Category: ព័ត៌មាន

  • សារព័ត៌មានរ៉យទ័រផ្សាយថា ប្រធានាធិបតីសហរដ្ឋអាម៉េរិកមានគម្រោងជួបជាមួយមេដឹកនំាកូរ៉េខាងជើងជាថ្មីទៀត

    សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចេញផ្សាយថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកអាចនឹងមានជំនួបជាលើកទី២ ជាមួយមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នាពេលខាងមុខនេះ។

  • ប្រមុខការទូតរុស្ស៊ីបញ្ជាក់ថា អង្គការសហប្រជាជាតិចេញបញ្ជាជាសម្ងាត់ហាមស្ថាប័នរបស់ខ្លួនជួយស្ដាសេដ្ឋកិច្ចរបស់ប្រទេសស៊ីរីឡើងវិញ

    រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ បានអះអាងថា លេខាធិការដ្ឋាននយោបាយរបស់អង្គការសហប្រជាជាតិ ធ្លាប់បានចេញសេចក្ដីណែនាំជាសម្ងាត់មួយ ដោយហាមមិនឱ្យបណ្ដាអង្គការ ឬស្ថាប័នស្ថិតនៅក្រោមប្រព័ន្ធដឹកនាំរបស់ខ្លួន ចូលរួមជួយរដ្ឋាភិបាលទីក្រុងដាម៉ាស់ ក្នុងការស្តាសេដ្ឋកិច្ចជាតិឡើងវិញ។ ថ្លែងក្នុងឱកាសជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសលីបង់ លោក ហ្គីប្រ៊ែន បាស់ ស៊ីល លោក ឡាវរ៉ូវ បានលើកឡើងថា ជាការពិតណាស់ កាលពីខែតុលា ឆ្នាំ២០ ១៧ លេខាធិការដ្ឋាននយោបាយរបស់អង្គការសហប្រជាជាតិបានចេញសេចក្ដីណែនាំជាសម្ងាត់មួយ ហាមមិនឱ្យបណ្ដាអង្គការ ឬស្ថាប័នដទៃ ដែលស្ថិតនៅក្រោម ប្រព័ន្ធដឹកនាំរបស់ខ្លួន ចូលរួមជួយរដ្ឋាភិបាលស៊ីរី ដើម្បីស្ដាសេដ្ឋកិច្ចជាតិឡើងវិញ ហើយមានតែការផ្ដល់ជំនួយមនុស្សធម៌តែមួយគត់ ដែលមិនត្រូវបានរារាំង។ សូមរំលឹកថា សង្រ្គាមស៊ីរីបានផ្ទុះឡើងកាលពីឆ្នាំ២០១១មកម្ល៉េះ ហើយបើតាម លោក ស៊ីហ្គៃ ឡាវរ៉ូវ បច្ចុប្បន្នវាគឺជាពេលសហគមន៍អន្តរជាតិត្រូវចូលរួមស្ដាសេដ្ឋកិច្ចស៊ីរីឡើងវិញ ព្រមទាំងខិតខំប្រឹងប្រែងធ្វើឱ្យយ៉ាងណាដើម្បីឱ្យជនភៀសខ្លួនស៊ីរី ត្រឡប់មកប្រទេសកំណើតវិញ ក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន៕

  • មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាជាក្រុម Nissin ដើម្បីលើកកម្ពស់ជីវភាពជនពិការកម្ពុជា

    មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាជាក្រុម Nissin ដើម្បីលើកកម្ពស់ជីវភាពជនពិការកម្ពុជា

  • ថ្ងៃបញ្ចប់ ស្ថានភាពក្នុងដំណើរការប្រឡងសញ្ញាប័ត្រទុតិយភូមិ មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អ

    ភាពស្ងប់ស្ងាត់តាមមណ្ឌលសំណេរក្នុងម៉ោងទី០១ ថ្ងៃទី០២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០សីហា ២០១៨ នៅព្រឹកថ្ងៃទី០២ នៃដំណើរការមណ្ឌលសំណេរនៃវិញ្ញាសាទី១ គឺ៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (អក្សរសាស្ត្រខ្មែរ ពីម៉ោង ៧:៣០ ដល់ ៩:០០) សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម(គណិតវិទ្យា ពីម៉ោង ៧:៣០ ដល់ម៉ោង ៩:០០)។ នាព្រឹកថ្ងៃទី២នេះដែរ ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង ថ្វីត្បិតនៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ ប៉ុន្តែដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។ ប្រភពពីក្រសួងអប់រំ

  • សម្តេចតេជោទទួលជួបបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងអាណតិ្តទី៦

