-
គិតត្រឹមថ្ងៃសៅរ៍នេះ សាកលវិទ្យាល័យអាស៊ីអ៊ឺរុប ឈ្នះមេដាយសរុបគ្រឿង៩ មាស៦ ប្រាក់១ និងសំរិទ្ធ២ នៃពានកីឡាឧត្តម្ភសិក្សា២០១៨នេះ
គិតត្រឹមថ្ងៃសៅរ៍នេះ សាកលវិទ្យាល័យអាស៊ីអ៊ឺរុប ឈ្នះមេដាយសរុបគ្រឿង៩ មាស៦ ប្រាក់១ និងសំរិទ្ធ២ នៃពានកីឡាឧត្តម្ភសិក្សា២០១៨នេះ
-
អប្សរាណេត ២១ – ០៩ – ២០១៨
អប្សរាណេត ២១ – ០៩ – ២០១៨
-
ក្រុមសាំបាប្រេស៊ីល កោះហៅខ្សែប្រយុទ្ធ Gabriel Jesus ចូលជម្រើសជាតិជាថ្មី
ក្រុមសាំបាប្រេស៊ីល កោះហៅខ្សែប្រយុទ្ធ Gabriel Jesus ចូលជម្រើសជាតិជាថ្មី
-
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១០៨គ្រួសារ ក្នុងស្រុកជាំក្សាន្ត
ព្រះវិហារ ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១០៨គ្រួសារ មកពីភូមិចំនួន៧ ក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។
-
គណៈប្រតិភូបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ មកបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា
ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូកងទ័ពភូមិន្ទថៃ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៏ឯកSONAI PRAPHUCHANAY មេបញ្ជាការ បញ្ជាការដ្ឋានសង្គ្រាមពិសេសនៃកងទ័ពភូមិន្ទថៃ បានអញ្ជើញបំពេញទស្សនកិច្ច នៅបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងបានចូលជួបសវនាការជាមួយឯកឧត្តមឧត្តសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
-
ខ្សែបម្រើ Pual Pogba ត្រូវបានភ្នាក់ងារក្លឹប Barcelona តាមមើលគ្រប់ប្រកួតនៅរដូវកាលនេះ
ខ្សែបម្រើ Pual Pogba ត្រូវបានភ្នាក់ងារក្លឹប Barcelona តាមមើលគ្រប់ប្រកួតនៅរដូវកាលនេះ
-
គ្រោះបំណាក់ដីដ៏ធ្ងន់នៅភាគកណ្តាលប្រទេសហ្វីលីពីន ផ្តាច់ជីវិតមនុស្សកើនជិត៣០នាក់
ហ្វីលីពីន ៖ យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ដោយបំណាក់ដីនៅទីក្រុងណាហ្គា ភាគកណ្តាលប្រទេសហ្វីលីពីនបានកើនឡើងដល់២២នាក់ហើយ ។ ប្រភពដដែលបានឱ្យដឹងទៀតថា សាកសពមនុស្ស២២នាក់ត្រូវបានក្រុមសង្រ្គោះទាញយកបានពីក្រោមគំនរដី ខណៈមនុស្ស៩នាក់ដែលនៅរស់រានមានជីវិតក៏ត្រូវបានជួយសង្រ្គោះផងដែរ បន្ទាប់ពីគ្រោះបំណាក់ដីដ៏អាក្រក់នេះ បានកើតឡើងចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ដែលបានសង្កត់ទៅលើផ្ទះសម្បែងជាង៥០ខ្នង។ ដោយឡែកបើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់បន្ថែមថា គ្រោះបំណាក់ដីនេះបានបង្កឡើងដោយសារតែការធ្លាក់ភ្លៀងខ្លាំងឥតឈប់ឈរ ខណៈនៅភាគខាងជើងប្រទេសហ្វីលីពីន ក្រុមសង្រ្គោះក៏កំពុងតែបន្តរុករកសាកសពមនុស្ស ដែលកប់នៅក្រោមបំណាក់ដី ដែលបង្កឡើងដោយព្យុះទីហ្វុងមំាងឃុត កាលពីចុងសប្តាហ៍មុន ដែលបានផ្តាច់យកជីវិតមនុស្ស៨៨នាក់ និងបាត់ខ្លួនរាប់សិបនាក់ផងដែរ៕
