Category: ព័ត៌មាន

  • ប្រមុខការទូតចិនអះអាងថា បើទោះជាមានការព្រមានពីសហរដ្ឋអាមេរិក ក៏ចិន នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការ ព្រមទំាងទំនាក់ទំនងជាមួយអ៊ីរ៉ង់

    ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកំាងនឹងនៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការ ក៏ដូចជាទំនាក់ ទំនងជាមួយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ដដែល បើទោះជាសហរដ្ឋអាមេរិកបាន ព្រមានដាក់ទណ្ឌកម្មលើក្រុមហ៊ុន ឬបណ្ដាប្រទេសទាំងឡាយណាដែលបន្តធ្វើ ពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ខណៈចិនមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ ជាមួយអ៊ីរ៉ង់ ជាពិសេសនៅក្នុងវិស័យថាមពល ។ បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ក្រោយជួប ពិភាក្សាការងារតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់លោក ម៉ូហាម៉េដ ចាហ្វាដ ហ្ស៊ារីស នាពេលថ្មីៗនេះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ គឺជាផលប្រយោជន៍រួម របស់សហគមន៍អន្តរជាតិទាំងមូល ដូច្នេះចិននឹងបន្តធ្វើកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីរ៉ង់ ហើយនៅតែប្រឆាំងជានិច្ចនឹងការអនុវត្តទណ្ឌកម្ម ឯកតោភាគី ។សូមរំលឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីបានសម្រេចចិត្ត ដកប្រទេសខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នំា២០១៥ហើយនោះ នៅថែម ទំាងបានប្រកាសដែរថា នឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុន ឬបណ្ដាប្រទេសទាំងឡាយ ណា ដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ។ ប៉ុន្តែជាមួយគ្នានោះ ភាគីជាហត្ថលេខី ដទៃទៀតរួមមាន ចិន រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់ សុទ្ធតែជំទាស់នឹងការដក ខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន ៕

  • ក្រសួងការពារជាតិចិនច្រានចោលរបាយការណ៍របស់មន្ទីរបញ្ចកោណ ដែលចោទថា ចិនកំពុងគំរាមគំហែងផ្នែកយោធា

    ចិន៖ ក្រសួងការពារជាតិចិនប្រកាសច្រានចោលរបាយការណ៍របស់មន្ទីរបញ្ច កោណ ដែលបានលើកឡើងថា ទីក្រុងប៉េកំាងកំពុងហ្វឹកហាត់យន្ដហោះទម្លាក់ គ្រាប់បែកប្រឆាំងនឹងសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តអាមេរិក ហើយថែមទំាង ចាត់ទុកថា របាយការណ៍នេះ ត្រូវបានប្រឌិតឡើងទាំងស្រុង ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងការពារ ជាតិចិនបានអះអាងថា របាយការណ៍របស់មន្ទីរបញ្ចកោណ គឺជាការប្រឌិតឡើង ទាំងស្រុង និងជាការភ័ន្តច្រឡំពីចេតនានៃយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកំាង ។ បើតាម សេចក្តីថ្លែងការណ៍ដដែលនេះ យោធាចិនប្រឆាំងជាដាច់ខាតចំពោះរបាយការណ៍ នេះ ដ្បិតតាមការពិតការធ្វើទំនើបកម្មនៃយោធាចិន គឺមានបំណងការពារដែនអធិប តេយ្យភាព ផលប្រយោជន៍ រួមទាំងសន្តិភាព និងស្ថេរភាពរបស់ពិភពលោកតែប៉ុណ្ណោះ ។សូមជម្រាបថា ប្រតិកម្មរបស់ក្រសួងការពារជាតិរបស់ប្រទេសចិន បានកើតឡើង ក្រោយមន្ទីរបញ្ចកោណបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំមួយ កាលពីថ្ងៃ ព្រហស្បតិ៍តសប្តាហ៍នេះ ដោយនិយាយចំៗថា ចិនកំពុងពង្រីកឥទ្ធិពលនៅលើពិភព លោក ជាមួយការចំណាយកញ្ចប់ថវិកាយោធាកាលពីឆ្នាំ២០១៧ រហូតដល់ទៅជាង ១៩០ពាន់លានដុល្លារ ហើយថែមទំាងបានបញ្ជាក់ថា ការធ្វើសមយុទ្ធយន្ដហោះទម្លាក់គ្រាប់បែករបស់យោធាចិននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាការហ្វឹក ហាត់ត្រៀមលក្ខណៈវាយប្រហារប្រឆាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក ៕

