Category: ព័ត៌មាន

  • ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទទួលជួបសំណេះសំណាល ជាមួយនិស្សិតអនុបណ្ឌិត ផ្នែកគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Brown នៃសហរដ្ឋអាមេរិក

    ទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃច័ន្ទ ៩កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល ជាមួយនិស្សិតអនុបណ្ឌិតចំនួន១៨នាក់ ផ្នែកគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Brown នៃសហរដ្ឋអាមេរិក ទាក់ទងបញ្ហាបរិស្ថាន ព្រៃឈើ និងផលប៉ះពាល់បម្រែបម្រួលអាអាកាសធាតុ ដើម្បី ចែករំលែកបទពិសោធន៍រវាងបរិស្ថានសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។

  • ឯកឧត្តម ត្រាំ អ៊ីវតឹក ប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

    កិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តរបស់គណបក្សប្រជាជនកម្ពុជា ស្រុកកំពង់លែង បានប្រារព្ធបើក នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុស និង ស្រុកកំពង់លែង ស្ថិតនៅក្នុង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ តាមរបាយការណ៍របស់ លោក ឡោ សាលីម អនុប្រធានគណៈកម្មាធិការគណបក្សស្រុកកំពង់លែង បានឲ្យដឹងថា តាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨នេះ បានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជាស្រុក សម្រេចបានជ័យជម្នៈគួរជាទីមោទនៈ ដោយមានការដឹកនាំ ណែនាំចង្អុលដ៏ឈ្លាសវៃរបស់ ឯឧប្រធាន ឯឧអនុប្រធានទី១ និងឯឧអនុប្រធានក្រុមការងារចុះជួយស្រុក ឯឧប្រធាន អនុប្រធាន និងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយស្រុក និងចុះជួយឃុំ ព្រមទាំងការខិតខំប្រឹងប្រែងពួតដៃគ្នាយ៉ាងស្អិតរមួត របស់មន្ត្រីគណបក្ស និងការចូលរួមជួយឧបត្ថម្ភគាំទ្រ ពីគ្រប់មជ្ឈដ្ឋាន ជាក់ស្តែងគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំឆ្នាំ២០១៧ យើងចាញ់៣ឃុំ មកឈ្នះទាំង៩ឃុំ និងធ្វើឲ្យសម្លេងគាំទ្រគណបក្សកើនឡើង៥៩៣៧សម្លេងបន្ថែមទៀត។ …

  • ទីភ្នាក់ងារឧតុនិយមព្យាករណ៍ថា ព្យុះទីហ្វុងជាច្រើនទៀតអាចនឹងបន្តវាយប្រហារប្រទេសវៀតណាមរហូតដល់ចុងឆ្នាំ២០១៨នេះ

    វៀតណាម៖ ទីភ្នាក់ងារឧតុនិយមវៀតណាមបានធ្វើការព្យាករណ៍ថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០១៨ខាងមុខ ព្យុះទីហ្វុងពី៥ទៅ៦ទៀត អាចនឹងកើតឡើងនៅឯសមុទ្រចិនខាងត្បូង ហើយ២ ឬក៏៣ក្នុងចំណោមនោះ ទំនងជាបោកបក់មកកាន់ប្រទេសវៀតណាម។ កាលពីអំឡុងឆ្នាំ២០១៦-២០១៧ ព្យុះទីហ្វុងភាគច្រើនបានធ្វើការវាយប្រហារទៅលើតំបន់ភាគត្បូងប្រទេសវៀតណាម ប៉ុន្តែសម្រាប់ឆ្នាំ២០១៨នេះវិញ តំបន់ភាគខាងជើង និងកណ្តាលប្រទេសអាស៊ីមួយនេះ ត្រូវបានគេព្យាករណ៍ថា នឹងត្រូវទទួលរងគ្រោះធ្ងន់ម្តងវិញ។ ការព្យាករណ៍របស់ទីភ្នាក់ងារឧតុនិយមវៀតណាម ត្រូវបានធ្វើឡើងបន្ទាប់ពីចុងសប្តាហ៍នេះ បណ្តាខេត្តភាគខាងជើង និងកណ្តាល ប្រទេសវៀតណាម ទើបតែបានទទួលរងការបោកបក់ដោយព្យុះទីហ្វុង បេប៊ីនកា។ ជាលទ្ធផលនោះ ព្យុះទីហ្វុងដ៏កំណាចនេះ បានបង្កជាគ្រោះទឹកជំនន់ និងបំណាក់ដីយ៉ាងធ្ងន់ បណ្តាលឲ្យមនុស្ស១០នាក់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ហើយវាថែមទាំងបានបំផ្លិចបំផ្លាញផ្ទះ សម្បែងអស់៣៨ខ្នង ធ្វើឲ្យជនលិចជិត៣,៤៣០ខ្នង ព្រមទាំងសម្លាប់សត្វគោ-ក្របី និង បក្សីចិញ្ចឹមជាច្រើនក្បាល ខណៈទំនប់ទឹកចំនួន៣បានរងការខូចខាត៕

