Category: ព័ត៌មាន

  • ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកស្ទឹងសង្កែចំនួន១០៩គ្រួសារមកពីឃុំចំនួន៣ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

    ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានសាខាកាកបាទក្រហម ខេត្តបាត់ដំបង និងជាអនុប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត បាននាំយកអំណោយជាស្បៀង និងសម្ភារប្រើប្រាស់មួយចំនួន ជាពិសេសអំណោយមកពីសប្បុរសជននានា រួមមាន៖ ក្រុមហ៊ុនកូកាកូឡា និងអាជីវករថៃ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកស្ទឹងសង្កែ ដែលបានជន់លិចផ្ទួនៗគ្នា តាមបណ្តាឃុំចំនួន៣ របស់ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្នុងនោះមាន ឃុំព្រែនរិន្ទ ឃុំព្រែកខ្ពប និងឃុំព្រែកហ្លួង។ អំណោយទាំងនេះ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករចំនួន២៥គីឡូក្រាម មី១កេស ទឹកក្រូច១កេស ទឹកបរិសុទ្ធវីឃែរ០១កេស ភួយ១ សារុង១ និងក្រមា១។ អំណោយមនុស្សធម៌ដែលចែកជូនដល់ប្រជាពលរដ្ឋទាំង១០៩គ្រួសារបានប្រារព្វធ្វើនៅក្នុងបរិវេណវត្តក្តាំងងារ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ។ តាមរបាយការណ៍របស់អនុសាខាស្រុកឯកភ្នំ បានបង្ហាញថា សភាពការណ៍ទឹកជំនន់ស្ទឹងសង្កែ នាពាក់កណ្ដាលខែកក្កដាកន្លងមក និងរហូតដល់ដើមខែសីហា ឆ្នាំ២០១៨នេះ បានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ និងបណ្ដាលឲ្យលិចលង់ខូចខាតទាំងស្រុងនូវដំណាំស្រូវ និងដំណាំផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ៣ឃុំខាងលើ ក្នុងនោះ គឺ ឃុំព្រែកនរិន្ទ ចំនួន១,០៩២ហិកតា ស្មើនឹង៦៣០គ្រួសារ…

  • កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមរួចជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានជំនន់ទឹកភ្លៀង នារដូវវស្សាឆ្នាំ២០១៨នេះ

    កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធិផ្សព្វផ្សាយសភាពការណ៍វិវដ្តថ្មីៗ និងផ្សព្វផ្សាយផែនការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិទឹកជំនន់ និងត្រួតពិនិត្យមធ្យោបាយ សម្ភារ គ្រឿងបំពាក់ជួយសង្រ្គោះប្រជាពលរដ្ឋ និងធ្វើការសាកល្បងចេញក្បួនប្រតិបត្តិការសង្គ្រោះ។ ក្នុងពិធីនេះដែរ មានវត្តមានចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ផងដែរ។ ឧត្តមសេនីយ៍ត្រី ជូ សារុន បានដាក់ចេញនូវវិធានការចំពោះនាយទាហាន នាយទាហានរង និងពលទាហានថា ក្នុងករណីមានគ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់ ទឹកជំនន់ ក្នុងរដូវវស្សាឆ្នាំ២០១៨នេះ ត្រូវនាំគ្នាខិតខំយ៉ាងយកចិត្តទុកដាក់បំផុត ដឹកជញ្ជូនប្រជាពលរដ្ឋរកទីទួលមានសុវត្ថិភាព ថែរក្សាទ្រព្យសម្បត្តិរបស់ពលរដ្ឋឲ្យបានគង់វង្ស ក្នុងករណីធ្ងន់ ត្រូវរាយការណ៍បន្ទាន់ ដើម្បីស្វែងរកជំនួយ អន្តរាគមន៍ពីថ្នាក់លើ។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្ថែមថា កងកម្លាំងត្រូវសហការឲ្យខ្ជាប់ខ្ជួនជាមួយអាជ្ញាធរមូលដ្ឋាន តាមដានជាប្រចាំចំពោះចំណុចដែលប្រឈមមហានិភ័យខ្ពស់ក្នុងមូលដ្ឋាន ដើម្បីធានាដល់ជួយសង្គ្រោះរបស់យើង ចំណុចដែលត្រូវគិតគូរចម្បងគឺ ចាស់ជរា ស្រ្តីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួច ក្មេងៗ សាលា និងវត្តអារាមនានា។ លោកបានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះរហូតចប់រដូវវស្សា កម្លាំងទាំងអស់ត្រូវថែរក្សាមធ្យោបាយរថយន្តធំ សម្រាប់ដឹកជញ្ជូនសម្ភារ…

