Category: ព័ត៌មាន

  • ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិកអះអាងថា កូរ៉េខាងជើង អ៊ីរ៉ង់ និងចិន ទំនងជាអ្នកជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ការបោះឆ្នោតសភាអាម៉េរិកពាក់កណ្ដាលអាណត្តិ នឹងត្រូវប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ នៅក្នុងបរិបទដែលការព្រួយបារម្ភពីការលូកលាន់របស់បរទេសកាន់តែកើនឡើង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់រុស្ស៊ី បានចូលលូកលាន់ក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ២០១៦។ ពាក់ព័ន្ធនឹងបញ្ហានេះ ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងស្រុក ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន បានអះអាងថា ការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ២០១៨នេះ ទំនងជាគោលដៅវាយប្រហាររបស់រុស្ស៊ី ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់  ប៉ុន្តែលោក បូលតុន ផ្ទាល់មិនបានបង្ហាញភ័ស្ដុតាងណាមួយនោះទេ។ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិករូបនេះ ថែមទាំងបានគូសបញ្ជាក់ទៀតថា លោកអាច និយាយបានថា ក្រៅពីរុស្ស៊ី ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ អាចនឹងលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតសហរដ្ឋអាម៉េរិក ហើយថា ជាការពិតណាស់ អាម៉េរិកកំពុងចាត់វិធានការជាជំហានៗ ដើម្បីទប់ស្កាត់ការប៉ុនប៉ងរបស់ប្រទេសទាំងបួននេះ៕

  • វីតាល់ បើកសម្ពោធរូបរាងសំបកកេសថ្មីចំណុះ ១,៥លីត្រ សម្រាប់ឆុងទឹកដោះគោ និងបបរសម្រាប់ទារក

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ក្រុមហ៊ុនផលិតទឹកពិសាឈានមុខគេ វីតាល់ បានបើកសម្ពោធការដាក់បង្ហាញផលិតផលវីតាល់ ១,៥លីត្រ ដែលមានរូបរាងសំបកកេសថ្មីជូនដល់សាធារណជន ជាពិសេសមាតាបិតាសម្រាប់ឆុងម្សៅទឹកដោះគោ និងបបរសម្រាប់ទារក និងកុមារតូចៗ។

  • អប្សរាណេត ១៧​ – ០៨ – ២០១៨

    អប្សរាណេត ១៧​ – ០៨ – ២០១៨

  • សិស្សវិទ្យាល័យស្ទឹងសែនម្នាក់ មិនបានប្រឡងសញ្ញាប័ត្រទុតិយភូមិ ព្រោះនាយកសាលាលុបឈ្មោះច្រឡំ

    កំពង់ធំ៖ មានការភ្ញាក់ផ្អើលពេញខេត្តកំពង់ធំ ដោយសារសិស្សម្នាក់រៀននៅវិទ្យាល័យស្ទឹងសែន ពុំត្រូវបានគណៈមេប្រយោគអនុញ្ញាតឲ្យចូលប្រឡងឆ្នាំសិក្សា២០១៧ និង២០១៨ ព្រោះតែខុសនាមត្រកូល។ ជាមួយគ្នានេះ លោកនាយកវិទ្យាល័យស្ទឹងសែន ក៏ព្រមទទួលកំហុសថា ពិតជាខុសនាមត្រកូល ដោយសារកំហុសលោកសរសេរខុស។ សិស្សដែលត្រូវហាមឃាត់ខាងលើឈ្មោះ សុំ រស្មី រៀននៅសាលាវិទ្យាល័យស្ទឹងសែន ត្រូវជាកូនលោក សឿង ភា នាយប៉ុស្តិ៍រដ្ឋបាលឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ  ពុំមានឈ្មោះប្រឡងបាក់ឌុប នៅឆ្នាំ២០១៨ ដែលធ្វើឲ្យមានការហួសចិត្ត និងអយុត្តិធម៌ចំពោះប្អូន សុំ រស្មី ទើបឪពុកម្តាយសំណូមពរឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍។ លោក សឿង ភា ត្រូវជាឪពុក បានរៀបរាប់ថា បើកូនគាត់ប្រព្រឹត្តធ្លាប់ខុសនឹងបទល្មើសព្រហ្មទណ្ឌ ឬក៏ប្រព្រឹត្តខុសវិន័យសាលាច្រើនដង ក៏គាត់អស់ចិត្ត និងទទួលដែរ តែនេះហេតុអ្វីបាននាយកវិទ្យាល័យស្ទឹងសែន លុបឈ្មោះកូនគាត់ពីបេក្ខភាពប្រឡងទុតិយភូមិឆ្នាំនេះ បើពិន្ទុឆមាស  26,97 លើសពីការកំណត់ 24,00 របស់ក្រសួងអប់រំ។ ទាក់ទងនឹងបញ្ហានេះ លោកនាយកបានមានប្រសាសន៍ថាបានមានប្រសាសន៍ថា កំហុសមកពីលោក…

  • អាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់

    ភ្នំពេញ៖​​ ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន២នាក់ ត្រូវកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២០ ខែសីហាឆ្នាំ២០១៨  ម៉ោងប្រហែល១២និង៣០នាទី ត្រង់ចំណុចភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ សង្ស័យខាងលើ មានឈ្មោះ ចាំង យាំងតុង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ចំណែកជនសង្ស័យទី២ឈ្មោះ ឡេង យាំងចាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរប និងទីលំនៅមិនពិតប្រាកដ។ វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានមាន គ្រឿងញៀនចំនួន២កញ្ចប់តូច។ បច្ចុន្នប្បជនសង្ស័យទាំង២នាក់ ត្រូវបានអាវុធហត្ថខណ្ឌច្បារអំពៅនាំខ្លួនមកសួរនាំ និងកសាង សំណុំរឿងបញ្ចូនទៅកាន់ផ្នែកជំនាញអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី៕

  • ម្ចាស់លំនៅដ្ឋានអាចទទួលអត្ថប្រយោជន៍ពីសេវាកម្មផ្គូផ្គងជាមួយជាងសំណង់ដោយឥតគិតថ្លៃពី អេសស៊ីជី (SCG)

    ព្រះសីហនុ៖ ម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនានានៅទូទាំងប្រទេសកម្ពុជា នៅពេលនេះ អាចទទួលអត្ថប្រយោជន៍ពីសេវាកម្មផ្គូផ្គងជាងសំណង់ដោយឥតគិតថ្លៃពីក្រុមហ៊ុន អេសស៊ីជី (SCG) ដែលសេវាកម្មនេះ មានបំណងលើកកម្ពស់លទ្ធភាពឲ្យកាន់តែទូលំទូលាយ ក្នុងការស្វែងរកជាងសំណង់ និងសម្ភារសំណង់ដែលមានគុណភាព ក៏ដូចជាជួយបង្កើនប្រាក់ចំណូលដល់ជាងសំណង់កម្ពុជាផងដែរ។ ម្ចាស់លំនៅដ្ឋាន ដែលមានបំណងចង់សាងសង់គម្រោងលំនៅដ្ឋាន ឬអគារផ្សេងៗ អាចមានភាពងាយស្រួលជាងមុនក្នុងការស្វែងរកជាងសំណង់ដែលត្រូវគ្នាជាមួយនឹងគម្រោងរបស់ខ្លួន តាមរយៈការចុះឈ្មោះនៅលើកម្មវិធីអនឡាញរបស់ក្រុមហ៊ុនអេសស៊ីជី ហើយក្រុមហ៊ុននឹងស្វែងរកជាងសំណង់ដែលមានគុណវុឌ្ឍត្រឹមត្រូវ ដែលអាចបំពេញតាមលក្ខខណ្ឌរបស់ម្ចាស់គម្រោងសាងសង់។ សេវាកម្មផ្គូផ្គងជាងសំណង់នេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងកាលពីដើមឆ្នាំនេះដោយក្រុមហ៊ុន អេសស៊ីជី ដែលជាពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន ក្នុងគោលបំណងផ្ដល់ការបណ្ដុះបណ្ដាលផ្នែកសំណង់ និងជួយលើកកម្ពស់វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ទាំងគុណភាព និងភាពងាយស្រួល។ អេសស៊ីជី បានបង្កើតកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់កម្ពុជាកាលពីខែកុម្ភៈ ឆ្នាំនេះ ដោយសហការជាមួយនឹងវិទ្យាស្ថាន NPIC និង CTSDI ដើម្បីអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ផលិតផល និងសម្ភារសំណង់ថ្មីៗ ឲ្យបានត្រឹមត្រូវ។ កម្មវិធីបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ អេសស៊ីជី ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍយូរអង្វែងរបស់ប្រទេសកម្ពុជា តាមយៈកម្មវិធីបណ្ដុះបណ្ដាល ការអប់រំ និងការលើកកម្ពស់បទដ្ឋានសំណង់ ក៏ដូចជាលើកកម្ពស់គុណភាពជីវិតរបស់កម្មករសំណង់ថែមទៀតផង។ លោក ពង់ថាណា ដេវីតាយ៉ាផន (Pongdhana Dejvittayaporn)…

  • វិនិយោគិនខ្មែរ និងចិន បោះទុនរួមគ្នា១០លានដុល្លារ បើកដំណើរការក្លឹបកម្សាន្តដ៏ទំនើប Bass Room

