរង្វាន់លើភាពជោគជ័យក្នុងការវិនិយោគទន់នៅក្នុងប្រទេសកម្ពុជា។លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ថ្លែងបែបនេះខណៈបាន ចូល រួមជាអធិបតីក្នុងកម្មវិធី ប្រគល់ ពានរង្វាន់ ជូនសហគ្រាសជោគជ័យ ក្នុងវេទិការង្វាន់ប្រែនជោគជ័យកម្ពុជា ឆ្នាំ២០១៨ (Cambodia Successful Brand Awards 2018) នៅសណ្ឋាគារសូហ្វីតែល រាជធានី ភ្នំពេញ ដ៏ ស្រស់ ស្អាត របស់កម្ពុជានាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោកជំទាវកិត្តិសង្គហបណ្ឌិតបានស្វាគមន៍ ចំពោះភ្ញៀវកិត្តយស ជាតិ និងអន្តរជាតិ ដែលមក ចូល រួមពិធីដ៏មានសារៈសំខាន់ក្នុងពេលនេះហើយកោតសរសើរ ចំពោះក្រុមហ៊ុន ក្រុមហ៊ុន ប៊្រែន អឹឡាយអិនស៍ ដែលបានរៀបចំវេទិកានេះឡើងដើម្បីទទួលស្គាល់ និងប្រគល់ជូននូ វពានរង្វាន់ ឆ្នើមប្រចាំឆ្នាំ២០១៨ ដល់សហគ្រាស ដែលទទួលបានជោគជ័យ ក្នុងអាជីវកម្មរបស់ខ្លួន។ ការជោគជ័យ មានន័យថា ក្រុមហ៊ុន ឬបុគ្គលដែលជាម្ចាស់ ទទួលបានប្រាក់ចំណេញ ចំណែក បុគ្គលិកទាំងអស់រីករាយ ដោយទទួលប្រាក់បៀវត្ស កម្រៃ និងបណ្តាញសុវត្តិភាព នានា។ លើសពីនេះទៀត…

  • សម្តេច ហេង សំរិន ចាត់ទុក មរណភាពប្រធានាធិបតីវៀតណាម គឺជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា

    សម្តេច ហេង សំរិន ចាត់ទុក មរណភាពប្រធានាធិបតីវៀតណាម គឺជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា

    ភ្នំពេញ៖ ក្នុងលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនលោកស្រី ង្វៀនធី គីមងិន ប្រធានរដ្ឋសភាវៀតណាម សម្តេច ហេង សំរិន បានចាត់ទុកមរណភាពរបស់ប្រធានាធិបតីវៀតណាម គឺជាការបាត់បង់ដ៏ធំធេង នៃថ្នាក់ដឹកនាំដ៏ល្អ និងគួរឲ្យគោរពកោតសរសើររបស់ប្រទេស និងប្រជាជនវៀតណាម។ សម្តេច ហេង សំរិន បានបន្ថែមថា មរណភាពរបស់លោក ត្រាន់ ដាយក្វាង ក៏ជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជាផងដែរ។ សម្តេច ហេង សំរិន ក្នុងនាមសម្តេចផ្ទាល់ ដ៏ដូចជាសមាជិក សមាជិកនៃរដ្ឋសភា និងប្រជាជនកម្ពុជា បានសម្តែងនូវសមាណចិត្ត និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយនឹង បក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាគ្រួសារសពរបស់លោក ត្រាន់ ដាយក្វាង ផងដែរ។ សូមបញ្ជាក់ថា ប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយក្វាង បានទទួលមរណភាពនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងអាយុ ៦១ឆ្នាំ។ លោក ត្រាន់ ដាយក្វាង បានឡើងកាន់តំណែងជាប្រធានាធិបតីវៀតណាម កាលពីឆ្នាំ២០១៦កន្លងទៅនេះ។…

  • សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលេខាមជ្ឈឹមបក្ស ប្រធានអគ្គស្នងការ នយោបាយកងទ័ពវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលេខាមជ្ឈឹមបក្ស ប្រធានអគ្គស្នងការ នយោបាយកងទ័ពវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញាតិឱ្យឧត្តមសេនីយ៍ឯកបម្រុង លឿង គឿង លេខាមជ្ឈឹមបក្ស ប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានសន្តិភាព ។ ឯ,ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកពត៌មាននៅក្រោយជំនួបថា ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបម្រុង លឿង គឿង ប្រធាន អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេចតេជោ និងបានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ចំពោះលទ្ធផលនៃការបោះឆ្នោតដែលបានទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និង ទទួលបានការដឹកនាំបន្តទៀតរបស់សម្ដេចតេជោ។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបម្រុង លឿង គឿង បានជម្រាបជូនសម្តេចតេជោថា នេះជាលើកទីមួយហើយ ដែលឯកឧត្តមបានដឹកនាំ គណៈប្រតិភូអគ្គស្នងការ នយោបាយ កងទ័ពប្រជាជនវៀតណាមមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម ក៏បានគោរពរាយការណ៍ជូន សម្ដេចតេជោផងដែរថា ឯកឧត្តមបានជួបពិភាក្សាការងារជាមួយ សម្ដេចពិជ័យសេនា ទៀបាញ់…