  • ឯកឧត្តម ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច ចុះថ្លែងអំណរគុណដល់ប្រជាពលរដ្ឋឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

     កាលពីថ្ងៃអាទិត្យ ទី១២ខែសីហា ឆ្នាំ២០១៨ ក្នុងបរិយាកាសរីករាយស្វាគមន៍រីករាយរាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងបរិវេណវត្តខ្ទឹង ស្ថិតក្នុងភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឯកឧត្តម ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងលោកជំទាវ ណាល់ សុខអៀន លោកឧកញ៉ា ឡូវ សុខសាន និងលោកឧកញ៉ា ជា លាងហុង បានអញ្ជើញចូលរួមអបអរសាទរ និងថ្លែងអំណរគុណជូន ចំពោះសមាជិកក្រុមការងារ និងប្រជាពលរដ្ឋក្នុងឃុំទងត្រឡាចដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងទាំងមុនពេល និងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតធ្វើឲ្យសម្រេចទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ។ លោកឧកញ៉ា ជា លាងហុង និងលោកឧកញ៉ា ឡូវ សុខសាន បានប្រសាសន៍ពាំនាំនូវសារថ្លែងអំណរគុណរបស់សម្តេចពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន      លើសពីនេះ សម្តេចសូមជូនពរប្រជាពលរដ្ឋឲ្យជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ។ ពិធីអបអរសាទរនៃជ័យជំនះទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ បានរីករាយស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការចូលរួមទទួលទានបបរសាមគ្គី ក្រោមទិសស្លោក ប្រទេសជាតិមានការរីកចម្រើននិងការអភិវឌ្ឍន៍ដែលការចូលរួមពីសំណាក់ព្រះគ្រូចៅអធិវត្ត លោកតា លោកយាយ និងប្រជាពលរដ្ឋយ៉ាងច្រើនកោះករ ។                        …

  • អ្នកបញ្ជារថយន្តកម្ពុជា អះអាងថា នៅតែរក្សាតំណែងពិន្ទុខ្ពស់ដដែល ក្នុងប្រកួត ទី២ ASIA CROSS COUNTRY RALLY ២០១៨

    ទោះបីជាស្ថានភាពផ្លូវកាន់តែលំបាកពោពេញដោយឧសគ្គច្រើន  ហើយចម្ងាយផ្លូវប្រកួតកាន់តែមាន ចម្ងាយរហូតជាង៣០០ គីឡូម៉ែតក្តី  តែអ្នកបើករថយន្តរបស់កម្ពុជានៅតែមានមានទំនុកចិត្តខ្ពស់ ថាខ្លួននៅតែប្រជែងបានចំណាត់ថ្នាក់ល្អ នាំមុខដដែល សម្រាប់ថ្ងៃប្រកួតទី២ នៃព្រឹត្តិការណ៍ A SIA CROSS COUNTRY RALLY ២០១៨ ដែលចេញដំណើរពីខេត្ត កាប៉ីនបុរី ឆ្ពោះមក កាន់ ខេត្ត បុរីរ៉ាំ ។

  • និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ធ្វើទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០១៨ ទៅកាន់តំបន់ជុំវិញបឹងទន្លេសាប

    និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ធ្វើទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០១៨  ទៅកាន់តំបន់ជុំវិញបឹងទន្លេសាប

      សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំដំណើរទស្សកិច្ចសិក្សាប្រចាំឆ្នាំមួយ ទៅកាន់តំបន់ជុំវិញបឹងទន្លេសាប មានរយៈពេលពីរយប់បីថ្ងៃ ដែលមានបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលរួមចំនួន១៥០នាក់ ដឹកនាំដោយលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ លោកបណ្ឌិត ជា សុភាព បានឲ្យដឹងថា ការធ្វើទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០១៨ ទៅកាន់តំបន់ជុំវិញបឹងទន្លេសាប នៅថ្ងៃទី១០ ដល់ទី១២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ គឺអនុវត្តតាមផែនយុទ្ធសាស្រ្ត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលតែងតែរៀបចំដំណើរទស្សនកិច្ចសិក្សាបែបនេះជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឱ្យនិស្សិតទាំងអស់មានឱកាសក្នុងការចូលរួមក្នុងសកម្មភាពបន្ថែមលើការសិក្សា ហ្វឹកហាត់ការងារ ជួយសហគមន៍ និងសកម្មភាពជួយសង្គមផ្សេងៗ ដូចជាការអភិវឌ្ឍន៍វិស័យ ទេសចរណ៍ និងសេដ្ឋកិច្ច នៅខេត្តជុំវិញបឹងទន្លេសាប ព្រមទាំងបាននាំថវិកាមូលនិធិគ្រួសារសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជូនដល់មន្ទីរពេទ្យកុមារអង្គរ (ខេត្តសៀមរាប) និងក្រុមគ្រួសារក្រីក្រ (ខេត្តបាត់ដំបង)…

