Category: ព័ត៌មាន

  • រថយន្តលុចសុីសRX300 ពន្លះលុចសុីស GS300ចំណុចស្តុបបែកជាបួនបុើងទៅបោក និងទ្រូងផ្លូវខូតខាតយ៉ាងដំណំ

    ភ្នំពេញ៖ រថយន្តលុចសុីសRX300មួយគ្រៀងបើកបោះពួយយ៉ាងលឿនដល់ចំណុចស្តុបបែកជាបួនមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្តលុចសុីសGS300មួយគ្រឿងទៀតបើុងទៅបោកផ្ទប់និងក្បាកនាគចែកទ្រូងផ្លូវបណ្តាលខូតខាតយ៉ាងដំណំចំណែករថយន្តបើករត់គេចខ្លួនបាត់បន្សល់ទុកស្លាកលេខនៅនិងកន្លែងកើត។សំណាងមិនបង្កឲ្យមានអ្នករងរបួស។ហេតការណ៍នរះកើតហេតុកាលពីវរលាម៉ោង១០-១០នាទីយប់ថ្ងៃទី១៦​ ​ខែ សីហា ​ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩កែងនិងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើរថយន្តលុចសុីសRX300មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Q-4849បើកបរតាមបណ្តោយផ្លូវ៥២៨ទិសដៅពីកើតទៅលិចបោះពួយយ៉ាងលឿងលុះមកស្តុបបែកជាបួនកែងនិងផ្លូវ២៨៩ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកលុចសុីសGS300ពណ៏សពាក់ស្លាលេខភ្នំពេញ2AB-1562បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២៨៩ទិសដៅពីត្បូងទៅជើងពេញទំហឹងចំហៀងខាងស្តាំបុើងទៅផ្ទុបនិងក្បាលនាគចែកទ្រូវផ្លូវបណ្តាលឲ្យលុចសុីសGS300ខូតខាតផ្នែកទាំងសងខាងយ៉ាងដំណំ។ចែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកស្លាកលេខនៅនិងកន្លែងកើតហេតុ រីឯទ្រូវផ្លូវរងការប្រេះបែកតិចតួច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័ចរាចរផ្លូវគោករាជធានីភ្នំ។ចំណែករថយន្តបង្កសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្តដើម្បីយកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

  • ថ្នាក់ដឹកនាំស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរាប្រគល់ថវិកាសំណងដល់បុគ្គលិកដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍កាលពីចុងឆ្នាំ ២០១៧

    ថ្នាក់ដឹកនាំស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរាប្រគល់ថវិកាសំណងដល់បុគ្គលិកដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍កាលពីចុងឆ្នាំ ២០១៧។ ថវិកាដែលបានមកពីការសងរបស់ភាគីជនបង្កបានប្រគល់ដល់ដៃជនរងគ្រោះនៅរសៀលថ្ងៃទី១៧ ខឺសីហា ឆ្នាំ២០១៨។

  • ទឹកចេញពីរណ្តៅ់កាយដីភ្នំមានពណ៍ដូចទឹកសមុទ្រនៅស្រុកស្វាយចេក អ្នកទៅទស្សនាច្រើន តែចេញសញ្ញាបង្កឈឺភ្នែកត្រចៀកនិងរមាស់

