Category: ព័ត៌មាន

  • អារ៉ាប៊ីសាអូឌីត សន្យាផ្តល់ជំនួយ១០០លានដុល្លារអាម៉េរិកដល់ប្រទេសស៊ីរី

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបង្ហាញការពេញចិត្តជាខ្លាំងសម្រាប់ជំនួយ១០០លានដុល្លាររបស់រដ្ឋាភិបាលទីក្រុងរីយ៉ាដ ដើម្បីជួយរក្សាស្ថេរភាពនៅក្នុងតំបន់ដែលត្រូវបានរំដោះពីពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIS។

  • គ្រោះមហន្តរាយទឹកជំនន់នៅឥណ្ឌា បន្តឆក់យកអាយុជីវិតមនុស្សកើនដល់១១៤នាក់ និង១៥០,០០០នាក់ បាត់បង់ផ្ទះសម្បែង

    ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិតបានបន្តកើនឡើងដល់១១៤នាក់ហើយ ដោយសារតែគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់វាយប្រហារនៅរដ្ឋ Kerala ភាគខាងត្បូងប្រទេស ចំពេលមានការព្រមានថា នឹងកើតមានព្យុះភ្លៀងបន្ថែមទៀត។ រហូតមកទល់ពេលនេះ ប្រតិបត្តិការជួយសង្រ្គោះបាននិងកំពុងធ្វើឡើងយ៉ាងដុតដៃដុតជើង ខណៈអាជ្ញាធរឥណ្ឌាក៏បានព្យាករណ៍ផងដែរថា ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំងបន្ថែមទៀត ហើយអាកាសយានដ្ឋានដ៏សំខាន់មួយត្រូវបានបិទដំណើរការ រហូតដល់ថ្ងៃទី២៦ ខែសីហាខាងមុខនេះផងដែរ។ គិតមកត្រឹមថ្ងៃសុក្រនេះ ក្រុមអ្នកជួយសង្រ្គោះនៅតែបន្តប្រតិបត្តិការរបស់ពួកគេ ដើម្បីផ្ដល់ជំនួយដល់ប្រជាជននៅក្នុងតំបន់រងគ្រោះ ដែលគេបានប៉ាន់ប្រមាណថា មានមនុស្ស១៥០,០០០នាក់កំពុងគ្មានផ្ទះសម្បែង ហើយភាគច្រើននៃមនុស្សបាត់បង់ជីវិតត្រូវបានទាញចេញពីគំនរបាក់បែក និងល្បាប់ភក់ដែលបង្កឡើងដោយគ្រោះបំណាក់ដី៕

  • ឯកឧត្តម សាយ សំអាល់៖ គោលនយោបាយរដ្ឋបាលទំនើប នឹងត្រូវបង្កើតឡើងនៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦

    ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា  គោលនយោបាយរដ្ឋបាលទំនើប នឹងត្រូវបង្កើតឡើងនៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦នេះ។ ការបង្កើតរដ្ឋបាលទំនើបនេះ ធ្វើឡើងបន្ទាប់ពីបានទទួលជោគជ័យនូវទំនើបកម្ម ការរៀបចំរចនាសម្ពន្ធ័ នាយកដ្ឋានគ្រប់គ្រងរបស់ក្រសួង នូវធនធាន ផែនការ និងថវិកា ដោយខ្លួនឯង តាមរយៈកិច្ចសហការពីដៃគូអភិវឌ្ឍន៍នានា នៅក្នុងអាណត្តិទី៥ កន្លងទៅនេះ។

  • សាខាកាកបាទក្រហមខេត្តរតនគិរី នាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅស្រុកវ៉ឺនសៃ

    ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរី បានដឹកនាំក្រុមការងារចុះពិតស្ថានភាពជំនន់ទឹកភ្លៀងស្រុកវ៉ឺនសៃ ព្រមទាំងបាននាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តរតនគិរី ចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចំនួន៦០គ្រួសារស្មើនឹង៣២៣នាក់ ក្នុងភូមិទៀមលើ ឃុំកាចូន ស្រុកវ៉ឺនសៃ។ ជួបជាមួយប្រជាពលរដ្ឋឯកឧត្តមលើកឡើងថា អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវយកចិត្តទុកដាក់ត្រៀមជួយអន្តរាគមន៍ជូនដល់ប្រជាពលរដ្ឋនៅពេលមានហេតុកាណ៍កើតឡើងដោយយថាហេតុ។ ឯកឧត្តមបានពបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចគតិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជួបនូវការលំបាក ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើង វណ្ណ: ជាតិសាសន៍ និន្នាការនយោបាយអី្វឡើយ។ អំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះមាន តង់ខៀវ មី និងត្រីខ។ដោយៈ គតិយុត្ត

  • អប្សរាណេត ១៦ – ០៨ – ២០១៨

  • ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានហក់ឡើងដល់កម្រិតដែលត្រូវបានប្រកាសឲ្យប្រុងប្រយ័ត្នជាថ្មី

    គិតត្រឹមម៉ោង ១២:០០ នាទី ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមានកម្ពស់ ១០,៧១ ម ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម ) ។ ទឹកនឹងបន្តកើនឡើងបន្ថែមទៀត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ។