  • តុលាការ ពិនិត្យការអនុវត្តទោស លោក គឹម សុខ បន្ទាប់ពីបានបញ្ជូនមកដល់សាលាដំបូងរាជធានី ភ្នំពេញ កាលពីរសៀលថ្ងៃនេះ

    (ភ្នំពេញ)៖  នៅរសៀល ថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៨ ម៉ោង១៖៤០នាទីនេះ ទណ្ឌិត គឹម សុខ ត្រូវបានឆ្មាំពន្ធនាគារនាំខ្លួនមកកាន់ សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីសាកសួរនៅអយ្យការ និងពិនិត្យលើការអនុវត្តទោស របស់លោកក្នុងពន្ធគារ ដើម្បីពិចារណាថា តើត្រូវដោះលែង ឬបន្តឃុំខ្លួនទៀត។

  • លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប. នៅថ្ងៃ១៤ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា តាមប្រតិទិនការងារ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីគ្មានពាក្យបណ្ដឹង ដែល គ.ជ.ប. និងក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវដោះស្រាយពាក់ពន្ធ័នឹងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត។ ការប្រកាសលទ្ធផល នឹងធ្វើឡើងនៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ តាមរយៈទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា FM 96 MHz  វិទ្យុជាតិកម្ពុជា AM 918 MHz  វិទ្យុវត្តភ្នំ FM 105.70 MHz និង វិទ្យុនិងទូរទស្សន៍ online គ.ជ.ប.។ សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប. បានបញ្ជាក់ថា ការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត គឺជាការប្រកាសឈ្មោះបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ និងការកំណត់បែងចែកអាសនៈ សម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមមណ្ឌលនីមួយៗ៕

  • រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បុណ្យសមុទ្រលើកទី៧ ដែលប្រព្រឹត្តទៅនៅខេត្តកោះកុង នឹងអាចទាក់ទាញភ្លៀវទេសចរជាតិ-អន្តរជាតិប្រមាណ៣០ម៉ឺននាក់ចូលរួម

    កោះកុង៖ ក្រោយពីពិធីបុណ្យសមុទ្រលើកទី៦ នៅខេត្តកែប បានបញ្ចប់ទៅប្រកបដោយភាពជោគជ័យយ៉ាងត្រចេះត្រចង់រួចមក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តកោះកុងជាខេត្តបន្ទាប់ ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី៧ (សម្រាប់ខេត្តកោះកុង ជាជុំទី២) ដូច្នេះហើយទើបក្រសួងទេសចរណ៍ រួមជាមួយរដ្ឋបាលខេត្តកោះកុងបានបើកកិច្ចប្រជុំលើកដំបូងមួយ ដើម្បីកំណត់ការងារត្រៀមរៀបចំពិធីបុណ្យទេសចរណ៍ដ៏ធំមួយនេះ ប្រកបដោយភាពអធិកអធម។ កិច្ចប្រជុំលើកដំបូងនេះប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅសាលាខេត្តកោះកុង ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការពាក់ព័ន្ធជាច្រើននាក់។

  • ក្រុមរថយន្តកម្ពុជាទាំង២គ្រឿងប្រជែងបានលទ្ធផលល្អប្រសើរក្នុងថ្ងៃបើកឆាកព្រឹត្តិការណ៍Asia Cross Country Rally2018

    ក្រុមរថយន្តកម្ពុជាទាំង២គ្រឿងនៅថៃ្ងបើកឆាកនៃព្រឹត្តិការណ៍ប្រកួត Asia Cross Country Rally2018នៅប្រទេស ថៃប្រជែង បានលទ្ធផលល្អប្រសើរ ដោយមានពិន្ទុក្រោយតែក្រុមរថយន្តជប៉ុនតែមួយប៉ុណ្ណោះ

  • ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់សហរដ្ឋអាម៉េរិកប្តេជ្ញាបង្កើតការងារថ្មី ឲ្យបាន១០០,០០០កន្លែង នៅក្នុងអំឡុងពេល៥ឆ្នាំខាងមុខ

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Boeing បានឲ្យដឹងថា ខ្លួនកំពុងគាំទ្រការអំពាវរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលចង់ឲ្យមានការបង្កើនចំនួនការងារឲ្យកាន់ច្រើនថែមទៀត តាមរយៈការសន្យាថា នឹងបង្កើតឱកាសការងារសម្រាប់ពលករអាម៉េរិកប្រមាណ១០០,០០០កន្លែងនៅក្នុងអំឡុងពេល៥ឆ្នាំខាងមុខនេះ។