  • ក្រសួងការបរទេសសហរដ្ឋអាមេរិកសម្រេចផ្អាកជំនួយហិរញ្ញវត្ថុ ដែលគ្រោងប្រើ ដើម្បីរក្សាស្ថិរភាពនៅប្រទេសស៊ីរី

    សហរដ្ឋអាមេរិក៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហីដធើ ណឺត បានលើកឡើងថា សហរដ្ឋអាមេរិកបានសម្រេចចិត្តផ្អាកការផ្ដល់ជំនួយជាង២៣០ លានដុល្លារសម្រាប់គំរោងរក្សាសេ្ថរភាពនៅស៊ីរី ហើយថា ជំនួយរបស់សម្ព័ន្ធមិត្តមក ពីក្រុមចំរុះអន្តរជាតិ គឺគ្រប់គ្រាន់ល្មមក្នុងការប្រឆាំងនឹងពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIS ។ការសម្រេចចិត្តផ្អាកការផ្ដល់ជំនួយនេះ ត្រូវបានកើតឡើងដោយសំអាងលើជំនួយ បច្ចុប្បន្ន គឺគ្រប់គ្រាន់ល្មមសម្រាប់ប្រទេសស៊ីរី បន្ទាប់ពីអារ៉ាប៊ីសាអូឌីតបានសន្យាផ្ដល់ថវិកា១០០លានដុល្លារ និង អេមីរ៉ាត់អារ៉ាប់រួម៥០លានដុល្លារ បូករួមទាំងជំនួយ របស់សហរដ្ឋអាមេរិកបច្ចុប្បន្ន ។បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះ កញ្ចប់ថវិកាជំនួយ២៣០ លានដុល្លារខាងលើនេះ ត្រូវបានផ្ដួចផ្ដើមគំនិតឡើងដោយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន កាលពីខែកុម្ភៈកន្លងទៅ ប៉ុន្តែគំរោងនេះត្រូវបាន ផ្អាកទៅវិញ ដោយប្រមុខការទូតថ្មីលោក ម៉ៃ ប៉ុមប៉េអូ ដែលបានអះអាងថា ការផ្អាក ជំនួយនេះ មិនរាប់បញ្ចូលជំនួយមនុស្សធម៌នោះទេ ៕

  • គូស្វាមីភរិយាថ្មីសរុប៤៨គូឈ្នះរង្វាន់ម៉ូតូ និងបន្តោងខ្សែកមាសលើកទី៣ពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨ របស់ក្រុមហ៊ុនស្រាបៀរលីអូ

