Category: ព័ត៌មាន

  • សេតវិមានបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកគ្រោងជួបពិភាក្សាជាមួយ សមភាគីរុស្ស៊ី ដើម្បីអនុវត្តតាមជំនួបកំពូលរវាងមេដឹកនាំទាំងពីរនៅហ្វាំងឡង់

    សេតវិមានបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកគ្រោងជួបពិភាក្សាជាមួយ សមភាគីរុស្ស៊ី ដើម្បីអនុវត្តតាមជំនួបកំពូលរវាងមេដឹកនាំទាំងពីរនៅហ្វាំងឡង់

    សហរដ្ឋអាម៉េរិក៖ ថ្លែងប្រាប់អ្នកយកព័ត៌មាន អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សាន់ឌឺ បាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន គ្រោងនឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីរបស់លោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាសប្តាហ៍ក្រោយ ដើម្បីអនុវត្តតាមជំនួបកំពូលរវាងប្រធានាធិបតីអាម៉រិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅទីក្រុងហ៊ែលស៊ីនគី ប្រទេសហ្វាំងឡង់ កាលពីខែមុន។អ្នកនាំពាក្យសេតវិមានរូបនេះ បានគូសបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន និងសមភាគីរុស្ស៊ីរបស់លោក គ្រោងធ្វើការជជែកពិភាក្សាគ្នាស្តីអំពីបញ្ហាសន្តិសុខជាតិដ៏សំខាន់មួយចំនួន ហើយថា លោក បូលតុន ក៏នឹងជួបប្រជុំជាមួយមន្រ្តីជាន់ខ្ពស់ដទៃទៀតមកពីប្រទេសអ៊ីស្រាអ៊ែល និងអ៊ុយក្រែនផងដែរ។ 

  • សហរដ្ឋអាម៉េរិកនិយាយថា កិច្ចចរចាជាមួយកូរ៉េខាងជើងកំពុងធ្វើទៅតាមទិសដៅត្រឹមត្រូវហើយ

    សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោកស្រី ហីដធើ ណឺត បាននិយាយក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះថា ការពិភាក្សាគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរបាននឹងកំពុងដំណើរការទៅតាមទិសដៅត្រឹមត្រូវហើយ។ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានគូសបញ្ជាក់ថា ការពិភាក្សានៅខាងក្រោយឈុតឆាកជាមួយទីក្រុងព្យុងយ៉ាង បានធ្វើឱ្យមានកិច្ចចរចាជាច្រើន បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែមិថុនា និងកិច្ចប្រជុំជាបន្តបន្ទាប់រវាងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ និងមន្ត្រីកំពូលៗរបស់ទីក្រុងព្យុងយ៉ាង។ ថ្លែងប្រាប់អ្នកយកព័ត៌មាន លោកស្រី ណឺត បាននិយាយថា យើងកំពុងពិចារណាលើជំនួបផ្សេងទៀត ក៏ដូចជាការចរចា និងការសន្ទនាគ្នា ខណៈយើងកំពុងធ្វើវាទៅតាមទិសដៅដ៏ត្រឹមត្រូវ ហើយថា ការសន្ទនាគ្នាជាមួយរដ្ឋាភិបាលកូរ៉េខាងជើងកំពុងក្លាយជាបញ្ហាធម្មតាទៅហើយ។ យ៉ាងណាមិញ លោកស្រីមិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចចរចា ឬក៏ទីតាំងដែលពួកគេត្រូវជួបគ្នា ហើយនរណាខ្លះពាក់ព័ន្ធ ក៏ដូចជាបញ្ហាអ្វីដែលបច្ចុប្បន្នស្ថិតក្រោម ការពិភាក្សាគ្នានោះទេ ប៉ុន្តែលោកស្រីគ្រាន់តែបានអះអាងជាថ្មីថា លោក គីម បានប្រាប់លោក ត្រាំ ថា រូបលោកមានឆន្ទៈក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលនេះ គឺជាគោលដៅចម្បងរបស់សហរដ្ឋអាម៉េរិកសម្រាប់កិច្ចពិភាក្សាគ្នា…

  • សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតអាវុធខ្លី១ដើម និងរថយន្ដ២គ្រឿង ក្រោយបើកបុកបង្គោលភ្លើង និងដកកាំភ្លើងគំរាមម្ចាស់រថយន្ដស្ទូចដែលមកស្ទូចរថយន្តខ្លួន

    ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការនិងនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឡោមព័ទ្ធចាប់ខ្លួនភ្លាមៗ និងដកហូតអាវុធខ្លី១ដើម ជាមួយរថយន្ដ២គ្រឿង ក្នុងនោះ១គ្រឿងសេរីទំនើបម៉ាក LEXUS 570 ពាក់ស្លាកលេខរដ្ឋ 07 STATE 2-8989 ពណ៌ស និង១គ្រឿងទៀតម៉ាក COROLLA ពាក់ស្លាកលេខកណ្ដាល 2A-1246 ពណ៌សំបកឪឡឹក ស្ថិតនៅក្នុងផ្ទះល្វែងមួយកន្លែងលេខR04 ក្នុងក្រុម១ ភូមិខ១ សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។