  • ប្រមុខការទូតសហរដ្ឋអាម៉េរិកគ្រោងបំពេញទស្សនកិច្ចជាលើកទី៤ទៅកាន់កូរ៉េខាងជើង ខណៈការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េកំពុងជាប់គាំង

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ជាលើកទី៤នាពេលឆាប់ៗខាងមុខនេះ ស្របពេលដែលស្ថានការចុងក្រោយនេះ កូរ៉េខាងជើងបានធ្វើការរិះគន់ធ្ងន់ៗ លើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក។ ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងស្រុក ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន ប៊ូល តុន បានគូសបញ្ជាក់ថា លោកគិតថា លោក ម៉ៃ ប៉ុមប៉េអូ នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងជាលើកទី៤ក្នុងពេលឆាប់ៗនេះ ហើយលោកក៏គិតដែរថា កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះ នឹងត្រូវបានប្រកាសនៅពេលវេលាសាកសមណាមួយដោយក្រសួងការបរទេសអាម៉េរិក។ សូមរំលឹកផងដែរថា រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងចំនួន៣លើករួចមកហើយ កាលពីខែមេសា ខែឧសភា និងខែកក្កដាកន្លងទៅ ចាប់តាំងពីរូបលោកឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាម៉េរិក កាលពីខែមេសា ឆ្នាំ២០១៨នេះមក៕

  • ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ីបញ្ជាក់ថា កូរ៉េខាងជើង និងរុស្ស៊ីគ្រោងពិចារណាលើគម្រោងបំពេញទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន នៅប្រទេសរុស្ស៊ីនាខែក្រោយនេះ

    ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ីបញ្ជាក់ថា កូរ៉េខាងជើង និងរុស្ស៊ីគ្រោងពិចារណាលើគម្រោងបំពេញទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន នៅប្រទេសរុស្ស៊ីនាខែក្រោយនេះ

    រុស្ស៊ី៖ នៅអំឡុងដំណើរទស្សនកិច្ចនៅកូរ៉េខាងជើងកាលពីខែមិថុនាកន្លងទៅ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ ត្រូវបានគេរាយការណ៍ថា បានប្រគល់លិខិតអញ្ជើញមួយឲ្យលោក គីម ជុងអ៊ុន ចូលរួមក្នុងវេទិការសដ្ឋកិច្ចភាគខាងកើត (EEF) នៅឯទីក្រុង វ៉្លាឌីវ៉ូស្តុក ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញាខាងមុខ ប៉ុន្តែមិនទាន់មានការឆ្លើយតបផ្លូវការណាមួយពីកូរ៉េខាងជើងឡើយ។ ជុំវិញបញ្ហានេះ ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី គឺលោក យូរី យូសាកូវ បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ និងព្យុងយ៉ាង មានគម្រោងធ្វើកិច្ចពិភាក្សាគ្នា អំពីជម្រើសជាច្រើនទាក់ទិននឹងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន មកកាន់ប្រទេសរុស្ស៊ី នាខែកញ្ញាខាងមុខនេះ។ ស្របពេលជាមួយគ្នានោះដែរ ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ីរូបនេះ បាននិយាយទៀតថា យើងបានប្រគល់លិខិតអញ្ជើញដល់ដៃរបស់លោក គីម ជុងអ៊ុន ហើយព័ត៌មាននេះ ក៏ត្រូវបានទទួលស្គាល់ជាច្រើនដងផងដែរ ដូច្នេះយើងនឹងពិភាក្សាគ្នាពីជម្រើសជាច្រើនទាក់ទិននឹងការរៀបចំដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន មកកាន់ប្រទេសរុស្ស៊ី នៅខែកញ្ញាខាងមុខ៕

