Category: ព័ត៌មាន

  • សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ឃាត់ជនសង្ស័យចំនួន២នាក់ ក្នុងករណីជួញដូរគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលចោមចៅឃាត់ខ្លួន កាលពីព្រឹកនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨  ម៉ោង៩និង៣០ នាទី ត្រង់ចំនុចដីវាល ផ្លូវលំ ក្រុមទី៣ ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ សង្ស័យខាងលើមានឈ្មោះ ហិន ធូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនប្រាកដ ទីលំនៅបច្ចុប្បន្នបន្ទប់ផ្ទះជួល ផ្លូវលំ ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ និងឈ្មោះ គឹម ពៅសុវណ្ណ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងដែលរឹបអូសបានមាន គ្រឿងញៀនចំនួន១១កញ្ចប់ថង់តូច។ បច្ចុន្នប្បជនសង្ស័យទាំងពីរ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ២ នាំខ្លួនមកសួរនាំ និងកសាងសំណុំរឿងបញ្ចូនទៅកាន់ផ្នែកជំនាញនៃអធិកាដ្ឋាននគរបាលខណ្ឌដើម្បីបន្តតិនិវិធី៕

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិជំនាន់ទី២

    ទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃច័ន្ទ ៩កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិជំនាន់ទី២ ដើម្បីការជំរុញ និងលើកស្ទួយការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាធាតុចូលដ៏សំខាន់មិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ តាមរយៈ វគ្គបណ្តុះបណ្តាលនេះ ក៏ជាការកសាង និងពង្រឹងសមត្ថភាព មន្ត្រីរាជការវ័យក្មេង ដែលបានប្រឡងជាប់ក្របខណ្ឌថ្មីរបស់ក្រសួងបរិស្ថាន ជារៀងរាល់ឆ្នាំ ឱ្យមានមូលដ្ឋាន គ្រឹះ ទាំងចំណេះដឹង និងចំណេះធ្វើការងារគ្រប់គ្រងវិស័យបរិស្ថាន។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញ និងលើកទឹកចិត្តដល់មន្រ្តីវ័យក្មេងចេះប្រែក្លាយឱកាស ដើម្បីអភិវឌ្ឍខ្លួន និងចាប់យកការបំពាក់បំប៉នស្មារតី និងគោលជំហរ ដើម្បីក្លាយជាមន្ត្រីល្អ និងមានភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកពីការធ្វើទំនើបកម្មថ្មីក្នុងអាណត្តិថ្មីនេះ ធ្វើយ៉ាងណា ដើម្បីឆ្លើយតបនឹងការកែទម្រង់លើវិស័យបណ្ដុះបណ្ដាល ធនធានមនុស្ស ដែលជាទំពាំងស្នងឬស្សី ក្នុងការរួមចំណែកអនុវត្តការងាររបស់ក្រសួងបរិស្ថាន ជាពិសេស ការសិក្សាស្វែងយល់…

  • អភិបាលខេត្តស្ទឹងត្រែង៖ សិស្សានុសិស្សប្រឡងសញ្ញាប័ត្រទុតិយភូមិឆ្នាំនេះ ជាប់និទ្ទេសA នឹងទទួលបានកុំព្យូទ័រមួយសម្រាប់ និងម៉ាស៊ីនព្រីនមួយគ្រឿង

    អភិបាលខេត្តស្ទឹងត្រែង៖ សិស្សានុសិស្សប្រឡងសញ្ញាប័ត្រទុតិយភូមិឆ្នាំនេះ ជាប់និទ្ទេសA នឹងទទួលបានកុំព្យូទ័រមួយសម្រាប់ និងម៉ាស៊ីនព្រីនមួយគ្រឿង

    ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អញ្ជើញជាគណៈអធិបតីក្នុងពិធីហែកវិញ្ញាសារប្រឡងនៅមណ្ឌលប្រឡងសាលាបឋមសិក្សាអនុវត្តនាសម័យប្រឡងថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកទឹកចិត្តដល់សិស្សានុសិស្ស ជាបេក្ខជនប្រឡងនាពេលនេះ ឲ្យខំប្រឹងប្រែងនឹងឲ្យបានជាប់គ្រប់ៗគ្នា ហើយប្រសិនបើប្រឡងជាប់និទ្ទេសA នឹងបានទទួលនូវកុំព្យូទ័រមួយសម្រាប់ និងម៉ាស៊ីនព្រីនមួយគ្រឿងផងដែរ។ ឯកឧត្តមក៏ក្រើនរម្លឹកទៀតថា ឱកាសនេះ អ្នកដែលពូកែ គឺប្រឡងជាប់ រីឯអ្នកខ្សោយគឺធ្លាក់។ សូមបញ្ជាក់ថា សម្រាប់ខេត្ដស្ទឹងត្រែងក្នុងឆ្នាំ២០១៨នេះ មានមណ្ឌលប្រឡងចំនួន២ គឺមណ្ឌលប្រឡងនៅវិទ្យាល័យព្រះរាជបូជនីយកិច្ច និងនៅសាលាបឋមសិក្សាអនុវត្ត។ ក្នុងនោះមានបន្ទប់សរុបចំនួន២៧បន្ទប់ មានបេក្ខជនប្រឡងសរុបចំនួន៦៥៦នាក់ (ស្រីចំនួន៣០៩នាក់)៕

