Category: ព័ត៌មាន

  • ហេតុការណ៍បាក់ស្ពានដ៏អាក្រក់នៅប្រទេសអ៊ីតាលី ធ្វើឲ្យចំនួនមនុស្សស្លាប់កើនឡើងជិត៤០នាក់

    អ៊ីតាលី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិតបន្តកើនឡើងដល់៣៥នាក់ហើយ និងជាច្រើនផ្សេងទៀតទទួលរងរបួសធ្ងន់-ស្រាល បន្ទាប់ពីហេតុការណ៍បាក់ស្ពានមួយកន្លែង ស្ថិតនៅភាគខាងជើងទីក្រុង ជេនណោ ប្រទេសអ៊ីតាលី។ 

  • ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពន្ធសម្រេចបានជាង៦ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០១៨

    រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឱក ប៊ុង បានអះអាងថា ការនាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ឆមាសទី១ នៃឆ្នាំ២០១៨ មានតម្លៃ៦ពាន់២២៩លានដុល្លារអាម៉េរិក គឺបានកើនឡើងជាង១៥% បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ត្រឹមតែ៥ពាន់៣៨៦លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ លោកបានគូសបញ្ជាក់ថា សហភាពអឺរ៉ុប អាម៉េរិក កាណាដា ជប៉ុន ចិន និងអាស៊ាន គឺជាទីផ្សារដែលស្រូបយកផលិតផលកម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង កាបូប ជ័រកៅស៊ូ អង្ករ ដំឡូងមី និងផលិតផលកសិកម្មផ្សេងៗទៀត។ 

  • អ៊ីរ៉ងមានគម្រោងលក់ប្រេង និងឧស្ម័នបញ្ចុះតម្លៃដល់អាស៊ី បន្ទាប់ពីទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាម៉េរិក

    អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា អ៊ីរ៉ង់នឹងលក់ប្រេង និងឧស្ម័នបញ្ចុះតម្លៃដល់អតិថិជនអាស៊ី ស្របពេលដែលប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ កំពុងទទួលរងការដាក់ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាម៉េរិក។ បើតាមទីភ្នាក់ងារព័ត៌មាន Bloomberg ថា ក្រុមហ៊ុន National Iranian Oil Company របស់រដ្ឋកំពុងកាត់បន្ថយតម្លៃផ្លូវការ សម្រាប់ការលក់នៅខែកញ្ញាខាងមុខនេះ ដល់អាស៊ី មកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេល១៤ឆ្នាំ បើធៀបនឹងប្រេងឆៅរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ យ៉ាងណាមិញ សហរដ្ឋអាម៉េរិកនឹងរារាំងការលក់ប្រេងអន្តរជាតិរបស់ប្រទេសអ៊ីរ៉ង់ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ នៅពេលដំណាក់កាលទី២នៃការដាក់ទណ្ឌកម្មត្រូវបានដាក់ជាថ្មី ដែលជាផ្នែកមួយនៃការដកខ្លួនចេញរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ប្រភពព័ត៌មាននៅក្នុងក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ង់ មិនបានផ្ដល់ព័ត៌មានលម្អិតនៃការបញ្ចុះតម្លៃនេះទេ ប៉ុន្តែបានព្យាយាមនិយាយសម្រាលវិធានការនេះថា ជាការអនុវត្តរបស់ឧស្សាហកម្មជាទូទៅ ហើយការបញ្ចុះតម្លៃ គឺជាផ្នែកមួយនៃលក្ខណៈទូទៅរបស់ទីផ្សារពិភពលោក ដែលត្រូវបានផ្ដល់ដោយក្រុមហ៊ុននាំចេញប្រេងទាំងអស់។ ជាមួយគ្នានេះ ក្រុមអ្នកវិភាគបានធ្វើការព្យាករណ៍ថា ការលក់របស់អ៊ីរ៉ង់អាចនឹងធ្លាក់ចុះប្រហែល៧០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃពីកម្រិតបច្ចុប្បន្នប្រហែល២,៣លានបារ៉ែល។ ដោយឡែកក្រុមហ៊ុនថាមពលបារាំង Total ឲ្យដឹងថា ខ្លួនកំពុងដកគម្រោងវិនិយោគរាប់ពាន់លានដុល្លារអាម៉េរិកនៅអណ្ដូងប្រេង South Pars នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដោយសារការដាក់ទណ្ឌកម្មជាថ្មីនេះ ៕

  • អប្សរាណេត ១៤ – ០៨ -២០១៨

    អប្សរាណេត ១៤ – ០៨ -២០១៨

  • អភិបាលរាជធានីកោតសរសើរដល់កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលរក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ ទាំងមុន និងក្រោយការបោះឆ្នោត

    ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពក្នុងដំណើរការនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញមោទកភាពដែលកងកម្លាំងសមត្ថកិច្ច រួមមានកងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានី កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងកម្លាំងនៃកងពលតូចលេខ៧០ បានរួមគ្នា ជាមួយអាជ្ញាធរដែនដីខណ្ឌទាំង១២ ខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ បានល្អប្រសើរជូនប្រជាពលរដ្ឋ។ ក្រោយកិច្ចប្រជុំលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សន្តិសុខគឺជាសេចក្តីត្រូវការរួមរបស់ប្រជាពលរដ្ឋគ្រប់រូប មិនអាចខ្វះបាន អ្នកណាសុទ្ធតែត្រូវការសន្តិសុខទាំងអស់។  ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ បន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ២៤ម៉ោងលើ២៤ម៉ោង មិនមែនតែការបោះឆ្នោតនោះទេ ក្រោយបោះឆ្នោតក៏នៅបន្តរក្សាការងារនេះ ជូនប្រជាពលរដ្ឋឱ្យបានល្អជាប្រចាំ។ ចំពោះពាក់ព័ន្ធនឹងបញ្ហាការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក្នុងរាជធានីភ្នំពេញ ឯកឧត្តមអភិបាលរាជធានី ក៏បានឱ្យបន្តយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់ផ្លូវទាំង១១ខ្សែឱ្យម៉ឹងមាត់បន្ថែមទៀត ដាក់កងកម្លាំង និងរថយន្តស្ទូចប្រចាំការដើម្បីស្ទូចរថយន្តណាដែលចតអាណាធិបតេយ្យនៅតាមដងផ្លូវទាំង១១ខ្សែនេះ៕

  • អត្រាការប្រាក់ក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ នឹងជួយលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រកាន់តែប្រសើរ នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ

    ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តរបស់ខ្លួនបានឱ្យដឹងថា គ្រឹះស្ថានឥណទានជនបទប្រមាណ៥០ ដែលមិនអាចគោរពតាមច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមានរបស់ធនាគារជាតិនៃកម្ពុជា ត្រូវបានបិទ។ក្នុងនោះមានគ្រឹះស្ថានមួយចំនួនបានបញ្ឈប់ដំណើរការដោយខ្លួនឯង និងគ្រឹះស្ថានផ្សេងទៀតត្រូវបានបញ្ឈប់ដោយធនាគារជាតិនៃកម្ពុជា។

  • ឯកឧត្ដម សាយ សំអាល់ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្ដែងការគួរសម

    ភ្នំពេញ៖ កាលព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យឯកឧត្ដម Sudirnan Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព។

  • សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅខណ្ឌសែនសុខ

    នៅព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ១៥,៣៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៧ នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

  • សមត្ថកិច្ចចុះពិនិត្យឃ្លាំងស្តុកខោអាវនាំចូលពីប្រទេសចិន ដែលសង្ស័យនាំចូលមិនបានបង់ពន្ធ

    សមត្ថកិច្ចចុះពិនិត្យឃ្លាំងស្តុកខោអាវនាំចូលពីប្រទេសចិន ដែលសង្ស័យនាំចូលមិនបានបង់ពន្ធ

    រាជធានីភ្នំពេញ៖ នៅវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ សមត្ថកិច្ចបានចុះពិនិត្យឃ្លាំងស្តុកទំនិញ ខោ អាវ នាំចូលពីប្រទេសចិនមួយកន្លែង ស្ថិតនៅតាមផ្លូវ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលសង្ស័យបន្លំលួចនាំចូលដោយមិនបង់ពន្ធ។ សមត្ថកិច្ចបានឲ្យដឹងថា ឃ្លាំងស្តុកខោអាវខាងលើ សង្ស័យមួយផ្នែកនាំចូលមក មិនបានបង់ពន្ធ ទើបនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នេះកម្លាំងនគរបាលសេដ្ឋកិច្ចក្រុង ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចុះធ្វើការពិនិត្យជាក់ស្តែងតែម្តង។ ក៏ប៉ុន្តែលទ្ធផលយ៉ាងណា សមត្ថកិច្ចមិនទាន់ប្រាប់នៅឡើយទេថា ខោអាវ រាប់រយកេសទាំងនោះ បានបង់ពន្ធហើយឬយ៉ាងណា រង់ចាំផ្ទៀងផ្ទាត់ឯកសារសិន៕

  • គាស់ផ្ទះលួចទ្រព្យសម្បត្តិទាំងព្រឹក ត្រូវសាច់ញាតិម្ចាស់ផ្ទះមកទាន់ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់សោទ្វារផ្ទះ ចូលលួចលុយ ទ្រព្យសម្បត្តិ បានហើយ ប៉ុន្តែត្រូវសាច់ញាតិម្ចាស់ផ្ទះ មកទាន់ក៏បានចាប់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ២២២ សហគមន៍៤ បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ជនសង្ស័យឈ្មោះ នួន ខ្លឹម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមការដ្ឋានសំណង់ មានស្រុកកំណើត ខេត្តស្វាយរៀង។ ចំណែកម្ចាស់ផ្ទះ ឈ្មោះ ថេង វ៉ាន់នុត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិឈើទាន ឃុំព្រែកទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ សម្ភារ លុយកាក់ដែលជនសង្ស័យចូលលួចបាន មានលុយជាង១ពាន់ដុល្លា លុយខ្មែរជាង១០ម៉ឺនរៀល ទូរសព្ទដៃ១គ្រឿង។ តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា ពេលដែលខ្លួនកំពុងធ្វើការងារក្បែរនោះដែរ ជនសង្ស័យខាងលើ…