  • ចិន និង ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងការធ្វើពាណិជ្ជកម្មសេរី និងសកលភាវូបនីយកម្ម ព្រមទាំងរក្សាទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ

    ចិន៖ នាយករដ្ឋមន្រ្តីចិន លោក លី ខឺជំាង បាននិយាយអះអាងជាថ្មីថា សង្គ្រាមពាណិជ្ជកម្ម នឹងគ្មាននរណាចាញ់ ឬឈ្នះឡើយ គឺមានតែការខាតបង់ ហើយថា រូបលោកជាមួយសមភាគីម៉ាឡេស៊ី បានព្រមព្រៀងគ្នាពង្រឹងការធ្វើពាណិជ្ជកម្មសេរី និងសកលភាវូបនីយកម្ម ក៏ដូចជាចែករំលែកព័ត៌មាន និងព្យាយាមរក្សាទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរផងដែរ។ ការអះអាងរបស់លោក លី ខឺជំាង បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក មហាធៀ ម៉ូហាម៉េដ នៅឯសាលវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង នាឱកាសដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន។ ជាមួយគ្នានេះ លោក លី ថែមទាំងបានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលទីក្រុងប៉េកាំងមានបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយម៉ាឡេស៊ី តាមរយៈការធ្វើពាណិជ្ជកម្មសេរី និងគិតគូពីផលប្រយោជន៍រួម។ កាលពីខែមិថុនាកន្លងទៅនេះ រដ្ឋាភិបាលម៉ាឡេស៊ីថ្មីបានសម្រេចចិត្តផ្អាកគម្រោងមានតម្លៃ២២ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងគម្រោងផ្លូវដែក ដែលត្រូវបានចុះហត្ថលេខាដោយទីក្រុងប៉េកាំង និងរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ក្នុងគោលបំណងសន្សំសំចៃថវិកាជាតិ។ ប៉ុន្តែលោក មហាធៀ នៅតែបញ្ជាក់ដដែលថា រូបលោកនឹងជជែកពីបញ្ហានេះ នៅអំឡុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃរបស់លោកក្នុងរដ្ឋធានីប៉េកាំង៕

  • គ្រួសារកូរ៉េខាងត្បូង និងកូរ៉េខាងជើងប្រមាណ១៨០នាក់ជួបជុំគ្នាវិញក្នុងរយៈពេលខ្លី ក្រោយបែកបាក់គ្នាក្នុងសម័យសង្រ្គាមកូរ៉េ

