Category: ព័ត៌មាន

  • មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបាត់ដំបង សង្ឃឹមថា ក្រោយបញ្ចប់ជួសជុល ប្រាសាទបាសែត ឬ (ប្រាសាទជ័យក្សេត្រ)នឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ចូលមកទស្សនាច្រើន

    បាត់ដំបង៖ អ្នកស្រី កែវ សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបាត់ដំបង បានគូសបញ្ជាក់ថា គម្រោងជួសជុលប្រាសាទបាសែត ដែលជាឈ្មោះនិយមហៅរបស់ អ្នកស្រុកអ្នកភូមិទូទៅ និងឈ្មោះមួយទៀតនៅ ក្នុងសិលាចារិកគឺ(ប្រាសាទជ័យក្សេត្រ)ដែលនឹងត្រូវបញ្ចប់ការជួស ជុល ជាតំណាក់កាលៗ ក្នុងមួយឆ្នាំម្តងៗ ចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់តំណាក់កាលត្រូវបញ្ចប់គម្រោងទាំងស្រុង នៅក្នុងខែសីហា ឆ្នាំ២០១៨នេះ ដោយចំណាយនូវកញ្ចប់ថវិកាជាតិប្រមាណជិត២ពាន់លានរៀល។ ” ប្រាសាទជ័យក្សេត្រ ” ឬ “ប្រាសាទបាសែត” ដែលមានទីតាំងនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង គ្រោងនឹងបញ្ចប់ការជួសជុល និងសង្គ្រោះបន្ទាន់ជំហានទី៤ ដោយក្រុម ជំនាញគាំពារអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយនឹងបើកទទួលភ្ញៀវជាតិ អន្តរជាតិឲ្យចូលទស្សនា នៅចុងខែសីហា ឆ្នាំ២០១៨ ដ៏ខ្លីខាងមុខ នេះ។ នេះបើតាមការគូសបញ្ជាក់ពីមន្ដ្រីនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ លោក គឹម សុធិន ។ លោកបានឲ្យដឹងបន្ថែមថា ជំហានទី៤ក្នុងការជួសជុល និងសង្គ្រោះបន្ទាន់”ប្រាសាទបាសែត”នេះ បានចាប់ផ្ដើមតាំង ពីខែមីនា ហើយនឹងត្រូវបញ្ចប់…

  • អភិបាលខេត្តបាត់ដំបង ដឹកនាំមន្ត្រីរាជការស៊ីវិល ចុះជួយច្រូតស្រូវលិចទឹកប្រជាពលរដ្ឋ ក្នុងឃុំព្រែកលួង ស្រុកឯកភ្នំ

    បាត់ដំបង៖ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីរាជការមកពីគ្រប់បណ្តាស្ថាប័ន មន្ទីរ អង្គភាពដែលចំណុះរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សរុបចំនួនប្រមាណ ៤៥០នាក់ បានចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅចំណុច អូរព្រែកអំបិល ស្ថិតក្នុងភូមិដូនឥន្ទ ឃុំកំពង់លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៩ ខែសីហានេះ។ ខណៈ ដែលស្រូវបងប្អូនទាំងនោះកំពុងតែ ប្រឈមនឹងរងការលិចលង់ពីជំនន់ទឹកភ្លៀង និងពីជំនន់ទឹកស្ទឹងសង្កែ ដែលបានជន់ឡើងផ្តួនៗគ្នាកន្លងមកនេះ។ នៅក្នុងនោះ ក៏មានវត្តមាន​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ស្រុកឯកភ្នំ និង មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចូលរួមផងដែរ។

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន នាឱកាសដែលព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំង ជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់អាណត្តិទី៦

    ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី៦។ លោកជំទាវឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លាជានិច្ច ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ក្នុងបេសកកម្មជាតិដ៏ឧត្ដុង្គឧត្ដមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់សុខសន្តិភាព ការអភិវឌ្ឍ វិបុលភាព និងកិត្យានុភាព ដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជា។ ជាថ្មីម្ដងទៀត យើងខ្ញុំសូមគោរពប្រសិទ្ធពរសព្ទសាធុការមហាប្រសើរបំផុតគ្រប់បែបយ៉ាង គោរពជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី និងចៅៗទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ…

  • ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកណ្ដាលស្ទឹង លើកឡើងថា គណបក្សប្រជាជនទទួលបានជ័យជម្នះហើយ ដូច្នេះមន្ដ្រីត្រូវខិតខំបម្រើពលរដ្ឋឲ្យបានខ្លាំងបន្ថែមទៀត