    ព្រឹកនេះនាវិមានសន្តិភាពដូចការផ្ដួចផ្ដើមរបស់សម្ដេចតេជោប្រធានគណបក្សបជាជនកម្ពុជាដែលឈ្នះឆ្នោតនៅអាណត្តិទី៦ក្នុងការបង្កើតវេទិការាជរដ្ឋាភិបាលជាមួយនឹងបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត មានគណបក្សនយោបាយរចំនួន១៦ បានចូលជួបសម្តែងការគូរសម និងពិភាក្សាការងារជាមួយសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាដើម្បីឈានទៅបង្កើតវេទិការពិភាក្សាពិគ្រោះ យោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ។ គណបក្សនយោបាយដែលចូលរួមកិច្ចពិគ្រោះយោបល់នៅថ្ងៃនេះរួមមាន÷១៖ គណបក្សខ្មែររួបរួមជាតិ២៖ គណបក្សពន្លឺថ្មី៣៖ គណបក្សសញ្ជាតិកម្ពុជា៤៖ គណបក្សខ្មែរក្រោក៥៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៧៖ គណបក្សសាធារណរដ្ឋខ្មែរ៨៖ គណបក្សរស្មីខេមរា៩៖ គណបក្សហ៊្វុនស៊ិនប៉ិច១០៖ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ១១៖ គណបក្សយុវជនកម្ពុជា១២៖ គណបក្សធម្មាធិបតេយ្យ១៣៖ គណបក្សឆន្ទៈខ្មែរ១៤៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា១៥៖ គណបក្សខ្មែរតែមួយ ១៦៖ គណបក្សប្រជាជនកម្ពុជារីឯណបក្សដែលមិនចូលរួមមាន៖ ១៖ គណបក្សមាតុភូមិយើង, ២៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងទី៤៖ គណបក្សខ្មែរឈប់ក្រ សម្តេចតេជោ បានសរសេរលើ Facebook ផ្លូវការរបស់សម្តេចថាកាលពីម្សិលមិញថា÷ ការជួបជុំគ្នានេះ គឺជាការបង្ហាញឲ្យឃើញពីការឯកភាពជាតិយ៉ាងពិតប្រាកដ តាមគន្លងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា និងឈានដល់ការបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោត កន្លងមកនេះ ក្នុងគោលបំណង ដើម្បីបានទទួលស្តាប់នូវគំនិតយោបល់នានា ពីមេដឹកនាំគណបក្សនយោបាយទាំងអស់នោះ យកធ្វើជាធាតុចូលក្នុងដឹកនាំ និងអភិវឌ្ឍជាតិកម្ពុជាឱ្យកាន់តែរីក ចម្រើនថែមទៀតនិងបានចូលរួមកែលំអរគោលនយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗ សម្រាប់ចង្អុលបង្ហាញដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំ…

  • អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កោតសរសើរអភិបាលខេត្តព្រះសីហនុ ចំពោះស្នាដៃនៃដឹកនាំខេត្តឆ្នេរសមុទ្រមួយនេះឲ្យមានការរីកចម្រើន

    ខេត្តព្រះសីហនុ៖ ក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃចន្ទ័១០កើត ខែស្រាពណ៌ ឆ្នាំច ពស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តម​សេនីយ៍ មាស វិរិទ្ធ មានប្រសាសន៏ថា អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកបានល្អគួរឲ្យកោតសរសើរដោយបានធ្វើឲ្យខេត្តព្រះសីហនុ មានការរីកចម្រើនលឿនគួរជាទីមោទនៈ។ ទន្ទឹមនឹងការអភិឌ្ឍឆាប់រហ័ស មានអ្នកវិនិយោគចូលមកច្រើន សេវាកំសាន្តច្រើន តែខេត្តព្រះសីហនុ មានសមត្ថភាពរក្សាសន្តិសុខសុវត្ថិភាពជូន សាធារណៈជនបានយ៉ាងល្អប្រសើរ។ ជាមួយនេះដែរ ឯកឧត្តម មាស វិរិទ្ធ ស្នើដល់មន្រ្តីនៅតាមអង្គាភាពមានការពាក់ពន្ធ័ទាំអស់ក្នុងខេត្តព្រះសីហនុ ត្រូវតែរួមគ្នាបន្តខិតខំធ្វើការងារក្រោមការ ដឹកនាំរបស់ ឯកឧត្តម យន្ត មីន ឲ្យបានខ្លាំងក្លាថែមទៀតដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសង្គមទាំងមូល។ធ្វើយ៉ាងណា ទាំងនគរបាលនិងអាវុធហត្ថ ត្រូវសហការគ្នាបង្ក្រាបឲ្យមាន ប្រសិទ្ធភាពខ្ពស់ និងត្រូវធ្វើជាសេនាធិការល្អរបស់ខេត្ត។ ឯកឧត្តម បញ្ជាក់ថា ការដាក់ចេញនូងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះគឺជាអ្វីដែលរដ្ឋាភិបាលបាកំណត់។ដូច្នេះត្រូវតែខិតខំទ្វេ ដងធ្វើអោយបានជោគជ័យដើម្បីសង្គមជាតិទាំងមូល។

  • ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អំពាវនាវ និងជំរុញឲ្យអាជ្ញាធររដ្ឋបាលដែនដី យកចិត្តទុកដាក់ជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្តរបស់ខ្លួន