    ភ្នំពេញ៖ តំណាងក្រុមហ៊ុនស្រាបៀរ លីអូ បានប្រគល់រង្វាន់យ៉ាងច្រើនទុកជាចំណងដៃសុភមង្គលជូនដល់គូស្វាមីភរិយាថ្មីសរុបចំនួន៤៨គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍របស់ស្រាបៀរលីអូ សម្រាប់ការចាប់រង្វាន់លើកទី៣ក្នុងឆ្នាំ២០១៨ នៅក្នុងកម្មវិធី “Leo Surprise” របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នំា២០១៨នេះ ។ ក្នុងនោះគូស្វាមីភរិយាថ្មីចំនួន៣គូបានឈ្នះរង្វាន់ធំម៉ូតូ  SCOOPY i និង ១៨ គូបានឈ្នះបន្តោងខ្សែកមាស ៥ ជី  ខណៈ២៧គូផ្សេងទៀតបានឈ្នះបន្តោងខ្សែកមាស ២ ជី ដែលពួកគាត់បានមកពីទូទាំងប្រទេស រួមមានទំាងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ។លោក ព្រាប សុវណ្ណ អ្នកតំណាងផ្នែកទីផ្សាររបស់ក្រុមហ៊ុនស្រាបៀរ លីអូ បានថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា “ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងមានកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ ដើម្បីជាកិច្ចថ្លែងអំណរគុណដល់អតិថិជនដ៏មានតម្លៃរបស់យើង ដែលបានជ្រើសរើសស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ហើយយើងក៏សង្ឃឹមថា អតិថិជននៅតែបន្តគាំទ្រស្រាបៀរលីអូ ដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការកាន់តែមានភាពសប្បាយរីករាយ” ។អ្នកតំណាងផ្នែកទីផ្សាររូបនេះបានបន្ថែមទៀតថា នេះជាការចាប់រង្វាន់លើកចុងក្រោយហើយ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ឆ្នាំ២០១៨នេះ ប៉ុន្តែស្រាបៀរលីអូនៅតែបន្តផ្តល់សំណាងដល់គូស្វាមីភរិយាសម្រាប់ឆ្នំា២០១៩ជាបន្តទៀត ។ ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងសក្តិសមបំផុតសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់អតិថិជន ដូច្នេះសូមជាវស្រាបៀរ លីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក…

  • កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌច្បារអំពៅ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៥នាក់ និងវត្ថុតាងមួយចំនួន

      ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀន នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង១៥និង៣០ នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះគ្មានលេខ ក្រុម១៧ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។       ជនសង្ស័យទាំង៥នាក់ខាងលើ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ៖ ទី1-ឈ្មោះខៃ សុខជា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន។ / ទី2-ឈ្មោះធន់ ចាន់រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន។/ ទី3-ឈ្មោះរៀន វណ្ណនឿន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន។ ទី/4-ឈ្មោះមុំ ប្រុសទូច ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុរបរគ្មាន។ និងទី/5-ឈ្មោះពុំ ចាន់នៀត…

  • ព្រះរាជអាជ្ញាបញ្ចប់ការសួរនាំ ម្ចាស់រថយន្ដ Lexus 570 ពាក់ស្លាកលេខរដ្ឋ ដែលភ្ជង់អ្នកបើករថយន្ដស្ទួច ដោយចោទ៣បទល្មើស

    ភ្នំពេញះ អ្នកបើករថយន្ដ ឡិចសុីស ៥៧០ ពាក់ស្លាកលេខរដ្ឋ07-2-8989 នៅក្នុងសំណុំរឿងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ និងទៅភ្ជង់អ្នកបើករថយន្ដស្ទួច ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បញ្ចប់ការសួរនាំនៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នេះ ដោយសម្រេចចោទប្រកាន់ចំនួន៣បទល្មើស ខណៈដែលបក្ខពួកម្នាក់ទៀត ត្រូវចោទ ប្រកាន់មួយបទល្មើស ។ជនបង្កជាម្ចាស់រថយន្ដ ឡិចសុីដ៥៧០ ឈ្មោះ ទ្រី ដារិន ហៅហ៊ាពៅ  អតីតជាអ្នករកស៊ី កាប់ ជ្រូកដ៏ធំមួយ នៅម្ដុំគីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បច្ចុប្បន្នជាថៅកែលក់ផ្ទះល្វែង ត្រូវបានព្រះរាជអាជ្ញា ចោទប្រកាន់៣បទល្មើស រួមមាន ៖ គំរាមកំហែងថានឹងសម្លាប់ ដោយបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ តាមមាត្រា២៣៤ នៃ ក្រមព្រហ្មទណ្ឌ, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ដ ដែលមានសញ្ញាសម្គាល់ យោងតាមមាត្រា៦១៥ នៃ ក្រមព្រហ្មទណ្ឌ ។ ដោយឡែកបក្ខពួកម្នាក់ទៀត ឈ្មោះ ស្រ៊ុន…

