Category: ព័ត៌មាន

  • រថយន្តសាំយ៉ុងបើកគេចម៉ូតូជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវចាក់ផ្លែឈើពេញផ្លូវ

    ភ្នំពេញ៖ រថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ដែលដឹកផ្លែឈើពេញមកពីផ្សារទម្លាប់ បំណងយកទៅដាក់ឲ្យម៉ូយនៅផ្សារនាគមាស សំណាងមិនល្អក៏ជួបគ្រោះថ្នាក់ចរាចរណ៍មកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

  • រថយន្តឡិចស៊ីសប្រលះហុងដាឌ្រីមពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់

    ភ្នំពេញ៖ បុរសម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់គួរឲ្យអាណោចអាធ័ម បន្ទាប់ពីមានរថយន្តឡិចស៊ីសមួយគ្រឿងមិនចាំស្លាកលេខ បានបើកវ៉ាជែងជ្រុលទៅបុកម៉ូតូជនរងគ្រោះម៉ាកហុងឌ្រីមពីក្រោយពេញទំហឹង ហើយរថយន្តបង្កបានបើករត់គេចបាត់ស្រមោល។

  • តើបង្កើតបក្សនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលដើម្បីតែប្រជាប្រិយភាព ឬដើម្បីចូលរួមកសាងជាតិ?

    នេះគឺជាសំណួរមួយ សូមសួរទៅកាន់មេដឹកនាំគណបក្ស និងអ្នកនយោបាយគ្រប់រូបនៅកម្ពុជា និងជាការឆ្លើយតបទៅនឹងអ្នកវិភាគមួយចំនួន ដែលបានលើកឡើងតាមរយៈវិទ្យុអាស៊ីសេរីថា បើមេដឹកនាំគណបក្សក្នុងចំណោមគណបក្សទាំង១៩ ហ៊ានទទួលយកតំណែង ដែលផ្តល់ឲ្យដោយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ នឹងនាំឲ្យគណបក្សនោះបាត់បង់ប្រជាប្រិយភាព និងមានវាសនាដូចគណបក្សអតីតប្រឆាំង។ ប្រសិនបើមេដឹកនាំគណបក្សទាំងអស់ និងអស់លោកជាអ្នកវិភាគយល់ដូច្នោះ នោះបានន័យថា អស់លោកបង្កើតគណបក្សនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាល គឺដើម្បីតែប្រជាប្រិយភាព និងប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ ពុំមែនដើម្បីចូលរួមកសាងប្រទេសជាតិនោះទេ។  បើយើងក្រឡេកទៅមើលសម័យសង្គមរាស្រ្តនិយម នាពេលនោះ គណបក្សសង្គមរាស្រ្តនិយម ដែលដឹកនាំដោយ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតទាំងស្រុង។ ទោះបីជា គណបក្សសង្គមរាស្រ្តនិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ បានទទួលអាសនៈទាំងអស់ក្នុងសភាក៏ដោយ នាពេលនោះ ព្រះអង្គបានកោះអញ្ជើញឲ្យមេដឹកនាំនៃគណបក្សដទៃទៀតដែលបានចូលរួមបោះឆ្នោត មកចូលរួមកសាងជាតិជាមួយព្រះអង្គក្នុងជួររាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យទទួលបានការអភិវឌ្ឍ។ គ្រានោះដែរ មេដឹកនាំនៃគណបក្សទាំងអស់ ក៏បានយល់ព្រមចូលរួមជាមួយព្រះអង្គដោយឥតប្រកែក ក្នុងគោលបំណងដើម្បីប្រយោជន៍ជាតិ។ នាពេលថ្មីៗនេះ ក្រោយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ទទួលបានជ័យជម្នះទាំងស្រុងក្នុងការបោះឆ្នោត២០១៨នេះ  សម្តេចតេជោ ក៏បានប្រកាសផងដែរថា នឹងបង្កើតវេទិកាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សទាំង១៩ ដែលបានចូលរួមបោះឆ្នោត។ ការបង្កើតវេទិកានេះ ដើម្បីផ្តល់ឱកាសដល់គណបក្សនយោបាយចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសជាការបង្កើតវប្បធម៌សន្ទនារវាងបក្សនយោបាយក្នុងរដ្ឋសភា និងក្រៅរដ្ឋសភា និងផ្តល់ឱកាសឲ្យបក្សនយោបាយក្រៅសភាអាចតាមដានកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។…