      បាត់ដំបង៖ ឯ.ឧបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានថ្លែងជំរុញឲ្យអាជ្ញាធររដ្ឋបាលដែនដី ស្ថាប័ន មន្ទីរ អង្គភាពគ្រប់លំដាប់ថ្នាក់ជុំវិញខេត្តបាត់ដំបង និងកងកម្លាំងគ្រប់​ប្រភេទទាំងអស់ ត្រូវតែយក ចិត្តទុកដាក់ក្នុងការគាំទ្រ និងចូលរួមគ្រប់សកម្មភាព និង ដំណោះស្រាយៗផ្សេងៗជាមួយសង្គមឲ្យបានសកម្មខ្លាំងក្លា ក្នុងការជួយសង្គ្រោះនិងសម្រាលការលំបាកនានា ដែលប្រជាពលរដ្ឋនិងមូលដ្ឋានណាមួយជួបគ្រោះ មហន្តរាយ និងពីហានិភ័យពីកត្តាធម្មជាតិផ្សេងៗ និងការបង្កឡើងពីការប្រែប្រួលអាកាសធាតុដែលកើតឡើងទាំងនេះ។ ឯ.ឧបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានថ្លែង សង្កត់ធ្ងន់បន្ថែមទៀតថា កិច្ចការគ្រោះមហន្តរាយគឺមិនមែនជារឿងរបស់នរណាម្នាក់ឬក៏អាជ្ញាធរណាមួយនោះឡើយ។វាគឺជាបញ្ហានិងរឿងរ៉ាវដែលយើងត្រូវរួម គ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ដើម្បីជួយដល់ជនងាយរងគ្រោះ និងជនកំពុងតែជួបកាលំបាក ដែលពឹងឲ្យយើងជួយគាត់។

  • រថយន្តHILUX ប្រលះរថយន្តLEXUS RX30០ រងការខូចខាតទាំងសងខាងយ៉ាងដំណំ

    ភ្នំពេញ ៖ បុរសម្នាក់ រួមដំណើរនឹងនារីម្នាក់ទៀត បានធ្វើដំណើរដោយរថយន្តក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលទៅរថយន្តមួយគ្រឿងទៀត ក្នុងទិសដៅបញ្ចាស់គ្នាយ៉ាងពេញទំហឹង បណ្ដាលរងការខូចខាតទាំងសងខាងយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស។

  • ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព បញ្ជាក់ទៅដល់សមាជិក ត្រូវយកចិត្តទុកដាក់បន្ថែមទៀតទៅលើការងារនៅតាមមូលដ្ឋាន

    ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព បញ្ជាក់ទៅដល់សមាជិក ត្រូវយកចិត្តទុកដាក់បន្ថែមទៀតទៅលើការងារនៅតាមមូលដ្ឋាន

    កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ លោកជំទាវ  តុង ណារី ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព  បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំត្រី មាសស្ដីពីវឌ្ឍនភាពសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព អនុសាខាស្រុកកំពង់លែង នៅសាលប្រជំុសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ លោកជំទាវបានបញ្ជាក់ទៅដល់សមាជិកសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ត្រូវយកចិត្តទុកដាក់បន្ថែមទៀតទៅលើការងារនៅតាមមូលដ្ឋាន ដោយត្រូវជួយបម្រើការងារជូនថ្នាក់ដឹកនាំ ឃុំ/ភូមិ ជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ  ដើម្បីឲ្យប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ លោកជំទាវក៏បានផ្តាំផ្ញើដល់ សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពទាំងអស់ត្រូវសហការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយដោះស្រាយសំណូមពរតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋ។ នៅក្នុងឱកាសនោះដែរលោកជំទាវបានជួយឧបត្ថម្ភដល់អនុសាខាស្រុកកំពង់លែងចំនួន១០០ $ សម្រាប់ធ្វើសកម្មភាពសង្គម ជួយឧបត្ថម្ភប្រជាពលរដ្ឋមានជំងឺ និងខ្វះខាត៥គ្រួសារ ដោយក្នុង១គ្រួសារ ៥០០០០៛ និងជួបជុំពិសារអាហារសាមគ្គីរួមគ្នា៕

  • យុវជនម្នាក់ជិះម៉ូតូលឿន ជ្រុលចង្កូតទៅបុករបងថ្មដីឡូត៍មួយកន្លែងបណ្តាលឲ្យបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

    ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូទៅបុករបងថ្ម បោក្បាលស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១ និង៣០នាទី​រំលងធាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចដីឡូត៍មួយកន្លែង មុខសណ្ឋាគារស្រែលាភ តាមបណ្តោយផ្លូវ១៣២កែងនឹងផ្លូវ៦០៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនរងគ្រោះមានឈ្មោះ ម៉ក់ អីហុង ភេទប្រុស អាយុ២៥ឆ្នាំ  បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៨សេ ផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។