-
នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន៧នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានបញ្ជួនក្រុមជនសង្ស័យទាំង៧នាក់ទៅតុលាការ បន្ទាប់ពីធ្វើការសាកសួរនឹងករណីប្រើប្រាស់គ្រឿងញៀនដែលបង្ក្រាបបាននាពេលកន្លងមក។ការបញ្ជួនក្រុមអ្នកប្រើប្រាស់គ្រឿងញៀនខាងលើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ចេញពីអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។
-
ផលិតផល STAR BALM ចូលរួមជួយលើកស្ទួយវិស័យកីឡា តាមរយៈជួយពន្លឿន និងរួមចំណែកក្នុ ងការអភិវឌ្ឍន៍ ឈានទៅរកការប្រកួតប្រជែងដោយគុណភាពទាំងថ្នាក់ជាតិ និងអន្តរជាតិ
ផលិតផល STAR BALM ចូលរួមជួយលើកស្ទួយវិស័យកីឡា តាមរយៈជួយពន្លឿន និងរួមចំណែកក្នុ ងការអភិវឌ្ឍន៍ ឈានទៅរកការប្រកួតប្រជែងដោយគុណភាពទាំងថ្នាក់ជាតិ និងអន្តរជាតិ
-
ព្យុះត្រូពិចចំនួន២បន្ថែមទៀត ត្រូវគេព្យាករណ៍ថា នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន
ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ព្យុះទីហ្វុងដ៏កំណាចចំនួន២ បាននឹងកំពុងធ្វើដំណើរសំដៅឆ្ពោះទៅកាន់ភាគនិរតីប្រទេសជប៉ុន ហើយវាត្រូវបានគេរំពឹងថា នឹងនាំយកភ្លៀងធ្លាក់ និងខ្យល់បក់បោកយ៉ាងខ្លាំងក្លានៅទូទំាងតំបន់។ ជាមួយគ្នានេះ មន្រ្តីអាកាសធាតុបានអំពាវនាវឲ្យប្រជាជនក្នុងតំបន់ ព្យាយាមតាមដានស្ថានភាពវិវឌ្ឍន៍ថ្មីៗនៃប្រព័ន្ធព្យុះត្រូពិចទំាងពីរនេះ ដែលអាចនឹងវាយប្រហារលើប្រទេសជប៉ុនក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន គិតត្រឹមម៉ោង៦ព្រឹកថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) ព្យុះទីហ្វុង Soulik (ស៊ូលីគ) បានស្ថិតនៅលើគោលចរណ៍ចម្ងាយ២៣០គីឡូម៉ែត្រ ភាគឦសានកោះ Minamidaito (មីណាមីដៃតុ) នៃប្រជុំកោះ Okinawa (អូគីណាវ៉ា) ហើយវាបាននឹងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគពាយ័ព្យ ឈៀងខាងលិចក្នុង ល្បឿន២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះទីហ្វុងដ៏កំណាចនេះ អាចនឹងធ្វើដំណើរទៅដល់ភាគខាងត្បូងដែនកោះ Amami (អាម៉ាមី) និង Kyushu (គីយូស៊ូ) ចាប់ពីយប់ ថ្ងៃអង្គារ៍ ដល់ព្រឹកថ្ងៃពុធ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយគេរំពឹងថា វានឹងបង្កការគំរាមកំហែងយ៉ាងខ្លំាងក្លា។ ចំណែកព្យុះត្រូពិចទី២ មានឈ្មោះថា Cimaron (ស៊ីម៉ារុន) បច្ចុប្បន្នកំពុងរំកិលខ្លួន ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ហើយវាអាចនឹងធ្វើដំណើរទៅក្បែរតំបន់ដែនកោះដ៏សំខាន់របស់ប្រទេសជប៉ុន នាសប្តាហ៍ក្រោយនេះ៕
-
ម្ចាស់មេដាយមាស Asean Game 2014 កីឡាការិនី ស៊ន សៀវម៉ី មិនអាចការពារមេដាយមាសរបស់ខ្លួនបានឡើយ ដោយចាញ់ កីឡាការិនី អូបេគីស្ថាន ត្រឹមវគ្គ៨ ក្រុមចុងក្រោយ ក្នុងលទ្ធផល ៣ទល់៥
ម្ចាស់មេដាយមាស Asean Game 2014 កីឡាការិនី ស៊ន សៀវម៉ី មិនអាចការពារមេដាយមាសរបស់ខ្លួនបានឡើយ ដោយចាញ់ កីឡាការិនី អូបេគីស្ថាន ត្រឹមវគ្គ៨ ក្រុមចុងក្រោយ ក្នុងលទ្ធផល ៣ទល់៥
-
វិទ្យាស្ថាន ខេម អេត បង្កើនវិញ្ញាសា ៣នាក់ទល់៣នាក់ ដើម្បីដកស្រង់បទពិសោធន៍ និងបង្កើនសមត្ថភាពនិស្សិតរបស់ខ្លួន
វិទ្យាស្ថាន ខេម អេត បង្កើនវិញ្ញាសា ៣នាក់ទល់៣នាក់ ដើម្បីដកស្រង់បទពិសោធន៍ និងបង្កើនសមត្ថភាពនិស្សិតរបស់ខ្លួន
-
ស្ថានភាពទូទៅតាមមណ្ឌលប្រឡងក្នុងម៉ោងទី០២ ថ្ងៃបញ្ចប់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨
ដំណើរការមណ្ឌលសំណេរនៃវិញ្ញាសារទី២ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (រូបវិទ្យា ពីម៉ោង ៩:៣០ ដល់ ១១:០០) សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម(សីលធម៌-ពលរដ្ឋវិជ្ជា ពីម៉ោង ៩:៣០ ដល់ម៉ោង ១១:០០) ។ នាព្រឹកម៉ោងទី២នេះដែរ ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុងនិងក្រៅមណ្ឌលប្រឡង។ ប្រពភក្រសួងអប់រំ