    កណ្ដាល៖ ឯកឧត្តម ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល បានលើកឡើងថា ទោះបីគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអណត្តិទី៦នេះ ទទួលបាន១២៥អាសនៈក៏ដោយ មន្ដ្រីទាំងអស់គ្នាត្រូវខិតខំបម្រើប្រជាពលរដ្ឋ ឲ្យបានល្អខ្លាំងថែមទៀត មិនត្រូវជិះសេះលែងដៃនោះទេ។ ការថ្លែងរបស់ឯកឧត្តម បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារស្រ្តី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងក្រុមយុវជនខ៤ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។ឯកឧត្តម ហ៊ីង ប៊ុនហៀង បានណែនាំដល់ក្រុមការងារស្រ្តី និងយុវជនខ៤ បន្តធ្វើអំពើល្អ បម្រើសេវាសាធារណៈតាមតម្រូវការជូនប្រជាពលរដ្ឋឲ្យបានល្អត្រឹមត្រូវ ត្រូវបន្តអនុវត្តន៍គោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ឲ្យបានល្អ និងដោយស្មោះត្រង់ កុំធ្វើជាមន្រ្តីជើង១០ ត្រូវធ្វើជាមន្រ្តីជើង២ ចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំ ដើម្បីឲ្យដឹងពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ដោះស្រាយឲ្យបានទាន់ពេលវេលា នៅពេលប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។ក្នុងឱកាសនោះ ឯកឧត្តម  ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋក្រុមការងារស្រ្តី ក្រុមយុវជនខ៤ អាជ្ញាធរដែនដី និងក្រុមការងារចុះជួយស្រុកទាំងអស់ នៅក្នុងស្រុកកណ្ដាលស្ទឹង ដែលបានបំពេញការងារបានល្អជូនបក្ស និងបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដ៏ច្រើនលើសលុប ធ្វើឲ្យគណបក្សបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់។ ជ័យជម្នះនេះបានបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាមានការជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា…

  • កិច្ចប្រជុំកំរិតបច្ចេកទេសសម្រាប់ត្រៀមការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៨

    សៀមរាប៖ កិច្ចប្រជុំកំរិតបច្ចេកទេសសម្រាប់ត្រៀមការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៨នៅបន្ទប់ប្រជុំវិទ្យាល័យ១០មករា១៩៧៩ខេត្តសៀមរាប ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៨ ក្រសួងអប់រំយុវជននិងកីឡា សហការជាមួយអាជ្ញាធរខេត្ត អង្គភាពមន្ទីរស្ថាប័នពាក់ព័ន្ឋ បានរៀបចំកិច្ចប្រជុំកំរិតបច្ចេកទេសសម្រាប់ត្រៀមការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៨ ដើម្បីណែនាំដល់ប្រធាន អនុប្រធានមណ្ឌលប្រឡងទាំង១២ក្នុងខេត្តនិងគណៈកម្មការអប្បមាទរួមមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ មន្ត្រីមានសមត្ថកិច្ច ដើម្បីឱ្យពួកគាត់យល់ពីតួនាទីភារកិច្ចរបស់ពួកគាត់ក្នុងពេលប្រឡងដែលនឹងឈានមកដល់ក្នុងពេលខាងមុខឆាប់ៗនេះ។លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តសៀមរាប បានឲ្យដឹងថា៖ឆ្នាំ២០១៨ជាឆ្នាំទី៥បន្ទាប់ពីក្រសួងអប់រំយុវជននិងកីឡាបានអនុវត្តកម្មវិធីកំណែទម្រង់ក្នុងការប្រឡង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាបរិបទមួយដែលអាចឱ្យសិស្សទទួលបាននូវចំណេះដឹង ពេញលេញនិងអាចក្លាយទៅជាធនធានមនុស្សដ៍រឹងមាំសម្រាប់សង្គមជាតិក្នុងពេលអនាគត។ ជារៀងរាល់ឆ្នាំការប្រឡងសញ្ញាបត្រទុតិយភូមិនេះ គឺជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹងរបស់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រអស់រយៈពេល១២ឆ្នាំ ។លោក បានបង្ហាញពីរបាយការណ៍សម្រាប់សម័យប្រឡង២០១៨នេះថា៖ ខេត្តសៀមរាបមានមណ្ឌលប្រឡង ចំនួន១២មណ្ឌល មានបន្ទប់ចំនួន ៣១៩បន្ទប់ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ៦មណ្ឌលស្មើ១៤២បន្ទប់ ,ផ្នែក វិទ្យាសាស្ត្រសង្គម ៦មណ្ឌល ស្មើ១៧៧ បន្ទប់ ។មានបេក្ខជន ចំនួនសរុប ៧ពាន់៨៣០នាក់ កើនឡើងលើសឆ្នាំមុនចំនួន៧១៧នាក់ ក្នុងនោះស្រី ៤ពាន់៣៨៣នាក់។ មានសមាសភាពគណៈកម្មការចំរុះ រួមមានគណៈកម្មការមេប្រយោគ.គណៈកម្មការអប្បមាទ.ប្រធានអនុប្រធានមណ្ឌល.គណៈកម្មការត្រួតពិនិត្យអគារ.គណៈកម្មការកណ្តាល.គណៈកម្មការអនុរក្ស មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងគ្រូពេទ្យប្រចាំការគ្រប់មណ្ឌល៕