  • ឯកអគ្គរដ្ឋទូតឡាវសម្ដែងការសោកស្ដាយចំពោះការបាក់ទំនប់នៅប្រទេសឡាវ ហើយនាំឲ្យមានទឹកជំនន់ប៉ះពាល់ដល់ប្រជាជនកម្ពុជា

    នៅព្រឹកថ្ងៃ១៧សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំនៅកម្ពុជាដែលផុតអាណត្តិ លោក Prasith Sayasith ។ ក្នុងជំនួបនោះ លោក ឯកអគ្គរដ្ឋទូតឡាវ បានគោរពសម្តែងនូវការសោកស្តាយ ចំពោះអ្វីដែលបានកើតឡើង លើប្រជាជនកម្ពុជា ដែលជួបគ្រោះទឹកជំនន់ ដោយសារបាក់ទំនប់វារីអគ្គីសនី នៅប្រទេសឡាវ។ លោកក៍បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានបរិច្ចាគប្រាក់ជំនួយដល់ឡាវ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយថ្នាក់ជាតិ នៅឡាវ កន្លងមកនេះផងដែរ។ លោកក៏បានសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោត នៅប្រទេសកម្ពុជា ហើយការបោះឆ្នោតនោះ លោកក៏បានធ្វើជាអ្នកសង្កេតការណ៍ផងដែរ ដោយបានសង្កេតឃើញថាការបោះឆ្នោតនោះ មានតម្លាភាព និងការរៀបចំល្អ។ លោកឯកអគ្គរដ្ឋទូត បានសម្តែងការអបអរសាទរ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដោយក្តីគោរព។ លោកបានជម្រាបជូន សម្ដេចពីបេសកកម្មរបស់ លោក ក្នុងរយៈពេល ៤ឆ្នាំ២ខែ នៅកម្ពុជា ដោយលោកបានឃើញ នូវការអភិវឌ្ឃរបស់ប្រទេសកម្ពុជា យ៉ាងឆាប់រហ័សជាទីបំផុត ប្រជាជនមានជីវភាពរស់នៅយ៉ាងល្អ និងមានការរីកចម្រើន ហើយការអភិវឌ្ឍទៀតសោត គឺមានការលេចធ្លោរតែម្តង។ លោក ក៏បានជម្រាបជូន…

  • អង់គ្លេស ប្រកាសពង្រឹងទំនាក់ទំនងឲ្យកាន់តែល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោយការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ

    នៅព្រឹកថ្ងៃ១៧សីហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា លោកស្រី Tina Susan Redshaw ចូលជូបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។ ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន លោក អ៊ាង សុផល្លែត បានប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបនោះឯកអគ្គរាជទូតអង់គ្លេស និងសម្តេចតេជោ ហ៊ុន សែន លើកឡើងតែបញ្ហាពង្រឹងទំនាក់ទំនង ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត រវាងប្រទេសទាំងពីរមិនបាននិយាយដល់បញ្ហាអ្វីផ្សេង ក៏ដូចជារឿងបោះឆ្នោតនៅកម្ពុជានោះឡើយ។ លោក អ៊ាង សុផល្លែត ថ្ឡែងថា ក្នុងជំនួបនោះ លោកស្រី ឯកអគ្គរាជទូតអង់គ្លេស បាន ជម្រាបជូនសម្ដេចតេជោថា ក្នុងដំណើរបេសកកម្មការទូតរបស់លោកស្រី រយៈពេល៦សប្តាហ៍ នៅកម្ពុជា គឺលោកស្រីបានទទួលនូវការស្វាគមន៍យ៉ាងកក់កជាទីបំផុត។  លោកស្រីបានបន្តថា ក្នុងបេសកម្មបន្តទៀតនេះដែរ នៅកម្ពុជា លោកស្រីនឹងធ្វើអ្វី គ្រប់បែបយ៉ាង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស។ ក្រៅពីការបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងការទូតហើយនោះ ឯកអគ្គរាជទូតថ្មីរបស់អង់គ្លេស ក៏បានបង្ហាញពីវិស័យសំខាន់ៗ…

  • មកដល់ម៉ោង ១២:០០ នាទី ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ១៣,០០ ម

    មកដល់ម៉ោង ១២:០០ នាទី ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ១៣,០០ ម (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៧៥ ម) ។ ទឹកនឹងបន្តស្រកចុះ ហើយស្រកចុះកាន់តែលឿនជាងមុន ។

  • ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ប្រកាសបើកការប្រកួតបាល់ទាត់ពានអាឃ្វ័ររៀស (Aquarius Cup) លើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា

    ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានប្រកាសបើកការប្រកួតបាល់ទាត់ពានអាឃ្វ័ររៀស (Aquarius Cup)  លើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កីឡាករចូលរួមការប្រកួតដណ្តើមពាននេះមានចំនួន៥៦ក្រុម មានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ដែលមកពីទូទាំងប្រទេស ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមយកពានរង្វាន់ដូចជា៖ ពានរង្វាន់ទីមួយ ទឹកប្រាក់សុទ្ធ៤,៥០០ដុល្លារ