    កូរ៉េខាងត្បូង៖ ក្រុមគ្រួសារកូរ៉េខាងត្បូង និងកូរ៉េខាងជើងប្រមាណ១៨០នាក់ ដែលបានព្រាត់ប្រាស់គ្នាតាំងពីសម័យសង្រ្គាមកូរ៉េឆ្នំា១៩៥០-១៩៥៣មកនោះ នឹងត្រូវជួបគ្នាក្នុងរយៈពេលដ៏ខ្លីមួយនៅក្នុងថ្ងៃច័ន្ទនេះ នៅលើទឹកដីកូរ៉េខាងជើង។ ខាងភាគីគ្រួសារកូរ៉េខាងត្បូង ដែលនឹងត្រូវចូលរួមក្នុងពិធីជួបជុំមានរយៈពេលត្រឹម១១ម៉ោងនេះ មានអាយុចន្លោះពី៧០រហូតដល់១០១ឆ្នាំ ហើយពិធីជួបជុំលើកទីមួយនេះដែរ នឹងត្រូវធ្វើឡើងពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធសប្តាហ៍នេះ រីឯពិធីជួបជុំលើកទីពីរ ក៏នឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យចុងសប្តាហ៍ផងដែរ។ បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង គ្រួសារកូរ៉េខាងត្បូងច្រើនជាង៥៧,០០០នាក់ ដែលនៅរស់រាន្តមានជីវិតពីសម័យសង្គ្រាម បានចុះឈ្មោះដើម្បីចូលរួមក្នុងពិធីនេះ ប៉ុន្តែមានតែ៨៩នាក់ប៉ុណ្ណោះ ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងជុំទីមួយនៃពិធីជួបជុំគ្រួសារកូរ៉េ។ ពិធីជួបជុំមានរយៈពេលមួយសប្ដាហ៍ នឹងចាប់ផ្ដើមធ្វើឡើងនៅឯតំបន់ទេសចរណ៍ភ្នំគុំកាងរបស់កូរ៉េខាងជើង នៅម៉ោង៣រសៀល នេះ (ម៉ោងក្នុងតំបន់) ក្រោយមានកិច្ចព្រមព្រៀងគ្នារវាងលោក គីម ជុងអ៊ុន និង លោក មូន ជែអ៊ីន នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែមេសា កន្លងទៅ៕

  • ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិកអះអាងថា កូរ៉េខាងជើង អ៊ីរ៉ង់ និងចិន ទំនងជាអ្នកជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ការបោះឆ្នោតសភាអាម៉េរិកពាក់កណ្ដាលអាណត្តិ នឹងត្រូវប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ នៅក្នុងបរិបទដែលការព្រួយបារម្ភពីការលូកលាន់របស់បរទេសកាន់តែកើនឡើង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់រុស្ស៊ី បានចូលលូកលាន់ក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ២០១៦។ ពាក់ព័ន្ធនឹងបញ្ហានេះ ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងស្រុក ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន បានអះអាងថា ការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ២០១៨នេះ ទំនងជាគោលដៅវាយប្រហាររបស់រុស្ស៊ី ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់  ប៉ុន្តែលោក បូលតុន ផ្ទាល់មិនបានបង្ហាញភ័ស្ដុតាងណាមួយនោះទេ។ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិករូបនេះ ថែមទាំងបានគូសបញ្ជាក់ទៀតថា លោកអាច និយាយបានថា ក្រៅពីរុស្ស៊ី ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ អាចនឹងលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតសហរដ្ឋអាម៉េរិក ហើយថា ជាការពិតណាស់ អាម៉េរិកកំពុងចាត់វិធានការជាជំហានៗ ដើម្បីទប់ស្កាត់ការប៉ុនប៉ងរបស់ប្រទេសទាំងបួននេះ៕

  • វីតាល់ បើកសម្ពោធរូបរាងសំបកកេសថ្មីចំណុះ ១,៥លីត្រ សម្រាប់ឆុងទឹកដោះគោ និងបបរសម្រាប់ទារក

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ក្រុមហ៊ុនផលិតទឹកពិសាឈានមុខគេ វីតាល់ បានបើកសម្ពោធការដាក់បង្ហាញផលិតផលវីតាល់ ១,៥លីត្រ ដែលមានរូបរាងសំបកកេសថ្មីជូនដល់សាធារណជន ជាពិសេសមាតាបិតាសម្រាប់ឆុងម្សៅទឹកដោះគោ និងបបរសម្រាប់ទារក និងកុមារតូចៗ។

  • អប្សរាណេត ១៧​ – ០៨ – ២០១៨

    អប្សរាណេត ១៧​ – ០៨ – ២០១៨