    ភ្នំពេញ៖ អ្នកវិនិយោគចិន និងខ្មែរបានសហការបណ្តាក់ទុនរួមគ្នាក្នុងទឹកប្រាក់ប្រមាណ១០លានដុល្លារអាម៉េរិក ដើម្បីបើកដំណើរក្លឹបកម្សាន្តដ៏ទំនើបមួយក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងទាញយកភ្ញៀវទេសចរបរទេសមកកំសាន្តនៅកម្ពុជា។ លោក ឆាល (Carl) នាយកប្រតិបត្តិក្លឹប Bass Room ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា ក្លឹប Bass Room ដែលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីនេះ បានត្រូវសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ដែលក្លឹបកម្សាន្តដ៏ទំនើបនេះ ជាការវិនិយោគរួមគ្នារវាងវិនិយោគិនចិន និងក្រុមហ៊ុនក្នុងស្រុកមួយ ដោយទុនវិនិយោគប្រមាណ១០លានដុល្លារអាម៉េរិក។ លោកបន្តថា មូលហេតុដែលរូបលោកមកបណ្តាក់ទុននៅកម្ពុជានេះ គឺដោយសារមើលឃើញកម្ពុជាមានសន្តិភាព សេដ្ឋកិច្ចរីកចម្រើន និងកំណើនភ្ញៀវទេសចរ ជាពិសេសទេសចរចិន។ លោកបន្ថែមថា អតិថិជនគោលដៅរបស់ក្លឹប បេសរូម រួមមាន៖ ជនជាតិចិន និងបរទេស។ លើសពីនេះទៅទៀត ក្លឹប Bass Room មានបំពាក់នូវឧបករណ៍ទំនើបៗ និងរចនាបថវប្បធម៌បែបចិន និងខ្មែរលាយបញ្ចូលគ្នា៕

  • ឱកាសគម្រប់ខួប១ឆ្នាំ Soyo អញ្ជើញអ្នកពាក់ព័ន្ធក្នុងវិស័យភាពយន្តមកពិភាក្សា ក្រោមប្រធានបទ «អ្វីជាជំហានបន្ទាប់សម្រាប់វិស័យភាពយន្តក្នុងសម័យឌីជីថលនៅកម្ពុជា?»

    ភ្នំពេញ៖ Soyo រៀបចំកម្មវិធីគម្រប់ខួបមួយឆ្នាំ នៃការបង្ហាញវត្តមានរបស់ខ្លួនលើវិស័យភាពយន្តកម្សាន្តនៅកម្ពុជា ដោយបានអញ្ជើញក្រុមអ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យភាពយន្តកម្ពុជា ក្នុងនោះមាន អ្នកដឹកនាំ អ្នកផលិត អ្នកនិពន្ធ តួសម្ដែង អ្នកវិនិយោគ និងភាគីពាក់ព័ន្ធនានាឲ្យចូលរួម ពិភាក្សា ក្រោមប្រធានបទ អ្វីជាជំហានបន្ទាប់សម្រាប់វិស័យភាពយន្តក្នុងសម័យឌីជីថលនៅកម្ពុជា?

  • កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនជនសង្ស័យ២នាក់ ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋទៅតុលាការ

    ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានី ចំនួន៤ករណីកន្លងមក។ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សារាប៉ុស្ដិ៍លេខ១១ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ឲ្យដឹងថា កម្លាំងនគរបាលជំនាញរបស់លោក បានបន្តស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសឆក់ទូរសព្ទដៃចំនួន០៤ករណីនាពេលកន្លងមក។ លោកវរសេនីយ៍ឯក បានប្រាប់ឲ្យដឹងទៀតថា ជនសង្ស័យ ទី១)ឈ្មោះ រឿន រ៉ូ ភេទ ប្រុស អាយុ ២៤ឆ្នាំ ខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល និងទី២)ឈ្មោះ សន សុន ហៅ ខ្ចូ…

  • សម្ដេចតេជោនាយករដ្ឋមន្ត្រីគ្រោងនឹងជួបប្រជុំ និងទទួលទានអាហារសាមគ្គី ជាមួយគណបក្សនានា នៅថ្ងៃស្អែក

    ទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃ២០ ខែសីហា ឆ្នាំ២០១៨នេះ បានសរសេរថា នៅថ្ងៃ២១សីហា សម្ដេចតេជោ គ្រោងនឹងជួបប្រជុំ ព្រមទាំងហូបអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំមកពីគណបក្សនយោបាយទាំង២០ នៅវិមានសន្តិភាព។ ទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ បានបន្តថា ការជួបជុំនៅថ្ងៃស្អែក គឺនឹងពិភាក្សាគ្នាក្នុងការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់” រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតកន្លងមក។ ទំព័រហ្វេសប៊ុកបានសរសេរទៀតថា ការចូលរួមផ្តល់នូវមតិយោបល់ច្រើនគឺរមែងនាំមកនូវផលប្រយោជន៍វិជ្ជមានល្អៗច្រើនសម្រាប់ចូលរួមកសាងជាតិ។ នេះក៏បង្ហាញឲ្យឃើញថាយើងរួបរួមគ្នាជាកម្លាំងស្នូលនៃសាមគ្គីភាព និងឯកភាពជាតិពិតប្រាកដតាមគន្លងលទ្ឋិប្រជាធិបតេយ្យ។ ជាមួយគ្នានោះដែរ សម្ដេចតេជោ បានអំពាវនាវឲ្យជនរួមជាតិ និងយុវជនទាំងអស់ ចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការកសាងប្រទេសឲ្យកាន់តែរីកចម្រើន៕