  • ខេត្តកំពង់ស្ពឺ មានបេក្ខជនប្រឡងបាក់ឌុបសរុបចំនួន៤៤២៦នាក់ ចំពោះសិស្សដែលទទួលបាននិទ្ទេសA នឹងទទួលម៉ូតូម្នាក់មួយគ្រឿងពីថ្នាក់ដឹកនាំខេត្ត

    កំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩  ព្រឹកច័ន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅមណ្ឌលវិឡាល័យកំពង់ស្ពឺ។

  • ឯកឧត្តម ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច ចុះថ្លែងអំណរគុណដល់ប្រជាពលរដ្ឋភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

    កាលពីព្រឹកថ្ងៃអាទិត្យទី១៩ ខែសីហា ឆ្នាំ២០១៨ ក្នុងបរិយាកាសរីករាយស្វាគមន៍រីករាយរាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងបរិវេណវត្តទងត្រដែត ហៅវត្តទងត្រឡាច ស្ថិតក្នុងភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឯកឧត្តម ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងលោកជំទាវ ណាល់ សុខអៀន ឧកញ៉ា ឡូវ សុខសាន និងឧកញ៉ា ជា លាងហុង បានអញ្ជើញចូលរួមអបអរសាទរ និងថ្លែងអំណរគុណជូន ចំពោះសមាជិកក្រុមការងារ និងប្រជាពលរដ្ឋក្នុងភូមិទងត្រឡាចដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងទាំងមុនពេល និងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតធ្វើឲ្យសម្រេចទទួលបានលទ្ធផលជោគជ័យល្អប្រសើរ។

  • ប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងសមាជិកអូឡាំពិកអន្តរជាតិ អបអរសារទរចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីជាថ្មី

    បន្ទាប់ពីពិធីបើកការប្រកួតកីឡាអាស៊ី នៅល្ងាចថ្ងៃទី១៨ ខែសីហាចុងសប្ដាហ៍កន្លងទៅ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានបើកមហាសន្និបាទលើកទី៣៧ របស់ខ្លួន ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាអាស៊ី  ព្រះអង្គម្ចាស់ Sheikh Ahmad Al-Fahad Al-Sabah និង អនុប្រធានាធិបតីឥណ្ឌូនេស៊ី លោក Jusuf Kalla ព្រមទាំងប្រតិភូគណៈកម្មាធិការអូឡាំពិកទាំង៤៥ ប្រទេសចូលរួម។

  • ការប្រឡងបាក់ឌុបឆ្នាំ២០១៨នេះ នៅខេត្តបន្ទាយមានជ័យ មានបេក្ខជនជាង៤ពាន់នាក់

    ការប្រឡងបាក់ឌុបឆ្នាំ២០១៨នៅខេត្តបន្ទាយមានជ័យយ៉ាងហោចណាស់មានបេក្ខជនជាង៤ពាន់នាក់ ចំណែកគណៈកម្មាការមេប្រយោគនឹងធ្វើការរឹតបន្តឹងដូចបណ្ដាឆ្នាំមុនៗ៕

  • បេក្ខជនប្រឡងបាក់ឌុប ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ដព្រះសីហនុ ដែលបានជួយឧបត្ថម្ភការស្នាក់នៅរបស់ពួកគាត់ដែលជាសិស្សមកពីឆ្ងាយ