  • លិខិតក្រសួងមហាផ្ទៃ ផ្ញើជួន ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត

  • កីឡាករកម្ពុជាទាំងរថយន្ត និងម៉ូតូធ្វើបានយ៉ាងល្អនោះលើទឹកដីរបស់ខ្លួន ដោយទទួលបានលេខ១ ដូចគ្នា ក្នុងព្រឹត្តការណ៍ Asia Cross Country Rally 2018

    កីឡាករកម្ពុជាទាំងរថយន្ត និងម៉ូតូធ្វើបានយ៉ាងល្អនោះលើទឹកដីរបស់ខ្លួន ដោយទទួលបានលេខ១ ដូចគ្នា ក្នុងព្រឹត្តការណ៍ Asia Cross Country Rally 2018

  • កិច្ចពិគ្រោះយោបល់រវាងសម្តេចតេជោ ហ៊ុន សែន និងគណបក្សទាំង២០ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះហើយ

    (ភ្នំពេញ)៖ កិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយសម្តេចតេជោ ហ៊ុន សែន និងតំណាងគណបក្សនយោបាយទាំង២០ ដែលចូលរួមក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នឹងធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ សប្តាហ៍ក្រោយនេះហើយ។ នេះបើតាមលិខិតអញ្ជើញមួយរបស់គណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់គណបក្សនយោបាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។ បើតាមលិខិតអញ្ជើញ ដែលចេញដោយឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា វេទិការវាងរាជរដ្ឋាភិបាលកម្ពុជា និងតំណាងគណបក្សនយោបាយទាំង២០នេះ នឹងមានរបៀបវារៈមួយចំនួនដូចជា៖ ១៖ សុន្ទរកថា​បើកវេទិកាដោយសម្តេចតេជោ ហ៊ុន សែន២៖ ការចូលរួមយោបល់ពីគណបក្សនយោបាយនានា៣៖ បញ្ហាផ្សេងៗ៤៖ ការពិសារបាយសាមគ្គី។ កិច្ចពិគ្រោះយោបល់នេះត្រូវបានលោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា វាជាតម្លៃរបស់ប្រជាធិបតេយ្យរបស់កម្ពុជា ខុសប្លែកពីតម្លៃប្រជាធិបតេយ្យរបស់បរទេស ដែលអ្នកចាញ់ដេកផ្ទះ។ កិច្ចពិគ្រោះយោបល់ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាវប្បធម៌សន្ទនាដ៏ល្អបំផុតដើម្បីជួយចូលរួមចំណែកផ្តល់យោបល់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលកំពុងដើរលើវិថីលទ្ធិប្រជាធិបតេយ្យយ៉ាងច្បាស់លាស់។…

  • សេចក្តីប្រកាសព័ត៌មាន សហចៅក្រមស៊ើបអង្កេតចេញដីកាដំណោះស្រាយ ដាច់ដោយឡែកពីគ្នាទាក់ទងនឹង អោ អាន សំណុំរឿងស៊ើបអង្កេត ០០៤/០២/០៧-០៩-២០០៩-អ.វ.ត.ក/ស.ច.ស