  • អភិបាលខណ្ឌច្បារអំពៅស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថាន

     ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់តាំងពីថ្នាក់ភូមិ  សង្កាត់ និងខណ្ឌ ត្រូវសហការគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានជូនប្រជាពលរដ្ឋប្រកបដោយឆន្ទះពិតប្រាកដ ត្រូវចាត់ទុកថាយើងគឺជាអ្នកបម្រើប្រជាពលរដ្ឋមិនមែនជាម្ចាស់ប្រពលរដ្ឋនោះទេ ។

  • មេដឹកនំាហ្វីលីពីននិយាយថា ចិនគួរតែផ្លាស់ប្ដូរអាកប្បកិរិយាបច្ចុប្បន្ន បើមិនចង់ អោយប្រទេសដទៃរត់រកសហរដ្ឋអាមេរិក

    ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានកត់សម្គាល់ថា ចិន គួរតែផ្លាស់ប្ដូរអាក្បកិរិយាបច្ចុប្បន្ន និងបញ្ឈប់ការដាក់កំហិតលើការធ្វើនាវាចរណ៍ នៅក្នុងតំបន់ជម្លោះ ព្រោះថា ការធ្វើបែបនេះ នឹងបង្កទៅជាការប្រឈមមុខដាក់គ្នា ក៏ដូចជាជម្រុញឱ្យបណ្ដាប្រទេសដទៃចុះសិន្ធិសញ្ញាសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។ លោក ឌូតឺតេ បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារ៍ សប្តាហ៍នេះ និងនៅក្នុងបរិបទដែលគេមើញឃើញថា ប្រធានាធិបតីហ្វីលីពីនរូបនេះ មានទំនោរងាកទៅរកចិន តែប្រឆាំងនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក ។ តែយ៉ាងណាមិញ រដ្ឋាភិបាលទីក្រុងប៉េកាំងនៅមិនទាន់មានប្រតិកម្មនឹងការអះអាង នេះនៅឡើយទេ ។បើតាមសម្រង់សម្តីផ្ទាល់របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ចិនកំពុងយល់ខុស ដែលថា តំបន់សមុទ្រចិនខាងត្បូងគឺជាកម្មសិទ្ធិរបស់ខ្លួន ហើយថា ចិនមិនអាចបង្កើតកោះ មួយបាននោះទេ ចិននិយាយថា ដែនអាកាសនៅពីលើតំបន់កោះសម្បនិម្មិត គឺជា របស់ចិន ប៉ុន្តែចិនយល់ខុសហើយ ដ្បិតដែនទឹកមួយនេះ គឺជាដែនសមុទ្រអន្តរជាតិ ហើយចិនក៏គ្មានសិទ្ធិហាមមិនឱ្យនរណាម្នាក់ធ្វើដំណើរឆ្លងកាត់នោះដែរ ៕

  • ប្រធានាធិបតីកូរ៉េខាងត្បូងថ្លែងថា ការធ្វើកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង នឹងសម្រេចបាននូវភាពស្មោះត្រង់ពិតប្រាកដរវាងប្រទេសទំាងពីរ

    កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយក្នុងថ្ងៃ ពុធនេះថា “ភាពស្មោះត្រង់ពិតប្រាកដ” អាចសម្រេចទៅបាន លុះត្រាតែកូរ៉េខាង ជើង និងកូរ៉េខាងត្បូងបង្កើតសហគមន៍សន្តិភាព និងសេដ្ឋកិច្ចដ៏យូរអង្វែង ដោយ ទាមទារឱ្យមានការដឹកជញ្ជូនថាមពល និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម ។ការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ធ្វើឡើងក្នុងអំឡុងពិធីគម្រប់ខួប៧៣ឆ្នាំនៃការរំដោះឧបទ្វីបកូរ៉េ ចេញពីនឹមអាណានិគមរបស់ជប៉ុនកាលពីឆ្នាំ ១៩១០-១៩៤៥ ដោយលោក មូន បានគូសបញ្ជាក់ថា ទីក្រុងសេអ៊ូលនឹងធ្វើឲ្យការ ជឿទុកចិត្តគ្នាកាន់តែស៊ីជម្រៅថែមទៀតជាមួយទីក្រុងព្យុងយ៉ាង នៅក្នុងកិច្ចប្រជុំជា លើកទីបី ជាមួយលោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅនាខែក្រោយ ។ លោក មូន ជែអ៊ីន បានបន្ថែមទៀតថា តាមរយៈកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េ ខាងជើង រូបលោកនឹងបោះជំហានយ៉ាងអង់អាច ឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងពីឧបទ្វីបកូរ៉េ ព្រមទាំងការប្រកាសបញ្ចប់សង្រ្គាម និងសន្ធិ សញ្ញាសន្តិភាព ។ ជាមួយគ្នានេះ លោក មូន ថែមទំាងបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនានាអាចនឹងត្រូវអនុវត្តន៍ដោយស្មោះត្រង់បាន លុះត្រាតែភាពមិនជឿទុកចិត្ត គ្នាដែលមានឫសគុលយ៉ាងជ្រៅនោះ ត្រូវបានលុបបំបាត់ចោលរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង ក៏ដូចជារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន…