  • ពលរដ្ឋដែលមានជីវភាពមិនសមរម្យ១គ្រួសារ នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ទទួលបានអំណោយមនុស្សធម៍ពីក្រុម១៥៧

     បន្ទាយមានជ័យ៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្ដម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា.ក្រុម (១៥៧)ចលនាយុវជនកម្ពុជា សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចៅ ជីអាន ប្រធានចលនាយុវជនកម្ពុជា សាខាខេត្តបន្ទាយមានជ័យ ( ក្រុម១៥៧ )  បានដឹកនំាក្រុមការងារចុះនាំអំណោយចែកជូនពលរដ្ឋដែលមានជីវភាពមិនសមរម្យ១គ្រួសារទៀតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមាជ័យ។      អំណោយដែលត្រូវចែកជូនរួមមាន៖ អង្ក៥០គក ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១ យួរត្រីខ១យួរ ប្រេងឆា១លីត ស្កស១គក អំបិល៥ មី១កេះ ថវិការ១០ម៉ីនរៀល ដោយជនចាស់ជរា២នាក់នៅក្នុងភូមិជាមួយ ត្រូវបានប្រគល់ជូនក្នុងម្នាក៥ម៉ឺនរៀល។    លោកមេភូមិ៣ និងក្រុមការងារភូមិ ថ្លែងនូវអំណរគុណចំពោះការយកចិត្តទុកដាក់ពីក្រុមការងារ ចលនាយុវជនកម្ពុជាសាខាខេត្តបន្ទាយមានជ័យ ( ក្រុម១៥៧ ) ដែលតែង ចែករំលែកថវិការផ្ទាល់ខ្លួនជួយដល់ទុរគតជន អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា និងចាស់ជរាគ្មានទីពឹង ដូចក្នុងពេលនេះ ក្រុមកាងារបានជួយគ្រួសារដែលកំពុងខ្វះខាត សកម្មភាពនេះក៏ដូចបានជួយរំលែកបន្ទុកអាជ្ញាធម៏មូលដ្ឋានផងដែល៕

  • អាជ្ញាធរខណ្ឌច្បារអំពៅចុះរៀបចំសណ្តាប់ធ្នាប់និងសំអាតបរិស្ថាន អនាម័យនៅលើផ្លូវជាតិលេខ១

    ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ  បរិស្ថាន អនាម័យឲ្យបានល្អ  លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំកម្លាំង ចុះរៀបចំសណ្តាប់ធ្នាប់  សំអាតបរិស្ថាន និងអនាម័យឲ្យ បានល្អប្រសើរនៅលើកំណាត់ផ្លូវជាតិ លេខ១ចាប់ពីគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើតទៅដល់ផ្លូវបំបែកចូលរោងចក្រស្រាបៀថៃហ្គ័រ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

  • អភិបាលខេត្តសៀមរាប ជួបជាមួយប្រជាពលរដ្ឋភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាបបានថ្លែងអរគុណចំពោះ ឆន្ទៈរបស់បងប្អូនចូលរួមបោះឆ្នោត បំពេញកាត្វកិច្ចជាពលរដ្ឋល្អ

    សៀមរាប៖ អភិបាលខេត្តសៀមរាប ជួបជាមួយប្រជាពលរដ្ឋភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាបបានថ្លែងអរគុណចំពោះ ឆន្ទៈរបស់បងប្អូនចូលរួមបោះឆ្នោត បំពេញកាត្វកិច្ចជាពលរដ្ឋល្អ ដែលបានអញ្ជើញទៅបោះឆ្នោត គឺជាការលើកតម្កើងតម្លៃនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និង ជាសក្ខីភាពក្នុងការប្រើប្រាស់សិទ្ធិបញ្ចេញមតិនៃប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និង យុត្តិធម៌នៅកម្ពុជានាសៀលថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ប្រមាណជាង២០០នាក់ បានថ្លែងនូវការកោតសរសើរ ចំពោះឆន្ទៈរបស់បងប្អូនដែលបានចូលរួមបោះឆ្នោត បំពេញកាត្វកិច្ចជាពលរដ្ឋល្អ ជ្រើសរើសតំណាងរបស់ខ្លួនដែលខ្លួន និង មានជំនឿទុកចិត្ត កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ  នោះ។   

