-
ប៉ូលិសប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនម្នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០១ម៉៤០នាទីរំលងអាធ្រាត្រ អំឡុងពេលចុះល្បាតក្នុងមូលដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជួយដូរគ្រឿងញៀន នៅចំណុចវាលខ្សាច់ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្សយ័មានឈ្មោះ ប្រាក់ ស័ក្ខណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ គ្រឿងញៀនចំនួន ០៩កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
-
អប្សរាណេត ១៥ – ០៨ – ២០១៨
អប្សរាណេត ១៥ – ០៨ – ២០១៨
-
អ្នកវិទ្យាសាស្រ្តបញ្ជាក់ថា អាកាសធាតុពិភពលោកនឹងឡើងកម្តៅខ្លាំងខុសពីធម្មតារហូតដល់ឆ្នាំ២០២២
បរទេស៖ ការសិក្សាស្រាវជ្រាវថ្មីមួយដែលទើបតែចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ការកើនឡើងកម្តៅសកលបង្កឡើងដោយមនុស្ស នឹងរួមគ្នាជាមួយកំនើនធម្មជាតិនៃសីតុណ្ហភាពផែនដី ធ្វើឲ្យរយៈពេល៥ឆ្នាំខាងមុខ មានអាកាសធាតុក្តៅខ្លាំងខុសពីធម្មតា។
-
គ្រោះទឹកជំនន់នៅឥណ្ឌា៖ មនុស្សស្លាប់កើនជិត១០០នាក់ និងជាង៥០,០០០នាក់ ភៀសខ្លួនទៅកាន់ទីសុវត្ថិភាព
ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សយក្នុងតំបន់បានរាយការណ៍ថា គ្រោះទឹកជំនន់នៅរដ្ឋខេរ៉ាឡាដែលជាគោលដៅទេសចរណ៍ដ៏សំខាន់នៅភាគខាងត្បូងប្រទេសឥណ្ឌា បានធ្វើឱ្យមនុស្សប្រមាណ៦៧នាក់បាត់បង់ជីវិត ខណៈជនរងគ្រោះជាង៥ម៉ឺននាក់កំពុងស្វែងរកទីជ្រកកោននៅក្នុងជំរំបណ្តោះអាសន្ន។
-
ចិនគ្រោងបញ្ជូនប្រតិភូទៅចរចាជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក នាចុងខែសីហាខាងមុខនេះ
ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកំាង នឹងបញ្ជូនប្រតិភូជាន់ខ្ពស់មួយក្រុមទៅកាន់សហរដ្ឋអាម៉េរិកនាចុងខែសីហាខាងមុខនេះ ដើម្បីចាប់ផ្ដើមធ្វើកិច្ចចរចាពាណិជ្ជកម្មឡើងវិញ នៅក្នុងបរិបទដែលជម្លោះពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរនៅតែបន្តកើនឡើង។
-
មេដឹកនាំអាល្លឺម៉ង់ និងតួកគីសន្យាបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការទំនាក់ទំនង និងផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក
អាល្លឺម៉ង់៖ អ្នកនាំពាក្យអធិការបតីអាល្លឺម៉ង់បានលើកឡើងថា ប្រធានាធិបតីតួកគី លោក តាយយ៉ីប អឺដូហ្កាន់ និងអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បានពិភាក្សាគ្នាតាមទូរសព្ទនៅថ្ងៃពុធសប្ដាហ៍នេះ ពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាស្ថានភាពនាបច្ចុប្បន្ននៅស៊ីរី។
-
ក្រសួងរតនាគារជាតិអាម៉េរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិន និងរុស្ស៊ី ដោយចោទថា រកស៊ីខុសច្បាប់ជាមួយកូរ៉េខាងជើង បំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ
សហរដ្ឋអាម៉េរិក៖ ក្រសួងរតនាគារជាតិអាម៉េរិកបានសម្រេចដាក់ទណ្ឌកម្មក្នុងថ្ងៃពុធសប្តាហ៍នេះ ទៅលើក្រុហ៊ុនចិន និងរុស្ស៊ី ដោយចោទថា មានជាប់ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មខុសច្បាប់ជាមួយកូរ៉េខាងជើង ដោយរំលោភបំពានលើទណ្ឌកម្មសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
-
ជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង នៅតែបន្តហក់ជន់ឡើងក្នុងកម្រិតមួយតម្រូវឲ្យអាជ្ញាធរនៃរដ្ឋបាលខេត្ត និងមន្ទីរជំនាញប្រកាសឲ្យអាជ្ញាធរដែនដីក្រុង-ស្រុក និងនៅមូលដ្ឋានជាប់ដងស្ទឺង ឲ្យមានការប្រុងប្រយ័ត្នពីទឹកជំនន់ដែលនៅតែបន្តជន់ឡើង
ខណៈពេលដែលទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង នៅតែហក់ជន់ឡើងស្ថិតក្នុងកម្រិតមួយ ដែលតម្រូវឲ្យអាជ្ញាធរនៃរដ្ឋបាលខេត្ត និងមន្ទីរជំនាញប្រកាសជូនដំណឹង និងអំពាវនាវដល់អាជ្ញាធរដែនដីក្រុង-ស្រុក និងនៅមូលដ្ឋានភូមិឃុំសង្កាត់ ជាពិសេស ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង និងជាប់ដងស្ទឹងសង្កែ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងមានវិធានការជាក់ស្តែងទាន់ពេលវេលាក្នុងការជួយប្រជាពលរដ្ឋពីហេតុការណ៍នៃផលប៉ះពាល់ជាយថាហេតុណាមួយកើតឡើងដែលបង្កឡើងដោយទឹកជំនន់ កំពុងតែនៅបន្តជន់ឡើងបែបនេះ។ ការអំពាវនាវបែបនេះគឺបន្ទាប់ពីឯ.ឧ ងួន រតនៈ គណៈអភិបាលខេត្តបាត់ដំបងបានចុះត្រួតពិនិត្យ និងស្វែងយល់ពីស្ថានភាពនៃទឹកជំនន់ស្ទឹងសង្កែ នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រ ស្រុក-ក្រុង មួយចំនួនរបស់ខេត្តបាត់ដំបង នៅវេលាយប់ថ្ងៃទី១៥ និងព្រឹកថ្ងៃទី១៦ខែសីហានេះ ជាពិសេសនៅក្នុងភូមិសាស្ត្រសង្កាត់ព្រែកព្រះស្តេច (ម្តុំផ្សារភូមិចិន),សង្កាត់រតនៈ(តាមដងស្ទឹង),សង្កាត់ស្វាយប៉ោ (ម្តុំផ្សារបឹងឈូក)។
-
ស្ថានភាពទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី មកដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៨ នេះ
ស្ថានភាពទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី មកដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នេះ ៖– ទន្លេសេសាន ស្រុកអណ្តូងមាស ទឹកមានកម្ពស់ ៨ ម ធៀបកម្ពស់ទឹកព្រឹកមិញ ស្រក ១,១០ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៥០ ម) ។– ទន្លេសេសាន ស្រុកតាវែង ទឹកមានកម្ពស់ ១០,១០ ម ធៀបកម្ពស់ទឹកព្រឹកមិញ ស្រក ០,២០ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៩,៥០ ម) ។– ទន្លេសេសាន ស្រុកវើនសៃ ទឹកមានកម្ពស់ ១០,២០ ម ធៀបកម្ពស់ទឹកព្រឹកមិញ ទឹកនៅនឹង (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៨,៥០ ម) ។
-
ទឹកស្ទឹងសង្កែ បានបន្តកើនឡើងជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្នហើយ
មកដល់ម៉ោង៩:១៥នាទី ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានបន្តកើនឡើងដល់កម្ពស់ ១៣,៦៥ ម (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៧៥ ម)។ ទឹកបានចាប់ផ្តើមហូរហៀរចេញតាមប្រព័ន្ធលូ លិចចូលតំបន់ផ្សារបឹងឈូកក្រុងបាត់ដំបង ជាបណ្តើរៗហើយ៕ម.ន