  • ក្រុមប្រណាំងខារ៉ាកម្ពុជា ប្តេជ្ញាធ្វើអោយបានល្អដើម្បីដើម្បីដណ្តើមជ័យជំនះជូនកម្ពុជា នៅថ្ងៃចុងក្រោយ ក្នុងព្រឹត្តការណ៍ប្រណាំងកម្រិតអាស៊ីមួយនេះ

     ក្រុមប្រណាំងខារ៉ាកម្ពុជា មានកីឡាករ ហូ សិទ្ធិគុណ និងកីឡាករ វង្ស គីមហួត រួមទាំងជំនួយការអ្នកបើកបរទាំងអស់ ប្តេជ្ញាដណ្តើមជ័យជំនះអោយបានជូនកម្ពុជា នៅថ្ងៃប្រណាំងចុងក្រោយ លើទឹកដីកម្ពុជា នៃព្រឹត្តការណ៍ Asia Cross Country Rally 2018 ដែលធ្វើឡើងក្នុងប្រទេសកម្ពុជា ថៃ ។        សម្រាប់ការប្រកួតប្រជែងថ្ងៃនេះ ក្រុមរថយន្ត និងម៉ូតូទាំងអស់ និងត្រូវធ្វើដំណើរទៅរកទីតាំងប្រកួតដោយជិះលើចម្ងាយ៤០គីឡូម៉ែតទើបទៅដល់ទីតាំងដែលត្រូវប្រកួត បន្ទាប់មក៍បន្តដំណើរប្រកួតដោយឆ្លងកាត់ផ្លូវស្ថានភាពលំបាក់ តាម ឃុំ ស្រុក ក្នុងខេត្ត កំពង់ចាមលើចំងាយផ្លូវ២៥គីឡូម៉ែត្រ ទើបទៅដល់គោលដៅកំណត់របស់គណៈកម្មាធិការបច្ចេកទេស។       សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Asia Cross Country Rally2018 គឺជាកម្មវិធីប្រកួតលើកទី២៣សម្រាប់ការប្រកួតក្នុងតំបន់អាស៊ី ហើយការប្រកួតនេះមានយានយន្តចូលរួមសរុបទាំងអស់បូករួមទាំងរថយន្តសេវាចំនួន១២៧គ្រឿង ក្នុងនោះរថយន្តប្រណាំង២៥គ្រឿង និងម៉ូតូប្រណាំងចំនួន២៩គ្រឿងមកពី៩ប្រទេស ។ ចំពោះក្រុមប្រណាំងខារ៉ាកម្ពុជាទទួលបានការឧបត្ថម្ភធំពីភេសជ្ជៈ Zorus៕

  • ពិធីបើកសម្ពោធជាផ្លូវការ ការដ្ឋានអគារ ម៉ ហ្គេន ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អាគារ H នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨

    ពិធីបើកសម្ពោធជាផ្លូវការ ការដ្ឋានអគារ ម៉ ហ្គេន ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អាគារ H នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។

  • រថយន្តកុងទន័របើកបុករថយន្តមួយគ្រឿងទៀត រួចជ្រុលទៅបុកទ្រូងផ្លូវ និងស្លាកសញ្ញាចរាចរណ៍បណ្ដាលឲ្យរងការខូចខាត