             ថ្ងៃនេះ សហចៅក្រមស៊ើបអង្កេត បានចេញដីកាដំណោះស្រាយពីរដាច់ដោយឡែកពីគ្នា ក្នុងសំណុំរឿងប្រឆាំង អោ អាន ដោយយោងតាមកំណត់ត្រាខ្វែងយោបល់អំពីថាតើ អោ អាន ស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ជាមេដឹកនាំជាន់ខ្ពស់ ឬជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទទួលខុស ត្រូវខ្ពស់បំផុតឬទេ។    សហចៅក្រមស៊ើបអង្កេតជាតិ ពិចារណាឃើញថា អោ អាន មិនស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ទាំងពីរប្រភេទ ហើយសម្រេចលើកលែងចោទប្រកាន់លើ អោ អាន ដោយហេតុផលនោះ។ ដើម្បីសម្រេចសេចក្តីដូចនេះ សហចៅក្រមស៊ើបអង្កេតជាតិ បានពិចារណា ការចូលរួមរបស់ អោ អាន និងភាពធ្ងន់ធ្ងរនៃការប្រព្រឹត្តបទល្មើស ព្រមទាំងកត្តាជាច្រើនទៀត ដូចជាខ្លឹមសារនៃកិច្ចព្រមព្រៀង និង ច្បាប់ ស្តីពី អ.វ.ត.ក ព្រមទាំងចេតនានៃភាគីបង្កើតកិច្ចព្រមព្រៀង និងច្បាប់នេះ។    សហចៅក្រមស៊ើបអង្កេតអន្តរជាតិ យល់ឃើញថា អោ អាន ស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ដែលជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទទួលខុសត្រូវខ្ពស់បំផុត ហើយមានភស្តុតាងគ្រាប់គ្រាន់ចោទប្រកាន់ប្រឆាំងគាត់ពីបទប្រល័យពូជសាសន៍ជនជាតិចាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក៏ដូចជាបទល្មើសឧក្រិដ្ឋផ្សេងទៀតដែលស្ថិតក្រោមច្បាប់កម្ពុជា។ចៅក្រមបានរំឮកភាគី តាមរយៈសេចក្តីសម្រេចរួមគ្នានៅថ្ងៃទី ១៨…

  • ស្ថានភាពទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី មកដល់ម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែសីហានេះ

    ស្ថានភាពទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី មកដល់ម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នេះ៖– ទន្លេសេសាន ស្រុកអណ្តូងមាស ទឹកមានកម្ពស់ ៧,២០ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៥០ ម) – ទន្លេសេសាន ស្រុកតាវែង ទឹកមានកម្ពស់ ៩,៨០ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៩,៥០ ម) – ទន្លេសេសាន ស្រុកវើនសៃ ទឹកមានកម្ពស់ ១០,១៧ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៨,៥០ ម) ៕ម.ន

  • ទឹកស្ទឹងសង្កែបានឡើងលើសកម្រិតប្រកាសអាសន្នហើយ

    ទឹកស្ទឹងសង្កែបានឡើងលើសកម្រិតប្រកាសអាសន្ន និងកំពុងលិចចូលតំបន់ខ្លះនៃក្រុងបាត់ដំបងផងដែរ។ មកដល់ម៉ោង១៤:០០នាទី ថ្ងៃទី១៦ ខែសីហានេះ ទឹកស្ទឹងសង្កែ ក្រុងបាត់ដំបងបានហក់ឡើងដល់កម្ពស់១៣,៨១ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន១៣,៧៥ម៉ែត្រ)។ ទោះជាយ៉ាងណា បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ទឺកស្ទឹងសង្កែ នឹងស្រកចុះទៅវិញនៅពេលព្រលប់នេះ៕

  • ក្នុងឱកាសទិវាឯកជ្យលើកទី៧២ ទូតឥណ្ឌាប្រចាំកម្ពុជាប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើនបន្ថែមទៀត ឱ្យកាន់តែជិតស្និទ្ធ

    ភ្នំពេញ៖ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្នុងឱកាសប្រារព្ធទិវាឯករាជ្យលើកទី៧២ របស់សាធារណរដ្ឋឥណ្ឌា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកស្រី ម៉ានីកា ជេន បានលើកឡើងនូវការប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន រួមទាំងរឹតចំណងមិត្តភាពការទូតរវាងកម្ពុជា-ឥណ្ឌាឱ្យកាន់តែជិតស្និទ្ធផងដែរ។ ទិវាឯករាជ្យនេះ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ភ្នំពេញ ក្នុងនោះក៏មានការចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ តំណាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីនៃបណ្ដាក្រសួង ថ្នាក់ដឹកនាំមន្ត្រីរាជការ ឯកអគ្គរាជ/រដ្ឋទូតមួយចំនួន រួមទាំងតំណាងអង្គភាព-ស្ថាប័នយ៉ាងច្រើនកុះករ។