    ខេត្តបន្ទាយមានជ័យ ៖ ទឹកដែលចេញពីរណ្តៅ់កាយដីភ្នំ១ ធំមួយ ជម្រៅពី៥ទៅ១០ម៉ែត្រស្ថិតនៅលើក្រុមកូនភ្នំខ្លែងស្លក្រាមនាភូមិចក់ពួក់ឃុំស្លក្រាមស្រុកស្វាយចេកខេត្តបន្ទាយមានជ័យមានភ្ញៀវទៅមើលនិងងូតទឹកកំសាន្តច្រើនឡើងតែវាចេញសញ្ញាបង្កឈឺភ្នែក ត្រចៀកនិងរមាស់បណ្តើរហើយ ។សូមរំលឹកថា រណ្តៅកាយដីភ្នំដែលមានទឹកចេញមកពណ៍ដូចទឹកសមុទ្រនោះ ត្រូវបានគេបំផុស ជម្រុញ ហើយទាក់ទាញមនុស្សម្នា ភ្ញៀវទេសចរក្នុងស្រុកជាច្រើននាក់ទៅមើលកំសាន្តនិងងូតទឹកកាលពីថ្ងៃទី១ខែសីហាឆ្នាំ២០១៨មកន្លងមក ។ អ្នកលក់ចំណីអាហារ និងអ្នកស្រុកនៅម្តុំនោះប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាពិតជាស្មានមិនដល់ ដែលរណ្តៅដីមានទឹកដក់មកពីទឹកចេញនិងទឹកភ្លៀងដែលមានពណ៍ដូចទឹកសមុទ្រនាទីតាំងខាងលើ មានមនុស្សច្រើនឡើងៗទៅទស្សនានិងហក់ងូតទឹកលេង។ គីមានមនុស្សពី៧០០ទៅជាង១.០០០នាក់ក្នុង១ថ្ងៃៗបានទៅ នាថ្ងៃចុងសប្តាហ៍។លោកវរសេនីយ៍ ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ដោយទទួលស្គាល់ពីចំនួនច្រើននៃអ្នកទៅទស្សនានិងងូតទឹកងូតលេងនោះដែរ ប៉ុន្តែលោកថា ដូចលោកព្រមានពីដំបូងៗចឹង គឺទឹកនោះកើតពីទឹកភ្លៀង ទឹកចេញពីក្នុងដីនិងក្នុងថ្ម ហើយមានសារធាតុដូចជ័រថ្ម ជាតិរំសេវ កាលពីការដ្ឋានកាយថ្មរបស់ក្រុមហ៊ុនស្ពានថ្នល់ចិន( CRBC) បង្កឲ្យទឹកមានពណ៍ថ្លាខ្យងថ្លាឬដូចទឹកសមុទ្រ ហើយទឹកមានសភាពរមាស់ ភ្លាវ មិនអាចបរិភោគបាន តែអាចងូតបាន ។ ប៉ុន្តែបណ្តាញសង្គមហ្វេសប៊ុក មួយចំនួនបានផុសព្រមានថា អ្នកកំសាន្ដស្រៀវខ្លួន បើដឹងការពិត សូមប្រយ័ត្នបងប្អូនមានក្មេងតូចៗ ដែលចូលចិត្តងូតទឹកលេង នៅរណ្តៅមានទឹកខៀវដូចទឹកសមុទ្រនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ ដោយសារប៉ុន្មានថ្ងៃនេះមានក្មេង​ ឈឺភ្នែក​ និងឈឺត្រចៀក​ ហើយខ្លះរមាស់ខ្លួន​ រួចទៅទទួលសេវានៅមណ្ឌលសុខភាពចក់ពួក​ ក្បែរនោះ ។ គួរបញ្ជាក់ថា រណ្តៅដីមានទឹកថ្លាដូចពណ៍ទឹកសមុទ្របានល្បីរន្ទឺដោយសារមានភ្ញៀវទៅកំសាន្ត ចុះហក់ងូត…

  • កីឡាករកម្ពុជា៤៣ចូលរួមប្រកួតកីឡាអាស៊ីនៅឥណ្ឌូណេស៊ី

    កីឡាករកម្ពុជា៤៣នាក់បានចាកចេញពីកម្ពុជាហើយដើម្បីចូលរួមការប្រកួតកីឡាអាស៊ីនៅក្នុងប្រទេសឥណ្ឌូណេ ស៊ី។ កីឡាអាស៊ីក្នុងក្រុងហ្សាកាតា នឹងមានការចូលរួមពី៤៥ប្រទេសជាមួយនឹងក្រុមកីឡាករសារុប១ម៉ឺន៦ពាន់ នាក់។ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ថោងខុន បានថ្លែងសង្ឃឹម ថាកម្ពុជានឹងអាចដណ្តើមបានមេដាយមាសយ៉ាងហោចលើសពី២។