-
ចំនួនអ្នកស្លាប់កើនប្រមាណ២០០នាក់ ក្នុងហេតុការណ៍លិចស្រឡាងនៅប្រទេសតង់សានី
តង់សានី ៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារករណីលិចស្រឡាង បានបន្តកើនឡើងប្រមាណ២០០នាក់ហើយ ខណៈនៅមានមនុស្សកំពុងបាត់ខ្លួនជាច្រើនទៀត។ យោងតាមកងកម្លំាងជួយសង្គ្រោះតង់សានីបានឲ្យដឹងថា ក្រុមជួយសង្គ្រោះស្រង់បានសាកសពអ្នកដំណើរប្រមាណ២០០នាក់ នៅក្នុងហេតុការណ៍លិចស្រឡាង នៅទន្លេ វីគតូរៀ ប៉ុន្តែនៅមានមនុស្សជាច្រើននាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយ។ តួលេខពិតប្រាកដនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយក្រុមអ្នកជួយសង្គ្រោះកំពុងតែបន្តខិតខំយ៉ាងសកម្មបំផុត។ ស្រឡាងដឹកអ្នកដំណើរខាងលើ ត្រូវបានគេរាយការណ៍ថា មានអ្នកដំណើរប្រមាណ៣០០នាក់ពេលជួបគ្រោះថ្នាក់។ ពាក់ព័ន្ធនឹងសោកនាដកម្មនេះដែរ ប្រធានាធិបតីតង់សានី លោក ចន ម៉ាហ្គួហ៊្វូលីបានប្រកាសកាន់ទុកទូទាំងប្រទេសរយៈពេល៤ថ្ងៃ ហើយសន្យាថា នឹងបើកការស្រាវជ្រាវឲ្យបានច្បាស់ពីករណីគ្រោះថ្នាក់នេះ ខណៈក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនក្រុមជំនាញមុជទឹកបន្ថែមទៀត ដើម្បីទៅជួយស្វែងរកអ្នកដែលបាត់ខ្លួន។ ហើយបើតាមការស្រាវជ្រាវជាបឋមនោះ ហេតុការណ៍នេះ ទំនងជាបង្កឡើងដោយសារតែស្រឡាងដឹកអ្នកដំណើរ និងទំនិញលើសកំណត់៕
-
ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេសនិយាយថា សហរដ្ឋអាម៉េរិកកំពុងតែបង្កបញ្ហាយ៉ាងខ្លាំងនៅសមុទ្រចិនខាងត្បូង
អង់គ្លេស៖ ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេស លោក លីវ ហ្សាវមីង បាននិយាយថា ប្រទេសធំៗមួយចំនួននៅក្រៅតំបន់កំពុងតែបង្ករឿងតែខ្លាំង តាមរយៈការបញ្ជូននាវា និងយន្តហោះចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង ដោយប្រទេសធំមានអំណាចនោះ គឺគ្មាននរណាក្រៅតែពីសហរដ្ឋអាម៉េរិកឡើយ។
-
អ្នកជំនាញជាន់ខ្ពស់មួយរូបនិយាយថា រុស្ស៊ី និងចិនមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីទប់ទល់នឹងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក
រុស្ស៊ី ៖ កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដាក់ទណ្ឌកម្មលើយោធាចិន ជុំវិញការទិញយន្ដហោះចម្បាំង Su-35 និងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីដោយលើកហេតុផលថា ទង្វើនេះ រំលោភបំពានលើច្បាប់ដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ សម្រាប់ការលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាម៉េរិកកាលពីឆ្នាំ២០១៦។