    ភ្នំពេញ៖ រថយន្តកុងទន័រមួយគ្រឿង បានធ្វើដំណើរក្នុងល្បឿនលឿន និងមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកព្រូសពេញទំហឹងរួចរ៉េចង្កូតទៅបុកទ្រូងផ្លូវនឹងស្លា​កសញ្ញាចរាចរណ៍អស់ចំនួន១ដើម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវវេងស្រេង កែងផ្លូវ៣៧១សឡា ( ក្បែរថ្លឹងឡានចាស់ ) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា  នៅពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ស ស្លាក់លេខ ភ្នំពេញ. 2AP 5469 មានគ្នាប្រុសស្រី២នាក់បានធ្វើដំណើរតាមតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ខណះដែរប្រុងនឹងបត់ចូលក្នុងបុរីប៉េងហួតដែលជាផ្ទះរបស់ខ្លួន ពេលនោះស្រាប់តែមានរថយន្តកុងទន័រមួយគ្រឿងពាក់ស្លាក់លេខ កំពង់ធំ 3A- 1217 បើកបរដោយបុរសម្នាក់ពីទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿន ក៏ជាន់ហ្វ្រាំងតែមិនសុី រួចជ្រុលទៅបុករថយន្តព្រូសចំ ជំហៀងខាងឆ្វេង រួចរ៉េទៅបុកទ្រូងផ្លូវនឹងស្លាក់សញ្ញាចរាចរណ៌បាក់អស់១កង់ ចំណែករថយន្តរងការខូចខាតទាំងសងខាង ចំពោះគ្រោះថ្នាក់ចរាចរណ៍នេះមិនមានអ្នកណារងរបួសនោះទេ។ ក្រោយកើតហេតុ ស​មត្ថកិច្ចមូលដ្ធានបានទំនាក់ទំទៅមន្ត្រីជំនាញចរាចរណ៍ជើងគោក ដើម្បីចុះមកធ្វើការវ៉ាស់វែងនឹងស្ទួចរថយន្តទាំង២គ្រឿងនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៌រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយតាមនីតិវិធីផ្លូវច្បាប់៕

  • រថយន្តលុចសុីសRX300 ពន្លះលុចសុីស GS300ចំណុចស្តុបបែកជាបួនបុើងទៅបោក និងទ្រូងផ្លូវខូតខាតយ៉ាងដំណំ

    ភ្នំពេញ៖ រថយន្តលុចសុីសRX300មួយគ្រៀងបើកបោះពួយយ៉ាងលឿនដល់ចំណុចស្តុបបែកជាបួនមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្តលុចសុីសGS300មួយគ្រឿងទៀតបើុងទៅបោកផ្ទប់និងក្បាកនាគចែកទ្រូងផ្លូវបណ្តាលខូតខាតយ៉ាងដំណំចំណែករថយន្តបើករត់គេចខ្លួនបាត់បន្សល់ទុកស្លាកលេខនៅនិងកន្លែងកើត។សំណាងមិនបង្កឲ្យមានអ្នករងរបួស។ហេតការណ៍នរះកើតហេតុកាលពីវរលាម៉ោង១០-១០នាទីយប់ថ្ងៃទី១៦​ ​ខែ សីហា ​ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩កែងនិងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើរថយន្តលុចសុីសRX300មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Q-4849បើកបរតាមបណ្តោយផ្លូវ៥២៨ទិសដៅពីកើតទៅលិចបោះពួយយ៉ាងលឿងលុះមកស្តុបបែកជាបួនកែងនិងផ្លូវ២៨៩ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកលុចសុីសGS300ពណ៏សពាក់ស្លាលេខភ្នំពេញ2AB-1562បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២៨៩ទិសដៅពីត្បូងទៅជើងពេញទំហឹងចំហៀងខាងស្តាំបុើងទៅផ្ទុបនិងក្បាលនាគចែកទ្រូវផ្លូវបណ្តាលឲ្យលុចសុីសGS300ខូតខាតផ្នែកទាំងសងខាងយ៉ាងដំណំ។ចែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកស្លាកលេខនៅនិងកន្លែងកើតហេតុ រីឯទ្រូវផ្លូវរងការប្រេះបែកតិចតួច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័ចរាចរផ្លូវគោករាជធានីភ្នំ។ចំណែករថយន្តបង្កសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្តដើម្បីយកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