  • ប្រធានាធិបតីតួកគីស្នើប្រជាជនឈប់ប្រើប្រាស់ផលិតផលអេឡិចត្រូនិករបស់សហរដ្ឋអាម៉េរិក

    ទួរគី៖ ប្រធានាធិបតីតួកគី លោក តាយ៉ីប អឺដូហ្កាន់ បាននិយាយថា ប្រទេសលោក នឹងឈប់ប្រើប្រាស់ផលិតផលអេឡិចត្រូនិករបស់សហរដ្ឋអាម៉េរិក ដើម្បីជាការសង សឹកទៅនឹងការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងធ្វើឱ្យទីផ្សារហិរញ្ញ វត្ថុទីក្រុងអង់ការ៉ា ប្រឈមនឹងភាពតានតឹងខ្លំាំង ។ភាពរង្គោះរង្គើនៃទំនាក់ទំនងប្រទេសទំាងពីរ បានកើតឡើងក្រោយសហរដ្ឋអាម៉េរិក សម្រេចដាក់ទណ្ឌកម្មលើតួកគី បន្ទាប់ពីទីក្រុងអង់ការ៉ា បានបដិសេធដោះលែង អាចារ្យគ្រិស្ដអាម៉េរិកម្នាក់ ដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធសកម្ម ភាពភេរវកម្ម និងរដ្ឋប្រហារមិនបានសម្រេចនៅតួកគីកាលពីឆ្នាំ២០១៦ ។ ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីតួកគីរូបនេះថែមទំាងបានធ្វើការអំពាវនាវផងដែរ ឱ្យប្រជាជនតួកគីទាំងអស់ លក់ប្រាក់ដុល្លារ និងអឺរ៉ូចេញ ដើម្បីឱ្យរូបិយប័ណ្ឌជាតិឡើងថ្លៃ ខណៈកាលពីថ្ងៃ អង្គារ៍ សប្តាហ៍នេះ ក្រុមមន្ត្រីអាម៉េរិកក៏បានព្រមានដែរថា នឹងដាក់ទណ្ឌកម្មបន្ថែមទៀត បើសិនជាទីក្រុងអង់ការ៉ាមិនដោះលែងអាចារ្យគ្រឹស្ដ អាន់ឌ្រូ ប្រាន់សុន ទេនោះ ៕

  • ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានជូនដំណឹង និងអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះថ្នាក់នៃជំនន់ទឹកស្ទឹងសង្កែ ដែលនិងហក់ជន់ឡើងជាថ្មី ក្នុងថ្ងៃនេះ…

    នៅវេលាម៉ោង១២,០០ថ្ងៃត្រង់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រាប់ដល់បណ្តាញភ្នាក់ងារយកព័ត៌ទូរទស្សន៍អប្សរាប៉ុស្តិ៍១១ និងបណ្តាទូរទស្សន៍ក្នុងខេត្តបាត់ដំបងមួយចំនួនឲ្យដឹងថា៖ នៅវេលាល្ងាចថ្ងៃទី១៥ ខែសីហានេះ ជំនន់ទឹកស្ទឹងសង្កែ និងជន់ហក់ឡើងសារជាថ្មីឡើងវិញម្តងទៀត ហើយកម្ពស់ទឹកជំនន់ក្នុងស្ទឹងសង្កែ អាចមានកម្រឹតខ្ពស់ជាង និងបង្ករហានិភ័យ ផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមប្របដងស្ទឹងសង្កែ ជាពិសេសតំបន់វាលទំនាបមួយចំនួន អាចបង្កជន់លិចពីជំនន់ទឹកស្ទឹងសង្កែ ។

  • ការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា៖ ជនសង្ស័យ១៤នាក់ត្រូវចាប់ខ្លួន ក្នុងនោះមានឧត្ដមសេនីយ៍ម្នាក់

    វេណេស៊ុយអេឡា៖ អគ្គរដ្ឋអាជ្ញាវេណស៊យអេឡាលោក តារ៉េក វីលៀម សាអាប់ បានឱ្យដឹងថា ឧត្ដមសេនីយ៍វេណេស៊ុយអេឡាម្នាក់ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ 

  • ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថានឹងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលការពារដែនអាកាស

    សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិក ត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការអភិវឌ្ឍប្រព័ន្ធមីស៊ីលការពារដែនអាកាស ក្រោមក្របខណ្ឌនៃកញ្ចប់ថវិកាយោធាឆ្នាំ២០១៩ ស្ថិតក្នុងគោលបំណងទប់ស្កាត់ការវាយប្រហារដោយគ្រាប់មីស៊ីលជាយថាហេតុណាមួយពីសំណាក់អ៊ីរ៉ង់ ឬក៏កូរ៉េខាងជើង។