  • មន្ត្រីរាជការ កងកម្លាំងចម្រុះ និងមហាជនក្នុងខេត្តបន្ទាយមានជ័យ បន្តចុះជួយច្រូតស្រូវប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកមង្គលបូរី

    ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីរាជការ កងកម្លាំងយុវជន និងមហាជនរាប់រយនាក់បន្តចុះជួយច្រូតស្រូវកសិករ នៅឃុំរហាត់ទឺក និងឃុំបត់ត្រង់ ស្រុកមង្គលបូរី នាថ្ងៃសៅរ៍ចុងសប្តាហ៍ ទី១៨ សីហា ឆ្នាំ២០១៨ ។ កម្លាំងចុះអន្តរាគមន៍   នៅវាលស្រែ២កន្លែង ដឹកនាំដោយឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រីសុង ផល្លីន និងចូលរួមដោយអនុប្រធានមន្ទីរសាធារណការខេត្ត លោក ជា សុវណ្ណធួន លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ។ ឯទីតាំងមួយទៀត មានការចូលរួមពីលោក លី សារី. អភិបាលរងខេត្ត លោក រ័ត្នដាស៊ីណង់ អភិបាលស្រុកមង្គលបូរី។         សកម្មភាពបន្តចុះជួយច្រូតស្រូវទុំដែលរងគ្រោះដោយទឹកជំនន់នៅទីតាំងខាងលើ បានធ្វើតាំងពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ មក។ សូមរំលឹកថា ទឹកជំនន់និងជំនន់ទឹកភ្លៀងក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ពីថ្ងៃទី២៨ ខែ   កក្កដា ដល់ថ្ងៃទី១៨ សីហា ឆ្នាំ២០១៨  បានបង្កលិចលង់ដំណាំស្រូវស្រាលដើមរដូវវស្សា គឺពូជស្រូវសែនក្រអូប  ពូជស្រូវអ៊េអ៊ែរ៨៥…

  • អភិបាលចុះពិនិត្យស្ថានភាពទេឹកជំនន់នៅស្រុកកំពង់សីលាដែលបង្កការជន់លិចផ្លូវជាតិលេខ៤ចំណុចស្ពានស្ទឹងសំរោង

    ព្រឹកថ្ងៃអាទិត្យទី១៩ខែសីហាឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យស្ថានភាពទឹកជំនន់ដែលលិចនៅចំណុចស្ពានស្ទឹងសំរោង។នៅព្រឹកថ្ងៃទី១៩នេះ ស្ថានភាពទឹកបានស្រកចុះវិញហើយ។គិតត្រឹមម៉ោង១,០០ រសៀលថ្ងៃនេះរថយន្តតូចអាចអោយឆ្លងកាត់បានឡើងវិញចំណែករថយន្តដឹកជញ្ជូនធំៗមិនអនុញ្ញាតអោយធ្វើចរាចរណ៍ទេ។ឯកឧត្តម យន្ត មីន បញ្ជាក់ថា ទីនេះចំណុចទំនាបជាងគេអោយតែមានភ្លៀងធ្លាក់ច្រើនងាយនឹងលិចណាស់។ពលរដ្ឋដែលនៅតំបន់នោះមិនមានបញ្ហាអ្វីចោទធ្ងន់ធ្ងរដល់ពួកគាត់ឡើយ។តែយ៉ាងណា ឯកឧត្តម អំពាវនាវសូមអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ពិសេសកូនចៅតូចៗ។ជាមួយគ្នានេះក៏បានស្នើក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយមានការយោគយល់ផងដែរចំពោះការអោយផ្អាកចរាចរណ៍បណ្តោះអាសន្ននេះព្រោះខ្លាចបណ្តាលអោយស្រុតខូចផ្លូវ។លោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលា បញ្ជាក់ថា ជំនន់នេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពលរដ្ឋឡើយគ្រាន់តែផ្អាកចរាចរណ៍បណ្តោះអាសន្នប៉ុណ្ណោះ។លោក ហេង សោភណ្ឌរិទ្ធ ប្រធានមន្ទីរធនធានទឹកស្តីទី បញ្ជាក់ថាទឹកនេះជន់បែបនេះដោយសារមានភ្លៀងធ្លាក់ច្រើនជួរភ្នំក្រវ៉ាញមួយទៀតចំណុចដែលលិចនេះទំនាបខ្លាំង។បើមិនមានភ្លៀងថែមទឹកអាចស្រកវិញ។ តែជាការកត់សំគាល់ទឹកបានកំពុងស្រកចុះបណ្តើរៗហើយ៕