-
កិច្ចពិគ្រោះយោបល់រវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សនយោបាយទាំង១៦ បានចាប់ផ្តើមហើយនៅវិមានសន្តិភាព
កិច្ចពិគ្រោះយោបល់ ឧត្តមក្រុមប្រឹក្សា ពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយបានធ្វើឡើងនៅព្រឹកថ្ងៃ២១ ខែសីហា ឆ្នាំ២០១៨នេះ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សនយោបាយចំនួន១៦ ដែលចូលរួមបោះឆ្នោត។ កិច្ចពិគ្រោះយោបល់នេះ ត្រូវបានឲ្យដឹងថា ដើម្បីពិគ្រោះយោបល់គ្នាលើការងារកសាង និងអភិវឌ្ឍន៍ជាតិឲ្យកាន់តែប្រសើរ។ គណបក្សនយោបាយទាំង១៦ ដែលចូលរួមកិច្ចពិគ្រោះយោបល់នេះរួមមាន គណបក្សខ្មែររួបរួមជាតិ គណបក្សពន្លឺថ្មី គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរក្រោក គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋខ្មែរ គណបក្សរស្មីខេមរា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច គណបក្សយុវជនកម្ពុជា គណបក្សធម្មាធិបតេយ្យ គណបក្សឆន្ទៈខ្មែរ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សខ្មែរតែមួយ និងគណបក្សប្រជាជនកម្ពុជា។ ដោយឡែកគណបក្សនយោបាយចំនួន៤ផ្សេងទៀត មិនបានចូលរួមមាន៖ គណបក្សមាតុភូមិយើង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ។ ជំនួបពិគ្រោះយោបល់រវាងប្រមុខរាជរដ្ឋាភិបាល និងមេដឹកនាំបក្សនយោបាយនេះ ត្រូវបានគេចាត់ទុកជាការវិវឌ្ឍន៍ថ្មីមួយនៅក្នុងឆាកនយោបាយរបស់កម្ពុជា និងជារឿងកម្រមួយនៅក្នុងប្រវត្តិសាស្ត្រ របស់កម្ពុជា។ សម្ដេចតេជោហ៊ុន សែន ក្នុងទំព័រហ្វេសប៊ុក ម្សិលមិញ បានថ្លែងថា កិច្ចពិគ្រោះយោបល់នោះ…
-
អាជ្ញាធរតួកគីចាប់ខ្លួនជនសង្ស័យ២នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារក្បែរ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំរដ្ឋធានីអង់ការ៉ា
ទួរគី៖ អាជ្ញាធរតួកគីបានចាប់ខ្លួនមនុស្ស២នាក់ ដោយសង្ស័យថា មានជាប់ទាក់ទិនទៅនឹងករណីបាញ់ប្រហារពីរថយន្តមួយគ្រឿងនៅឯស្ថានទូតអាមេរិកប្រចាំរដ្ឋធានីអង់ការ៉ា។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ហេតុការណ៍ប៉ះទង្គិចប្រដាប់វុធនេះ បានកើតឡើងនៅព្រឹកថ្ងៃ ច័ន្ទ ដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយខ្មាន់កាំភ្លើងបានជិះរថយន្តមួយគ្រឿងឈប់នៅលើផ្លូវធំមួយក្បែរបរិវេណស្ថានទូតអាម៉េរិក បន្ទាប់មកក៏បានធ្វើការបាញ់ប្រហារតែម្តង ហើយបីនាក់ក្នុងចំណោមពួកគេ បានវាយប្រហារទ្វារមួយ និងបង្អួចមួយនៅទីតាំងកើតហេតុផងដែរ ប៉ុន្តែជាសំណាងល្អ មិនមាននរណាម្នាក់បាត់ បង់ជីវិត ឬរងរបួសឡើយ។ ក្រោយពេលចាប់ខ្លួនបាន ជនសង្ស័យទាំងនោះ បានសារភាពថា ពួកគេពិតជាបានចួលរួមធ្វើការវាយប្រហារជាមួយជនសង្ស័យដទៃទៀតប្រាកដមែន ប៉ុន្តែយ៉ាងណាមិញ ពាក់ព័ន្ធនឹងមូលហេតុនៃការបាញ់ប្រហារនេះដែរ អាជ្ញាធរតួកគី បាននិងកំពុងធ្វើការស៊ើបអង្កេតពីគោលបំណង ក៏ដូចជាប្រវត្តិរូបរបស់ក្រុមជនសង្ស័យ៕
-
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងបន្ទោសក្រុមមន្ត្រី ដែលបរាជ័យក្នុងវិស័យសុខាភិបាល
កូរ៉េខាងជើង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់យ៉ាងខ្លាំងលើវិស័យសុខាភិបាលសាធារណៈរបស់ប្រទេសលោក សម្រាប់ការមិនបានបំពេញគ្រប់គ្រាន់តាមអ្វីដែលបានរំពឹងទុក រួមទាំងតម្រូវការរបស់ប្រជាជនកូរ៉េខាងជើង។
-
សារព័ត៌មានរ៉យទ័រផ្សាយថា ប្រធានាធិបតីសហរដ្ឋអាម៉េរិកមានគម្រោងជួបជាមួយមេដឹកនំាកូរ៉េខាងជើងជាថ្មីទៀត
សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចេញផ្សាយថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកអាចនឹងមានជំនួបជាលើកទី២ ជាមួយមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នាពេលខាងមុខនេះ។