  • លោកគឹមសុខរួចទោសក្រោយជាប់ពន្ធនាគារ១៨ខែ

       សកម្មជនរបស់អតីតគណបក្សប្រឆាំងម្នាក់ដែលជាប់ទោសពីបទចោទប្រកាន់គណបក្សប្រជាជនកម្ពុជាកាន់ អំណាចសម្លាប់លោកកែមឡី បានរួចទោសនៅថ្ងៃទី១៧សីហានេះហើយក្រោយការជាប់គុកតាមអំណាចសាល ក្រមតុលាការ១៨ខែនោះមក។ លោកគឹម សុខ ដែលអះអាងខ្លួនឯងថាជាអ្នកវិភាគនយោបាយនិងសង្គម ត្រូវ បានតុលាការបានឃាត់ខ្លួនតាំងពីថ្ងៃទី១៧កុម្ភៈឆ្នាំ២០១៧ក្នុងពេលចូលមកឆ្លើយបំភ្លឺនៅតុលាការ។   សូមជំរាបថាលោកគឹម សុខ បានរងការចោទប្រកាន់ចំនួន២ ក្រោយការសម្តីសម្ភាសន៍ជាមួយនឹងកាសែតដែល ចោទថាគណបក្សប្រជាជនកាន់អំណាចបានសម្លាប់លោកកែមឡី និងការចោទមួយទៀតថា«រដ្ឋាភិបាល បាន បង្កើតប្រព័ន្ធមួយដែលមានការសម្លាប់មនុស្សហើយរកឃាតករមិនឃើញ»។ សាលក្រមផ្តន្ទាទោស ដាក់គុក មួយឆ្នាំកន្លះនិងការពិន័យសារុប៨០៨លានរៀលកន្លងមកនោះ គឺជាសវនាការពាក់ព័ន្ធនឹងបណ្តឹងចោទថាគណ បក្សប្រជាជនកាន់អំណាចបានសម្លាប់លោកកែមឡីតែប៉ុណ្ណោះ។   គួរបញ្ជាក់ថាលោកកែម ឡី បានរងការបាញ់ពីឃាតករម្នាក់ឈ្មោះ ជួប សម្លាប់ កាលពីព្រឹកថ្ងៃ ទី១០កក្កដាឆ្នាំ ២០១៦ នៅ ចំណុចក្នុងទីតាំងស្តារម៉ាត ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌ ចំការមន ។ ឃាតករឈ្មោះជួបសម្លាប់ បានសារភាព ប្រាប់តុលាការក្នុងសវនាការមួយកាលពីដើមខែមីនាឆ្នាំ២០១៧ ថា មូលហេតុដែលបាញ់សម្លាប់ លោកកែម ឡី គឺដោយសារលោកកែមឡី បានជំពាក់ប្រាក់គាត់៣ពាន់ដុល្លារមិនព្រមសង។ សវនាការតុលាការ កាលពីខែមីនាឆ្នាំ២០១៧ បានកាត់ទោសដាក់គុកអស់មួយជីវិតដល់អ្នកបាញ់សម្លាប់…

  • ទូតថ្មីអង់គ្លេសបញ្ជាក់ការរីករាយបន្តសហការជាមួយរាជរដ្ឋាភិបាលថ្មី

     មន្ត្រីទូតថ្មីរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានសម្តែងក្តីរីករាយចិត្តក្នុងការបន្តធ្វើកិច្ចការជាមួយនឹងរាជរដ្ឋាភិ បាលថ្មីរបស់កម្ពុជាក្នុងប្រសាសន៍បញ្ជាក់មួយនៅថ្ងៃទី១៧សីហានេះជាមួយនឹងប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវ Tina Susan Redshaw គឺជាឯកអគ្គរាជទូតថ្មីនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ជំនួសលោក Bill Longhurst ។ លោកជំទាវឯកអគ្គរាជទូតថ្មី បានចាប់ផ្តើមការងារជាតំណាងទូតថ្មីរបស់អង់គ្លេសតាំងពីខែសីហា នោះមក។

  • ព្រះមហាក្សត្រចាត់តាំងសម្តេចតេជោរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មី

      សម្តេចតេជោសែន បានទទួលការចាត់តាំងពីព្រះមហាក្សត្រខ្មែរក្នុងការរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មី ដែលនឹងក្លាយជាក្បាលម៉ាស៊ីនដឹកនាំថ្មីនៃរាជរដ្ឋាភិបាលអាណ្ណត្តិទី៦។ ព្រះរាជក្រិត្យថ្ងៃទី១៧សីហា ឆ្នាំ២០១៨ បានត្រាស់បង្គាប់ចាត់តាំងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងមានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជាដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា។ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងសារលិខិតថ្វាយព្រះមហាក្សត្រខ្មែរវិញនៅថ្ងៃដដែលនេះ បាន បញ្ជាក់ថាសម្តេចនឹងរៀបចំសមាសភាពរាជរដ្ឋាភិបាល បញ្ជូនទៅព្រឹទ្ធសមាជិកនៃរដ្ឋសភានីតិកាលទី៦ដើម្បីសុំ ការផ្តល់សេចក្តីទុកចិត្តពីសមាជិកនិងសមាជិកនៃរដ្ឋសភាដែលនឹងគ្រោងប្រជុំនៅថ្ងៃទី៦កញ្ញាឆ្នាំ២០១៨ខាងមុខ នេះ។ សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើការប្តេជ្ញាចំពោះព្រះមហាក្សត្រខ្មែរថា សម្តេចនឹងខិតខំអស់កម្លាំងកាយចិត្តនិងស្មារតីដើម្បីបំពេញភារកិច្ចដ៏វិសេសវិសាលនិងឧត្តុងឧត្តមដែលព្រះមហា ក្សត្រព្រះរាជទានក្នុងកិច្ចការបំរើប្រទេសជាតិ មាតុភូមិ និងប្រជារាស្ត្រទូទាំងប្រទេស។

  • បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ធ្លាក់ពីលើដំបូលសំណង់អត់ច្បាប់មួយកន្លែងក្នុងខណ្ឌដង្កោ បណ្ដាលឲ្យរងរបួសធ្ងន់

         ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករផ្សារដែក ត្រូវបានឆក់ខ្សែភ្លើងធ្លាក់ពីលើដំបូលដាំក្បាលចុះក្រោម បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ដោយបង្កការភ្ញាក់ផ្អើលដល់កម្មករសំណង់ និងបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង កាលពីវេលាម៉ោង១៤និង១៥នាទីរសៀល ថ្ងៃសុក្រ ថ្ងៃទី១៧ ខែសីហាឆ្នាំ២០១៨ ស្ថិតសំណង់ផ្ទះល្វែងអត់ច្បាប់មួយកន្លែងក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។       ជនរងគ្រោះដែលរងរបួសធ្ងន់ដោយសារឆក់ខ្សែភ្លើង នៅមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាកម្មករផ្សារដែក នៅទីតាំងខាងលើ ។       យោងតាមប្រភពព័ត៌មានពីកម្មករសំណង់នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ បានឡើងនៅដំបូលផ្ទះទើបតែសាងសង់ ដើម្បីផ្សារដំបូល តែដោយសារមានខ្សែភ្លើងរញ៉ែរញ៉ាៃ និងគៀកជាមួយដែកផងនោះ រួមទាំងជនរងគ្រោះមិនប្រយ័ត្ន ក៏បានឆ្លងចរន្តអគ្គីសនី ឆក់ជនរងគ្រោះធ្លាក់ចុះក្រោម បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ភ្លាមៗកម្មករសំណង់ និងបងប្អូនប្រជាពលរដ្ឋបានជួយចលនាបឯម​ និងបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យបង្អែកដង្កោ ចុះមកដឹងជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ។      សូមបញ្ជាក់ថា បន្ទាប់ពីមានករណីកម្មករផ្សារដែក ឆក់ចរន្តអគ្គិសនីបណ្តាលឲ្យរបួសធ្ងន់រួចមក សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុ បានឃើញថា ទីតាំងសំណង់នេះមិនមានការអនុញ្ញាតឲ្យសាងសង់ពីសំណាក់អាជ្ញាធរនោះទេ មិនតែប៉ុណ្ណោះគឺបានសាងសង់រំលោភចូលចំណីផ្លូវសាធារណៈចំនួន៥០ភាគរយនៃស្ថានភាពសំណង់ ដូច្នេះត្រូវតម្រូវឲ្យរុះរើចេញជាបន្ទាន់។ ដោយឡែកម្ចាស់ទីតាំង ភ្លាមៗបានគេចចេញបាត់ពីកន្លែងកើតហេតុតែម្តង៕

  • ពលរដ្ឋចំនួនប្រមាណជិត៥០០នាក់ មកពីឃុំចំនួន៧នៃស្រុកព្រៃនប់ បានចូលរួមវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកព្រៃនប់

    ក្រុមប្រឹក្សាស្រុកព្រៃនប់ នៅថ្ងៃសុក្រទី១៧ ខែសីហា ឆ្នាំ២០១៨ បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ដោយមានប្រជាជនមកពីឃុំនានា ចំនួន៧ក្នុងមូលដ្ឋានស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រមាណជិត៥០០នាក់ បានចូលរួមបញ្ចេញមិតិ និងបានលើកឡើងនូវកង្វល់ សំណូមរជូនថ្នាក់ដឹកនាំអោយជួយដោះស្រាយយ៉ាងផុលផុស។

  • ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងបញ្ចេញប្រតិកម្មធ្ងន់ៗ ប្រឆំាងនឹងការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាម៉េរិក

    កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានចេញផ្សាយថា ប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន បានហៅការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិកថា ជាទណ្ឌកម្មចោរព្រៃដែលមានចេតនាប្រឆាំង និងធ្វើបាបប្រជាជនកូរ៉េខាងជើងទាំងមូល។