    ព្រះសីហនុ៖ សិស្សានុសិស្ស ដែលជាបេក្ខជនត្រូវប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) បាននាំគ្នាឈូរឆរចូលមកពិនិត្យមើលឈ្មោះប្រឡងនៅតាមមណ្ឌលប្រឡងទាំងបី នៅក្នុងក្រុងព្រះដីហនុ គឺបឋមសិក្សាផ្សារលើ អនុវិទ្យាល័យសម្ដេចឪ និងវិទ្យាល័យក្រុងព្រះសីហនុ ដោយពួកគេភាគច្រើនមានសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យ។យុវសិស្ស សៀន រ៉ាវី និង អ៊ុង មករា មកពីវិទ្យាល័យស្រុកសឹ្ទងហាវ ខេត្ដព្រះសីហនុ និយាយទាំងញញឹម និងក្លាហានថា ប្អូនៗ សង្ឃឹមយ៉ាងមុតមាំថាពិតជាអាចប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នេះប្រាកដជាក់ជាមិនខាន។ ដោយសារប្អូនៗ បានខិតខំប្រឹងប្រែងរៀនសូត្រ រួមនឹងការយកចិត្ដទុកដាក់ពីក្រសួងអប់រំ ដែលបានបង្កើតកម្មវិធីរៀនបំប៉ន រួមទាំងការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំខេត្ដគ្រប់លំដាប់ថ្នាក់ផងនោះ ប្អូនៗ នឹងខិតខំប្រឹងប្រែងឲ្យបាននិទ្ទេសល្អ ដើម្បីទទួលបានទាំងកិត្ដយស និងរង្វាន់លើកទឹកចតិ្ដពីថ្នាក់ដឹកនាំខេត្ដ និងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ បេក្ខជន ប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងធ្វើកិច្ចការប្រឡងនេះឲ្យបានល្អ និងទទួលជោគជ័យ បន្ដការសិក្សាទៅមហាវិទ្យាល័យទៀត។ លោក កែវ ឡាយ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដព្រះសីហនុ និយាប្រាប់ថា សម្រាប់ខេត្ដព្រះសីហនុ ឆ្នាំ២០១៨នេះ មានមណ្ឌលប្រឡងចំនួន ៥ គឺមណ្ឌលបឋមសិក្សាផ្សារលើ វិទ្យាល័យក្រុងព្រះសីហនុ អនុវិទ្យាល័យសម្ដេចឪ វិទ្យាល័យ…

  • យុវជនម្នាក់ស្រវឹងស្រាចុះហែលទឹកលេង បណ្តាលឲ្យលង់ស្លាប់​

    ភ្នំពេញៈ​ យុវជនម្នាក់ចំណោមបក្ខពួកជាង១០នាក់ បាននាំគ្នាទៅផឹកសីុនៅកញ្ចុសក្នុងភោជនីយ៍ដ្ឋានមួយកន្លែងនៅ​ សង្កាត់ព្រៃ​ស​ ខណ្ឌដង្កោ​ ហើយពេល​ស្រវឹងចុះលេងទឹកលង់លិចបាត់​និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង​ ២នឹង​៣០​នាទី​ រសៀលថ្ងៃទី​ ១៩​ ខែ​សីហា​ ឆ្នាំ​ ២០១៨​ ។ តាមការរៀបរបស់មិត្តភ័ក្រយុវជនរងគ្រោះ បានឲ្យដឹងថាមុនពេលកើតហេតុពួកគេបាន​នាំគ្នាអង្គុយផឹកសីុអស់ស្រាបៀជាច្រើន​ ហើយពេលផឹកស្រវឹងហើយនោះ​ ជនរងគ្រោះបានសុំមិត្តភ័ក្តិរដើរលេងតាមវាលស្រែក្បែរទីតាំងកើតហេតុ​ លុះដល់ម៉ោងកើតហេតុស្រាប់តែរូបគេបានលោតចុះទៅក្នុងទឹករណ្តៅដីដែលមានជម្រៅជាង១០ម៉ែត្រ​ ដើម្បីហែលមកកាន់កញ្ចុកដែលខ្លួនអង្គុយវិញ​ ប៉ុន្តែពេលហែលដល់ពាក់កណ្តាលរណ្តៅដីជនរងគ្រោះក៏បានស្រែកឲ្យមិត្តភ័ក្តិជួយ។ ភ្លាមៗនោះមិត្តភ័ក្តិក៏បាននាំគ្នាលោតទៅជួយដែលប៉ុន្តែជនរង​ គ្រោះ​បានលិចបាត់ទៅហើយ​។ សមត្ថកិច្ចបានឲ្យដឹងថាសពយុវជនដែលលង់ទឹករណ្តៅដីស្លាប់ខាងលើមានឈ្មោះ​ ឈឿន​ ​ដាវុទ្ធ​ អាយុ១៧​ ឆ្នាំ​ ស្នាក់នៅភូមិដំណាក់ធំ​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ សមត្ថកិច្ចបន្តថាក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញកោសល្យវិច័្ចយចុះមកដល់ទីតាំងកើតហេតុ​ នឹងកំពុងស្វែងរកសពដែលលិចក្នុងរណ្តៅដី​ ដើម្បីពិនិត្យជាក់ស្តែង​៕

  • កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសកម្មក្នុងរាជធានី

    ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីចំនួន៤ករណីកន្លងមក។ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានប្រាប់អ្នកយកព័ត៌មាន ទូរទស្សន៍អប្សារាប៉ុស្ដិ៍លេខ១១ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ឲ្យដឹងថា កម្លាំងនគរបាលជំនាញរបស់លោក បានបន្តស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅចំណុចក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៤ ករណី។   សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ ណេត ដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជនសង្ស័យទី២)ឈ្មោះ លី សក្ករ៉េត ហៅ ហ្សាន ភេទប្រុស អាយុ១៧ ឆ្នាំ…